Category: Covid-19

  • ថៃពិចារណាដាក់កម្រិតនាំចេញវ៉ាក់សាំង AstraZeneca ដែលប្រការនេះនឹងធ្វើអោយប៉ះពាល់ដល់ប្រទេសជិតខាងខ្លះដែលកំពុងត្រូវការវ៉ាក់សាំង

    ថៃពិចារណាដាក់កម្រិតនាំចេញវ៉ាក់សាំង AstraZeneca ដែលប្រការនេះនឹងធ្វើអោយប៉ះពាល់ដល់ប្រទេសជិតខាងខ្លះដែលកំពុងត្រូវការវ៉ាក់សាំង

    ថៃ៖ មន្ត្រី​ម្នាក់នៅថ្ងៃពុធម្សិលមិញនិយាយថា រដ្ឋាភិបាលថៃ​កំពុង​ពិចារណាដាក់​កម្រិត​លើ​​នាំ​ចេញ​វ៉ាក់សាំង AstraZeneca ដែល​ផលិត​ក្នុង​ស្រុក ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វិបត្តិ​ក្នុង​ប្រទេសខ្លួន ខណៈការ​សម្រេច​ចិត្ត​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រទេស​ជិត​ខាងខ្លះ​​ដែល​កំពុង​ត្រូវ​ការ​វ៉ាក់សាំង ។ សមាជិក​សំខាន់​ម្នាក់​នៅគណៈកម្មាធិការ​វ៉ាក់សាំង​ជាតិរបស់ថៃ លោក Nakorn Premsri ​បាន​ប្រាប់​អ្នក​យកព័ត៌មាន​នៅ​ពេល​សួរពី​ផែន​ការ​​ដាក់កូតា​លើ​ការ​នាំ​វ៉ាក់​សាំង​ថា គណៈកម្មាធិការ​បាន​យល់​ព្រម​ជា​​គោល​ការណ៍លើ​សេចក្តី​ព្រាង​បទ​បញ្ជា ។ លោកបន្ថែមថា ឥឡូវ​នេះ បទ​បញ្ជា​មិន​ទាន់​ចេញ​នៅ​ឡើយ​ទេ ហើយថា ទី​ភ្នាក់​ងារ​ជា​ច្រើន​នឹង​ត្រូវ​ការ​ពិនិត្យ​មើលអោយ​បាន​ច្បាស់​លាស់​ និង​​ពិចារណា​ពី​ផល​ប៉ះ​ពាល់ ។ គួរកត់សម្គាល់ ការ​ប៉ុន​ប៉ង​ដើម្បី​គ្រប់​គ្រង​លើ​ការ​នាំ​ចេញ​​អាច​ធ្វើ​អោយ​យឺត​​​ដល់​ប្រទេស​ម៉ាឡេស៊ី វៀតណាម និង​ឥណ្ឌូណេស៊ី ដែល​បាននិងកំពុង​ប្រយុទ្ធប្រឆាំងជាមួយករណី​ឆ្លង​ដ៏​អាក្រក់​ និង​ធ្វើ​អោយ​រាំង​ស្ទះ​ក្នុង​ការ​ផ្គត់​ផ្គង់​ដូច​ទៅ​នឹង​ប្រទេស​ឥណ្ឌា​ដែល​​បាន​ដាក់កម្រិត​លើ​​នាំ​ចេញ​នាពេលថ្មីៗនេះដែរ ៕ ប្រភព៖ CNA

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨៩លាន១៣ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៧ម៉ឺននាក់ និងជាសះស្បើយ១៧២លាន៧៧ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨៩លាន១៣ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៧ម៉ឺននាក់ និងជាសះស្បើយ១៧២លាន៧៧ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៨៩លាន១៣ម៉ឺន៩ពាន់៦៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៧ម៉ឺន៤ពាន់៨០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៧២លាន៧៧ម៉ឺន៦ពាន់៧៧៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៨៤ម៉ឺន៨ពាន់៦៨នាក់ ស្លាប់ចំនួន៦២ម៉ឺន៣ពាន់៨៣៨នាក់ និងជាសះស្បើយចំនួន២៩លាន៣២ម៉ឺន៤ពាន់៣០០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣០លាន៩៨ម៉ឺន៦ពាន់៨០៣នាក់ ស្លាប់៤១ម៉ឺន២ពាន់១៩នាក់ និងជាសះស្បើយ៣០លាន១៣ម៉ឺន៦ពាន់៤៨៣នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៩លាន២០ម៉ឺន៩ពាន់៧២៩នាក់ ស្លាប់ចំនួន៥៣ម៉ឺន៧ពាន់៤៩៨នាក់ និងជាសះស្បើយ១៧លាន៨៥ម៉ឺន៨ពាន់៦៣៣នាក់ ៕ ប្រភព៖ worldometers

  • មនុស្សស្លាប់ព្រោះកូវីដនៅថៃឈានដល់កម្រិតដ៏ខ្ពស់​ ពុំធ្លាប់មាន

    មនុស្សស្លាប់ព្រោះកូវីដនៅថៃឈានដល់កម្រិតដ៏ខ្ពស់​ ពុំធ្លាប់មាន

    ក្រសួងសុខាភិបាល​ថៃ​ ​នា​ព្រឹក​ថ្ងៃ​ទី​១​៥​ ​កក្កដា​ ​២​០​២​១​នេះ​ ​បាន​ប្រកាស​ថា​ ​២​៤​ម៉ោង​ចុងក្រោយ​មកនេះ​ ​ថៃ​មាន​មនុស្ស​ស្លាប់​ដោយសារតែ​ជំងឺ​កូ​វី​ដ​១​៩​ ​ចំនួន​៩​៨​នាក់​បន្ថែម​ទៀត​ ​ជា​អត្រា​ស្លាប់​ប្រចាំថ្ងៃ​ដ៏​ច្រើន​ ​ពុំ​ធ្លាប់​មាន​។​ ​ក្រៅពី​នេះ​ ​ថៃ​ក៏​ប្រកាស​ពី​ការ​ឆ្លង​ថ្មី​ ​បន្ថែម​ទៀត​ចំនួនជា​ង​៩​ពាន់​នាក់​ផង​ដែរ​៕​ ​ប្រភព​ពី​ ​T​h​e​ ​Nation​

  • រដ្ឋបាលខេត្តកោះកុង ទទួលបានសម្ភារៈសម្រាប់ផ្គត់ផ្គង់កន្លែងសំរាកព្យាបាលកូវីដ-១៩ ពីមូលនិធិឆ្មាបាត់

    រដ្ឋបាលខេត្តកោះកុង ទទួលបានសម្ភារៈសម្រាប់ផ្គត់ផ្គង់កន្លែងសំរាកព្យាបាលកូវីដ-១៩ ពីមូលនិធិឆ្មាបាត់

    ក្នុងបរិបទ នៃការរីករាលដាលជំងឺកូវីដ-១៩ ឆ្លងចូលសហគម មូលនិធិឆ្មាបាត់របស់លោកជំទាវ តៅ តឿន ទៀ បាញ់ ភរិយាសម្តេចពិជ័យសេនា ទៀ បាញ់ បានគ្រឿងបរិក្ខាបច្ចេកទេសពេទ្យ មានគ្រែក្រដាស ភួយ ខ្នើយ និងរបស់របប្រើប្រាស់ជាច្រើនទៀត ដល់រដ្ឋបាលខេត្តកោះកុង ដើម្បីព្យាបាលប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ-១៩ ។ ឯកឧត្តម ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងប្រចាំខេត្តកោះកុង បានមានប្រសាសន៍ថា មូលហេតុដែលមូលនិធិឆ្មាបាត់ធ្វើការឧបត្ថម្ភគ្រែដល់រដ្ឋបាលខេត្តកោះកុង ដោយសារមើលឃើញថា អាត្រាឆ្លងមានចំនួនកើនឡើងកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសមានការខ្វះខាតកន្លែងសម្រាកព្យាបាលផងនោះ ទើបលោកជំទាវ តៅ តឿន ទៀ បាញ់ បានផ្តួចផ្តើមបង្កើតជាមូលនិធិឆ្មាបាត់ និងរកទីតាំងបន្ថែម ដើម្បីឲ្យប្រជាពលរដ្ឋសម្រាកព្យាបាល ដោយលោកជំទាវ បានប្រើប្រាស់ថវិកាផ្ទាល់ខ្លួន និងគៀងគរសប្បុរសជន នៅរាជធានីភ្នំពេញ និងខេត្តកោះកុង ទិញគ្រែក្រដាសចំនួន៥០០ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត សម្រាប់ផ្គត់ផ្គង់ដល់កន្លែងសម្រាកព្យាបាល ។ ឯកឧត្តម បានបញ្ជាក់ទៀតថា មូលនិធិឆ្មាបាត់ គឺជាសកម្មភាពមនុស្សធម៌ ជួយដល់សង្គម ជាពិសេសជួយបងប្អូនប្រជាពលរដ្ឋ ក្នុងកាលៈទេសៈព្យាបាលជំងឺឆ្លងដ៍កាចសាហាវនេះ ។…

  • ប្រជាពលរដ្ឋប្រមាណជិត២ម៉ឺននាក់ ក្នុងស្រុកអង្គរធំ និងទទួលបាន ការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្ត

    ប្រជាពលរដ្ឋប្រមាណជិត២ម៉ឺននាក់ ក្នុងស្រុកអង្គរធំ និងទទួលបាន ការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្ត

    ក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩  របស់កងពលតូចអន្តរាគមន៍លេខ៨ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ  នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បានចេញដំណើរទៅកាន់គោលដៅ  ដើម្បីរៀបចំទីកន្លែង សម្រាប់ធ្វើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋដោយស្ម័គ្រចិត្ត ប្រមាណជិត២ម៉ឺននាក់ ស្ថិតក្នុងស្រុកអង្គរធំ ខេត្តសៀមរាប។ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន បានបញ្ជាក់ថា  យុទ្ធនាការចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋ គឺធ្វើឡើងដោយស្ម័គ្រចិត្ត  និងមិនមានការបង្ខិតបង្ខំឡើយ។ លោកថា ចំពោះយុទ្ធនាការ ចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាជននៅក្នុងស្រុកអង្គរធំ គឺធ្វើឡើងស្របទៅតាមផែនការ របស់ក្រសួងការពារជាតិផងដែរ។ លោកមេបញ្ជាការ បានបញ្ជាក់ថា បច្ចុប្បន្នក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់កងពលតូចអន្តរាគមន៍លេខ៨  បានធ្វើដំណើរទៅកាន់គោលដៅរួចរាល់ហើយដែរ។ ហើយនិងធ្វើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋ ចាប់ពីព្រឹកថ្ងៃសុក្រ ទី១៦  ខែកក្កដា  ឆ្នាំ២០២១ តទៅ ដែលមានប្រជាជនសរុបចំនួន ១ ៧៨៦០នាក់៕ សួន លីណា

  • រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវពលរដ្ឋក្នុងខេត្ត ដែលមិនទាន់​បាន​​ចាក់វ៉ាក់សាំងការពារកូវីដ១៩ ដូសទី១ សូមរួសរាន់​ទៅចាក់​វ៉ាក់សាំងអោយបានទាន់ពេលវេលា

    រដ្ឋបាលខេត្តព្រះសីហនុ  អំពាវនាវពលរដ្ឋក្នុងខេត្ត ដែលមិនទាន់​បាន​​ចាក់វ៉ាក់សាំងការពារកូវីដ១៩ ដូសទី១ សូមរួសរាន់​ទៅចាក់​វ៉ាក់សាំងអោយបានទាន់ពេលវេលា

    យុទ្ធនាកាចាក់វ៉ាក់សាំងជូពលរដ្ឋនៅខេត្តព្រះសីហនុ រយៈពេល២៣ថ្ងៃមកហើយ ចាប់តាំងពីបានប្រកាសដាក់អោយដំណើរកាជាផ្លូវការកាលពីថ្ងៃទី២២ ខែមិថុនា រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ក្រោមបេសកកម្មរួមគ្នារវាងក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ និងពេទ្យកងទ័ពកម្ពុជា និងបានដំណើរការដោយរលូន។ ប្រជាជន កម្មករនិយោជិត រួមទាំងជនបរទេសដែលធ្វើការនៅខេត្តព្រះសីហនុ បានមកទទួលវ៉ាក់សាំងយ៉ាងច្រើនកុះករ ជាបន្តបន្ទាប់រៀងរាល់ថ្ងៃ។ ទោះជាបែបនេះក្តីនៅមានពលរដ្ឋចំនួនដ៏តិចតួចបំផុតមិនទាន់បានមកទទួលវ៉ាក់សាំង។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ចេញថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បង្ហាញថា ពលរដ្ឋបានមកទទួលវ៉ាក់សាំងមានចំនួន១៧ម៉ឺន ៨ពាន់ ៥៦១នាក់ លើចំនួនគ្រោង១៩ម៉ឺន៣ពាន់១៦៥នាក់ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ដែលបានត្រៀមបម្រុងទុក។​ ចំពោះមុខនេះ រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវពលរដ្ឋក្នុងខេត្តព្រះសីហនុ ចាប់ពីអាយុ១៨ឆ្នាំឡើងដែលមិនទាន់បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ដូសទី១ សូមរួសរាន់ទៅចាក់វ៉ាក់សាំងនៅទីតាំងសាលាអនុវិទ្យាល័យ បឋមសិក្សាតេជោសែនកម្មករ ស្ថិតនៅសង្កាត់លេខបួន ក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។ យុទ្ធនាការនេះគ្រោងបិទបញ្ចប់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១   ផុតកាលបរិច្ឆេទនេះនៅតែមិនមកទទួលវ៉ាក់សាំងទៀតរដ្ឋបាលខេត្តព្រះសីហនុ មិនទទួលខុសត្រូវក្នុងការចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនទៀតឡើយ៕ សាវ៉ុន

  • លោកជំទាវ ឱ វណ្ណឌីន នាំយកសំភារៈ និងថវិការ ជូនដល់លោក​តាវ័យ​​៧០ឆ្នាំម្នាក់ ដែលទទួលបាននូវការចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ១៩ ទី៥លាន

    លោកជំទាវ ឱ វណ្ណឌីន នាំយកសំភារៈ និងថវិការ ជូនដល់លោក​តាវ័យ​​៧០ឆ្នាំម្នាក់ ដែលទទួលបាននូវការចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ១៩ ទី៥លាន

    លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បាននាំយកថវិការឧបត្ថម្ភចំនួន១០លានរៀល និងសំភារៈផ្សេងៗទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មកប្រគល់ជូនដល់ដៃ លោកតា ណុប មាន អាយុ៧០ឆ្នាំ ជាកសិកររស់នៅភូមិ សែនសំ ឃុំ អូរស្វាយ ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ ដែលទទួលបាននូវការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ទី៥លាន។ លោកជំទាវ ឱ វណ្ណឌីន បានថ្លែងថា  នេះរង្វាន់ជាថវិកា និងស្បៀងអាហារ គឺជាការលើកទឹកចិត្តចំពោះលោក ណុប មាន ដែលបានយល់ច្បាស់ពីគុណតម្លៃវ៉ាក់សាំង ហើយស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំង។ លោកជំទាវ បានបន្តថា បំណងរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ចង់ឃើញប្រជាពលរដ្ឋគ្រប់រូបមានសុវត្ថិភាព និងចៀសផុតពីការវាយប្រហារនៃជំងឺកូវីដ១៩។ ព្រោះហេតុនេះហើយ ទើប    សម្តេចតេជោ បានប្រឹងប្រែងស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។សម្រាប់លោកជំទាវ ឱ វណ្ណឌីន ការអញ្ជើញទៅចាក់វ៉ាក់សាំងរបស់លោក ណុប មាន…

  • ប្រមុខយូអិន៖ ពិភពលោកត្រូវការវ៉ាក់សាំង១១ពាន់លានដូស ដើម្បីចាក់អោយបាន៧០%នៃប្រជាជនលើពិភពលោក ទើបអាចបញ្ចប់ជំងឺ Covid-19 (មានវីដេអូ)

    ប្រមុខយូអិន៖ ពិភពលោកត្រូវការវ៉ាក់សាំង១១ពាន់លានដូស ដើម្បីចាក់អោយបាន៧០%នៃប្រជាជនលើពិភពលោក ទើបអាចបញ្ចប់ជំងឺ Covid-19 (មានវីដេអូ)

    អន្តរជាតិ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស (Antonio Guterres) បានបញ្ជាក់ថា ពិភពលោកត្រូវការវ៉ាក់សាំងចំនួន១១ពាន់លានដូស ដើម្បីចាក់អោយបាន៧០ភាគរយនៃប្រជាជនលើពិភពលោក ដើម្បីបិទបញ្ចប់ជំងឺកូវីដ១៩ ។ លោក ហ្គូដទែរ៉េស បានគូសបញ្ជាក់ថា មនុស្សគ្រប់រូបនៅគ្រប់ទីកន្លែង ត្រូវតែមានសិទ្ធិទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ការធ្វើតេស្ត ការព្យាបាល និងការគាំទ្រផ្សេងទៀតជាដើម ។ ការអភិវឌ្ឍ និងការចាក់វ៉ាក់សាំង តាមរយៈយន្តការ ACT-Accelerator និងគម្រោង COVAX កំពុងផ្តល់ក្តីសង្ឃឹម ។ បើតាមប្រមុខអង្គការសហប្រជាជាតិរូបនេះ ក្នុងពេលបច្ចុប្បន្ន វាចាំបាច់ណាស់ក្នុងការផ្តល់ហិរញ្ញប្បទានពេញលេញដល់យន្តការ ACT-Accelerator និងគាំទ្រផែនទីបង្ហាញផ្លូវវិនិយោគ៥០ពាន់លានដុល្លារ ដល់មូលនិធិរូបិយវត្ថុអន្តរជាតិ, ធនាគារពិភពលោក, អង្គការសុខភាពពិភពលោក (WHO) និងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីបញ្ចប់ជំងឺរាតត្បាតកូវីដ១៩ ក៏ដូចជាធានាបាននូវការស្ដារពិភពលោកឡើងវិញ ៕ ប្រភព៖ ស៊ីនហួរ

  • យុវជនស្រុកល្វាឯម ត្រៀមធ្វើតេស្ដរហ័ស ដើម្បីបន្តចូលរួមសកម្មភាពសង្គម

    យុវជនស្រុកល្វាឯម ត្រៀមធ្វើតេស្ដរហ័ស ដើម្បីបន្តចូលរួមសកម្មភាពសង្គម

    ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកល្វាឯម ជម្រុញឲ្យយុវជនក្នុងស្រុកល្វាឯមទាំងអស់ ត្រៀមបម្រុងការធ្វើតេស្ដរហ័ស ក្នុងគោលដៅ ឲ្យយុវជនមានការជំនឿខ្លួនឯង ដើម្បីបន្តជាកំលាំង ក្នុងការចូលរួមជាមួយគ្រូពេទ្យស្ម័គ្រចិត្ត ជាពិសេសជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មកចាក់ថ្នាំបង្ការជម្ងឺកូវីដ-១៩ ឲ្យបានគ្រប់គ្នា ។ ឯកឧត្តម ជាប ដាវុធ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកល្វាឯម ទទួលបន្ទុកចលនាយុវជនស្រុកល្វាមឯម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកណ្តាល លើកឡើង នៅក្នុងកម្មវិធីសំណេះសំណាល ជាមួយក្រុមការងារយុវជនស្រុកល្វាមឯម នៅថ្ងៃទី ១៤ ខែ កក្ដដា ឆ្នាំ ២០២១ នេះថា ជុំវិញស្ថានភាពនៃការរីករាលដាលជម្ងឺកូវីដ-១៩ ការគ្រប់គ្រងសភាពការណ៍ជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល ការអនុវត្តយ៉ាងល្អប្រសើរ ដោយបានដាក់ចេញនូវវិធានការពារ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ប្រកបដោយ ភាពម៉ឹងម៉ាត់ និងហ្មត់ចត់ ពិសេសការអនុវត្តនូវវិធានការសុខាភិបាល តាមរយៈការវាស់កំដៅ ពាក់ម៉ាស់ការពារ លាងអាល់កុល និងរក្សាគម្លាតសង្គមជាដើម និងការចូលរួមគាំទ្ររបស់ប្រជាជន ដោយស្នាក់នៅក្នុងផ្ទះ ការមិនចេញទៅក្រៅ នៅពេលដែលមិនចាំបាច់ ។ ឯកឧត្តម បន្តថា ការអូសបន្លាយនៃការរីករាលដាលនៃជំងឺកូវីដ-១៩ គឺមិនល្អនោះឡើយ ទាំងកម្ពុជា…

  • ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៧២នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយ

    ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៧២នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយ

    យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង៧២នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម១២នាក់, ស្រុកកំពង់សៀម៥នាក់, ស្រុកបាធាយ៥នាក់, ស្រុកចំការលើ៨នាក់, ស្រុកកងមាស៣នាក់, ស្រុកស្រីសន្ធរ៦នាក់, ស្រុកព្រៃឈរ៥នាក់, ស្រុកស្ទឹងត្រង់១០នាក់, ស្រុកកោះសូទិនម្នាក់, ស្រុកជើងព្រៃ១៣នាក់, មកពីខេត្តកំពង់ធំម្នាក់, មកពីខេត្តត្បូងឃ្មុំម្នាក់ និងមកពីខេត្តកណ្ដាល៣នាក់។ ចំណែកអ្នកស្លាប់ដោយសារ ជំងឺកូវីដ-១៩នោះ គឺជាស្ត្រីអាយុ៦០ឆ្នាំនៅភូមិជង្ហុក ឃុំអំពិល ស្រុកកំពង់សៀម និងម្នាក់ទៀត ជាបុរសអាយុ៦៩ឆ្នាំ នៅភូមិចុង ឃុំសំបូរ ស្រុកបាធាយ ខេត្តកំង់ចាម ។