Category: Covid-19

  • ហាង Mini BBQ សាច់អាំងទឹកកាពិ មានអ្នកឆ្លងកូវីដ-១៩

    ហាង Mini BBQ សាច់អាំងទឹកកាពិ មានអ្នកឆ្លងកូវីដ-១៩

    អ្នកដែលធ្លាប់បានទៅហាង Mini BBQ សាច់អាំងទឹកកាពិ ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខភាព។ ហាង Mini BBQ សាច់អាំងទឹកកាពិ មានទីតាំង ស្ថិតនៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា អ្នកជំងឺកូវីដ១៩ មានគ្នា២នាក់ បានចូលទៅហូបអាហារនៅ ហាង Mini BBQ សាច់អាំងទឹកកាពិ នោះ។ អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ កាលពីថ្ងៃទី១០ខែកក្កដា ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។

  • រយៈពេល១ថ្ងៃ ប្រជាពលរដ្ឋជាង ២ពាន់នាក់នៅក្នុងឃុំព្រះដាក់ ត្រូវបានទទួលវ៉ាក់សាំងដូសទី១រួចរាល់ហើយ ស្របតាមផែនការ

    រយៈពេល១ថ្ងៃ ប្រជាពលរដ្ឋជាង ២ពាន់នាក់នៅក្នុងឃុំព្រះដាក់ ត្រូវបានទទួលវ៉ាក់សាំងដូសទី១រួចរាល់ហើយ ស្របតាមផែនការ

    សៀមរាប ៖ ក្រោយពីទទួលបាននូវវ៉ាក់សាំងប្រឆាំងកូវិដ១៩ ពីប្រមុខរាជរដ្ឋាភិបាល បងប្អូនប្រជាពលរដ្ឋ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ ដោយឡែកប្រជាពលរដ្ឋនៅក្នុងឃុំព្រះដាក់មានចំនួន ២,២៣៨នាក់ បាននាំគ្នាទៅទទួលចាក់វ៉ាក់សាំងបង្កាកូវីដ១៩ ដោយមិនគិតថ្លៃ ពីរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២១ នៅមណ្ឌល សាលារៀនបឋមសិក្សាព្រះដាក់ ខណៈដែលខេត្ដសៀមរាប បាននឹងកំពុងរីករាលដាលនៃជម្ងឺកូវីដ១៩ មានការកើនឡើងជាបន្ដបន្ទាប់ នៅក្នុងព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈ ២០២១ ។ ក្រោមកិច្ចសហការល្អជាមួយក្រុមការងារចាក់វ៉ាក់សាំងការពារជម្ងឺកូវិដ១៩ របស់កងពលធំអន្តរាគមន៍លេខ២ ដែលដឹកនាំដោយឯកឧត្តឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការ និង រដ្ឋបាលស្រុក ក្រោមវត្តមានរបស់លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី ដោយមានការចូលរួមពីក្រុមការងារស្រុក ឃុំ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក យុវជនស្ម័ត្រចិត្ត សមត្ថកិច្ចនគរបាល និង ប្រជាការពារផងដែរ ។ លោកបានបន្ដថា កន្លែងចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ មាន ៣ទីតាំង គឺ ទី១នៅសាលារៀនបឋមសិក្សា ព្រះដាក់ ,ទី២.អនុវិទ្យាល័យបន្ទាយស្រី និងទី៣. អនុវិទ្យាល័យត្បែង ។ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះ…

  • ហាង សាគូរ៉ា ហ៊ូហ្វេ សាខាផ្លូវមុនីវង្ស មានអ្នកឆ្លងកូវីដ-១៩

    ហាង សាគូរ៉ា ហ៊ូហ្វេ សាខាផ្លូវមុនីវង្ស មានអ្នកឆ្លងកូវីដ-១៩

    អ្នកដែលធ្លាប់បានទៅហាង សាគូរ៉ា ហ៊ូហ្វេ សាខាផ្លូវមុនីវង្ស ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខភាព។ ហាង សាគូរ៉ា ហ៊ូហ្វេ សាខាផ្លូវមុនីវង្ស មានទីតាំង ស្ថិតនៅផ្លូវមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា អ្នកជំងឺកូវីដ១៩ មានគ្នា២នាក់ បានចូលទៅហូបអាហារនៅ ហាង សាគូរ៉ា ហ៊ូហ្វេ សាខាផ្លូវមុនីវង្ស នោះ។ អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ កាលពីថ្ងៃទី៩ខែកក្កដា ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។

  • គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សាខាផ្លូវ ២៧១ មានអ្នកឆ្លងកូវីដ-១៩

    គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សាខាផ្លូវ ២៧១ មានអ្នកឆ្លងកូវីដ-១៩

    អ្នកដែលធ្លាប់បានទៅឬមានទំនាក់ទំនងជាមួយបុគ្គលិក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សាខាផ្លូវ ២៧១ ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខភាព។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សាខាផ្លូវ ២៧១ មានទីតាំង ស្ថិតនៅផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា អ្នកជំងឺកូវីដ១៩ គឺជា បុគ្គលិកធ្វើការនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សាខាផ្លូវ ២៧១ នោះ។ អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ រវាងពីថ្ងៃទី៦ខែកក្កដាដល់ថ្ងៃទី១២ កក្កដា ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។

  • គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី មានអ្នកឆ្លងកូវីដ-១៩

    គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី មានអ្នកឆ្លងកូវីដ-១៩

    អ្នកដែលធ្លាប់បានទៅឬមានទំនាក់ទំនងជាមួយបុគ្គលិក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខភាព។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ីមានទីតាំង ស្ថិតនៅផ្លូវ២៧១ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា អ្នកជំងឺកូវីដ១៩ ជាច្រើនអ្នក គឺជា បុគ្គលិកធ្វើការនៅ ការិយាល័យប្រតិបត្តិការ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី នោះ។ អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ រវាងពីថ្ងៃទី៦ខែកក្កដាដល់ថ្ងៃទី១២ កក្កដា ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។

  • អភិបាលខេត្តស្ទឹងត្រែង ចុះពិនិត្យដំណើរការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងមានប្រជាពលរដ្ឋប្រមាណ ៤០០នាក់ហើយ ដែលទទួលបានការចាក់វ៉ាក់សាំង

    អភិបាលខេត្តស្ទឹងត្រែង ចុះពិនិត្យដំណើរការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងមានប្រជាពលរដ្ឋប្រមាណ ៤០០នាក់ហើយ ដែលទទួលបានការចាក់វ៉ាក់សាំង

    ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋនៅក្នុងស្រុកពីរ នៃខេត្តស្ទឹងត្រែង ត្រូវគេឃើញថា បានប្រញាប់នាំគ្នាមកទទួលយកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ដែលជាអំណោយរបស់រាជរដ្ឋាភិបាល ។ កាលពីថ្ងៃទី១៥ កក្កដា ឆ្នាំ២០២១ អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន បានអញ្ជើញចុះទៅកាន់ទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋចាប់ពីអាយុ ១៨ឆ្នាំឡើងទៅចំនួន ៣កន្លែង នៅស្រុក ២ ក្នុងខេត្ត គឺ ទីតាំងទី១ ស្ថិតនៅក្នុងឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ និង ២ទីតាំងទៀត គឺស្ថិតនៅក្នុងឃុំក្បាលរមាស និងឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន បានមានប្រសាសន៍ថា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងបរិបថ និងស្ថានភាព នៃការរីករាលដាលជំងឺកូវីដ-១៩ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ លើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង នាពេលនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីកាត់បន្ថយការរីករាលដាលជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ដែលនៅគ្រាបច្ចុប្បន្ន ប្រទេសកម្ពុជា…

  • តំណាងរាស្ត្រ ហ៊ុន ម៉ា​នី​៖​ចំណាត់ការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ឆ្លុះបញ្ចាំង​ពី​សមត្ថភាព ការទទួលខុសត្រូវ

    តំណាងរាស្ត្រ ហ៊ុន ម៉ា​នី​៖​ចំណាត់ការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ឆ្លុះបញ្ចាំង​ពី​សមត្ថភាព ការទទួលខុសត្រូវ

    ​ភ្នំពេញៈ​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ និងជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ប្រកាស​អរគុណ​ និង​គាំទ្រ​ដល់​ចំណាត់ការ​របស់​រាជរ​ដ្ឋា​ភិ​បាលអំពី​ការរៀបចំ​ការចាក់​វ៉ាក់សាំង​កូ​វីដ-១៩ ដល់​កុមារ និង​យុវជន អាយុ​១២ ដល់១៧​ឆ្នាំ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​នាពេលខាងមុខ​ដ៏​ខ្លី​នេះ​។ ឯកឧត្តម​បញ្ជាក់ថា នេះ​គឺ​បាន​ឆ្លុះបញ្ចាំង​ពី​សមត្ថភាព ការទទួលខុសត្រូវ ក៏ដូចជា​ការវាយតម្លៃ​បាន​យ៉ាង​ត្រឹមត្រូវ និង​ហ្មត់ចត់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​។​ ​ឯកឧត្តម ហ៊ុន ម៉ា​នី នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​នៅ​រសៀល​ថ្ងៃទី​១៦​ ខែកក្កដា ​ឆ្នាំ​២០២១​ បានសរសេរថា សូម​ថ្លែងអំណរគុណ និងគាំទ្រ​ដល់​ចំណាត់ការ​របស់​រាជរ​ដ្ឋា​ភិ​បាល​តាមរយៈ​ការប្រកាស​របស់​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន អំពី​ការរៀបចំ​ការចាក់​វ៉ាក់សាំង​កូ​វីដ-១៩ ដល់​កុមារ និង​យុវជន អាយុ​១២ ដល់១៧​ឆ្នាំ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​នាពេលខាងមុខ​ដ៏​ខ្លី​នេះ​។ យុទ្ធសាស្ត្រ និង​វិធាន​ការដែល​បានដាក់​ចេញ​ជា​បន្តបន្ទាប់ គឺ​បាន​ឆ្លុះបញ្ចាំង​ពី​សមត្ថភាព ការទទួលខុសត្រូវ ក៏ដូចជា​ការវាយតម្លៃ​បាន​យ៉ាង​ត្រឹមត្រូវ​ និង​ហ្មត់ចត់​ចំពោះ​ស្ថានភាព របស់​កម្ពុជា លើ​គ្រប់​ទិដ្ឋភាព មិនថាតែ​លើ​ទិដ្ឋភាព​សុខភាព​សាធារណៈ សង្គម សេដ្ឋកិច្ច ឬ​នយោបាយ​នោះឡើយ​។ ​ជាមួយ​រូបថត​បីសន្លឹក​ដែល​ភ្ជាប់​ជាមួយ​លោក​បាន​សរសេរ​ទៀតថា ការពង្រីក​វិសាលភាព​នៃ​ការចាក់​វ៉ាក់សាំង​ដល់​កុមារ និង​យុវជន​នេះ មិន​ត្រឹមតែ​អាច​ចលនា​ឱ្យចរន្ត​សង្គម និង​សេដ្ឋកិច្ច​មានការ​រស់រ​វ៉ើ​ក​ឡើងវិញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជាការ​យកចិត្តទុកដាក់​ជាពិសេស​ទៅដល់​សុខមាលភាព​របស់​កុមារ និង​យុវជន​កម្ពុជា ដែលជា​ទំពាំង​ស្នង​ឫស្សី សម្រាប់​សង្គមជាតិ​។ ​ជាមួយគ្នានេះ​ការសម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ​ក៏​នឹង​អាច​បង្ករ​លទ្ធភាព​ឱ្យ​មាន​ការបើក​សាលារៀន​ឡើងវិញ​ប្រកបដោយ​សុវត្ថិភាព​ផងដែរ​។​ ​សារ​របស់​ឯកឧត្តម ហ៊ុន…

  • ក្រុមហ៊ុន LIXIN GROUP ឧបត្ថម្ភសម្ភារ និងទឹកថ្នាំសម្លាប់មេរោគ គិតជាថវិកា 12,265 ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

    ក្រុមហ៊ុន LIXIN GROUP ឧបត្ថម្ភសម្ភារ និងទឹកថ្នាំសម្លាប់មេរោគ គិតជាថវិកា 12,265 ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

    លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២១ បានទទួលជួបសំណេះសំណាល និងទទួលអំណោយជាសម្ភារ និងទឹកថ្នាំសម្លាប់មេរោគ គិតជាថវិកាចំនួន 12,265 ដុល្លារ ពី ឯកឧត្តម តាំង កក់ អគ្គនាយកក្រុមហ៊ុន LIXIN GROUP និងកញ្ញា Carey Liu តំណាងក្រុមហ៊ុន LIXIN GROUP ដែលពិធីនេះ បានរៀបចំឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តសប្បុរសធម៌របស់ក្រុមហ៊ុន LIXIN GROUP ដែលបានឧបត្ថម្ភសម្ភារ និងទឹកថ្នាំសម្លាប់មេរោគជូនកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់នឹងជំងឺកូវីដ-១៩។ ជាកិច្ចឆ្លើយតប តំណាងក្រុមហ៊ុន LIXIN GROUP បានថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា ដែលបានអនុញ្ញាតឱ្យក្រុមហ៊ុនបានចូលរួមចំណែកការងារមនុស្សធម៌ ហើយជាពិសេសក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ និងសូមជូនពរថ្នាក់ដឹកនាំ មន្ត្រីកាកបាទក្រហមកម្ពុជាទាំងអស់…

  • ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៥០នាក់ និងស្លាប់ ២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយ

    ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៥០នាក់ និងស្លាប់ ២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយ

    យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង៥០នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម៩នាក់,ស្រុកបាធាយ៧នាក់,ស្រុកជើងព្រៃ១០នាក់,ស្រុកស្រីសន្ធរ៤នាក់, ស្រុកស្ទឹងត្រង់៣នាក់, ស្រុកព្រៃឈរ៧នាក់, ស្រុកកងមាស២នាក់, ស្រុកចំការលើ៥នាក់ និងស្រុកកំពង់សៀម៣នាក់។ ចំណែកអ្នកស្លាប់ដោយសារ ជំងឺកូវីដ-១៩ទាំង២នាក់នោះ រួមមានស្ត្រីអាយុ៦៤ឆ្នាំនៅស្រុកព្រៃឈរ និង ទី២ស្ត្រីអាយុ៥៤ឆ្នាំ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

  • លោកជំទាវ ភឿង សកុណា អំពាវនាវដល់អាជ្ញាធរ ត្រូវបន្តខិតខំពង្រឹងការងារពលករ ដែលមកពីក្រៅប្រទេស ដើម្បីទប់ស្កាត់ ការរីករាលដាល ជំងឺកូវីដបំប្លែងថ្មី

    លោកជំទាវ ភឿង សកុណា អំពាវនាវដល់អាជ្ញាធរ ត្រូវបន្តខិតខំពង្រឹងការងារពលករ ដែលមកពីក្រៅប្រទេស ដើម្បីទប់ស្កាត់ ការរីករាលដាល ជំងឺកូវីដបំប្លែងថ្មី

    ខេត្តស្វាយរៀង ៖ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយស្រុកស្វាយទាប បានថ្លែងអំពាវនាវបែបនេះ គ្រាដែលលោកជំទាវ បានអញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទានបច្ច័យមួយចំនួន ដល់វត្តចំនួន៤ ស្ថិតនៅក្នុងឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ។ លោកជំទាវ ភឿង សកុណា បានថ្លែងនូវការកោតសសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋបាលស្រុក ដែលបានបំពេញការងារស្នូល ក៏ដូចជា ការចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាល ជំងឺកូវីដ១៩ និងបានជំរុញ ដល់ប្រជាពលរដ្ឋ ឲ្យទៅចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ផងដែរ ។ លោកជំទាវរដ្ឋមន្ត្រី ក៏បានសំណូមពរ ឲ្យរដ្ឋបាលស្រុក ត្រូវផ្តោតការយកចិត្តទុក្ខដាក់ ចំពោះប្រជាពលរដ្ឋ ដែលបានធ្វើដំណើរចេញចូល ក្នុងមូលដ្ឋានរបស់ខ្លួន និងពង្រឹងនូវភូមិ ឃុំ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធិភាពខ្ពស់ ។ ព្រមទាំងត្រូវយកចិត្តទុកដាក់គិតគូរ ចំពោះជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ក្នុងកំឡុងពេល ជំងឺកូវីដ-១៩…