Category: Covid-19

  • អ្នកចាក់វ៉ាក់សាំងទី ៦លាន សម្ដែងក្ដីរីករាយ និងអរគុណសម្តេចតេជោ ក្រោយពេលបានចាក់វ៉ាក់សាំង ហើយទទួលបានថវិកាទៀត

    អ្នកចាក់វ៉ាក់សាំងទី ៦លាន សម្ដែងក្ដីរីករាយ និងអរគុណសម្តេចតេជោ ក្រោយពេលបានចាក់វ៉ាក់សាំង ហើយទទួលបានថវិកាទៀត

    កំពង់ចាម៖ អ្នកស្រី ផេង សឿន មានអាយុ ៦៧ឆ្នាំ ជាកសិកររស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ដែលជាអ្នកចាក់វ៉ាក់សាំងកូវីដ១៩ ទី៦លាន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បានបង្ហាញក្តីរីករាយក្រោយពីបានចាក់វ៉ាក់សាំងកូវីដ១៩។ អ្នកស្រី ផេង សឿន ក៏បានបង្ហាញនូវក្តីត្រេកអរផងដែរនៅពេលទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ព្រោះប្រាក់រង្វាន់នេះ ក៏បានរួមចំណែកជួយដល់ជីវភាពរបស់អ្នកស្រី ដែលកំពុងមានស្ថានភាពខ្វះខាតផងនោះ។ លោកស្រី ផេង សឿន បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ១៩នេះ មានសារសំខាន់ខ្លាំងណាស់ ក្នុងការការពារសុខភាពរបស់គាត់ពីការយាយីនៃជំងឺកូវីដ១៩ ហើយនៅថ្ងៃនេះ អ្នកស្រី ក៏ទទួលបានរង្វាន់លើកទឹកចិត្តពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយទទួលបានថវិកា ១០លានរៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។ អ្នកស្រី ផេង សឿន បានថ្លែងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ជាវ៉ាក់សាំងចាក់ឱ្យខ្ញុំ បានរស់រានមានជីវិត និងជួយឱ្យប្រជាជនទូទាំងប្រទេសមានសុខភាពមាំមួនការពារជំងឺកូវីដ១៩។ សូមជម្រាបថា រង្វាន់លើកទឹកចិត្តនេះ ត្រូវបានលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល…

  • លោក ចូ បៃដិន បន្តអំពាវនាវអោយប្រជាជនខ្លួនប្រញាប់ទៅចាក់វ៉ាក់សាំង ដើម្បីគេចផុតពីវីរុសកូវីដ-១៩បម្លែងថ្មី Delta ដ៏កាចសាហាវ

    លោក ចូ បៃដិន បន្តអំពាវនាវអោយប្រជាជនខ្លួនប្រញាប់ទៅចាក់វ៉ាក់សាំង ដើម្បីគេចផុតពីវីរុសកូវីដ-១៩បម្លែងថ្មី Delta ដ៏កាចសាហាវ

    អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងក្រុមអ្នកជំនាញកំពូលៗផ្នែកសុខាភិបាល នៅតែបន្តអំពាវនាវយ៉ាងទទូចអោយប្រជាជនទាំងឡាយ ដែលមិនទាន់បានចាក់វ៉ាក់សាំង ត្រូវបានប្រញាប់ទៅទទួលការចាក់ ដើម្បីគេចផុតពីវីរុសកូវីដ១៩បម្លែងថ្មី Delta ដែលជាប្រភេទវីរុសចម្លងរហ័សជាងវីរុសធម្មតា និងធ្វើឲ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ ឬងាយនឹងស្លាប់ ។ ប្រធានាធិបតីអាមេរិករូបនេះបានគូសបញ្ជាក់ថា ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក គឺពឹងផ្អែកលើការធ្វើអោយប្រសើរឡើង ក្នុងការគ្រប់គ្រងជំងឺរាតត្បាត ដូច្នេះសូមមេត្តា… សូមទៅទទួលការចាក់វ៉ាក់សាំង… ទៅចាក់វ៉ាក់សាំងឥឡូវនេះ ។ រហូតមកទល់ពេលនេះ សហរដ្ឋអាមេរិកនៅតែបន្តមើលឃើញការកើនឡើងវិញនៃករណីឆ្លងកូវីដ១៩ជាប្រចាំថ្ងៃ ក្នុងអំឡុងពេល០៤សប្តាហ៍ជាប់ៗគ្នាមកនេះ ខណៈវីរុសបម្លែងថ្មី Delta ត្រូវបានគេជឿជាក់ថា កំពុងតែធ្វើឲ្យអនាគតសហរដ្ឋអាមេរិកមានភាពមិនច្បាស់លាស់ឡើងវិញ ពាក់ព័ន្ធកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ជំងឺរាតត្បាតសកលដ៏កាចសាហាវមួយនេះ ។ សូមជម្រាបផងដែរថា ការស្ទុះងើបឡើងវិញនៃចំនួនករណីឆ្លង និងស្លាប់នៅទូទាំងសហរដ្ឋអាមេរិក គឺដោយសារការរាតត្បាតកាន់តែខ្លាំង នៃវីរុសបម្លែងថ្មី Delta ដែលត្រូវបានគេរកឃើញដំបូងនៅប្រទេសឥណ្ឌា ខណៈដែលប្រជាជនជាង៥០% ក្នុងចំណោមប្រជាជនអាមេរិកសរុប៣៣២លាននាក់ នៅមិនទាន់ទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅឡើយ ៕ ប្រភព៖ Reuters

  • វីរុសកូវីដ-១៩បម្លែងថ្មី Delta រ៉ាប់រងរហូតដល់៦៣ភាគរយនៃករណីឆ្លងនៅក្នុងប្រទេសថៃ

    វីរុសកូវីដ-១៩បម្លែងថ្មី Delta រ៉ាប់រងរហូតដល់៦៣ភាគរយនៃករណីឆ្លងនៅក្នុងប្រទេសថៃ

    ថៃ៖ នាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្ររបស់ថៃបានរាយការណ៍ថា វីរុសកូវីដ១៩បម្លែងថ្មី Delta ដែលត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌា បានយកឈ្នះវីរុសបម្លែងថ្មី Alpha ដែលមានប្រភពដើមនៅចក្រភពអង់គ្លេស ក្លាយជាវីរុសបម្លែងថ្មីគ្របដណ្តប់នៅក្នុងប្រទេសថៃ ដែលមានករណីឆ្លងរហូតដល់៦៣ភាគរយ ។រហូតមកទល់ពេលនេះ ខេត្តចំនួន១១ក្នុងនោះរួមមាន៖ Mae Hong Son, Kanchanaburi, Samut Songkhram, Chachoengsao, Trat, Surin, Chumphon, Nakhon Si Thammarat, Krabi, Phangnga និង Pattani បានរាយការណ៍អំពីករណីវីរុសបម្លែងថ្មី Delta លើកដំបូងនាពេលថ្មីៗនេះ ដែលនាំអោយខេត្តរកឃើញវីរុសដ៏កាចសាហាវមួយនេះកើនឡើងដល់៧២ខេត្ត ។បើតាមលោកវេជ្ជបណ្ឌិត Supakit Sirilak ប្រធាននាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្ររបស់ថៃ ប្រមាណ៦៣ភាគរយ នៃករណីជាង៣ពាន់ដែលត្រូវបានវិភាគដោយនាយកដ្ឋាននេះបានរកឃើញថា ជាវីរុសបម្លែងថ្មី Delta ខណៈ៣៤ភាគរយ គឺជាវីរុសបម្លែងថ្មី Alpha ខណៈករណីនៅសេសសល់គឺជាវីរុសបម្លែងថ្មី Beta ដែលគេរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង ៕ ប្រភព៖ Bangkok Post

  • វៀតណាមកត់ត្រាអ្នកឆ្លង Covid-19 ថ្មីៗចំនួន៤ពាន់១៩៥ករណីទៀតនៅក្នុងរបាយការណ៍នៅថ្ងៃចន្ទដើមសប្តាហ៍នេះ

    វៀតណាមកត់ត្រាអ្នកឆ្លង Covid-19 ថ្មីៗចំនួន៤ពាន់១៩៥ករណីទៀតនៅក្នុងរបាយការណ៍នៅថ្ងៃចន្ទដើមសប្តាហ៍នេះ

    វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ ចំនួន៤ពាន់១៩៥ករណី ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃច្រើនបំផុតមួយ ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន៤ពាន់១៧៥ជាករណីឆ្លងនៅក្នុងស្រុក និងមាន២០នាក់ប៉ុណ្ណោះជាករណីឆ្លងនាំចូលពីក្រៅប្រទេស ហើយទីក្រុងហូជីមិញតែឯងរ៉ាប់រ៉ងចំនួន៣ពាន់៧៤ករណី ។ គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះ វៀតណាមមានករណីឆ្លងជំងឺកូវីដ១៩សរុបនៅទូទាំងប្រទេសកើនឡើងដល់៥ម៉ឺន៨ពាន់២៥ករណី ក្នុងនោះស្លាប់៣៣៤នាក់ និងជាសះស្បើយចំនួន១ម៉ឺន១ពាន់៤៧នាក់ ៕ ប្រភព៖ Viet Nam News

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៩១លាន៧១ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន១១ម៉ឺននាក់ និងជាសះស្បើយ១៧៤លាន៥៦ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៩១លាន៧១ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន១១ម៉ឺននាក់ និងជាសះស្បើយ១៧៤លាន៥៦ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៩១លាន៧១ម៉ឺន២ពាន់៩៦៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន១១ម៉ឺន២ពាន់៧៩២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៧៤លាន៥៦ម៉ឺន៧ពាន់២៣៤នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៥លាន១ម៉ឺន៨ពាន់៦០០នាក់ ស្លាប់ចំនួន៦២ម៉ឺន៤ពាន់៩៨៣នាក់ និងជាសះស្បើយចំនួន២៩លាន៤០ម៉ឺន៦ពាន់២០២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣១លាន១៧ម៉ឺន៣ពាន់១៩នាក់ ស្លាប់៤១ម៉ឺន៤ពាន់៥១៣នាក់ និងជាសះស្បើយ៣០លាន៣៤ម៉ឺន៦ពាន់១៣១នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៩លាន៣៩ម៉ឺន១ពាន់៨៤៥នាក់ ស្លាប់ចំនួន៥៤ម៉ឺន២ពាន់៨៧៧នាក់ និងជាសះស្បើយ១៨លាន៦ម៉ឺន៧ពាន់៨០នាក់ ៕ ប្រភព៖ worldometers

  • កាកបាទក្រហមកម្ពុជា ប្រគល់ថវិកា ១០ម៉ឺនដុល្លា អាមេរិក ជូនកាកបាទក្រហមវៀតណាម

    កាកបាទក្រហមកម្ពុជា ប្រគល់ថវិកា ១០ម៉ឺនដុល្លា អាមេរិក ជូនកាកបាទក្រហមវៀតណាម

    កាកបាទក្រហមកម្ពុជា ប្រគល់ថវិកា ១០ម៉ឺនដុល្លា អាមេរិក ជូនកាកបាទក្រហមវៀតណាម ដើម្បីទប់ស្កាត់ ជំងឺកូវីដ-១៩ ៕

  • ស៊ីណូវ៉ាក់ថា ខ្លួនមានប្រសិទ្ធភាពជិត១០០% ចាក់ឲ្យក្មេងពី៣ ទៅ១៧ឆ្នាំ ការសិក្សាថ្មី

    ស៊ីណូវ៉ាក់ថា ខ្លួនមានប្រសិទ្ធភាពជិត១០០% ចាក់ឲ្យក្មេងពី៣ ទៅ១៧ឆ្នាំ ការសិក្សាថ្មី

    Global Times បានចេញផ្សាយ នាថ្ងៃទី២០ កក្កដា ២០២១នេះថា ការសិក្សាថ្មី ដំណាក់កាលទី២របស់ វ៉ាកសាំងស៊ីណូវ៉ាក់ គឺធ្វើលើមនុស្សចំនួន១៨០នាក់ សម្រាប់ចាក់លើវ័យ៣ទៅ១៧ឆ្នាំ។ ប្រភពបន្តថា រយៈពេល៣ខែ​បន្ទាប់ពីការចាក់វ៉ាក់សាំង ការបណ្តុះ​ប្រព័ន្ធការពារ​ ក្នុងចំណោមមនុស្ស អាយុពី៣ ដល់ ១៧ឆ្នាំ គឺមានប្រសិទ្ធភាពដុះអង់ទីគ័រយ៉ាងហោចណាស់ ៩៨,៩ ខ្ពស់ជាង មនុស្សអាយុចាប់ពី១៨ឆ្នាំឡើងទៅទៀត នេះបើតាមការប្រកាស​របស់​ក្រុមហ៊ុន Sinovac។ វ៉ាក់សាំង Sinovac ត្រូវបាន​អនុញ្ញាតឱ្យ​ប្រើប្រាស់​បន្ទាន់​ក្នុងប្រទេសចិន កាលពីខែឧសភា សម្រាប់​ក្មេងអាយុពី ៣ ដល់ ១៧ឆ្នាំ៕

  • ពេលនេះកម្ពុជាបានចាក់វ៉ាក់សាំងការពារកូវីដ១៩ បានចំនួន៦លាននាក់ហើយ

    ពេលនេះកម្ពុជាបានចាក់វ៉ាក់សាំងការពារកូវីដ១៩ បានចំនួន៦លាននាក់ហើយ

    សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពេលនេះកម្ពុជាបានចាក់វ៉ាក់សាំងការពារកូវីដ១៩ បានចំនួន៦លាននាក់ហើយ៕

  • ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៨៣នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយ

    ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៨៣នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយ

    យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង៨៣នាក់នោះ រួមមាន២០នាក់ជាកម្មកររោងចក្រ, ៣៤នាក់រកឃើញវិជ្ជមាននៅផ្សារកំពង់ត្រាច ស្រុករមាសហែក, ៨នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ក្រៅពីនោះនៅ មានស្រុកនិងក្រុងមួយចំនួនទៀត ។ ចំណែកអ្នកស្លាប់ជាបុរសអាយុ៦៥ឆ្នាំនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៣ពាន់៩៦៥នាក់, ព្យាបាលជាសះស្បើយចំនួន៣ពាន់១៥៣នាក់ និងមានអ្នកស្លាប់សារុបចំនួ៦៣នាក់។

  • ក្រសួងធនធានទឹកបង្ហាញពីស្ថានភាពអាកាសធាតុក្នុងសប្ដាហ៏នេះ

    ក្រសួងធនធានទឹកបង្ហាញពីស្ថានភាពអាកាសធាតុក្នុងសប្ដាហ៏នេះ

    ក្រសួងធនធានទឹកនៅថ្ងៃទី២០កក្កដានេះ បានបង្ហាញការព្យាករណ៍ស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៧កក្កដាឆ្នាំ២០២១។ ក្រសួងបានឲ្យដឹងថា ពីថ្ងៃទី២១ដល់ថ្ងៃទី២២កក្កដា កម្ពុជាទទួលឥទ្ធិពលពីមូសុងនិរតីខ្លាំង, ប្រពន្ធ័សម្ពាធទាបភ្ជាប់និងព្យុះទី៧ឈ្មោះ សេមប៉ាកា។ ពិថ្ងៃទី២៣ដល់ថ្ងៃទី២៧កក្កដា កម្ពុជាទទួលឥទ្ធិពលពីមូសុងនិរតីកម្រិតខ្លាំង, ជ្រលងសម្ពាធទាបពីប្រទេសចិន និងប្រពន្ធ័សម្ពាធទាប។ ស្ថានភាពនោះនឹងធ្វើឲ្យបណ្ដាខេត្តនៅតំបន់វាលទំនាកណ្ដាល អាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ លាយឡំខ្យល់កន្ត្រាក់បក់ខ្លាំង, លើកែងតែបណ្ដាខេត្តនៅភាគខាងក្រោមអាចនឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម លាយឡំនឹងខ្យល់កន្ត្រាក់បក់ខ្លាំង។ ចំពឡបណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានភ្លៀងពីកម្រិតមធ្យមទៅច្រើន ផ្គរ រន្ទះតិចតួច លាយឡំនិងខ្យល់កន្ត្រាក់ក្នុងល្បឿនខ្លាំង ពិសេសនៅតាមតំបន់ជួរភ្នំក្រវាញ ជួរភ្នំដងរែក និងបណ្ដាខេត្តដែលស្ថិតនៅតាមដងទន្លេមេគង្ក។ រីឯតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់កម្រិតពីបង្គួរទៅច្រើន ផ្គរ រន្ទះតិចតួច លាយឡំនិងខ្យល់កន្ត្រាក់ក្នុងល្បឿនខ្លាំង និងរលកសមុទ្រមានកម្ពស់ខ្ពស់។ ទន្ទឹមនឹងនោះលទ្ធភាពនៃជំនន់ទឹកភ្លៀង (Flash Flood) ក៏មានភាគរយខ្ពស់ផងដែរ។