Category: Covid-19

  • កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ជិត ៨០០នាក់ និងស្លាប់ ២២នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ជិត ៨០០នាក់ និងស្លាប់ ២២នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី១៩កក្កដាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ១៨កក្កដាឆ្នាំ២០២១ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៧៩០នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន២០៩នាក់ និងករណីឆ្លងសហគមន៍៥៨១នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ១៨កក្កដា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន១ពាន់៨៧នាក់ និងមានអ្នកស្លាប់២២នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី១៩កក្កដាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៦ម៉ឺន៧ពាន់៩៧១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៦ម៉ឺន១៧នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១ពាន់១២៨នាក់ហើយ។

  • សម្ដេចតេជោ ហ៊ុន សែន៖ អំណោយជាថវិកា និងគ្រឿងបរិក្ខារវេជ្ជសាស្ត្ររបស់កម្ពុជា ត្រូវបានផ្ដល់ជូនប្រទេសវៀតណាមហើយ

    សម្ដេចតេជោ ហ៊ុន សែន៖ អំណោយជាថវិកា និងគ្រឿងបរិក្ខារវេជ្ជសាស្ត្ររបស់កម្ពុជា ត្រូវបានផ្ដល់ជូនប្រទេសវៀតណាមហើយ

    ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ អំណោយជាសម្ភារ:បរិក្ខារពេទ្យប្រើប្រាស់សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានផ្ដល់ជូនប្រទេសវៀតណាម ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងប្រទេសវៀតណាម ដែលកំពុងរងការវាយលុកខ្លាំងនាពេលបច្ចុប្បន្ននេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ ម៉ាសធម្មតាចំនួន ១លានបន្ទះ និងម៉ាសវេជ្ជសាស្ត្រ (N95) ចំនួន ១០ម៉ឺនបន្ទះ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន ១០០គ្រឿង ជូនប្រទេសវៀតណាម។ ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានជួយឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហមប្រទេសវៀតណាម តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។ ចំណែកលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ក៏បានជួយឧបត្ថម្ភថវិកាចំនួន៥ម៉ឺនដុល្លារ ជូនដល់សមាគមមិត្តភាព វៀតណាម-កម្ពុជា តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាផងដែរ។ សម្ដេចបានបន្តថា ដូចនេះ…

  • ក្រសួងទេសចរណ៍ចាប់ផ្តើមយុទ្ធនាការធ្វើតេស្តរហ័ស រកមេរោគកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលមកបំពេញការងារ នៅក្រសួង

    ក្រសួងទេសចរណ៍ចាប់ផ្តើមយុទ្ធនាការធ្វើតេស្តរហ័ស រកមេរោគកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលមកបំពេញការងារ នៅក្រសួង

    ភ្នំពេញ៖ អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ និងនៅកន្លែងធ្វើការ ក្រសួងទេសចរណ៍បានបញ្ជាទិញតេស្តរហ័ស (Rapid Test) ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងបានចាប់ផ្តើមយុទ្ធនាការធ្វើតេស្តរហ័ស (Rapid Test) រកមេរោគកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលមកបំពេញការងារនៅក្រសូងទេសចរណ៍ ចាប់ពីថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ។ ចំពោះបែបបទ នីតិវិធី និងរបៀបនៃការធ្វើ Rapid Test នេះ ក្រសួងទេសចរណ៍បានចាត់មន្ត្រីជំនាញតាមអង្គភាពនីមួយៗ ឲ្យចូលរួមវគ្គសិក្សារៀនសូត្រតាមប្រព័ន្ធអនឡាញ ដែលរៀបចំឡើងដោយក្រសួងសុខាភិបាល ដើម្បីធ្វើជាជនបង្គោលក្នុងការបង្រៀនបន្តពីការធ្វើ Rapid Test នេះ ទៅមន្ត្រីរាជការតាមអង្គភាពនីមួយៗរបស់ខ្លួន។ សម្រាប់យុទ្ធនាការធ្វើតេស្តរហ័សនេះ ក្រសួងបានចែកមន្ត្រីជំនាញជា ០២ក្រុម (០១ក្រុមនៅអគារក្រសួងចាស់ និង ០១ក្រុមទៀតនៅអគារថ្មី) ហើយដែលបាននិងកំពុងដំណើរការយ៉ាងសកម្មក្នុងការធ្វើ Rapid Test រកមេរោគកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីក្រសួង ដែលចូលបំពេញការងារនៅក្រសួងទេសចរណ៍៕

  • រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សម្ភារបរិក្ខារពេទ្យប្រើប្រាស់សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជូនដល់វៀតណាមហើយ

    រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សម្ភារបរិក្ខារពេទ្យប្រើប្រាស់សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជូនដល់វៀតណាមហើយ

    ភ្នំពេញ៖ សម្ភារបរិក្ខារពេទ្យប្រើប្រាស់សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់ជូនដល់វៀតណាម ត្រូវបានធ្វើពិធីប្រគល់-ទទួល នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងហូជីមិញ ដោយភាគីកម្ពុជាតំណាងដោយលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលកម្ពុជា និងភាគីវៀតណាមមានឯកឧត្តម យឿង អាញ់ឌឹក អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ។ អំណោយជាសម្ភារបរិក្ខារពេទ្យ ប្រើប្រាស់សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន៖ ម៉ាសធម្មតាជាង១លានបន្ទះ និងម៉ាស N95 ចំនួន១សែនបន្ទះ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន១០០គ្រឿង ព្រមទាំងថវិកាផងដែរ ។ សូមជម្រាបថា ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងប្រទេសវៀតណាម ដែលកំពុងរងការវាយលុក, ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ ម៉ាសធម្មតាចំនួន ១លានបន្ទះ និងម៉ាសវេជ្ជសាស្ត្រ (N95) ចំនួន ១០ម៉ឺនបន្ទះ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន ១០០គ្រឿង ជូនប្រទេសវៀតណាម។ ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន…

  • វេជ្ជបណ្ឌិតឥណ្ឌូនេស៊ី១១៤នាក់បានស្លាប់ដោយសារ Covid-19 គិតចាប់ពីថ្ងៃទី០១ ដល់១៧ ខែកក្កដា ដែលនេះជាតួលេខខ្ពស់បំផុត

    វេជ្ជបណ្ឌិតឥណ្ឌូនេស៊ី១១៤នាក់បានស្លាប់ដោយសារ Covid-19 គិតចាប់ពីថ្ងៃទី០១ ដល់១៧ ខែកក្កដា ដែលនេះជាតួលេខខ្ពស់បំផុត

    ឥណ្ឌូនេស៊ី៖ ​សមាគម​វេជ្ជបណ្ឌិតឥណ្ឌូនេស៊ី (IDI) ​បានរាយការណ៍​ថា នៅ​ពាក់​កណ្តាល​ដើម​ខែ​កក្កដា​នេះ ករណី​ស្លាប់​វេជ្ជបណ្ឌិត​ដោយ​សារជំងឺកូវីដ១៩ ​​បាន​កើន​ឡើងយ៉ាង​ខ្លាំង​ ស្របពេលដែល​វីរុស​បម្លែងថ្មី Delta បាន​វាយ​ប្រហារ​ខ្លាំងនៅទូទាំងប្រទេសឥណ្ឌូនេស៊ី ។ ​នៅក្នុង​សន្និសីទ​សារព័ត៌មានមួយ មន្ត្រី​មក​ពី​សមាគម​វេជ្ជបណ្ឌិត​ឥណ្ឌូនេស៊ី​ (IDI) បានបញ្ជាក់ថា វេជ្ជបណ្ឌិត​ចំនួន​១១៤​នាក់​បាន​ស្លាប់​​ គិតចាប់​​​ពី​ថ្ងៃ​ទី០​១ ដល់​​១៧ ខែ​កក្កដា ដែល​នេះ​ជា​ចំនួន​ខ្ពស់​បំផុតត្រូវ​បាន​រាយការណ៍​ក្នុង​រយៈ​ពេល​ដូច​គ្នាកាលពីពេល​មុន ហើយជាង​២០​%​នៃ​ចំនួន​វេជ្ជបណ្ឌិត​៥៤៥​នាក់​​​បាន​ស្លាប់​​ដោយ​សារជំងឺកូវីដ១៩​ចាប់​តាំង​ពី​វីរុសរាតត្បាតនេះ​កើត​​ឡើង ។ ការ​ស្លាប់​ក្រុម​វេជ្ជបណ្ឌិត​បាន​កើន​ឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ ដែល​ជា​ប្រទេស​មាន​ប្រជា​ជន​ច្រើន​​បំផុត​លំដាប់​ទី​៤​ក្នុង​ពិភព​លោក បើ​ទោះ​ជា​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ១៩​មាន​ចំនួន​រហូតដល់៩៥​% ក្នុងចំណោមបុគ្គលិក​សុខាភិបាល ។ ប្រការ​នេះ​បាន​ធ្វើអោយ​រដ្ឋាភិបាល​សម្រេចចិត្តប្រើ​ប្រាស់វ៉ាក់សាំង Moderna ដើម្បី​ចាក់​បន្ថែម​ទៅ​លើ​វ៉ាក់សាំងរបស់​ចិន​ Sinovac សម្រាប់​បុគ្គលិក​សុខាភិបាល ៕ ប្រភព៖ Reuters

  • វៀតណាមមានអ្នកឆ្លង Covid-19 ថ្មីៗជិត៦ពាន់ករណីទៀតនៅក្នុងរបាយការណ៍ថ្ងៃអាទិត្យម្យិលមិញ

    វៀតណាមមានអ្នកឆ្លង Covid-19 ថ្មីៗជិត៦ពាន់ករណីទៀតនៅក្នុងរបាយការណ៍ថ្ងៃអាទិត្យម្យិលមិញ

    វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាមនៅល្ងាចថ្ងៃអាទិត្យម្សិលមិញ បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន៥ពាន់៩២៦ករណី ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន ។ ក្នុងចំណោមករណីឆ្លងថ្មីៗទាំងនេះ មាន៥ពាន់៨៨៧ជាករណីឆ្លងនៅក្នុងស្រុក និងមាន៣៩នាក់ប៉ុណ្ណោះជាករណីឆ្លងនាំចូលពីក្រៅប្រទេស ហើយទីក្រុងហូជីមិញតែឯងរ៉ាប់រ៉ងករណីឆ្លងរហូតដល់ចំនួន៤ពាន់៦៩២ករណី ។ គិតត្រឹមថ្ងៃអាទិត្យសប្តាហ៍មុននេះ វៀតណាមមានអ្នកឆ្លងជំងឺកូវីដ១៩សរុបនៅទូទាំងប្រទេសកើនឡើងដល់៥ម៉ឺន៣ពាន់៨៣០នាក់ ក្នុងនោះស្លាប់២៥១នាក់ ខណៈដែលមនុស្សប្រមាណជាង៤,២លាននាក់ហើយបានចាក់វ៉ាក់សាំងបង្ការរោគ ៕ ប្រភព៖ Viet Nam News

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៩១លាន២២ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន១០ម៉ឺននាក់ និងជាសះស្បើយ១៧៤លាន១៦ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៩១លាន២២ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន១០ម៉ឺននាក់ និងជាសះស្បើយ១៧៤លាន១៦ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៩១លាន២២ម៉ឺន១២៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន១០ម៉ឺន៥ពាន់៧៤៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៧៤លាន១៦ម៉ឺន៧ពាន់៩២៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៩៦ម៉ឺន៣ពាន់៩០៧នាក់ ស្លាប់ចំនួន៦២ម៉ឺន៤ពាន់៧៤៦នាក់ និងជាសះស្បើយចំនួន២៩លាន៣៧ម៉ឺន៦ពាន់៥៩០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣១លាន១៤ម៉ឺន៣ពាន់៥៧៥នាក់ ស្លាប់៤១ម៉ឺន៤ពាន់១៤១នាក់ និងជាសះស្បើយ៣០លាន៣០ម៉ឺន៧៦២នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៩លាន៣៧ម៉ឺន៦ពាន់៥៧៤នាក់ ស្លាប់ចំនួន៥៤ម៉ឺន២ពាន់២៦២នាក់ និងជាសះស្បើយ១៨លាន២ម៉ឺន៣ពាន់៥១២នាក់ ៕ ប្រភព៖ worldometers

  • កុមារអាយុ១២ឆ្នាំ ដល់១៧ឆ្នាំ នឹងទទួលបានការចាក់វ៉ាក់ សាំងបង្ការនាពេលខាងមុខ

    កុមារអាយុ១២ឆ្នាំ ដល់១៧ឆ្នាំ នឹងទទួលបានការចាក់វ៉ាក់ សាំងបង្ការនាពេលខាងមុខ

    កុមារអាយុ១២ឆ្នាំ ដល់១៧ឆ្នាំ នឹងទទួលបានការចាក់វ៉ាក់សាំងបង្ការ ជម្ងឺឆ្លងកូវីត១៩ នាពេលខាងមុខ។

  • ព្រឹកនេះ​ ​ថៃ​ប្រកាស​ពី​ការ​ឆ្លង​កូ​វី​ដ​ ​ជាង​១​ម៉ឺន​នាក់​ទៀត​ ​ស្លាប់ថ្មី​៨​១​នាក់​

    ព្រឹកនេះ​ ​ថៃ​ប្រកាស​ពី​ការ​ឆ្លង​កូ​វី​ដ​ ​ជាង​១​ម៉ឺន​នាក់​ទៀត​ ​ស្លាប់ថ្មី​៨​១​នាក់​

    អាជ្ញាធរ​សុខាភិបាល​ថៃ​ ​នា​ព្រឹក​ថ្ងៃ​ទី​១​៩​ ​កក្កដា​ ​២​០​២​១​នេះ​ ​បាន​ប្រកាស​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ក្នុង​ប្រទេស​ចំនួន​១​១​៧​៨​៤​នាក់​ ​និង​ស្លាប់​មនុស្ស​ព្រោះ​ជំងឺ​នេះ​៨​១​នាក់​បន្ថែម​ទៀត​ ​ក្នុងរយៈពេល​២​៤​ម៉ោង​ចុងក្រោយ​មកនេះ​។​ ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ដែរ​ថា​ ​ក្នុងចំណោម​ឆ្លង​ថ្មី​ជាង​១​ម៉ឺន​នាក់​នេះ​ ​មាន​១​០​០​នាក់​ជា​អ្នកទោស​ក្នុង​ពន្ធ​នាគា​រ​។​ ​ចាប់តាំង​ពី​កើតមាន​រលក​ទី​៣​ ​កាលពី​ខែ​មេសា​មក​ ​មាន​មនុស្សជា​ង​៣​៨​ម៉ឺន​នាក់​បាន​ឆ្លង​ថ្មី​ ​ជាសះស្បើយ​វិញ​ជាង​២​៦​ម៉ឺន​នាក់​។​ ​ចាប់តាំង​ពី​មាន​ឆ្លង​ដំបូង​ ​កាលពីដើម​ឆ្នាំ​មក​ ថៃ​មាន​ករណី​ឆ្លង​សរុប​ចំនួនជា​ង​៤​១​ម៉ឺន​នាក់​ហើយ​ ​ជាសះស្បើយ​វិញ​ជិត​២​៩​ម៉ឺន​នាក់​។​ ​រីឯ​អ្នក​ស្លាប់​កើន​ដល់​ ​៣​៤​២​២​នាក់​ហើយ​។​ ​ជា​ការ​កត់​សម្គាល់​ ​មាន​រយៈពេល​៣​ថ្ងៃជា​ប់​ៗ​គ្នា​ហើយ​ ​ដែល​ថៃ​ឆ្លង​ជាង​១​ម៉ឺន​នាក់​ ​ក្នុងមួយថ្ងៃៗ​៕​ ប្រភពពីបាងកកប៉ុស្តិ៍

  • អំណោយម៉ាសធម្មតា១លាន, ម៉ាស N95 ចំនួន១០ម៉ឺន និងម៉ាស៊ីនផលិតអុកស៊ីសែន ១០០គ្រឿងរបស់កម្ពុជា ជូនវៀតណាម

    អំណោយម៉ាសធម្មតា១លាន, ម៉ាស N95 ចំនួន១០ម៉ឺន និងម៉ាស៊ីនផលិតអុកស៊ីសែន ១០០គ្រឿងរបស់កម្ពុជា ជូនវៀតណាម

    អំណោយម៉ាសធម្មតា១លាន, ម៉ាស N95 ចំនួន១០ម៉ឺន និងម៉ាស៊ីនផលិតអុកស៊ីសែន ១០០គ្រឿងរបស់កម្ពុជា ជូនវៀតណាម រៀបចំដាក់លើយន្តហោះរួចរាល់ ត្រៀមដឹកជញ្ជូនទៅវៀតណាម នៅព្រឹកនេះ៕