Category: Covid-19

  • ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ១០៨នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ១០៨នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង ១០៨នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៥នាក់, ស្រុកកំចាយមារ៥៥នាក់, ស្រុកពាមរក៍១០នាក់, ស្រុកពារាំង៧នាក់, ស្រុកកំពង់ត្របែក ៦នាក់, ស្រុកមេសាង៥នាក់, ស្រុកបាភ្នំ៥នាក់, ស្រុកព្រះសេ្តច៣នាក់, ស្រុកស៊ីធរកណ្ដាល៣នាក់, ស្រុកពាមជរ២នាក់, ស្រុកស្វាយអន្ទរ២នាក់, ស្រុកពោធិ៍រៀង២នាក់, មកពីរាជធានីភ្នំពេញម្នាក់ និង មកពីខេត្តកណ្ដាល២នាក់។ ខេត្តព្រៃវែង គិតមកដល់ថ្ងៃទី១៨កក្កដាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៣ពាន់២៨៥នាក់ ក្នុងនោះបានជាសះស្បើយចំនួន១ពាន់៨៨៧១នាក់ និងស្លាប់៥១នាក់។

  • ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៩៤ករណី និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៩៤ករណី និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុង ក្រុងសៀមរាប ៥៨នាក់, ស្រុកពួកម្នាក់,ស្រុកវ៉ារិន៧នាក់, ស្រុកអង្គរជុំម្នាក់, មកពីខេត្តព្រៃវែងម្នាក់ និងឆ្លងលើពលករមកពីប្រ ទេសថៃ២៦នាក់។ ចំណែកអ្នកស្លាប់ជាបុរសអាយុ៧៥ឆ្នាំ អាសយដ្ឋាននៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៣ពាន់២១៤នាក់, ព្យាបាលជាសះ ស្បើយចំនួន១ពាន់៣៧៦នាក់និងស្លាប់ ២៧នាក់។

  • ប្រជាពលរដ្ឋជាង ៦លាននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

    ប្រជាពលរដ្ឋជាង ៦លាននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

    យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៩ កក្កដា ឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន ៦លាន ៦ម៉ឺន ១ពាន់ ៣០៥នាក់ហើយដែលស្មើនឹង៦០,៦១% នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ជាង ១០លាននាក់។ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៤លាន១សែន៥ម៉ឺន៥ពាន់៧៩១នាក់។ ដោយឡែក របាយការណ៍ក្រសួង ការពារជាតិថ្ងៃ១៩កក្កដា បានឲ្យដឹងថា ការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស១លាន៦ម៉ឺន៩ពាន់៣៥៣នាក់ ក្នុងនោះបានចាក់លើកទីរួច មានចំនួន៥៤ម៉ឺន៨ពាន់៧៩១។

  • អាជ្ញាធរខេត្តបាត់ដំបង បានផ្តល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជាង ១០ម៉ឺននាក់ ដែលបានចាក់រួច នូវក្នុងចំណោមពលរដ្ឋគ្រប់អាយុដែលត្រូវចាក់ជាង៧០ម៉ឺននាក់

    អាជ្ញាធរខេត្តបាត់ដំបង បានផ្តល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជាង ១០ម៉ឺននាក់ ដែលបានចាក់រួច នូវក្នុងចំណោមពលរដ្ឋគ្រប់អាយុដែលត្រូវចាក់ជាង៧០ម៉ឺននាក់

      លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបងបានថ្លែងឲ្យដឹងថា៖ អាជ្ញាធរ នៃរដ្ឋបាលខេត្តបាត់ដំបង គ្រោងនិងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-19ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តខ្លួន ឲ្យបានប្រមាណជាង ៧០ម៉ឺននាក់ ខណៈដែលពលរដ្ឋប្រមាណជាង១០ម៉ឺននាក់ត្រូវបានមន្ត្រីសុខាភិបាលបានធ្វើការចាក់រួចរាល់ទាំងពីរដូសរួចមកហើយ និងខ្លះទៀតកំពុងតែទទួលការចាក់និងទើបតែបានដូសទី១។លោកប្រធានមន្ទីរក៏បានឲ្យដឹងទៀតថា៖ក្នុងជំហានទី២ហើយរហូតមកដល់ពេលនេះ មន្ទីរសុខាភិបាលខេត្តបាត់ដំបង ទើបតែទទួលបានវ៉ាក់សាំងប្រភេទ”ស៊ីណូហ្វាម”និង”ស៊ីណូវ៉ាក់” ប្រមាណជិត ២០ម៉ឺនដូស និងជាបន្តបន្ទាប់ ពីរាជរដ្ឋាភិបាល ។ លោកឱសថបណ្ឌិត វឿង ប៊ុនរេត  បានលើកឡើងទៀតថាបច្ចុប្បន្នខេត្តបាត់ដំបងកំពុងតែដំណើរការចាក់វ៉ាក់សាំងជូនពលរដ្ឋ នៅក្នុងក្រុង-ស្រុក ចំនួន៦និងកំពុងប្រព្រឹត្តិទៅដោយរលូននិងមិនមានបាតុភាពអ្វីរាំងស្ទះឡើយនិងស្របពេលពលរដ្ឋ មានក្ដីរីករាយយ៉ាងខ្លាំង ក្រោយពេលទទួលបានការចាក់វ៉ាក់សាំងនេះ។តាមការបញ្ជាក់បន្ថែម របស់ លោកប្រធានមន្ទីរសុខាភិបាលខេត្ត សម្រាប់ខេត្តបាត់ដំបងទាំងមូល អ្នកដែលមានអាយុគ្រប់និងអាចចាក់វ៉ាក់សាំងបានមានចំនួនប្រមាណជាង៧០ម៉ឺននាក់ហើយមកដល់ពេលនេះរដ្ឋបាលខេត្តក៏បានទទួលវ៉ាក់សាំង ប្រមាណជិត២០ម៉ឺនដូសរួចហើយ ពីរាជរដ្ឋាភិបាលផងដែរ តាមរយៈក្រសួងសុខាភិបាលនិងបានចាក់ជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកមានអទិភាព គ្រូសារអតីតយុទ្ធជន ក្នុងវគ្គទី១ បានប្រមាណជាង៤ម៉ឺននាក់ និងវគ្គទី២ក៏កំពុងតែដំណើរការចាក់ ចាប់តាំងពីថ្ងៃទី១២ខែកក្កដា មកនេះ ។      នៅក្នុងឱកាសចុះពិនិត្យមើលពីដំណើរការចាក់វ៉ាក់សាំងកូវីដ-19 ប្រគេនដល់ព្រះសង្ឃជិត១ពាន់អង្គ នៅទូទាំងវត្តចំនួន៣២ក្នុងក្រុងបាត់ដំបង និងតាអាចារ្យយាយជីនៅក្នុងវត្ត នៅថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងថាស្ថានភាពនៃការឆ្លងរាតត្បាតពីជម្ងឺកូវីដ-19ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះចាប់តាំងពីចុងខែមិថុនាមកនេះ…

  • សម្ដេចតេជោ ហ៊ុន សែន៖ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ បានរកឃើញមនុស្សទី៦លានហើយ ជាកសិកររស់នៅ ខេត្តកំពង់ចាម

    សម្ដេចតេជោ ហ៊ុន សែន៖ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ បានរកឃើញមនុស្សទី៦លានហើយ ជាកសិកររស់នៅ ខេត្តកំពង់ចាម

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរលើគេហទំព័រហ្វេសប៊ុករបស់សម្ដេច នៅយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការវីរុសកូវីដ ១៩ នៅទូទាំងប្រទេស បានឈានដល់ការរកឃើញមនុស្សទី៦ លាននាក់ហើយ គឺបានទៅលើប្អូនស្រី ផេង សឿន អាយុ៦៧ឆ្នាំ ជាកសិកររស់នៅ ភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្ត កំពង់ចាម ដែលខ្ញុំសូមចូលរួមអបអរសាទរ ។ សម្ដេចតេជោ បានបន្តថា មកដល់ថ្ងៃនេះ កម្ពុជាយើងបាន ចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន៦លាននាក់ ស្មើនឹង ៦០ភាគរយ នៃប្រជាជន១០លាននាក់ដែលត្រូវចាក់ ។ សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា លេខរៀងទី៦លាន បានទៅលើប្អូនស្រី ផេង សឿន អាយុ៦៧ឆ្នាំ ជាកសិកររស់នៅ នៅខេត្តកំពង់ចាម ។ លោកជំទាវ ឱ វណ្ណឌីន នឹងយកជំនួយថវិកា ១០លានរៀល និងសម្ភារៈផ្សេងទៀតដែលជាជំនួយ របស់ខ្ញុំ ទៅប្រគល់ជូនដោយផ្ទាល់…

  • រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនប្រជាពលរដ្ឋមានអាយុពី ១៨ឆ្នាំឡើងទៅ ដែលបានអញ្ជើញទៅទទួលវ៉ាក់សាំងដូសទី១ រួចរាល់ មុនពេលបិទបញ្ចប់យុទ្ធនាការ

    រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនប្រជាពលរដ្ឋមានអាយុពី ១៨ឆ្នាំឡើងទៅ ដែលបានអញ្ជើញទៅទទួលវ៉ាក់សាំងដូសទី១ រួចរាល់ មុនពេលបិទបញ្ចប់យុទ្ធនាការ

    រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនប្រជាពលរដ្ឋមានអាយុពី ១៨ឆ្នាំឡើងទៅ ដែលបានអញ្ជើញទៅទទួលវ៉ាក់សាំងដូសទី១ រួចរាល់ មុនពេលបិទបញ្ចប់យុទ្ធនាការ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលបានទទួលវ៉ាក់សាំងដូសទី១ រួចរាល់ មេត្តាមកទទួលវ៉ាក់សាំងដូសទី២ នៅតាមទីតាំងដែលខ្លួនបានអញ្ជើញមកទទួលវ៉ាក់សាំងដូសទី១ នាពេលកន្លងមករៀងរាល់ម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ៥:០០នាទីរសៀល ត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ជាកំហិត៕

  • គិតមកដល់ពេលនេះ អ្នកចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ដូសទី១បានជិត៦លាននាក់ហើយ អាចបញ្ចប់មុនផែនការមេរហូតដល់៧ទៅ៨ខែ សម្រាប់គម្រោងចាក់១០លាននាក់នៅកម្ពុជា

    គិតមកដល់ពេលនេះ អ្នកចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ដូសទី១បានជិត៦លាននាក់ហើយ អាចបញ្ចប់មុនផែនការមេរហូតដល់៧ទៅ៨ខែ សម្រាប់គម្រោងចាក់១០លាននាក់នៅកម្ពុជា

    ភ្នំពេញ៖ គិតមកដល់ពេលនេះ ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ដូសទី១ បានចំនួន ជិត៦លាននាក់ហើយ ខណៈដែលអ្នកចាក់វ៉ាក់សាំងដូសទី២ បានចំនួនជាង៤លាននាក់ ហើយការងារនេះ រាជរដ្ឋាភិបាលបានជម្រុញ ការចាក់អោយបានរួចរាល់សម្រាប់មនុស្ស១០លាននាក់ ក្នុងរង្វង់ខែតុលាឬខែវិច្ឆិកាឆ្នាំ២០២១ខាងមុខនេះ មានន័យថា នឹងអាចបញ្ចប់មុនផែនការមេរហូតដល់៧ទៅ៨ខែ។នេះបើតាមការបង្ហាញឱ្យដឹងក្នុងប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ក្រោមអធិបតីភាព ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ (គ.ប.ក) ដោយមានការចូលពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនាល្ងាចថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ។ក្នុងកិច្ចប្រជុំនោះ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់អោយដឹងថា ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ដូសទី១ មានចំនួន ៥.៩១២.៥៤៥នាក់ (ស្រី មាន ២.៩៤៥.៦៨២នាក់ ស្មើនឹង ៤៩,៨២%) ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងទាំង ២ដូស មានចំនួន ៤.១៣១.០៥៧នាក់ ស្មើនឹង ៦៩,៨៧%នៃចំនួនអ្នកបានចាក់ដូសទី១…

  • ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ៧២ម៉ោងចុងក្រោយនេះមានចំនួន២៤ម៉ឺន៩ពាន់៤៧ករណី និងការស្លាប់ថ្មីមានចំនួន៥ពាន់៣៥៤នាក់

    ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ៧២ម៉ោងចុងក្រោយនេះមានចំនួន២៤ម៉ឺន៩ពាន់៤៧ករណី និងការស្លាប់ថ្មីមានចំនួន៥ពាន់៣៥៤នាក់

    ការឆ្លងថ្មី បានកើតឡើងលើប្រទេសចំនួន១០គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី,មីយ៉ាន់ម៉ា, សឹង្ហបុរី, ថៃ, កម្ពុជា, វៀតណាម, ឡាវ, និងប្រទេសប្រុយណេ។ ប្រទេសដែលមានការស្លាប់ថ្មីមាន៨ប្រទេសគឺប្រទេសឥណ្ឌូណេស៊ី, ហ្វីលីពីន, ថៃ, កម្ពុជា, ម៉ាឡេស៊ី, វៀតណាម, ឡាវ, និងប្រទេសមីយ៉ាន់ម៉ា។ប្រទេសឥណ្ឌូនេស៊ី នៅក្នុងរយ:ពេល៧២ម៉ោងចុងក្រោយមានការឆ្លងថ្មីចំនួន១៣ម៉ឺន៩៣០ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២លាន៩១ម៉ឺន១ពាន់៧៣៣ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន៣ពាន់៥២៣នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៧ម៉ឺន៤ពាន់៩២០ករណី។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងសារុបនិងការស្លាប់សារុបច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។ប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល៧២ម៉ោងមានការឆ្លងថ្មីចំនួន៣ម៉ឺន៤ពាន់២១០ករណីដែលនាំឲ្យការឆ្លងសារុបចំនួន៩២ម៉ឺន៧ពាន់៥៣៣ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន៤២០នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៧ពាន់១៤៨នាក់។ប្រទេសថៃមានការឆ្លងថ្មីចំនួន៣ម៉ឺន៣ពាន់២៦៣ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៤១ម៉ឺន៥ពាន់១៧០ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៣២៣ករណីដែលនាំឲ្យការស្លាប់សារុបមានចំនួន៣ពាន់៤២២ករណី។ចំណែកប្រទេសហ្វីលីពីននៅក្នុងរយ:ពេល៧២ម៉ោងកន្លងមកមានការឆ្លងថ្មី ចំនួន ១ម៉ឺន៧ពាន់៦៨ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន៥១ម៉ឺន៣ពាន់៣៩៦ករណី។ ចំណែកការស្លាប់ថ្មី មានចំនួន៣១០នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២ម៉ឺន៦ពាន់៧៨៦នាក់។ប្រទេសមីយ៉ាន់ម៉ាមានការឆ្លងថ្មីចំនួន១ម៉ឺន៦ពាន់៩៧៦ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២២ម៉ឺន៩ពាន់៥២១ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៦៥៤នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៥ពាន់នាក់។ប្រទេសវៀតណាមឆ្លងថ្មី១ម៉ឺន៣ពាន់៥៥៧ករណីដែលនាំឲ្យការឆ្លងសារុបចំនួន៥ម៉ឺន៥ពាន់៨៤៥ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៤៧នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២៥៤នាក់។ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន២ពាន់៤៧១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន៧ពាន់៩៧១ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៧៦នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ពាន់១២៨នាក់។ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន៣៣២ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន២ពាន់៧១៨ករណី។ប្រទេសឡាវមានការឆ្លងថ្មីចំនួន២៣៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣ពាន់៤២៦ករណី។ប្រទេសប្រុយណេមានការឆ្លងថ្មី១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២៨៣ករណី។គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៦លាន១៨ម៉ឺន៨ពាន់១២៣ករណី, និងការស្លាប់មាន១១ម៉ឺន៨ពាន់៧០២នាក់។បើគិតសារុបនៅលើសាកលលោកនោះវិញការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ១៩១លានករណី, និងការស្លាប់មានជាង៤លាន១០ម៉ឺននាក់។

  • លោកជំទាវ ម៉ែន សំអន ប្រគល់ថវិកាចំនួន ៥ម៉ឺនដុល្លារ ជូនដល់សមាគមមិត្តភាព វៀតណាម-កម្ពុជា

    លោកជំទាវ  ម៉ែន សំអន ប្រគល់ថវិកាចំនួន ៥ម៉ឺនដុល្លារ ជូនដល់សមាគមមិត្តភាព វៀតណាម-កម្ពុជា

    លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគល់ថវិកាចំនួន ៥ម៉ឺនដុល្លារ ជូនដល់សមាគមមិត្តភាព វៀតណាម-កម្ពុជា តាមរយៈស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា ៕

  • ការខិតខំ មិនខ្លាចនឿយហត់ របស់សម្តេចតេជោ កម្ពុជា ទទួលបានវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ យ៉ាងច្រើន ដើម្បីចាក់ជូនជនរួមជាតិ

    ការខិតខំ មិនខ្លាចនឿយហត់ របស់សម្តេចតេជោ កម្ពុជា ទទួលបានវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ យ៉ាងច្រើន ដើម្បីចាក់ជូនជនរួមជាតិ

    សម្ដេចពិជ័យសេនា ទៀ បាញ់ ថា ក្រោមការខិតខំ មិនខ្លាចនឿយហត់ របស់សម្តេចតេជោ កម្ពុជា ទទួលបានវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ យ៉ាងច្រើន ដើម្បីចាក់ជូនជនរួមជាតិ របស់យើង ៕