-
សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រសួង ស្ថាប័នទាំងអស់អនុវត្តគោលការណ៍ស្តីពី ការគ្រប់គ្រង និងប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩

-
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនជនរួមជាតិពាក់ព័ន្ធការសម្រេចឱ្យចាក់វ៉ាក់សាំងកូវីដ-១៩ជូនកុមារ និងយុវវ័យ អាយុពី១២ ដល់១៧ឆ្នាំ នាពេលឆាប់ៗខាងមុខ

-
ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៩៩នាក់ និងស្លាប់ ២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយ

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង៩៩នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៤នាក់, ស្រុកបាភ្នំ២៧នាក់, ស្រុកព្រះសេ្ដច១៨នាក់, ស្រុកពាមរក៍១៥នាក់, ស្រុកកំចាយមារ១២នាក់, ស្រុកមេសាង៩នាក់, ស្រុកស្វាយអន្ទរ៣នាក់,ស្រុកកញ្ច្រៀច៣នាក់, ស្រុកពារាំង២នាក់, ស្រុកពោធិ៍រៀង២នាក់, ស្រុកកំពង់ត្របែកម្នាក់, ស្រុកស៊ីធរកណ្ដាលម្នាក់, មកពីរាជធានីភ្នំពេញ ម្នាក់ និង មកពីខេត្តកំពង់ចាមម្នាក់។ ចំណែកអ្នកស្លាប់ជាស្ត្រីអាយុ៥២ឆ្នាំជា ប្រជាពលរដ្ឋរស់នៅភូមិសំបួរ ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង និងម្នាក់ទៀត រដ្ឋបាលខេត្តមិនទាន់បញ្ជាក់អត្តសញ្ញាណនៅឡើយ។ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២ពាន់៨៣៨នាក់, ព្យាបាលជាសះស្បើយចំនួន១ពាន់៦០១នាក់ និងមានអ្នកស្លាប់ សារុបចំនួន៤១នាក់។
-
ប្រជាពលរដ្ឋជាង ៥លាន ៤សែននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៥កក្កដាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៥លាន៤សែន១ម៉ឺន៧ពាន់៣៤៨នាក់ហើយដែលស្មើនឹង៥៤,១៧%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ជាង១០លាននាក់។ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៤លាន៣ម៉ឺន៦ពាន់៥១០នាក់។ យុទ្ធនាការចាក់វ៉ាក់សាំង បានធ្វើឡើងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយបានបន្តចាក់វ៉ាក់សាំង តាមគោលដៅដទៃទៀត លើខេត្តចំនួន៨។ របាយការណ៍ក្រសួង ការពារជាតិថ្ងៃ១៥កក្កដា បានឲ្យដឹងថា ការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស៩០ម៉ឺន២ពាន់៩០នាក់ ។
-
សម្ដេចតេជោ ហ៊ុន សែន៖ គោលការណ៍ណែនាំទូទៅ ស្តីពីការគ្រប់គ្រង និងប្រើប្រាស់តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ នឹងឆ្លើយតបទាន់ពេលវេលា ទៅនឹងជំងឺកូវីដ-១៩

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញគោលការណ៍ណែនាំទូទៅស្តីពីការគ្រប់គ្រង និងប្រើប្រាស់តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ។ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា តាមរយៈគោលការណ៍ណែនាំទូទៅស្តីពីការគ្រប់គ្រង និងប្រើប្រាស់តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩នេះ នឹងក្លាយទៅជាមគ្គុទេសក៍បង្ហាញផ្លូវដ៏មានប្រយោជន៍ ចំពោះការកំណត់វិធានការនានា នាពេលខាងមុខ ដែលឆ្លើយតបទាន់ពេលវេលាទៅនឹងជំងឺកូវីដ-១៩ តាមរយៈការប្រើប្រាស់ឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ។ ក្នុងអារម្ភកថា នៃគោលការណ៍ណែនាំទូទៅស្តីពីការគ្រប់គ្រង និងប្រើប្រាស់ភេស្គរហ័សរកអង់ទីហ្សែនកូវីដ-១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា៖ ការមកដល់ជាបន្តបន្ទាប់នូវរលកទី១ និងទី២ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងការប្រឈមនឹងរលកទី៣ បង្កឡើងដោយមេរោគបំប្លែងថ្មីដែលតា (Delta) បានដាក់សម្ពាធបន្ថែម និងបានបន្តគំរាមកំហែងដល់សុខុមាលភាពប្រជាជន សង្គម សេដ្ឋកិច្ច និងប្រព័ន្ធសុខាភិបាលសាធារណៈរបស់កម្ពុជា ។ សម្តេចតេជោ បានបន្តថា ការដាក់ចេញឱ្យអនុវត្តនូវ គោលការណ៍ណែនាំទូទៅស្តីពីការគ្រប់គ្រង និងប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ នឹងក្លាយជាយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការបន្ធូរបន្ថយនូវសម្ពាធ និងការគំរាមកំហែងទាំងនេះ តាមរយៈការរុករក និងកំណត់មុខសញ្ញាអ្នកផ្ទុកមេរោគកូវីដ-១៩ ឱ្យបានឆាប់រហ័ស និងទាន់ពេល ដើម្បីចូលរួមចំណែកប្រយុទ្ធនឹងជំងឺដ៏កាចសាហាវនេះ សំដៅគ្រប់គ្រង…
-
គោលការណ៍ណែនាំទូទៅស្តីពីការគ្រប់គ្រង និងប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩

-
អតីតអនុប្រធានាធិបតីអាមេរិកព្រមានថា ចិនកំពុងបង្កការគំរាមកំហែងខ្លាំងដល់សហរដ្ឋអាមេរិកជាងសហភាពសូវៀតនៅក្នុងសម័យសង្រ្គាមត្រជាក់ (មានវីដេអូ)

អាមេរិក៖ អតីតអនុប្រធានាធិបតីអាមេរិកលោក មៃក៍ ភែន ព្រមានថា ចិនកំពុងអភិវឌ្ឍខ្លួនទៅជាអាណាចក្របិសាច “evil empire” និងបង្កការគំរាមកំហែងដ៏ធំបំផុតដល់សហរដ្ឋអាមេរិកជាងសហភាពសូវៀតនៅក្នុងសម័យសង្រ្គាមត្រជាក់ ។ ថ្លែងនៅក្នុងវេទិកាមូលនិធិបេតិកភណ្ឌ “Heritage Foundation” លោក មៃក៍ ភែន បានធ្វើការជំរុញអោយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ប្រឈមមុខជាមួយប្រទេសចិនកាន់តែខ្លាំងជាងមុនលើបញ្ហាជាច្រើន ក្នុងនោះរួមមានបញ្ហាប្រភពដើមនៃវីរុសកូរ៉ូណា និងអាណានិគមបែបថ្មីរបស់មហាយក្សនៅអាស៊ីមួយនេះជាដើម ។ អតីតប្រធានាធិបតីអាមេរិករូបនេះ ថែមទាំងបានជំរុញអោយរដ្ឋបាលលោក បៃដិន គួរតែផ្តាច់សេដ្ឋកិច្ចសហរដ្ឋអាមេរិកពីចិន ពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម ដោយពិចារណាពីសារៈសំខាន់ផ្នែកសន្តិសុខជាតិ ការពង្រឹងសេដ្ឋកិច្ចជាមួយកោះតៃវ៉ាន់ កាត់បន្ថយការនាំចូលពីចិន និងទាមទារអោយព្រឹត្តិការណ៍កីឡាំអូឡាំពិករដូវរងាឆ្នាំ២០២២ ត្រូវផ្លាស់ចេញពីទីក្រុងប៉េកាំង លើកលែងតែចិនផ្តល់នូវទិន្នន័យប្រភពដើមនៃវីរុសកូវីដ១៩ពេញលេញ ជាពិសេសទប់ស្កាត់ចិនលើការកសាងមូលដ្ឋានយោធានៅក្នុងតំបន់មួយចំនួន ដើម្បីកម្រិតដែនអាណានិគមបែបថ្មីរបស់ចិន ៕ ប្រភព៖ CNA
-
ទូតកម្ពុជានៅជប៉ុន អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរប្រុងប្រយ័ត្នពីការឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី

ភ្នំពេញ: ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនមានការប្រុងប្រយ័ត្នខ្ពស់ ថែរក្សាសុខភាព ប្រកាន់ខ្ជាប់នូវអនាម័យល្អ ពាក់ម៉ាសជាប្រចាំ ចៀសវាសការជួបជុំគ្នាច្រើន រក្សាគម្លាតពេលមានការជួបជុំគ្នាច្រើន ដើម្បីឱ្យឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី ដែលបង្កហានិភ័យខ្ពស់ដល់អ្នកជំងឺ។ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី១៥ ខែកក្កដានេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនថា បច្ចុប្បន្ននេះមានប្រទេសជាច្រើនក្នុងសកលោកនៅបន្តរងគ្រោះយ៉ាងខ្លាំងដោយសារការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសការរីករាលដាលនៃវីរុសកូវីដ-១៩ បំប្លែងថ្មី (Delta / Delta Plus) ដែលអ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា វីរុសថ្មីនេះ ជាប្រភេទងាយចម្លង និងបង្កហានិភ័យខ្ពស់ដល់អ្នកជំងឺ បើប្រៀបធៀបនឹងប្រភេទវីរុសកូវីដ-១៩ ដទៃទៀត។ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសជប៉ុនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ កាត់បន្ថយជាអតិបរមាក្នុងការធ្វើដំណើរ រួមទាំងការធ្វើដំណើរត្រឡប់ទៅប្រទេសវិញ ក្នុងអំឡុងពេលនេះ ប្រសិនបើពុំមានការចាំបាច់ ព្រោះអាចមានហានិភ័យខ្ពស់អំឡុងពេលធ្វើដំណើរ។ សូមមេត្តាសហការ និងប្រតិបត្តិតាមការអំពាវនាវរបស់អាជ្ញាធរមានសមត្ថកិច្ចជប៉ុន និងកម្ពុជា និងបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច និងសូមថែរក្សាសុខភាព ប្រកាន់ខ្ជាប់នូវអនាម័យល្អ ពាក់ម៉ាសជាប្រចាំ ចៀសវាសការជួបជុំគ្នាច្រើន រក្សាគម្លាតពេលមានការជួបជុំគ្នាច្រើន។ ទទួលបានដំណឹងនេះ ស្ថានទូតសូមជួយផ្សព្វផ្សាយបន្ត និងសូមជូនពរបងប្អូនទាំងអស់ មានសុខភាពល្អ និងចៀសផុតពីការឆ្លងវីរុសកូវីដ-១៩។ សូមជម្រាបថា…
-
កម្ពុជា ជំរុញអាមេរិក ផ្ដោតលើសារសំខាន់នៃ វ៉ាក់សាំង ពហុភាគីនិយម និងការទទួលបានដោយស្មើភាព

-
រដ្ឋបាលលោក ចូ បៃដិន នឹងជំរុញការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតអំពីវ៉ាក់សាំង ខណៈអត្រាចាក់ថ្នាំបង្ការ Covid-19 កំពុងធ្លាក់ចុះ (មានវីដេអូ)

អាមេរិក៖ របាយការណ៍មួយបានអោយដឹងថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតអំពីវ៉ាក់សាំង នៅតាមតំបន់ដែលអត្រាចាក់ថ្នាំបង្ការជំងឺកូវីដ១៩កំពុងធ្លាក់ចុះ ហើយករណីឆ្លងកំពុងកើនឡើង ។ ការស្ទាក់ស្ទើរចាក់ថ្នាំបង្ការបានធ្វើអោយអត្រាចាក់វ៉ាក់សាំងថយចុះ បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងពីសំណាក់សេតវិមាន ដើម្បីបង្កើនល្បឿនក៏ដោយ ។ប៉ុន្តែឥឡូវនេះមន្រ្តីរដ្ឋបាលកំពុងពិនិត្យមើលជំហានបន្ទាប់ ស្របពេលមនុស្ស៩១លាននាក់នៅតែមិនទាន់បានចាក់វ៉ាក់សាំង ហើយរដ្ឋចំនួន៤៣កំពុងមានករណីឆ្លងជំងឺកូវីដ១៩កើនឡើងកាលពីសប្តាហ៍មុន ខណៈវីរុសបម្លែងខ្លួនថ្មី Delta បង្កអោយករណីឆ្លងហក់ឡើងខ្ពស់ ។ គួរកត់សម្គាល់ ក្រុមសម្ព័ន្ធមិត្តរបស់លោក បៃដិន រួមទាំងគណៈកម្មាធិការជាតិគណបក្សប្រជាធិបតេយ្យ (DNC) មានគម្រោងចូលរួមជាមួយភ្នាក់ងារពិនិត្យព័ត៌ មាន និងធ្វើការជាមួយក្រុមហ៊ុនផ្ញើសារ SMS ផងដែរ ដើម្បីលុបបំបាត់ព័ត៌មានមិនពិតអំពីវ៉ាក់សាំង ដែលត្រូវបានផ្ញើតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម និងសារជាអក្សរ ៕ ប្រភព៖ dailymail