Category: Covid-19

  • ឡាវទើបបានជំនួយវ៉ាក់សាំងអាមេរិក ជាង១លានដូសដែរ

    ឡាវទើបបានជំនួយវ៉ាក់សាំងអាមេរិក ជាង១លានដូសដែរ

    ក្រៅពីវៀតណាម សម្រាប់តំបន់អាស៊ាន ឡាវ និងហ្វីលីពីន កាលពីថ្ងៃទី១៦ ខែកក្កដា ២០២១ ក៏បានទទួលវ៉ាក់សាំងសរុបជាង២,៦លានដូសរបស់ក្រុមហ៊ុន Johnson & Johnson ដែលជាវិភាគទានរបស់អាមេរិក ជាជំនួយវ៉ាក់សាំង ត្រូវបានបរិច្ចាគតាមយន្តការ COVAX ។ ក្នុងចំណោមវ៉ាក់សាំងចាក់មួយដូសរបស់ Johnson & Johnson ទាំង២,៦លានដូសរបស់អាមេរិក ឡាវ ទទួលបានវ៉ាក់សាំងចំនួន១លាន៨ពាន់ដូស ហើយហ្វីលីពីនទទួលបានជាង១,៦លានដូស៕

  • ជប៉ុន​​​ផ្តើម​​ឆ្លង​កូ​វី​ដ​ ​ក្នុង​តំបន់​កីឡាករ​និង​មន្ត្រី​រាប់​ម៉ឺន​នាក់​នឹងស្នាក់​ ​ក្នុង​ព្រឹត្តិការណ៍​​អូ​ឡាំ​ពិ​ក​តូក្យូហើយ ​

    ជប៉ុន​​​ផ្តើម​​ឆ្លង​កូ​វី​ដ​ ​ក្នុង​តំបន់​កីឡាករ​និង​មន្ត្រី​រាប់​ម៉ឺន​នាក់​នឹងស្នាក់​ ​ក្នុង​ព្រឹត្តិការណ៍​​អូ​ឡាំ​ពិ​ក​តូក្យូហើយ ​

    ​ក្រុម​អ្នក​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​តូក្យូ (​To​k​y​o 2020 ​Game​s ) ​បាន​បង្ហាញ​ពី​ករណី​កូ​វី​ដ​១​៩​ ​ដំបូង​ក្នុង​តំបន់​ដែល​ត្រូវ​រៀបចំ​ការ​ប្រកួត​ ​នា​ថ្ងៃ​ទី​១​៧​ ​កក្កដា​ ​២​០​២​១​នេះ​ ​ខណៈ​ដែល​ពូក​គេ​ព្យាយាម​ឲ្យ​ក្រុម​កីឡាករ​ទាំងអស់​ចូលរួម​ព្រឹត្តិការណ៍​កីឡា​ដែល​ធ្លាប់​ត្រូវ​បាន​ព​ន្យា​ពេល​ ​ហើយនឹង​រៀបចំ​នា​ពេល​ខាងមុខនេះវិញ​ ​មាន​សុវត្ថិភាព​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ CN​A​ ​។​ ​ប្រភព​បន្ត​ថា​ ​៦​ថ្ងៃមុន​ពេល​មាន​ពិធី​បើក​ជា​ផ្លូវការ​ ​អ្នក​រៀបចំ​ព្រឹត្តិការណ៍​នេះ​បាន​និយាយ​ថា​ ​មនុស្ស​មនុស្សម្នាក់​បាន​ឆ្លង​ជំងឺ​នេះ​ ​ហើយ​តំបន់​ដែល​អ្នក​ឆ្លង​មិន​ត្រូវ​បាន​បញ្ចេញ​ឈ្មោះ​នេះ​ ​គឺជា​ទីតាំង​ដែល​នឹង​មាន​ក្រុម​កីឡាករ​និង​មន្ត្រី​រាប់​ម៉ឺន​នាក់​ស្នាក់​នៅ​ ​ក្នុង​ពេល​ប្រកួត​កីឡា​ដ៏​ធំ​នេះ​។​ ​សូម​បញ្ជាក់​ថា​ ​តាម​ការកំណត់​ ​ពិធី​បើក​នៃ​ការប្រកួតកីឡា​អូ​ឡាំ​ពិ​ក​ក្រុង​តូក្យូ​នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី​ ​២​៣​ ​ខែ​កក្កដា​ខាងមុខនេះ​ ​នៅ​កីឡដ្ឋាន​ជាតិ​ក្រុង​តូក្យូ ​។​ ​To​k​y​o 2020 ​Game​s ​ត្រូវ​បាន​គេ​ដឹង​ថា​ ​នឹង​មាន​កីឡាករ​ ​កីឡា​ការិនី​ ​មកពី​ប្រមាណ​ជាង​២​០​០​ប្រទេស​ចូលរួម​ប្រកួត​ រហូតដល់ថ្ងៃទី៨ សីហា៕​

  • ​អាមេរិក​នឹង​​ឲ្យវៀតណាម​ ​Modern​a​ ថែម​៣​លាន​ដូ​ស​ទៀត​​ ​បន្ទាប់ពី​ទើប​ឲ្យ​ ២​លាន​ដូ​ស​

    ​អាមេរិក​នឹង​​ឲ្យវៀតណាម​ ​Modern​a​ ថែម​៣​លាន​ដូ​ស​ទៀត​​ ​បន្ទាប់ពី​ទើប​ឲ្យ​ ២​លាន​ដូ​ស​

    សហរដ្ឋអាមេរិក​នឹង​ផ្តល់​វ៉ាក់សាំង​ប្រភេទ​ ​Modern​a​ ​ចំនួន​៣​លាន​ដូ​ស​បន្ថែម​ទៀត​ ​ជូន​ប្រទេស​វៀតណាម​ ​តាមរយៈ​យន្ត​ការ​របស់​ពិភពលោក​ ​G​A​V​I​ ​នេះ​បើ​តាម​ស្ថានទូត​អាមេរិក​ប្រចាំ​វៀតណាម​បញ្ជាក់​ ​កាលពី​ថ្ងៃសុក្រ​ ​ទី​១​៦​ ​កក្កដា​ ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ ​V​N​express​ ​នា​ថ្ងៃ​ទី​១​៧​ ​កក្កដា​នេះ​។​ ​ប្រភព​ថា​ ​កាលពី​ស​ប្តាហ៍​មុន​ ​អាមេរិក​បាន​ផ្តល់​មកដល់​វៀតណាម​វ៉ាក់សាំង​ប្រភេទ​នេះ​ ​២​លាន​ដូ​ស​រួចមក​ហើយ​ ​តាមរយៈ​កម្មវិធី​នេះ​ដូចគ្នា​។​ ​ផ្អែក​តាម​ប្រភព​ដដែល​ ​អាំ​មេ​រិ​ក​គម្រោង​នឹង​ផ្តល់​៨​០​លាន​ដូ​ស​ ​ដល់​បណ្តា​ប្រទេស​ផ្សេងៗ​ ​មាននៅ​អាស៊ី​ដែរ​ ហើយដែលវៀតណាមបាននិងកំពុងទទួលបាននេះ។ យ៉ាងណាក៏ដោយ ​វៀតណាម​ ​មកទល់​ពេលនេះ​ ​ទើប​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ប្រមាណ​ជាង​៤​.​២​លាន​នាក់​ ​ខណៈ​អ្នក​ចាក់​គ្រប់​២​ដូ​ស​ ​មាន​ជិត​៣​០​ម៉ឺន​នាក់​៕​​

  • រាជរដ្ឋាភិបាលកម្ពុជា ប្រកាសជួយឧបត្ថម្ភម៉ាស់ធម្មតា ១លាន និងម៉ាស់ N95 ចំនួន១សែន និងថវិកាចំនួន២០ម៉ឺនដុល្លារ ជូនដល់ប្រទេសវៀតណាត ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងវាយលុកខ្លាំង

    រាជរដ្ឋាភិបាលកម្ពុជា ប្រកាសជួយឧបត្ថម្ភម៉ាស់ធម្មតា ១លាន និងម៉ាស់ N95 ចំនួន១សែន និងថវិកាចំនួន២០ម៉ឺនដុល្លារ ជូនដល់ប្រទេសវៀតណាត ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងវាយលុកខ្លាំង

    ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ថា សម្តេចបានសម្រេចឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ និងម៉ាសចំនួន ១លាន ១សែនម៉ាស់ ជូនទៅរដ្ឋាភិបាលវៀតណាម ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់វៀតណាម ដែលកំពុងរងការរាតត្បាតដោយជំងឺកូវីដ១៩។ សម្តេចមានប្រសាសន៍ថា ម៉ាស់ដែលផ្តល់ទៅវៀតណាមនេះ មានម៉ាស់ធម្មតាចំនួន ១លានម៉ាស់ និងម៉ាស់វេជ្ជសាស្ត្រចំនួន ១០ម៉ឺនម៉ាស់។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការផ្តល់ជំនួយថវិកា និងម៉ាស់នេះ បង្ហាញនូវស្មារតីរួមសហការគ្នាក្នុងនាមប្រទេសជាមិត្ត ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ សូមបញ្ជាក់ថា ប្រទេសវៀតណាម បាននិងកំពុងរងការរាតត្បាតជំងឺកូវីដ១៩យ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅទីក្រុងហូជីមិញ។ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ វៀតណាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ខ្ទង់ពាន់ជារៀងរាល់ថ្ងៃ។ គិតត្រឹមព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ វៀតណាម មានអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៤,១៨៦នាក់ ស្លាប់ ២២៥នាក់។ គួររំលឹកដែរថា កម្ពុជា ក៏ធ្លាប់បានផ្តល់ជំនួយម៉ាស់…

  • សម្តេចតេជោនាយករដ្ឋមន្ត្រី ឧបត្ថម្ភម៉ាស់ចំនួន១លាន១សែន, ម៉ាស៊ីនផលិតអុកស៊ីសែន១០០គ្រឿង និងថវិកាចំនួន២០ម៉ឺនដុល្លារ ជូនដល់ប្រទេសវៀតណាម ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងវាយលុកយ៉ាងខ្លាំង

    សម្តេចតេជោនាយករដ្ឋមន្ត្រី ឧបត្ថម្ភម៉ាស់ចំនួន១លាន១សែន, ម៉ាស៊ីនផលិតអុកស៊ីសែន១០០គ្រឿង និងថវិកាចំនួន២០ម៉ឺនដុល្លារ ជូនដល់ប្រទេសវៀតណាម ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងវាយលុកយ៉ាងខ្លាំង

    ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឧបត្ថម្ភថវិកា២០ម៉ឺនដុល្លារ និងម៉ាសចំនួន១លាន១សែនម៉ាស់ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន១០០គ្រឿង ជូនទៅរដ្ឋាភិបាលវៀតណាម ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់វៀតណាម ដែលកំពុងរងការរាតត្បាតដោយជំងឺកូវីដ-១៩។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឱ្យដឹងថា ម៉ាស់ដែលផ្តល់ទៅវៀតណាមនេះ មានម៉ាស់ធម្មតាចំនួន១លានម៉ាស់ និងម៉ាស់វេជ្ជសាស្ត្រចំនួន១០ម៉ឺនម៉ាស់។ ក្រៅពីជួយឧបត្ថម្ភម៉ាស់ និងថវិកា សម្តេចតេជោ ហ៊ុន សែន ក៏បានបន្ថែមម៉ាស៊ីនផលិតអុកស៊ីសែន១០០គ្រឿង។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការផ្តល់ជំនួយថវិកា និងម៉ាស់នេះ បង្ហាញនូវស្មារតីរួមសហការគ្នាក្នុងនាមប្រទេសជាមិត្ត ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ប្រទេសវៀតណាម បាននិងកំពុងរងការរាតត្បាតជំងឺកូវីដ-១៩យ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅទីក្រុងហូជីមិញ។ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ វៀតណាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ខ្ទង់ពាន់ជារៀងរាល់ថ្ងៃ។ គិតត្រឹមព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ វៀតណាម មានអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៤,១៨៦នាក់ ស្លាប់ ២២៥នាក់។ សូមបញ្ជាក់ថា កម្ពុជា ក៏ធ្លាប់បានផ្តល់ជំនួយម៉ាស់ទៅកាន់ប្រទេសឡាវ មីយ៉ាន់ម៉ា…

  • កម្មករ កម្មការនី ចំនួន ១២០គ្រួសារ ដែលជាប់ធ្វើ ចត្តាឡីស័ក ក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ទទួលអំណោយពីឣនុសាខាកាកបាទក្រហមខណ្ឌមានជ័យ

    កម្មករ កម្មការនី ចំនួន ១២០គ្រួសារ ដែលជាប់ធ្វើ ចត្តាឡីស័ក ក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ទទួលអំណោយពីឣនុសាខាកាកបាទក្រហមខណ្ឌមានជ័យ

    ភ្នំពេញ ៖ ក្រុមការងារអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ បាននាំយកអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគ-បរិភោគ ១២០ គ្រួសារ ជូនដល់ប្រជាពលរដ្ឋ កម្មករ កម្មការនី តាមបន្ទប់ផ្ទះជួល ដែលជាប់ធ្វើចត្តាឡីស័ក ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាទីព្រឹក ថ្ងៃសៅរិ៍ ៨កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២១ ។ នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ បានពាំនាំនូវការផ្តាំសាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម រាជធានីភ្នំពេញ និង ផ្តាំការសាកសួរសុខទុក្ខពីលោក ពេជ្រ កែវមុនី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ និង ថ្នាក់ដឹកនាំខណ្ឌមានជ័យ…

  • អភិបាលខេត្តព្រៃវែង អញ្ជើញទទួលអំណោយសម្រាប់ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

    អភិបាលខេត្តព្រៃវែង អញ្ជើញទទួលអំណោយសម្រាប់ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

    ឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង បានអញ្ជើញទទួលថ្នាំ សម្រាប់ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលជាអំណោយសម្តេចសង្ឃ យិន ស៊ុន អនុប្រធានសមាគមន៍ពុទ្ធសាសនិក និងជាព្រះចៅអធិការវិហារ ហុង ហ្វា នៃទីក្រុងស៊ិនជិន សាធារណរដ្ឋប្រជាមានិតចិន តាមរយៈ ឯកឧត្តម ឯក សំអុល ប្រធានសមាគមន៌មិត្តភាពកម្ពុជា-ចិន នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ដែលប្រព្រឹត្តទៅនៅស្នាក់ការសមាគមន៍មិត្តភាព កម្ពុជា-ចិន។ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លាប្រកបដោយក្ដីសោមនស្សរីរាយនាពេលនេះ ឯកឧត្ដម អភិបាល ខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចសង្ឃ យិន ស៊ុន អនុប្រធានសមាគមន៍ពុទ្ធសាសនិក និងជាព្រះចៅអធិការវិហារ ហុង ហ្វា នៃទីក្រុងស៊ិនជិន សាធារណរដ្ឋប្រជាមានិតចិន និងថ្នាក់ដឹកនាំនៃសមាគមន៍ទាំងអស់ ដែលបានចូលរួមចែករំលែកក្ដីស្រឡាញ់ ការគាំទ្រ និងការឧបត្ថមថ្នាំនេះ ជាការរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៍កាចសាហាវបំផុតនាពេលនេះ៕ដោយ -រ៉ាវុធ

  • ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៩២ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៩២ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុង ក្រុងសៀមរាប៤៤នាក់, ស្រុកអង្គរជុំ១៥នាក់, ស្រុកជីក្រែង២នាក់, ស្រុកសូទ្រនិគម៣នាក់, ស្រុកពួកម្នាក់,ស្រុកក្រឡាញ់ម្នាក់, ស្រុកវ៉ារិនម្នាក់, ស្រុកប្រាសាទបាគងម្នាក់, មកពីខេត្តបាត់ដំបងម្នាក់, និងឆ្លងលើពលករមកពីប្រ ទេសថៃ២៣នាក់។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន២ពាន់៩៨៣នាក់, ព្យាបាលជាសះ ស្បើយចំនួន១ពាន់១៦៥នាក់និងស្លាប់២៦នាក់។

  • ទាន់ហេតុការណ៍! ថ្ងៃសៅរ៍នេះ ថៃប្រកាសឆ្លងកូវីដ ១ម៉ឺន៨២នាក់ ស្លាប់១៤១នាក់

    ទាន់ហេតុការណ៍! ថ្ងៃសៅរ៍នេះ ថៃប្រកាសឆ្លងកូវីដ ១ម៉ឺន៨២នាក់ ស្លាប់១៤១នាក់

    ក្រសួងសុខាភិបាលថៃ នាព្រឹកថ្ងៃទី១៧ កក្កដា ២០២១នេះ បានប្រកាសថា ២៤ម៉ោងចុងក្រោយមកនេះ ថៃមានឆ្លងកូវីដ១៩ ចំនួន១០០៨២នាក់ ស្លាប់ ១៤១នាក់ទៀត ជាការឆ្លងនិងស្លាប់ប្រចាំថ្ងៃដ៏ខ្ពស់ពុំធ្លាប់មាន៕ ប្រភពពី The Nation

  • រថយន្តគិលានសង្រ្គោះ៣០គ្រឿងបន្ថែមទៀត ត្រូវបានរដ្ឋាភិបាលជប៉ុនផ្ដល់ជូនកម្ពុជា

    រថយន្តគិលានសង្រ្គោះ៣០គ្រឿងបន្ថែមទៀត ត្រូវបានរដ្ឋាភិបាលជប៉ុនផ្ដល់ជូនកម្ពុជា

    យោងតាមស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១៦កក្កដាឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់រថយន្តគិលានសង្គ្រោះចំនួន៣០គ្រឿងបន្ថែមទៀតជូនដល់កម្ពុជា។ ការផ្ដល់នោះ គឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី នៅលើសាកលលោក។ ស្ថានទូតជប៉ុន បានបញ្ជាក់ថា នោះគឺជាការប្រគល់បន្ថែមលើរថយន្តគិលានសង្គ្រោះចំនួន៧០គ្រឿងដែលបានផ្ដល់ជូនកន្លងរួចមកហើយ។ រថយន្តគិលានសង្គ្រោះទាំង៣០គ្រឿងនោះ បានបញ្ជូនទៅកាន់មូលដ្ឋានសុខាភិបាលជាច្រើនក្នុងសប្តាហ៍នេះ។ ស្ថានទូត បានបន្តថា ជំនួយនោះ គឺផ្អែកលើវិធានការណ៍កិច្ចសហប្រតិបត្តិការ ដែលបានដាក់ចេញជាមួយបណ្តាប្រទេស អាស៊ានដែលត្រូវបានប្រកាសដោយ លោកអតីតនាយករដ្ឋមន្រ្តីស៊ីនហ្សូ អាបេ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេសកាលពីខែមេសាឆ្នាំ២០២០។ គំនិតផ្តួចផ្តើមនោះ គឺជាផ្នែកមួយនៃការងារជាច្រើនរបស់រដ្ឋាភិបាល ជប៉ុនក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ លើកម្រិតសាកល។ រហូតមកដល់ពេលនេះ ឆ្លើយតបនឹងការស្នើរសុំរបស់រាជរដ្ឋាភិបាលកម្ពុជា ជប៉ុនបានផ្គត់ផ្គង់គ្រឿងបរិក្ខារវេជ្ជសាស្រ្តដូចជារថយន្តគិលានសង្គ្រោះ ចំនួន១០០គ្រឿង ឧបករណ៍ត្រួតពិនិត្យកាំរស្មីអ៊ិចចំនួន១០ ឧបករណ៍ធ្វើរោគវិនិច្ឆ័យអ៊ុលត្រាសោនចំនួន២៦ ឧបករណ៍ផលិតអុកស៊ីសែនចំនួន៦៣ និងគ្រែសង្គ្រោះបន្ទាន់ចំនួន១០០គ្រែ និងគ្រឿងបរិក្ខារវេជ្ជសាស្រ្ត ជាច្រើនផ្សេងទៀតជូនដល់កម្ពុជា។ លើសពីនេះទៀត នៅថ្ងៃទី១៣កក្កដា ឆ្នាំ២០២១ លោកម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្រ្តីការបរទេសជប៉ុនបានប្រកាសថាជប៉ុននឹងផ្តល់វ៉ាក់សាំង AstraZeneca ដែលផលិតនៅប្រទេសជប៉ុន ប្រមាណ ១លាន ដូសជូនដល់កម្ពុជាតាមរយៈCOVAX Facility។ វ៉ាក់សាំងទាំងនោះ គ្រោងនឹងត្រូវបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញក្នុងពេលដ៏ឆាប់ខាងមុខ នៅពេលដែលការរៀបចំភស្តុភារដោយ COVAX Facility ត្រូវបានបញ្ចប់។…