Category: Covid-19

  • មីយ៉ាន់ម៉ាមានអ្នកឆ្លង Covid-19 សរុប២២ម៉ឺន៩ពាន់៥២១ករណី ចំពេលដែលប្រព័ន្ធសុខាភិបាលជួបភាពខ្វះខាតខ្លាំង (មានវីដេអូ)

    មីយ៉ាន់ម៉ាមានអ្នកឆ្លង Covid-19 សរុប២២ម៉ឺន៩ពាន់៥២១ករណី ចំពេលដែលប្រព័ន្ធសុខាភិបាលជួបភាពខ្វះខាតខ្លាំង (មានវីដេអូ)

    មីយ៉ាន់ម៉ា៖ ក្រសួងសុខាភិបាល និងកីឡាមីយ៉ាន់ម៉ាបានរាយការណ៍ថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩សរុបនៅទូទាំងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់២២ម៉ឺន៩ពាន់៥២១ករណីគិតត្រឹមថ្ងៃអាទិត្យម្សិលមិញ បន្ទាប់ពីទើបរកឃើញអ្នកឆ្លងថ្មីៗចំនួន៥ពាន់២៨៥ករណីទៀតនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ ជាមួយគ្នានេះ ក្រសួងក៏បានរាយការណ៍ពីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ថ្មីៗចំនួន២៣១នាក់ផងដែរ ដែលនាំអោយតួលេខអ្នកស្លាប់សរុបកើនឡើងដល់៥ពាន់នាក់ហើយគិតត្រឹមថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ។ ក្រុមអ្នកស្ម័គ្រចិត្តនៅមីយ៉ាន់ម៉ា បានកំពុងបំពេញប្រតិបត្តិការរបស់ពួកគេ ដោយចល័តពីផ្ទះមួយទៅផ្ទះមួយ ដើម្បីប្រមូលយកសពអ្នកស្លាប់ដោយសារ COVID-19 ខណៈករណីឆ្លងមានការកើនឡើងយ៉ាងឆាប់រហ័សនៅទូទាំងប្រទេស ។ ដោយឡែកការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 វិញ មីយ៉ាន់ម៉ាទើបសម្រេចបាន៣.៥លានដូសប៉ុណ្ណោះ ក្នុងនោះប្រជាជន១.៥៣លាននាក់ ស្មើនឹង២.៨% នៃចំនួនប្រជាជនសរុបបានទទួលការចាក់គ្រប់ដូស ។ ចំពោះការកើនឡើងវិញយ៉ាងឆាប់រហ័ស នៃករណីឆ្លង និងស្លាប់ដោយសារតែជំងឺ COVID-19 នៅមីយ៉ាន់ម៉ាត្រូវបានគេមើលឃើញថា បណ្តាលមកពីការធ្វើពិហកា មិនចូលរួមក្នុងការបំពេញកិច្ចការងារ ពីសំណាក់ក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសមីយ៉ាន់ម៉ាមួយចំនួន ៕ ប្រភព៖ ស៊ីនហួរ

  • ប្រជាប្រិយភាពរបស់នាយករដ្ឋមន្រ្តីអូស្រ្តាលីធ្លាក់ចុះទាបបំផុត ដោយសារតែភាពយឺតយ៉ាវនៃការចាក់វ៉ាក់សាំងបង្ការ Covid-19 (មានវីដេអូ)

    ប្រជាប្រិយភាពរបស់នាយករដ្ឋមន្រ្តីអូស្រ្តាលីធ្លាក់ចុះទាបបំផុត ដោយសារតែភាពយឺតយ៉ាវនៃការចាក់វ៉ាក់សាំងបង្ការ Covid-19 (មានវីដេអូ)

    អូស្រ្តាលី៖ យោងតាមការបោះឆ្នោតមួយដែលត្រូវបានចេញផ្សាយនៅថ្ងៃចន្ទនេះបង្ហាញថា ប្រជាប្រិយភាពរបស់នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក ស្កុត ម៉ូរីសុន បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាងមួយឆ្នាំមកនេះ ខណៈដែលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩មានភាពយឺតយ៉ាវ ដែលធ្វើអោយប៉ះពាល់ដល់ជំនឿទុកចិត្តរបស់អ្នកបោះឆ្នោត ចំពោះរដ្ឋាភិបាលអភិរក្សរបស់លោក ។ បើតាមប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលី ការគាំទ្រជាសាធារណៈរបស់លោក ម៉ូរីសុន បានធ្លាក់ចុះ២ពិន្ទុមកនៅត្រឹម៥១ភាគរយ ក្នុងរយៈពេល០៣សប្តាហ៍ចុងក្រោយនេះ ដែលជាកម្រិតទាបបំផុត ចាប់តាំងពីលោកប្រឈមមុខនឹងការរិះគន់កាលពីដើមឆ្នាំមុន ជុំវិញការឆ្លើយតបរបស់លោកចំពោះភ្លើងឆេះព្រៃដ៏អាក្រក់ ។ គិតមកទល់ពេលនេះ លោក ម៉ូរីសុន បានស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើង ខណៈដែលយុទ្ធនាការចាក់វ៉ាក់សាំងថ្នាក់ជាតិមានភាពយឺតយ៉ាវ ធ្វើអោយប្រទេសអូស្រ្តាលីប្រឈមនឹងរលកថ្មីនៃជំងឺរាតត្បាតកូវីដ១៩ ។ យ៉ាងណាមិញ ចំនួនអ្នកឆ្លង COVID-19 ប្រចាំថ្ងៃបានធ្លាក់ចុះបន្តិចនៅថ្ងៃចន្ទនេះ នៅក្នុងទីក្រុងធំៗចំនួន ០២របស់អូស្ត្រាលី គឺទីក្រុង ស៊ីដនី និងទីក្រុង មែលប៊ន ដែលកំពុងស្ថិតនៅក្រោមវិធានការបិទខ្ទប់ ដើម្បីប្រឆាំងនឹងការឆ្លងរាលដាលនៃវីរុសបម្លែងថ្មី Delta ដែលមានប្រភពដើមនៅឥណ្ឌា ៕ ប្រភព៖ Reuters

  • លោក បូរីស ចនសុន អំពាវនាវអោយមានការប្រុងប្រយ័ត្ន នៅពេលដែលចក្រភពអង់គ្លេសដកចេញវិធានការរឹតត្បិតទប់ស្កាត់ Covid-19 ទាំងស្រុង (មានវីដេអូ)

    លោក បូរីស ចនសុន អំពាវនាវអោយមានការប្រុងប្រយ័ត្ន នៅពេលដែលចក្រភពអង់គ្លេសដកចេញវិធានការរឹតត្បិតទប់ស្កាត់ Covid-19 ទាំងស្រុង (មានវីដេអូ)

    អង់គ្លេស៖ រដ្ឋាភិបាលអង់គ្លេសនៅថ្ងៃចន្ទនេះ បានដកចេញវិធានការរឹតត្បិតទប់ស្កាត់ជំងឺរាតត្បាតនៅក្នុងចក្រភពអង់គ្លេសទាំងស្រុង នៅក្នុងជំហានមួយដែលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកវិទ្យាសាស្រ្ត និងគណបក្សប្រឆាំង ជុំវិញគ្រោះថ្នាក់ដែលមិនអាចដឹងមុន ។ចាប់ពីថ្ងៃនេះតទៅ ក្លឹបរាត្រីអាចបើកឡើងវិញ ហើយព្រឹត្តិការណ៍នានាអាចជួបជុំមនុស្សដោយមិនកំណត់ ខណៈដែលការពាក់ម៉ាស និងធ្វើការនៅផ្ទះក៏ត្រូវបានដកចេញផងដែរ ។ លោក ចនសុន បានការពារការបើកប្រទេសឡើងវិញ ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយហៅថា ថ្ងៃសេរីភាព “Freedom Day” បើទោះបីជាមានការព្រមាន និងការរិះគន់ពីក្រុមអ្នកវិទ្យាសាស្រ្ត បន្ទាប់ពីអត្រាឆ្លងវីរុសប្រចាំថ្ងៃនៅអង់គ្លេសបានកើនឡើងដល់៥ម៉ឺនករណី តាមពីក្រោយប្រទេសឥណ្ឌូនេស៊ី និងប្រេស៊ីល ។ លោក ចនសុន បានថ្លែងសារនៅក្នុងវីដេអូមួយថា ប្រសិនបើយើងមិនធ្វើវាឥឡូវនេះទេ ដូច្នេះយើងគួរតែសួរខ្លួនយើងថា នៅពេលណាដែលយើងត្រូវធ្វើវា? នេះគឺជារឿងត្រឹមត្រូវ ប៉ុន្តែយើងក៏ត្រូវតែធ្វើវាដោយប្រុងប្រយ័ត្នផងដែរ… យើងត្រូវចាំថា វីរុសនេះនៅមិនទាន់ដល់ទីបញ្ចប់នៅឡើយទេ ។គួរកត់សម្គាល់ បើតាមការិយាល័យ Downing Street នោះ លោក បូរីស ចនសុន នឹងធ្វើចត្តាឡីស័ករយៈពេល១០ថ្ងៃនៅឯវិមាន ឈែកឺស៍ (Chequers) ដែលជាគេហដ្ឋានរបស់នាយករដ្ឋមន្រ្តី ខណៈដែលរដ្ឋមន្ត្រីរតនាគារអង់គ្លេស លោក រីហ្ស៉ី ស៊ូណេក ក៏នឹងចូលរួមធ្វើចត្តាឡីស័កដោយខ្លួនឯងផងដែរ ៕ ប្រភព៖ Reuters

  • ហាងលក់កង់ Scott Cambodia មានអ្នកឆ្លងកូវីដ-១៩

    ហាងលក់កង់ Scott Cambodia មានអ្នកឆ្លងកូវីដ-១៩

    ហាងលក់កង់ Scott Cambodia មានទីតាំង ស្ថិតនៅផ្លូវលេខ១៨២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ១៩ បានចូលទៅទិញទំនិញ នៅហាងលក់កង់ Scott Cambodia នោះ។ អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ កាលពីថ្ងៃ១១ ខែកក្កដា ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។

  • ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៤៦នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល​ ២៤ម៉ោងចុងក្រោយ

    ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៤៦នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល​ ២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង៤៦នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម៧នាក់, ស្រុកកំពង់សៀម៧នាក់, ស្រុកកោះសូទិន៤នាក់, ស្រុកបាធាយ៥នាក់,ស្រុកព្រៃឈរ៥នាក់, ស្រុកស្ទឹងត្រង់២នាក់, ស្រុកជើងព្រៃ៦នាក់, ស្រុកកងមាសម្នាក់ និងមកពីខេត្តត្បូងឃ្មុំ៩នាក់ ។ ចំណែកអ្នកស្លាប់ដោយសារ ជំងឺកូវីដ-១៩ទាំងជាស្ត្រីអាយុ៧៥ឆ្នាំនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។

  • ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៩៥ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៩៥ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុង ក្រុងសៀមរាប៣៨នាក់, ស្រុកអង្គរជុំ៧នាក់, ស្រុកជីក្រែង៦នាក់, ស្រុកពួក៦នាក់,ស្រុកក្រឡាញ់៣នាក់, ស្រុកប្រាសាទបាគង៤នាក់, មកពីខេត្តបាត់ដំបង២នាក់, និងឆ្លងលើពលករមកពីប្រ ទេសថៃ២៨នាក់។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៣ពាន់១១៧នាក់, ព្យាបាលជាសះ ស្បើយចំនួន១ពាន់៣៦១នាក់និងស្លាប់២៦នាក់។

  • សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ទទួលបានថវិកា ១២ម៉ឺនដុល្លារ ពីនាយឧត្តមសេនីយ៍ នេត សាវឿន

    សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ទទួលបានថវិកា ១២ម៉ឺនដុល្លារ ពីនាយឧត្តមសេនីយ៍ នេត សាវឿន

    ព្រៃវែង៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានចាត់ក្រុមការងារ នាំយកថវិកា ចំនួន១២៤,៥៦០ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដើម្បីចូលរួមអបអរសាទរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួម ជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ»។ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ឧត្តមសេនីយ៍ទោ ឆុំ ស៊ត ស្នងការរងហិរញ្ញកិច្ច និងភស្តុភារ តំណាងឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការហិរញ្ញកិច្ច និងភស្តុភារ បាននាំយកថវិការបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ប្រគល់ជូនលោកឧកញ៉ា សុខ ផេង អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង តំណាងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីទុកសម្រាប់ជួយទ្រទ្រង់បន្តដល់ សកម្មភាពមនុស្សធម៌នៅក្នុងខេត្ត ឲ្យកាន់តែមានប្រសិទ្ធភាព គុណភាព និងភាពរស់រវើក។ ឧត្តមសេនីយ៍ទោ ឆុំ…

  • កាកបាទក្រហមកម្ពុជា ប្រគល់ថវិកា ១០ម៉ឺនដុល្លារអាមេរិក ជូន កាកបាទក្រហមវៀតណាម ដេីម្បីទប់ស្កាត់ជំងឺកូវីដ-១៩

    កាកបាទក្រហមកម្ពុជា ប្រគល់ថវិកា ១០ម៉ឺនដុល្លារអាមេរិក ជូន កាកបាទក្រហមវៀតណាម ដេីម្បីទប់ស្កាត់ជំងឺកូវីដ-១៩

    ភ្នំពេញ៖ គណៈប្រតិភូ កាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី ១៩ ខែកក្កដា ឆ្នាំ២០២១ បាននាំយកថវិកាចំនួន 100,000 ដុល្លារអាមេរិក ប្រគល់ជូន កាកបាទក្រហមវៀតណាម តាមរយៈ ស្ថានឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា ដេីម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតធ្ងន់ធ្ងរនៅប្រទេសវៀតណាម។ ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសូមចូលរួមសម្តែងនូវក្តីព្រួយបារម្ភជាមួយនឹង ប្រជាជន កាកបាទក្រហម ក៏ដូចជារដ្ឋាភិបាលនៃប្រទេសវៀតណាម ដែលកំពុងជួបប្រទះនឹងការឆ្លងរីករាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងប្រទេសវៀតណាម ជាពិសេស នៅក្នុងទីក្រុងហូជីមិញ។ ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា សូមសម្តែងនូវការកោតសរសេីរចំពោះ បុគ្គលិក អ្នកស្ម័គ្រចិត្តនៃកាកបាទក្រហមវៀតណាម និងក្រុមគ្រូពេទ្យវៀតណាម ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការឆ្លេីយតប ជួយសង្គ្រោះអាយុជីវិតរបស់អ្នកជំងឺកូវីដ-១៩ នៅប្រទេសវៀតណាម និងសូមចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឱ្យឆាប់បានរលាយសាបសូន្យពីភពផែនដីយេីងនេះ។ ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម…

  • ឯកឧត្តម អ៊ុន ចាន់ដា នាំយកសម្ភារបង្ការជំងឺកូវីដ-១៩ រួមនឹងភេសជ្ជៈ ជូនដល់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ ចំនួន ២ក្នុងក្រុងកំពង់ចាម

    ឯកឧត្តម អ៊ុន ចាន់ដា នាំយកសម្ភារបង្ការជំងឺកូវីដ-១៩ រួមនឹងភេសជ្ជៈ ជូនដល់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ ចំនួន ២ក្នុងក្រុងកំពង់ចាម

    នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អមដោយអភិបាលរងខេត្ត, មន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២១ បានចុះសួរសុខទុក្ខ និងនាំយកនូវសម្ភារៈបង្ការជំងឺកូវីដ-១៩ រួមនិងភេសជ្ជៈមួយចំនួនរបស់រដ្ឋបាលខេត្តកំពង់ចាម ទៅផ្ដល់ជូនដល់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ”មេគង្គកំពង់ចាម” និងកន្លែងសំរាកព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល នាវិទ្យាល័យ ព្រះសីហនុ ក្រុងកំពង់ចាម។ ឆ្លៀតក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ពិនិត្យ ព្យាបាល និងថែទាំអ្នកជំងឺកូវីដ-១៩ រហូតបានជាសះស្បើយជាបន្តបន្ទាប់ នឹងទទួលការជឿទុកចិត្ត ការគាំទ្រពីសំណាក់អ្នកជំងឺដែលធ្លាប់បានមកសម្រាកព្យាបាលកន្លងមក។ ឯកឧត្តមអ៊ុន ចាន់ដា ក៏បានស្នើដល់ក្រុមគ្រូពេទ្យឲ្យបង្កើនការយកចិត្តទុកដាក់ក្នុងការព្យាបាល និងថែទាំអ្នកជំងឺប្រកបដោយវិជ្ជាជីវៈ និងការពារខ្លួនឲ្យបានខ្ជាប់ខ្ជួនពីជំងឺដ៏កំណាចនេះ ៕

  • បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៧៩០នាក់ ខណៈជាសះស្បើយ ១០៨៧នាក់ និងអ្នកស្លាប់ចំនួន ២២នាក់បន្ថែមទៀត

    បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៧៩០នាក់ ខណៈជាសះស្បើយ ១០៨៧នាក់ និងអ្នកស្លាប់ចំនួន ២២នាក់បន្ថែមទៀត

    ភ្នំពេញ៖ ក្រសួងសុខាភិបាល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៧៩០នាក់ ខណៈអ្នកជំងឺ១០៨៧នាក់ជាសះស្បើយ។ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦៧,៩៧១នាក់ អ្នកជាសះស្បើយសរុប ចំនួន ៦០,០១៧នាក់ និងស្លាប់សរុបចំនួន១,១២៨នាក់៕