Category: Covid-19

  • បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ៩៩៦នាក់ អ្នកជាសះស្បើយ ៨១៣នាក់ និងមានអ្នកស្លាប់ ៣៩នាក់

    បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ៩៩៦នាក់ អ្នកជាសះស្បើយ ៨១៣នាក់ និងមានអ្នកស្លាប់ ៣៩នាក់

    ថ្ងៃនេះក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ៩៩៦នាក់ អ្នកជាសះស្បើយ ៨១៣នាក់ និងមានអ្នកស្លាប់ ៣៩នាក់ ៕

  • ពលរដ្ឋក្រីក្រ ជនពិកា រងគ្រោះនិងងាយរងគ្រោះ ដោយជម្ងឺកូវីដ-១៩ ទទួលបានព្រះរាជអំណោយពី ព្រះមហាក្សត្រ

    ពលរដ្ឋក្រីក្រ ជនពិកា រងគ្រោះនិងងាយរងគ្រោះ ដោយជម្ងឺកូវីដ-១៩ ទទួលបានព្រះរាជអំណោយពី ព្រះមហាក្សត្រ

    ពលរដ្ឋក្រីក្រ ជនពិកា រងគ្រោះនិងងាយរងគ្រោះ ដោយជម្ងឺកូវីដ-១៩ ជិត៥០០គ្រួសារ ទទួលបានព្រះរាជអំណោយ ពីព្រះមហាក្សត្រ ៕

  • ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៨៩នាក់ និងស្លាប់ ៥នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយ

    ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៨៩នាក់ និងស្លាប់ ៥នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយ

    យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង៨៩នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម១២នាក់, ស្រុកចំការលើ១០នាក់, ស្រុកកំពង់សៀម៩នាក់, ស្រុកព្រៃឈរ៦នាក់, ស្រុកកងមាស៥នាក់, ស្រុកស្ទឹងត្រង់៦នាក់, ស្រុកបាធាយ២០នាក់, ស្រុកកោះសូទិន៣នាក់, ស្រុកស្រីសន្ធរ២នាក់, ស្រុកជើងព្រៃ២នាក់, មកពីរាជធានីភ្នំពេញម្នាក់, មកពីខេត្តស្វាយរៀងម្នាក់, មកពីខេត្តកំពង់ធំ៣នាក់ និងមកពីខេត្តត្បូងឃ្មុំ៩នាក់។ ចំណែកអ្នកស្លាប់ដោយសារ ជំងឺកូវីដ-១៩ទាំង៥នាក់នោះ រួមមានបុរសអាយុ៥៥ឆ្នាំនៅស្រុកកំពង់សៀម ទី២ស្ត្រីអាយុ៣៨ឆ្នាំ នៅស្រុកព្រៃឈរ ទី៣ ស្ត្រីអាយុ៧១ឆ្នាំនៅស្រុកបាធាយ ទី៤ ស្ត្រីអាយុ៥៧ឆ្នាំនៅស្រុកកងមាស និងទី៥ ស្ត្រីអាយុ៥៥ឆ្នាំនៅស្រុកជើងព្រៃ។

  • អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជាកើនដល់ជាង ១ពាន់នាក់ហើយ

    អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជាកើនដល់ជាង ១ពាន់នាក់ហើយ

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី១៥កក្កដាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ១៤កក្កដាឆ្នាំ២០២១ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៩៩៦នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន១៦៧នាក់ និងករណីឆ្លងសហគមន៍ ៨២៩នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ១៤កក្កដា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៨១៣នាក់ និងមានអ្នកស្លាប់៣៩នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី១៤កក្កដាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៦ម៉ឺន៤ពាន់៦១១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៥ម៉ឺន៦ពាន់១៧៨នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១ពាន់២៥នាក់ហើយ។

  • អភិបាលខេត្តតាកែវ អញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនពលរដ្ឋ ព្រះសង្ឃ និងកម្មករ កម្មការនី ទូទាំងស្រុកទ្រាំង

    អភិបាលខេត្តតាកែវ អញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនពលរដ្ឋ ព្រះសង្ឃ និងកម្មករ កម្មការនី ទូទាំងស្រុកទ្រាំង

    តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ លោកស្រី គា សុភូ អភិបាលរងខេត្ត ឯកឧត្តម វេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរ សុខាភិបាលខេត្ត លោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង លោក លោកស្រីអភិបាលរងស្រុក និងមន្រ្តីពាក់ព័ន្ធ បានអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ពលរដ្ឋ ព្រះសង្ឃ និងកម្មករ កម្មការនី ទូទាំងស្រុកទ្រាំង នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្ដដា ឆ្នាំ២០២១។ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានប្រសាន៍ថា ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់នូវវ៉ាក់សាំងចាក់ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពល រដ្ឋទូទាំងប្រទេស ដោយមិនគិតថ្លៃឡើយ។ ឯកឧត្តមអភិបាលខេត្ត…

  • បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី៩៩៦នាក់ ខណៈជាសះស្បើយ ៨១៣នាក់ និងករណីស្លាប់ចំនួន ៣៩នាក់បន្ថែមទៀត

    បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី៩៩៦នាក់ ខណៈជាសះស្បើយ ៨១៣នាក់ និងករណីស្លាប់ចំនួន ៣៩នាក់បន្ថែមទៀត

    ភ្នំពេញ៖ ក្រសួងសុខាភិបាល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៩៩៦នាក់ ខណៈអ្នកជំងឺ៨១៣នាក់ជាសះស្បើយ និងករណីស្លាប់ចំនួន ៣៩នាក់បន្ថែមទៀត។ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦៤,៦១១នាក់ អ្នកជាសះស្បើយសរុបចំនួន ៥៦,១៧៨នាក់ និងស្លាប់សរុបចំនួន ១០២៥នាក់៕

  • ពលរដ្ឋក្រីក្រ ជនពិកា រងគ្រោះ និងងាយរងគ្រោះដោយជម្ងឺកូវីដ-១៩ជិត ៥០០គ្រួសារ ទទួលបានព្រះរាជអំណោយពីព្រះមហាក្សត្រ

    ពលរដ្ឋក្រីក្រ ជនពិកា រងគ្រោះ និងងាយរងគ្រោះដោយជម្ងឺកូវីដ-១៩ជិត ៥០០គ្រួសារ ទទួលបានព្រះរាជអំណោយពីព្រះមហាក្សត្រ

    ភ្នំពេញ៖ គ្រឿងឧបភោគបរិភោគ សំលៀកបំពាក់និងថវិកាមួយចំនួន ដែលជាព្រះរាជអំណោយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយកមកប្រគល់ជូនប្រជាពលរដ្ឋក្រីក្រជនពិការចំនួនជិត៥០០នាក់ ដែលទទួលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ។ ពិធីប្រគល់និងទទួលព្រះរាជអំណោយខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២១ នៅក្នុងវិទ្យាល័យចតុមុខ ក្រោមវត្តមានរបស់សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតី ស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងនិងលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្រោយពីបងប្អូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះ ជនពិការទាំងនេះ បានទទួលការធ្វើតេស្តយកសំណាក់រកជម្ងឺកូវីដ-១៩ទៅតាមវិធានរបស់ក្រសួងសុខាភិបាលរួចរាល់។ លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា រាជធានីភ្នំពេញ ក្នុងរយៈពេល០៦ខែដើមឆ្នាំនេះ បានប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩យ៉ាងខ្លាំងក្លា ពិសេសក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ។ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនបានដាក់ចេញនូវគោលនយោបាយជាបន្តបន្ទាប់ពិសេស ការប្រតិបត្តិនូវគោលការណ៍គ្រឹះទាំង ៦ចំណុចរបស់សម្តេចតេជោ ដើម្បីគ្រប់គ្រងសភាពការណ៍កូវីដ-១៩នេះ ឲ្យបានល្អប្រសើរ ។ សម្តេចតេជោនូវបានដាក់ចេញនូវវិធានការ៣ទៀត នោះគឺវិធានការរដ្ឋបាល វិធានការសុខាភិបាល និងវិធានការគាំពារសង្គម ដែលអាចកាត់បន្ថយបាននូវការឆ្លងនិងជួយដល់ជនរងគ្រោះនិងងាយរងគ្រោះនៅរាជធានីភ្នំពេញ។ លោកឃួង សេ្រង ក៏បានបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋដែលរងនូវផលប៉ះពាល់ដោយជំងឺកូវីដ-១៩នៅរាជធានីភ្នំពេញ ចំនួន៥០ម៉ឺនគ្រួសារហើយទទួលបានអំណោយ ក្នុងនោះមានទាំងអំណោយរបស់ព្រះមហាក្សត្រ អំណោយរបស់សម្ដេចម៉ែ អំណោយរបស់សម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន សម្ដេចពញ្ញាចក្រីហេង…

  • អគ្គមេបញ្ជាការកងទ័ពចុះពិនិត្យមើលការព្យាបាលជំងឺកូវីដ-១៩ និងការធ្វើចត្តាឡីសក័តាមបណ្តាកងឯកភាពក្នុងកងយោធពលខេមរភូមិន្ទ

    អគ្គមេបញ្ជាការកងទ័ពចុះពិនិត្យមើលការព្យាបាលជំងឺកូវីដ-១៩ និងការធ្វើចត្តាឡីសក័តាមបណ្តាកងឯកភាពក្នុងកងយោធពលខេមរភូមិន្ទ

    អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន នៅព្រឹកថ្ងៃទី១៥កក្កដាឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យមើលការព្យាបាលជំងឺកូវីដ-១៩ និងការធ្វើចត្តាឡីសក័តាមបណ្តាកងឯកភាពមួយចំនួនក្នុងកងយោធពលខេមរភូមិន្ទ។ តាមសេចក្តីរាយការណ៍របស់គណៈគ្រប់គ្រងសាលាបានឲ្យដឹងថា បច្ចុប្បន្ននេះនៅវិទ្យាស្ថានកងទ័ពជើងគោកមានយោធិនកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ ចំនួន៦៩នាក់ និងយោធិនចំនួន៣៦នាក់ កំពុងធ្វើចត្តាឡីស័ក។ ដោយឡែកនៅសាលានាយទាហានសកម្ម មានយោធិនចំនួន៣១៧នាក់ កំពុងសម្រាកព្យាបាល និងយោធិនចំនួន ៤៨៤ នាក់ កំពុងធ្វើចត្តាឡីស័ក។ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសំដែងនូវក្តីមោទនៈចំពោះពលិកម្មរបស់កងយោធពលខេមរភូមិន្ទ ដែលបានចូលរួមយុទ្ធនាការជាតិចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក៏ដូចជាលទ្ធភាពនៅក្នុងការរៀបចំកន្លែងព្យាបាលជំងឺកូវី-១៩ កម្រិតស្រាលដោយខ្លួនឯង។ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ក៏បានក្រើនរំលឹកឲ្យថ្នាក់ដឹកនាំសាលា ត្រូវបង្កើនការយកចិត្តទុកដាក់គ្រប់គ្រងកម្លាំងឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា ការអនុញ្ញាតច្បាប់ដល់យោធិនគ្រប់រូប ធ្វើបានតែក្នុងករណីមានធុរៈចាំបាច់ប៉ុណ្ណោះ ដែលមេបញ្ជាការកងឯកភាពនីមួយៗ ត្រូវពិនិត្យ និងអនុញ្ញាតក្នុងរយៈពេលសមស្រប ហើយពេលត្រឡប់មកវិញក៏ត្រូវធ្វើចត្តាឡីស័កក្នុងកងឯកភាពរបស់ខ្លួនរយៈពេល២១ថ្ងៃជាកំណត់ផងដែរ។ បន្ថែមលើនោះនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ក៏បានដាក់បទបញ្ជាឱ្យកងឯកភាពនីមួយៗ ត្រូវត្រួតពិនិត្យរាល់កម្លាំងចេញចូលឱ្យបានច្បាស់លាស់ ទាំងកម្លាំងចេញបេសកកម្ម ច្បាប់ ទាំងកម្លាំងទៅទិញសម្ភារៈ ម្ហូបអាហារជាដើម ដែលបញ្ហានេះត្រូវចាត់តាំងកម្លាំងនៅខាងក្រៅ និងខាងក្នុងឱ្យដាច់ពីគ្នា ។ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានផ្តាំផ្ញើដល់ថ្នាក់ដឹកសាលា ត្រូវបង្កើនការអបរំ…

  • ជោគជ័យនៃនយោបាយវ៉ាក់សាំងឆ្លុះបញ្ចាំងអំពីជំនឿរបស់មហាជនលើរាជរដ្ឋាភិបាល

    ជោគជ័យនៃនយោបាយវ៉ាក់សាំងឆ្លុះបញ្ចាំងអំពីជំនឿរបស់មហាជនលើរាជរដ្ឋាភិបាល

    អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បញ្ចេញផ្សាយវីដេអូស្តីពី «ជោគជ័យនៃនយោបាយវ៉ាក់សាំងឆ្លុះបញ្ចាំង អំពីជំនឿរបស់មហាជនលើ រាជរដ្ឋាភិបាល ៕

  • វៀតណាម​ឆ្លង​កូ​វី​ដ​១​៩​ប្រចាំថ្ងៃ​ ​ជិត​៣​ពាន់​នាក់​

    វៀតណាម​ឆ្លង​កូ​វី​ដ​១​៩​ប្រចាំថ្ងៃ​ ​ជិត​៣​ពាន់​នាក់​

    ប្រទេស​វៀតណាម​ កាលពី​ល្ងាច​ថ្ងៃ​ទី​១​៤​ ​កក្កដា​ ​២​០​២​១​ ​បាន​ប្រកាស​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​ចំនួន​២​៩​២​៤​នាក់​ទៀត​ ​ក្នុង​នោះ​ ​ក្រុង​ហូ​ជី​មី​ញ​មាន​ច្រើនជាង​គេ​ ​រហូតដល់​២​២​២​៩​នាក់​ ​ហើយ​នេះ​ក៏​ជាលើកដំបូង​ដែរ​ ​ដែល​ក្រុង​ហូ​ជី​មិញ​ឆ្លង​ប្រចាំថ្ងៃ​ជាង​២​ពាន់​ករណី​នោះ​។​ ​ចាប់តាំង​ពី​មាន​ជំងឺ​កូ​វី​ដ​១​៩​ ​កាលពីដើម​ឆ្នាំ​២​០​២​០​មក​ ​វៀតណាម​មាន​ករណី​ឆ្លង​សរុប​កើន​ដល់​៣​៧​៣​៤​៣​នាក់​ហើយ​ ​ខណៈ​អ្នក​ស្លាប់​សរុប​មាន​១​៣​៥​នាក់​ ​បន្ទាប់ពី​ស្លាប់​៣​នាក់​ទៀត​ ​កាលពី​ថ្ងៃ​ទី​១​៤​ ​កក្កដា​៕​