Category: Covid-19

  • ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៩៨ករណី និងស្លាប់៤នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

    ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៩៨ករណី និងស្លាប់៤នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុង ក្រុងសៀមរាប៤៣នាក់, ស្រុកជីក្រែង៨នាក់, ស្រុកសូទ្រនិគម២៣នាក់, ស្រុកប្រាសាទបាគង២នាក់,ស្រុកពួក៦នាក់,ស្រុកវ៉ារិន៧នាក់, មកពីខេត្តបន្ទាយមានជ័យម្នាក់, មកពីខេត្តប៉ៃលិនម្នាក់ និងឆ្លងលើពលករមកពីប្រ ទេសថៃ៧នាក់។ ចំណែកអ្នកស្លាប់ទាំង៤នាក់រួមមាន ទី១ បុរសសញ្ជាតិអាមេរិក ឈ្មោះ MANN JOE MARLON អាយុ៥៩ ឆ្នាំនៅក្រុងសៀមរាប ,ទី២ស្ត្រី អាយុ៣៥ឆ្នាំ នៅក្រុងសៀមរាប, ទី៣ បុរសអាយុ៦៥ឆ្នាំ នៅស្រុកសូទ្រនិគម និងទី៤ បុរសអាយុ៦១ឆ្នាំ នៅ ក្រុងសៀមរាប។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៣ពាន់៣១៧នាក់, ព្យាបាលជាសះ ស្បើយចំនួន១ពាន់៤៩៦នាក់និងស្លាប់៣១នាក់។

  • ស្រុកទាំង៨នៃគោលដៅអាទិភាព នៅក្នុងខេត្តបាត់ដំបងនិងទទួលបាននូវវ៉ាក់សាំងក្នុងការចាក់ជូនប្រជាពលរដ្ឋ និង បងប្អូនកម្មករ នៅតាមរោងចក្រប្រមាណជិត ៣០ម៉ឺននាក់ បន្ថែមទៀត

    ស្រុកទាំង៨នៃគោលដៅអាទិភាព នៅក្នុងខេត្តបាត់ដំបងនិងទទួលបាននូវវ៉ាក់សាំងក្នុងការចាក់ជូនប្រជាពលរដ្ឋ និង បងប្អូនកម្មករ នៅតាមរោងចក្រប្រមាណជិត ៣០ម៉ឺននាក់ បន្ថែមទៀត

         រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រសួងសុខាភិបាល ស្រុកគោលដៅអាទិភាពដែលត្រូវផ្តល់ការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនិងបងប្អូនកម្មកររោងចក្រនានា នៅតាមបណ្តាស្រុកទាំង០៨បន្ថែមទៀតក្នុងខេត្តបាត់ដំបង និងទទួលបាននូវវ៉ាក់សាំង សម្រាប់ចាក់ជូនប្រជាជននិងកម្មករ ចំនួនប្រមាណជិត៣០ម៉ឺននាក់បន្ថែមទៀត ពីក្រសួងសុខាភិបាល។         នេះបើតាមការជូនដំណឹងនិងតារាងធ្វើការបែងចែករបស់ក្រសួងសុខាភិបាលផ្ញើជូនមករដ្ឋបាលខេត្តបាត់ដំបង និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង កាលពីពេលថ្មីៗនេះ។        តាមការគូសបញ្ជាក់ពីឯកឧត្តម សឿម ប៊ុនរិទ្ធិអភិបាលរងខេត្តនិងជាអ្នកនាំពាក្យនៃរដ្ឋបាលខេត្តបាត់ដំបង បានគូសបញ្ជាក់ឲ្យដឹងកាលពីល្ងាចថ្ងៃទី២០ខែកក្កដានេះ បានបញ្ជាក់ឲ្យដឹងថា៖រដ្ឋបាលខេត្តបាត៎ដំបង ទលបទទួលបានសេចក្តីជូនដំណឹងពីក្រសួងសុខាភិបាល នូវតារាងបែងចែកវ៉ាក់សាំងបន្ថែមដល់ស្រុកគោលដៅក្នុងខេត្តបាត់ដំបង ចំនួន០៨ បន្ថែមពីក្រសួង ដើម្បីចាក់ជូនប្រជាពលរដ្ឋ និងបងប្អូនកម្មករ ក្នុងស្រុកគោលដៅទាំងនោះសរុបចំនួន ២៧០.៨០៤នាក់ ក្នុងនោះកម្មករកម្មការិនី ចំនួន៤.១០០នាក់ ស្មើនិងវ៉ាក់សាំងសរុបដូសដែលត្រូវចាក់ទាំង០២ដូស ចំនួន ៥៤១.៦០៨ដូស។ ហើយស្រុកគោលដៅដែលត្រូវចាក់វ៉ាក់សាំងទាំងនោះ រួមមាន៖ ស្រុករតនមណ្ឌល, សំឡូត, កំរៀង, ភ្នំព្រឹក, គាស់ក្រឡ, រុក្ខគីរី, សង្កែនិងស្រុកបវេល ហើយស្រុកគោលដៅខាងលើនេះ គឺស្ថិតក្នុងចំណោមស្រុក-ក្រុងទាំ១៤ របស់ខេត្តបាត់ដំបងខណៈដែលដែលស្រុកក្រុង ចំនួន០៦ បានទទួលនូវវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន និងកំពុងតែដំណើរការចាក់ ចាប់តាំងពីថ្ងៃទី១២ ខែកក្កដាឆ្នាំ២០២១កន្លងមកហើយស្រុកទាំងនោះរួមមានៈក្រុងបាត់ដំបង, មោងឫស្សី, ឯកភ្នំ, ថ្មគោល, បាណន់ និងស្រុកសំពៅលូន។…

  • ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៥៦នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយ

    ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៥៦នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយ

    យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង៥៦នាក់នោះ រួមមាន១២នាក់ជាកម្មកររោងចក្រ, ១១នាក់រកឃើញវិជ្ជមាននៅផ្សារកំពង់ត្រាច ស្រុករមាសហែក, ១០នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ក្រៅពីនោះនៅ មានស្រុកនិងក្រុងមួយចំនួនទៀត ។ ចំណែកអ្នកស្លាប់ជាស្ត្រីអាយុ៦៩ឆ្នាំនៅក្រុងបាវិត ខេត្តស្វាយរៀង។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់២១នាក់, ព្យាបាលជាសះស្បើយចំនួន៣ពាន់២២៧នាក់ និងមានអ្នកស្លាប់សារុបចំនួ៦៤នាក់។

  • សម្តេច ប៊ុន រ៉ានី បានផ្តល់ថវិកា ៥ម៉ឺនដុល្លារ ជូនកាកបាទក្រហមនេប៉ាល់ ដើម្បីទិញសម្ភារបរិក្ខារពេទ្យ និងស្បៀង ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

    សម្តេច ប៊ុន រ៉ានី បានផ្តល់ថវិកា ៥ម៉ឺនដុល្លារ ជូនកាកបាទក្រហមនេប៉ាល់ ដើម្បីទិញសម្ភារបរិក្ខារពេទ្យ និងស្បៀង ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

    ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ថវិកា ៥ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមនេប៉ាល់ តាមរយៈ សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (សហព័ន្ធអន្តរជាតិ) ដើម្បីទិញសម្ភារបរិក្ខារពេទ្យ និងស្បៀង ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅប្រទេសនេប៉ាល់។ ថវិកាខាងលើនេះ ត្រូវបានផ្ទេរតាមរយៈគណនីធនាគារ ពីកាកបាទក្រហមកម្ពុជា ជូនសហព័ន្ធអន្តរជាតិ កាលពីថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះរួចរាល់ហើយ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២១ម្សិលម៉ិញនេះ កាកបាទក្រហមកម្ពុជា ក៏បានផ្តល់ថវិកាចំនួន ១០ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមវៀតណាម តាមរយៈ ស្ថានទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា ដេីម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតធ្ងន់ធ្ងរនៅទីក្រុងហូជីមិញ ប្រទេសវៀតណាមផងដែរ៕ ដោយ / គ្រី សម្បត្តិ

  • ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ១០៧នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយ

    ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ១០៧នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយ

    យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង១០៧នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៧នាក់, ស្រុកព្រះសេ្ដច៣០នាក់, ស្រុកកំចាយមារ២០នាក់, ស្រុកពារាំង៨នាក់, ស្រុកពាមជរ៧នាក់, ស្រុកស៊ីធរកណ្ដាល៧នាក់, ស្រុកកញ្ច្រៀច៦នាក់, ស្រុកមេសាង៥នាក់, ស្រុកពាមរក៍៥នាក់, ស្រុកបាភ្នំ៥នាក់, ស្រុកស្វាយអន្ទរ៥នាក់, ស្រុកកំពង់ត្របែកម្នាក់ និង មកពីខេត្តសៀមរាបម្នាក់។ ចំណែកអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ទាំង២នាក់រួមមានស្ត្រីអាយុ៦៧ឆ្នាំនៅស្រុកពារាំង និង ម្នាក់ទៀត ស្ត្រីអាយុ៧៩ឆ្នាំ នៅស្រុកពាមរក៍ ខេត្តព្រៃវែង។ ខេត្តព្រៃវែង គិតមកដល់ថ្ងៃទី២០កក្កដាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៣ពាន់៣៩២នាក់ ក្នុងនោះបានជាសះស្បើយចំនួន១ពាន់៩៣២នាក់ និងស្លាប់៥៣នាក់។

  • ប្រជាពលរដ្ឋជាង ៦លាន ២សែននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

    ប្រជាពលរដ្ឋជាង ៦លាន ២សែននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

    យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២០ កក្កដា ឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៦លាន២សែន២ពាន់៤១៤នាក់ហើយដែលស្មើនឹង៦២,០២%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ជាង១០លាននាក់។ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៤លាន១សែន៩ម៉ឺន៥ពាន់៩៣៤នាក់។ ដោយឡែក របាយការណ៍ក្រសួង ការពារជាតិថ្ងៃ២០កក្កដា បានឲ្យដឹងថា ការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស១លាន១សែន៣ពាន់៤៦១នាក់ ក្នុងនោះបានចាក់លើកទីរួច មានចំនួន៥៦ម៉ឺន៤៧១នាក់។

  • ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ពង្រឹងវិធានការការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩

    ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ពង្រឹងវិធានការការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩

    ខេត្តកំពង់ធំ ៖ ឧត្ដមសេនីយ៍ទោ សោម ស៊ុន ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង បានដឹកនាំកិច្ចប្រជុំជាមួយអាជ្ញាធរឃុំ ដើម្បីពង្រឹងវិធានការបន្ថែមក្នុងការពារទប់ស្កាត់ការ ឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅសាលាឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។ លោក សូត្រ អ៊ុល ប្រធានក្រុមប្រឹក្សាឃុំបន្ទាយស្ទោង បានរាយការណ៍ពីការគ្រប់គ្រង និងណែនាំប្រជាពលរដ្ឋ ចូលរួមប្រយុទ្ធប្រឆាំង ការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវី១៩ ទាំង ១៥ភូមិ ស្ថិតនៅក្នុងឃុំបន្ទាយស្ទោង និងមានប្រជាពលរដ្ឋចំណាកស្រុក ទៅធ្វើការនៅប្រទេសថៃ វិលមកលំនៅដ្ឋានវិញ ត្រូវបានធ្វើចត្តាឡីស័កនៅតាមលំនៅដ្ឋាននីមួយៗគ្រប់ គ្រងយ៉ាងម៉ត់ចត់ពីអាជ្ញាធរដែនដីឃុំ.ភូមិ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កោតសរសើរការគ្រប់គ្រងប្រជាពលរដ្ឋបានល្អ ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩ ខណៈបច្ចុប្បន្ននៅទូទាំងឃុំ មិនទាន់មានការឆ្លងរីករាលដាលជាថ្មីទៀតឡើយ ដោយបងប្អូនភាគច្រើនបានយល់ដឹងនិងអនុវត្តន៍បានល្អនូវវិធានការបីការពារនិងបីកុំរបស់សម្តេចតេជោហ៊ុន សែន ។ ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគមួយចំនួនដល់អាជ្ញាធរឃុំ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត ដោយរងផលប៉ះពាល់ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ១៩ ផងដែរ ៕ដោយ ប៊ុន រដ្ឋា

  • អាស៊ានឆ្លងកូវីដ១៩មានជាង៧ម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ

    អាស៊ានឆ្លងកូវីដ១៩មានជាង៧ម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៧ម៉ឺន៧ពាន់២៤៨ករណី និងការស្លាប់ថ្មីមានចំនួន១ពាន់៨៩៣នាក់។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយ នេះនៅ អាស៊ាន មាន១០ប្រទេស។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៧ប្រទេស ។ ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះមានចំនួន៧ម៉ឺន៧ពាន់២៤៨ករណី និងការស្លាប់ថ្មីមានចំនួន១ពាន់៨៩៣នាក់។ការឆ្លងថ្មីនៅថ្ងៃនេះបានកើតឡើងលើប្រទេសចំនួន១០គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,សឹង្ហបុរី, ថៃ, កម្ពុជា, វៀតណាម, និងប្រទេសឡាវ។ ប្រទេសដែលមានការស្លាប់ថ្មីមាន៧ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, ហ្វីលីពីន, មីយ៉ាន់ម៉ា, ថៃ, ម៉ាឡេស៊ី, វៀតណាម, និងប្រទេសកម្ពុជា។ប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មីចំនួន៣ម៉ឺន៨ពាន់៣២៥ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២លាន៩៥ម៉ឺន៥៨ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន១ពាន់២៨០នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៧ម៉ឺន៦ពាន់២០០នាក់។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងនិងការស្លាប់ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។ចំណែកប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មី ចំនួន១ម៉ឺន២ពាន់៣៦៦ករណីដែលនាំឲ្យការឆ្លងសារុបចំនួន៩៣ម៉ឺន៩ពាន់៨៩៩ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន៩៣នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៧ពាន់២៤១នាក់។ប្រទេសថៃមានការឆ្លងថ្មីចំនួន១ម៉ឺន១ពាន់៣០៥ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៤២ម៉ឺន៦ពាន់៤៧៥ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៨០ករណីដែលនាំឲ្យការស្លាប់សារុបមានចំនួន៣ពាន់៥០២នាក់។នៅក្នុងប្រទេសហ្វីលីពីនមានការឆ្លងថ្មីចំនួន៤ពាន់៥១៦ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន៥១ម៉ឺន៧ពាន់៩០៣ករណី។ ចំណែកការស្លាប់ថ្មីនៅថ្ងៃនេះមានចំនួន៥៨នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២ម៉ឺន៦ពាន់៨៤៤នាក់។ប្រទេសមីយ៉ាន់ម៉ានមានការឆ្លងថ្មីចំនួន៥ពាន់១៨៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២៣ម៉ឺន៤ពាន់៧១០ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន២៨១នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៥ពាន់២៨១នាក់។ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន៨២៥ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន៨ពាន់៧៩៦ករណី។ ចំណែកការស្លាប់ថ្មី២១ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ពាន់១៤៩នាក់។ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន១៩៥ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន៣ពាន់៤៤០ករណី។ប្រទេសវៀតណាមមានការឆ្លងថ្មី៤ពាន់៣៣៥ករណីដែលនាំឲ្យការឆ្លងសារុបចំនួន៦ម៉ឺន១៨០ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៨០នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៣៣៤នាក់។ប្រទេសឡាវមានការឆ្លងថ្មីចំនួន១៧០ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣ពាន់៧១០ករណី។ប្រទេសប្រុយណេមានការឆ្លងថ្មីចំនួន២២ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣០៥ករណី។គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៦លាន២៦ម៉ឺន៥ពាន់៤៧៦ករណី, និងការស្លាប់មាន១២ម៉ឺន៥៩៥នាក់។បើគិតសារុបនៅលើសាកលលោកនោះវិញការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ១៩១លានករណី, និងការស្លាប់មានជាង៤លាន១១ម៉ឺននាក់។

  • សម្តេច​តេ​ជោ​៖​ហាត់ប្រាណ​ គឺជា​វិធី​ដ៏​ល្អ​សម្រាប់​មនុស្ស​គ្រប់រូប

    សម្តេច​តេ​ជោ​៖​ហាត់ប្រាណ​ គឺជា​វិធី​ដ៏​ល្អ​សម្រាប់​មនុស្ស​គ្រប់រូប

    ​ភ្នំពេញៈ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ​បាន​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ហាត់ប្រាណ​។ ហាត់ប្រាណ​គឺជា​វិធី​ដ៏​ល្អ​សម្រាប់​មនុស្ស​គ្រប់រូប​។​ ជាមួយ​រូបថត​ជាច្រើន​សន្លឹក​របស់​សម្តេច​ក្នុង​សកម្មភាព​កំពុង​ហាត់ប្រាណ សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​នៅ​ល្ងាច​ថ្ងៃទី​២០​ ខែ​ក្កដា​នេះ​ថា ហាត់ប្រាណ​ គឺជា​វិធី​ដ៏​ល្អ សម្រាប់​មនុស្ស​គ្រប់រូប​ដែល​អាច​ហាត់​បាន​រាប់ទាំង​អ្នកមាន​វិជ្ជមាន​កូ​វីដ​-១៩​ដែល​មិន​ធ្ងន់ធ្ងរ​ ​និង​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក។ ​របៀប​ហាត់​ខុសៗ​គ្នា​ទៅតាម​ចំណូលចិត្ត តាម​វ័យ​តាម​លទ្ធភាព​ដែល​អាច​ធ្វើបាន​ដើម្បី​រក្សា​​សុខភាព ។​ ​សម្តេច​បន្តថា​” តាំងពី​កូ​វីដ​-១៩​រាតត្បាត​ខ្លាំង ខ្ញុំ​បានជ្រើសរើស​យក​ការ​ធាក់​កង់​ជាប្រចាំ មួយថ្ងៃ​៦០​នាទី​-៩០​នាទី និង​​ច្រើន​បំផុត​១២០​នាទី​ទៅតាម​ទម្ងន់​មុនពេល​ហាត់។ ​ខ្ញុំ​រក្សា​ទម្ងន់​៧៦, ៧៧, ៧៨ ដែល​កាលពី​៥​ខែ​មុន​ឡើងដល់ ៨៧​ស្ទើរតែ​រក​ខោ​ស្លៀក​លែង​បាន​។ ​ថ្ងៃនេះ​ខ្ញុំ​ស្លៀកខោ​ខ្លី​ជិះ​កង់​ហាត់ប្រាណ​ប្លែក​​ពី​លើក​មុន​ដែល​ស្លៀកខោ​វែង “​។​ ​ក្នុង​សារ​នេះ ​សម្តេច​តេ​ជោ ​ឆ្លៀត​និយាយ​លេងសើច​ថា ​”​និយាយ​តិចៗ​កុំ​ឱ្យ​ប្រពន្ធ​ខ្ញុំ​លឺ គាត់​ប្រាប់​ខ្ញុំ​ថា (​បើ​ទៅ​ហាត់ប្រាណ​ត្រូវ​ស្លៀក​វែង​កុំ​ស្លៀក​ខោខ្លី​) ។​ ខ្ញុំ​មិនដឹងថា​តើ​គាត់​ខ្លាច​ខ្ញុំ​ត្រូវ​ក្តៅ​ខ្មៅ​? ឬ​គាត់​ខ្លាច​មនុស្ស​ផ្សេង​ឃើញ​ជើង​ខ្ញុំ​ក្រៅពី​គាត់​? (​សូមទោស​និយាយ​លេង​ទេ​កុំ​ប្រកាន់​)”៕ដោយៈជម្ពូនុទ

  • ហាងកាហ្វេ Cafe Studio មានអ្នកឆ្លងកូវីដ១៩

    ហាងកាហ្វេ Cafe Studio មានអ្នកឆ្លងកូវីដ១៩

    អ្នកដែលធ្លាប់បានទៅ ហាងកាហ្វេ Cafe Studio ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខភាព។ ហាងកាហ្វេ Cafe Studio មានទីតាំង ស្ថិតនៅផ្លូវ៤៣០ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ១៩ បានចូលទៅអង្គុយហូបកាហ្វេ នៅ ហាងកាហ្វេ Cafe Studio នោះ។ អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ កាលពីថ្ងៃទី១២ ខែកក្កដា ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។