-
អភិបាលខេត្តកណ្ដាល អញ្ជើញសំណេះសំណាល និងសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងមន្ត្រីរាជការ ដែលបានបញ្ចប់ចត្តាឡីស័ក នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ

ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ចំនួន ១៤០ នាក់ ដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក បានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល ត្រូវបានឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលផ្ដល់ជូន នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ។ មានប្រសាសន៍សំណេះសំណាល ទៅកាន់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ដែលបានបញ្ចប់ចត្តាឡីស័ក បានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយក្ដីនឹករលឹក។ ឯកឧត្តមបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា ពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម…
-
អាជ្ញាធរខេត្តឧត្ដរមានជ័យ បានទទួលអំណោយពី សប្បុរសជន សម្រាប់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

ឧត្ដរមានជ័យ៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្ត ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ បានបន្តទទួលអំណោយមនុស្សធម៌ ពីសប្បុរសជនសម្រាប់យកទៅប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ លោក ប៉ែន កុសល្យ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី គឹម ឡៃហួត អាជីវករលក់គ្រឿងសំណង់សាន់ ហួយមាន ដែលចូលរួមឧបត្ថម្ភ សម្ភារៈ បរិក្ខារ និងថវិកា ដល់អាជ្ញាធរខេត្តសម្រាប់យកទៅប្រើប្រាស់ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលកំពុងតែឆ្លងរីករាលដាលចូលក្នុងសហគមន៍ ពិសេសនៅក្នុងខេត្តឧត្តរមានជ័យ។ អភិបាលខេត្ត បញ្ជាក់ថា ការចូលរួមឧបត្ថម្ភ គាំទ្រ ជាសម្ភារៈ និងថវិកាដល់អាជ្ញាធរខេត្តពីសំណាក់លោកស្រី គឹម ឡៃហួត នៅពេលនេះ បានបង្ហាញអោយឃើញពីការគាំទ្រចំពោះវិធានការរបស់រាជរដ្ឋាភិបាល អាជ្ញាធរខេត្ត ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ សម្ភារៈ បរិក្ខារ ដែលលោកស្រី គឹម ឡៃហួត អាជីវករលក់គ្រឿងសំណង់ សាន់ ហួយមាន បាននាំឧបត្ថម្ភដល់រដ្ឋបាលខេត្តឧត្តរមានជ័យនៅពេលនេះរួមមាន៖ទឹកសុទ្ធវីតាល់ចំនួន ១០០កេស, មីចំនួន ៥០កេស, ត្រីខចំនួន ០៥កេស និងថវិកា…
-
កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ជិត ៩០០នាក់ និងស្លាប់២៧នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី១៦កក្កដាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ១៥កក្កដាឆ្នាំ២០២១ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៨៨៩នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន២០៧នាក់ និងករណីឆ្លងសហគមន៍៦៨២នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ១៥កក្កដា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៨៤៩នាក់ និងមានអ្នកស្លាប់២៧នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី១៥កក្កដាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៦ម៉ឺន៥ពាន់៥០០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៥ម៉ឺន៧ពាន់២៧នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១ពាន់៥២នាក់ហើយ។
-
ក្រសួងសុខាភិបាល ក្រើនរំលឹក និងពន្យល់មូលហេតុដែលការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

-
កូវីដ១៩៖ ថៃឆ្លងប្រចាំថ្ងៃជិត១ម៉ឺននាក់ទៀត និងស្លាប់មនុស្ស៦៧បន្ថែម

នាព្រឹកថ្ងៃទី១៦ កក្កដា ២០២១នេះ ក្រសួងសុខាភិបាលថៃបានប្រកាសថា ប្រទេសនេះមានការឆ្លងជំងឺកូវីដ១៩ ចំនួន៩៦៩២នាក់ទៀតបន្ថែមទៀត និងស្លាប់មនុស្សព្រោះជំងឺមួយនេះ ៦៧នាក់បន្ថែមទៀតដែរ ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ។ ក្រសួងថា ក្នុងចំណោមឆ្លងថ្មីទាំងជិត១ម៉ឺននាក់នេះ ក៏មានឆ្លងក្នុងពន្ធនាគារ៦១៥នាក់ផងដែរ។ ២៤ម៉ោងចុងក្រោយមកនេះ ក៏មានជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន៥៧៣០នាក់ ហើយត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យហើយដែរ។ គិតត្រឹមព្រឹកថ្ងៃទី១៦ កក្កដា ថៃមានឆ្លងកូវីដ១៩ សរុបចំនួន៣៨១៩០៧នាក់ ជាសះស្បើយវិញ ២៧១៨៥៧ករណីហើយ និងស្លាប់សរុបកើនដល់ ៣០៩៩នាក់ ចាប់តាំងពីថៃមានវីរុសនេះដំបូង កាលពីដើមឆ្នាំ២០២០មក៕
-
ទីបំផុត! វៀតណាមអនុម័តអោយប្រើប្រាស់វ៉ាក់សាំងចាក់តែមួយដូស Johnson & Johnson សម្រាប់ករណីបន្ទាន់

វៀតណាម៖ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រសួងសុខាភិបាលវៀតណាមបានបើកភ្លើងខៀវអោយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Johnson & Johnson សម្រាប់ការប្រើប្រាស់បន្ទាន់ ។ ការអនុម័តរបស់ក្រសួងសុខាភិបាលវៀតណាមខាងលើនេះ ធ្វើឡើងដោយផ្អែកលើអ្នកផលិតដែលបានធានាពីសុវត្ថិភាព និងគុណភាព ដោយផ្តល់ទិន្នន័យបន្ថែមនៅពេលស្នើសុំ និងសហប្រតិបត្តិការក្នុងការចែកចាយ រដ្ឋបាល និងការគ្រប់គ្រងហានិភ័យ ។ កន្លងមក វៀតណាមបានអនុម័តវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន០៥ប្រភេទមកហើយ គឺ AstraZeneca, Sputnik-V, Pfizer, Moderna និង Sinopharm ។ គួរកត់សម្គាល់ ក្រុមហ៊ុន Johnson & Johnson (J&J) នៅក្នុងប្រទេសវៀតណាមបានដាក់ស្នើសុំការអនុម័តកាលពីដើមខែនេះ ជាមួយនឹងទិន្នន័យសុវត្ថិភាព គុណភាព និងប្រសិទ្ធភាពរបស់វា ។ Johnson & Johnson គឺជាវ៉ាក់សាំងទី៦ហើយ ដែលត្រូវបានអនុម័តនៅក្នុងប្រទេសវៀតណាម ៕ ប្រភព៖ VNExpress
-
លោក ប្រាយុទ្ធ ចាន់អូចា នឹងត្រឡប់មកបំពេញការងារនៅវិមានរដ្ឋាភិបាលវិញ ក្រោយធ្វើតេស្តលើកទី៣អវិជ្ជមានកូវីដ-១៩

ថៃ៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា នឹងវិលត្រឡប់មកបំពេញការងារនៅវិមានរដ្ឋាភិបាលវិញនៅក្នុងថ្ងៃសុក្រនេះ បន្ទាប់ពីការធ្វើតេស្តលើកទី៣បានបង្ហាញថា លោកអវិជ្ជមានជំងឺកូវីដ១៩ នេះបើតាមប្រភពពីវិមានរដ្ឋាភិបាល ។ ជាមួយគ្នានេះ ទាំងជំនួយការ និងសមាជិកកងកម្លាំងការពារសន្តិសុខរបស់លោកបានធ្វើតេស្តអវិជ្ជមានជំងឺកូវីដ១៩ផងដែរ ។ លោក ប្រាយុទ្ធ ចាន់អូចា បានធ្វើចត្តាឡីស័ក បន្ទាប់ពីមន្ត្រីសាធារណៈម្នាក់ដែលបានចូលរួមពិធីបើកសម្ពោធជាផ្លូវការនូវគម្រោង “ប្រអប់ខ្សាច់ភូកេត ឬ Phuket Sandbox” កាលពីពេលថ្មីៗនេះ ហើយបានថតរូប Selfie ជាមួយលោក ប្រាយុទ្ធ ហើយក្រោយមកត្រូវបានគេធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ បន្ទាប់ពីត្រលប់ទៅស្រុកកំណើតរបស់គាត់វិញ ។ សូមជម្រាបថា លោក ប្រាយុទ្ធ នឹងវិលត្រឡប់មកធ្វើការនៅវិមានរដ្ឋាភិបាលវិញ ហើយភារកិច្ចដំបូងរបស់លោក គឺចូលរួមក្នុងសន្និសិទសារព័ត៌មានដែលរៀបចំដោយមជ្ឈមណ្ឌលប្រតិបត្តិការ នៃមជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពជំងឺកូវីដ-១៩ (CCSA) នៅមុនពេលចូលរួមក្នុងកិច្ចប្រជុំ CCSA តាមរយៈវីដេអូអនឡាញ ៕ ប្រភព៖ Bangkok Post
-
ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ១២០ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងស្រុកជីក្រែង១៥នាក់, ក្រុងសៀមរាប៥៨នាក់, ស្រុកអង្គរជុំ២៨នាក់, ស្រុកសូទ្រនិគម៣នាក់, ស្រុកពួក៤នាក់,ស្រុកបន្ទាយស្រី២នាក់, ស្រុកវ៉ារិន២នាក់, ស្រុកប្រាសាទបាគង២នាក់, មកពីខេត្តកំពង់ចាមម្នាក់, និងឆ្លងលើពលករមកពីប្រ ទេសថៃ៥នាក់។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន២ពាន់៨៣១នាក់, ព្យាបាលជាសះ ស្បើយចំនួន១ពាន់១០៩នាក់និងស្លាប់២៦នាក់។
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨៩លាន៧៣ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៨ម៉ឺននាក់ និងជាសះស្បើយ១៧៣លាន១៤ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៨៩លាន៧៣ម៉ឺន៧ពាន់៥៤៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៨ម៉ឺន៣ពាន់១៤០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៧៣លាន១៤ម៉ឺន៨ពាន់៤នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៨៨ម៉ឺន៧ពាន់១៥៥នាក់ ស្លាប់ចំនួន៦២ម៉ឺន៤ពាន់២១៤នាក់ និងជាសះស្បើយចំនួន២៩លាន៣៤ម៉ឺន១ពាន់៩១៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣១លាន២ម៉ឺន៥ពាន់៨៧៥នាក់ ស្លាប់៤១ម៉ឺន២ពាន់៥៦៣នាក់ និងជាសះស្បើយ៣០លាន១៧ម៉ឺន៦ពាន់៣០៦នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៩លាន២៦ម៉ឺន២ពាន់៥១៨នាក់ ស្លាប់ចំនួន៥៣ម៉ឺន៩ពាន់៥០នាក់ និងជាសះស្បើយ១៧លាន៩១ម៉ឺន៧ពាន់១៨៩នាក់ ៕ ប្រភព៖ worldometers
-
សម្តេចតេជោ អំពាវនាវចំពោះមាតាបិតា អាណាព្យាបាលរបស់កុមារ និងយុវវ័យ អាយុពី១២ ដល់ ១៧ឆ្នាំ ត្រៀមខ្លួនដើម្បីនាំកូន-ចៅ ទៅចាក់វ៉ាក់សាំងការពារកូវីដ នៅពេលខាងមុនេះ

ភ្នំពេញ៖ តាមរយៈសារពិសេសផ្ញើជូនជនរួមជាតិពាក់ព័ន្ធការសម្រេចឱ្យចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារ និងយុវវ័យ អាយុពី១២ឆ្នាំ ដល់១៧ឆ្នាំ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវចំពោះមាតាបិតា អាណាព្យាបាលរបស់កុមារ និងយុវវ័យ អាយុពី១២ ដល់ ១៧ឆ្នាំ ត្រៀមខ្លួនដើម្បីនាំកូន-ចៅ ទៅចាក់វ៉ាក់សាំងការពារកូវីដ នៅពេលខាងមុនេះ ។ ក្នុងសារពិសេសផ្ញើជូនជនរួមជាតិនេះ សម្ដេចតេជោ ហ៊ុនសែន បានលើកឡើងថា យើងត្រូវការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំដល់ ១៧ឆ្នាំ បន្ទាប់ពីការចាក់វ៉ាក់សាំងរួចរាល់ដល់អ្នកអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ដែលមកដល់ពេលនេះ យើងចាក់បានប្រមាណជាង៥លាននាក់រួចមកហើយ។ សម្ដេចបន្តថា ដោយមានការគិតគូរយ៉ាងម៉ត់ចត់ទៅលើ បរិយាកាសភាពស៉ាំក្នុងសង្គម និងគិតគូរទៅដល់អនាគតរបស់កុមារ និងយុវជន ជាពិសេស គឺផ្ដោតការយកចិត្តទុកដាក់ទៅលើសុខមាលភាព ពាក់ព័ន្ធនឹងការបើកឡើងវិញនៅសាលារៀន ដែលជាការខាតបង់ដ៏ធំធេងរបស់ពិភពលោក ក៏ដូចជាកម្ពុជា គឺការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលសាលាត្រូវបានបិទក្នុងរយៈពេលយូរ ដូច្នេះពិតប្រាកដណាស់ថា យើងមានតម្រូវការនៃការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ ១២ឆ្នាំដល់អាយុ ១៧ ឆ្នាំ ដែលតាមស្ថិតិឯកឧត្តម អូន…