Category: Covid-19

  • ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ១៧៩នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ

    ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ១៧៩នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ

    យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង១៧៩នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៧នាក់, ស្រុកកំចាយមារ៦៨នាក់, ស្រុកបាភ្នំ៣៣នាក់, ស្រុកព្រះសេ្ដច១៧នាក់, ស្រុកមេសាង១១នាក់, ស្រុកពាមរក៍៦នាក់, ស្រុកស្វាយអន្ទរ៤នាក់, ស្រុកពោធិ៍រៀង៣នាក់, ស្រុកពារាំង៣នាក់, ស្រុកកញ្ច្រៀច៣នាក់, ស្រុកពាមជរ២នាក់, ស្រុកកំពង់ត្របែក២នាក់, ស្រុកស៊ីធរកណ្ដាលម្នាក់, មកពីខេត្តស្វាយរៀង១៤នាក់, មកពីខេត្តតាកែវ២នាក់, មកពីខេត្តកណ្ដាលម្នាក់, មកពីខេត្តត្បូងឃ្មុំម្នាក់ និង មកពីខេត្តកំពង់ធំម្នាក់។ ចំណែកអ្នកស្លាប់ដោយសារ ជំងឺកូវីដ-១៩នោះ គឺជាបុរសអាយុ៥១ឆ្នាំនៅភូមិតាង៉ក ឃុំរំចេក ស្រុកព្រះសេ្ដច ខេត្តព្រៃវែង ។ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២ពាន់៦៥៧នាក់, ព្យាបាលជាសះស្បើយចំនួន១ពាន់៤៩៩នាក់ និងមានអ្នកស្លាប់ សារុបចំនួន៣៩នាក់។

  • ប្រជាពលរដ្ឋជាងពាក់កណ្ដាលហើយបានទទួលវ៉ាក់សាំងកូវីដ-១៩ ក្នុងចំណោមប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើងនៅទូទាំងប្រទេស

    ប្រជាពលរដ្ឋជាងពាក់កណ្ដាលហើយបានទទួលវ៉ាក់សាំងកូវីដ-១៩ ក្នុងចំណោមប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើងនៅទូទាំងប្រទេស

    យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៣កក្កដាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៥លាន១សែន៤ពាន់៨៤៦នាក់ហើយដែលស្មើនឹង៥១,០៥%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ជាង១០លាននាក់។ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៣លាន៩សែន៤ម៉ឺន៨ពាន់១១នាក់។ យុទ្ធនាការចាក់វ៉ាក់សាំង បានធ្វើឡើងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយបានបន្តចាក់វ៉ាក់សាំង តាមគោលដៅដទៃទៀត លើខេត្តចំនួន៨។ របាយការណ៍ក្រសួង ការពារជាតិថ្ងៃ១៣កក្កដា បានឲ្យដឹង ថាការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស៨០ម៉ឺន៣ពាន់៣៣៤នាក់ ក្នុងនោះចាក់លើកទី២រួចចំនួន៣៩ម៉ឺន៣ពាន់៧៩នាក់។

  • ឯកឧត្តម ស សុខា កោតសរសើរ និងថ្លែងអំណរគុណចំពោះ ស.ស.យ.ក ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ

    ឯកឧត្តម ស សុខា កោតសរសើរ និងថ្លែងអំណរគុណចំពោះ ស.ស.យ.ក ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ

    ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ បានសម្ដែងនូវកាកោតសរសើរចំពោះប្អូនៗ ក្មួយៗ ស.ស.យ.ក. ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ក៏ដូចជាតាមបណ្តារាជធានី-ខេត្ត ទូទាំងប្រទេស ដែលបាន និងកំពុងចូលរួមយ៉ាងសកម្មក្នុងការជួយសម្របសម្រួលដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ អញ្ជើញទទួលការចាក់វ៉ាក់សាំងតាមមូលដ្ឋាន ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ។ ឯកឧត្តម ស សុខា បានចាត់ទុកសកម្មភាពរបស់ប្អូនៗ ក្មួយៗនេះ គឺជាការរួមចំណែកដ៏សំខាន់ជាមួយនឹងរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការការពារ ទប់ស្កាត់ និងបង្ការពីការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជាពិសេសសបញ្ជាក់ឲ្យឃើញពីទឹកចិត្តស្រលាញ់ប្រជាពលរដ្ឋ និងប្រទេសជាតិពិតៗ ជាធនធានយុវជនដ៏ល្អ និងស័ក្តិសមជាទំពាំងស្នងឫស្សី របស់ប្រទេសជាតិ ។ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តដល់ប្អូនៗ ក្មួយៗទាំងអស់ សូមបន្តនូវបេសកកម្មដ៏មានសារសំខាន់នេះ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល និងសូមថ្លែងអំណរគុណ ព្រមទាំងជូនពរប្អូនៗ ក្មួយៗទាំងអស់…

  • ឡាវនឹងបាន Johnson & Johnson ជាង១លានដូស ថ្ងៃព្រហស្បតិ៍នេះ

    ឡាវនឹងបាន Johnson & Johnson ជាង១លានដូស ថ្ងៃព្រហស្បតិ៍នេះ

    ឡាវនឹងទទួលបានវ៉ាក់សាំងJohnson & Johnson ចំនួន១លាន៨ម៉ឺនដូស នាថ្ងៃព្រហស្បតិ៍ ទី១៥ កក្កដា ២០២១ខាងមុខនេះ ទទួលបានតាមយន្តការ COVAX នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋឡាវ។ បច្ចុប្បន្ន ឡាវចាក់វ៉ាក់សាំងឱ្យប្រជាជនជាងមួយលាននាក់ហើយ ដោយប្រើវ៉ាក់សាំងចិន រុស្ស៊ី ភាគច្រើន៕

  • យប់នេះ! វៀតណាមថាឆ្លងកូវីដ ២២៩៦នាក់ទៀត

    យប់នេះ! វៀតណាមថាឆ្លងកូវីដ ២២៩៦នាក់ទៀត

    ក្រសួងសុខាភិបាលវៀតណាម នៅយប់ថ្ងៃអង្គារ ទី១៣ កក្កដា នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន ២២៩៦ករណីបន្ថែមទៀត។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ ទីក្រុងហូជីមិញ រកឃើញចំនួន ១,៧៩៧ករណី។ វៀតណាមមាន ករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនជាង ៣៤,៥០០នាក់ ហើយ ក្នុងនោះស្លាប់១៣០នាក់ និងជាសះស្បើយ ៩,៥៥៣នាក់ គិតត្រឹមថ្ងៃទី ១៣ កក្កដានេះ៕

  • ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះមានចំនួន៧ម៉ឺន៩ពាន់៣៣៣ករណី និងការស្លាប់ថ្មីមានចំនួន១ពាន់២៤១នាក់

    ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះមានចំនួន៧ម៉ឺន៩ពាន់៣៣៣ករណី និងការស្លាប់ថ្មីមានចំនួន១ពាន់២៤១នាក់

    ការឆ្លងថ្មីនៅថ្ងៃនេះបានកើតឡើងលើប្រទេសចំនួន៩គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,សឹង្ហបុរី, ថៃ, កម្ពុជា, វៀតណាម, និងប្រទេសប្រុយណេ។ ប្រទេសដែលមានការស្លាប់ថ្មីមាន៧ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, ហ្វីលីពីន, មីយ៉ាន់ម៉ា, ថៃ, ម៉ាឡេស៊ី, វៀតណាម, និងប្រទេសកម្ពុជា។ប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មីចំនួន៤ម៉ឺន៧ពាន់៨៩៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២លាន៦១ម៉ឺន៥ពាន់៥២៩ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន៨៦៤នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៦ម៉ឺន៨ពាន់២១៩ករណី។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងនិងការស្លាប់ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។ចំណែកប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មី ចំនួន១ម៉ឺន១ពាន់៧៩ករណីដែលនាំឲ្យការឆ្លងសារុបចំនួន៨៥ម៉ឺន៥ពាន់៩៤៩ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន១២៥នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៦ពាន់៣៨៥នាក់។ប្រទេសថៃមានការឆ្លងថ្មីចំនួន៨ពាន់៦៨៥ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣៥ម៉ឺន៣ពាន់៧១២ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៥៦ករណីដែលនាំឲ្យការស្លាប់សារុបមានចំនួន២ពាន់៨៤៧ករណី។នៅក្នុងប្រទេសហ្វីលីពីនមានការឆ្លងថ្មីចំនួន៣ពាន់៦០៤ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន៤៨ម៉ឺន១ពាន់៦៦០ករណី។ ចំណែកការស្លាប់ថ្មីនៅថ្ងៃនេះមានចំនួន៧៧នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២ម៉ឺន៦ពាន់៩២នាក់។ប្រទេសមីយ៉ាន់ម៉ានមានការឆ្លងថ្មីចំនួន៥ពាន់១៤ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១៩ម៉ឺន៧ពាន់២២៧ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៨៩នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៣ពាន់៩២៧នាក់។ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន២៦ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន២ពាន់៧៤៤ករណី។ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន៨៣០ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន២ពាន់៧០០ករណី។ ចំណែកការស្លាប់ថ្មី២៨ដែលនាំឲ្យការស្លាប់សារុបមានចំនួន៩៥៣នាក់។ប្រទេសវៀតណាមមានការឆ្លងថ្មី២ពាន់១៨៧ករណីដែលនាំឲ្យការឆ្លងសារុបចំនួន៣ម៉ឺន២ពាន់៦៦៥ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន២នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១២៥នាក់។ប្រទេសប្រុយណេមានការឆ្លងថ្មីចំនួន៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២៧៧ករណី។ប្រទេសដែលមិនរងការឆ្លងនោះគឺប្រទេសឡាវ។គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៥លាន៦៦៥ម៉ឺន៥ពាន់២៨៨ករណី, និងការស្លាប់មាន១០ម៉ឺន៨ពាន់៥៩០នាក់។បើគិតសារុបនៅលើសាកលលោកនោះវិញការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ១៨៨លានករណី, និងការស្លាប់មានជាង៤លាន៥ម៉ឺននាក់។

  • ​កូវីដ៖ ថៃ​អនុម័ត​ការចាយ​ថវិកា​រ​​ ​១​.​២​៩​ពាន់​លាន​ដុល្លារ​ ទប់នឹងការបិទខ្ទប់ជាថ្មី

    ​កូវីដ៖ ថៃ​អនុម័ត​ការចាយ​ថវិកា​រ​​ ​១​.​២​៩​ពាន់​លាន​ដុល្លារ​ ទប់នឹងការបិទខ្ទប់ជាថ្មី

    គណៈរដ្ឋមន្ត្រី​ថៃ​ ​នា​ថ្ងៃ​ទី​១​៣​ ​កក្កដា​ ​២​០​២​១​នេះ​ ​បាន​អនុម័ត​កញ្ចប់​ថវិកា​រ​ចំណាយ​ ​៤​២​ពាន់​លាន​បាត​ ​ឬ​ ​១​.​២​៩​ពាន់​លាន​ដុល្លារ​អាមេរិក​ ​សម្រាប់​វិធាន​ការសង្គ្រោះ​ ​ជួយ​ដល់​អ្នកធ្វើការ​និង​អ្នក​ប្រកបរបរ​រកស៊ី​ ​ដែល​រង​ផល​ប៉ះពាល់​ដោយសារតែ​ការ​រឹត​ត្បឹ​ត​ខ្លាំង​ចុងក្រោយ​នេះ​ ​ខណៈ​ដែល​ថៃ​កំពុង​ជួ​បញ្ហា​រាតត្បាត​ជំងឺ​កូ​វី​ដ​១​៩​ ​ធ្ងន់ធ្ងរ​។​ ​វិធានការ​ទាំងនោះ​រួម​មាន​ទាំង​ការ​ផ្តល់​សំណង​ជូន​សហគ្រិន​ ​និង​ការ​ទូទាត់​ថ្លៃ​ទឹក​ ​ថ្លៃ​ភ្លើង​ទៀត​ផង​ ​នេះ​បើ​តាម​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បញ្ជាក់​ ​តាមរយៈ​សេចក្តីថ្លែង​ការណ៍​របស់​ខ្លួន​។​ ​គូរ​បញ្ជាក់​ថា​ ​ការ​បិទ​ខ្ទប់​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃចន្ទ​ ​ទី​១​២​ ​កក្កដា​ ​ក្នុង​រា​ធានី​បាងកក​ ​និង​បណ្តា​ខេត្ត​ចំនួន​៩​ទៀត​៕​ ​ប្រភព​ពី​ CN​A​​

  • ប្រមុខការទូតជប៉ុនប្រកាសថា នឹងបញ្ជូនវ៉ាក់សាំង AstraZeneca ចំនួន១លានដូសទៀតទៅកាន់កោះតៃវ៉ាន់ (មានវីដេអូ)

    ប្រមុខការទូតជប៉ុនប្រកាសថា នឹងបញ្ជូនវ៉ាក់សាំង AstraZeneca ចំនួន១លានដូសទៀតទៅកាន់កោះតៃវ៉ាន់ (មានវីដេអូ)

    ជប៉ុន៖ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក ម៉ូតេជិ តូស៊ីមីតស៊ូ (Toshimitsu Motegi) នៅថ្ងៃអង្គារនេះបញ្ជាក់ថា ប្រទេសរបស់លោកនឹងបញ្ជូនកញ្ចប់ទី៣ នៃជំនួយវ៉ាក់សាំង AstraZeneca ចំនួន១លានដូសទៀតទៅអោយកោះតៃវ៉ាន់នៅក្នុងសប្តាហ៍នេះ ដើម្បីគាំទ្រកោះនេះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ។ លោក ម៉ូតេជិ បានប្រាប់អ្នកយកព័ត៌មានថា វ៉ាក់សាំង AstraZeneca ដែលជប៉ុនបរិ ច្ចាគដល់កោះតៃវ៉ាន់ នឹងត្រូវចាប់ផ្តើមធ្វើការដឹកជញ្ជូននៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ ដែលវានឹងធ្វើឲ្យចំនួនវ៉ាក់សាំងបង្ការ COVID-19 ដែលជប៉ុនបានបរិច្ចាគទៅកោះតៃវ៉ាន់ កើនឡើងសរុបដល់៣.៤លានដូស ។ កញ្ចប់ដំបូងត្រូវបានបញ្ជូនទៅកាលពីខែមិថុនា ខណៈដែលកញ្ចប់ទី២ត្រូវបានបញ្ជូនទៅកាលពីដើមខែនេះ ។ ស្របពេលជាមួយគ្នានេះដែរ ក្រសួងការបរទេសកោះតៃវ៉ាន់បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលបានជួយខ្លួនក្នុងគ្រាដ៏លំបាកនេះផងដែរ ហើយថា ចំណងមិត្តភាពរវាងកោះតៃវ៉ាន់ និងជប៉ុនកំពុងស្ថិតស្ថេរ ។ ជាថ្មីម្តងទៀត ក្រសួងការបរទេសកោះតៃវ៉ាន់ក៏ថ្លែងអំណរគុណចំពោះដៃគូរបស់យើងក្នុងសេរីភាព និងប្រជាធិបតេយ្យសម្រាប់ជំនួយ និងការគាំទ្រដ៏កក់ក្តៅរបស់ពួកគេ ៕ ប្រភព៖ CNA

  • ប្រធានាធិបតីបារាំង៖ បុគ្គលិកសុខាភិបាលទាំងអស់ត្រូវតែទទួលការចាក់វ៉ាក់សាំងបង្ការ Covid-19 (មានវីដេអូ)

    ប្រធានាធិបតីបារាំង៖ បុគ្គលិកសុខាភិបាលទាំងអស់ត្រូវតែទទួលការចាក់វ៉ាក់សាំងបង្ការ Covid-19 (មានវីដេអូ)

    បារាំង៖ បុគ្គលិកសុខាភិបាលទាំងអស់នៅប្រទេសបារាំង ត្រូវតែទទួលការចាក់វ៉ាក់សាំង Covid-19 ហើយអ្នកណាដែលចង់ទៅមើលខ្សែភាពយន្តនៅរោងកុន ឬជិះរថភ្លើង នឹងត្រូវទាមទារអោយបង្ហាញភស្តុតាងពីការចាក់វ៉ាក់សាំង ឬធ្វើតេស្តអវិជ្ជមាន Covid-19ជាមុនសិន ស្ថិតក្រោមច្បាប់ថ្មីដែលត្រូវបានប្រកាសដោយប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង នៅថ្ងៃចន្ទសប្តាហ៍នេះ ។ លោក ម៉ាក្រុង បានប្រកាសពីច្បាប់ថ្មីនេះនៅក្នុងសន្ទរកថាមួយផ្សាយតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃចន្ទម្សិលមិញ ស្របពេលមានការកើនឡើងករណីឆ្លងវីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta ដែលត្រូវបានគេឃើញដំបូងនៅប្រទេសឥណ្ឌា ។ បច្ចុប្បន្ននេះ វីរុសបម្លែងខ្លួនថ្មីបានរ៉ាប់រងរហូតជិត៦០ភាគរយឯណោះ នៃករណីឆ្លងថ្មីៗនៅក្នុងប្រទេសបារាំង ។ បន្ថែមលើនេះ លោក ម៉ាក្រុង បានសង្កត់ធ្ងន់ថា ការចាក់វ៉ាក់សាំងនឹងមិនមែនជាកាតព្វកិច្ចសម្រាប់មនុស្សទូទៅសម្រាប់ពេលនេះទេ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ការរឹតបន្តឹងនឹងផ្តោតលើអ្នកដែលមិនទាន់ទៅទទួលការថ្នាំបង្ការនៅឡើយ ។ លោក ម៉ាក្រុង បាននិយាយដូច្នេះថា យើងត្រូវតែឆ្ពោះទៅរកការចាក់វ៉ាក់សាំងដល់ប្រជាជនបារាំងទាំងអស់… វាគឺជាមធ្យោបាយតែមួយគត់ ដើម្បីវិលទៅរកជីវិតធម្មតាវិញបាន ។ បើតាមរដ្ឋមន្រ្តីសុខាភិបាលបារាំង លោក អូលីវីយ៉េ វ៉េរ៉ង់ (Olivier Veran) បុគ្គលិកសុខាភិបាលនឹងមិនត្រូវបានអនុញ្ញាតអោយទៅធ្វើការឡើយ ហើយក៏មិនទទួលបានប្រាក់ខែដែរ ប្រសិនបើពួកគេមិនចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ១៩នៅត្រឹមថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះ ៕ ប្រភព៖ CNA

  • ទីបំផុត​! ​អាមេរិក​ថា​ពលរដ្ឋ​ខ្លួន​ចាក់​វ៉ាក់សាំង​គ្រប់ដូ​ស​ទី​២​ហើយ​ ​មិនបាច់ថែមដូសទី៣ទេ

    ទីបំផុត​! ​អាមេរិក​ថា​ពលរដ្ឋ​ខ្លួន​ចាក់​វ៉ាក់សាំង​គ្រប់ដូ​ស​ទី​២​ហើយ​ ​មិនបាច់ថែមដូសទី៣ទេ

    បន្ទាប់ពី​បាន​ជួប​ពិភាក្សាគ្នា​រវាង​មន្ត្រី​ពាក់ព័ន្ធ​នៅ​សហរដ្ឋអាមេរិក​ ​កាល​ពិ​ថ្ងៃ​ទី​១​២​ ​កក្កដា​ម្សិលមិញ​រួចមក​ ​សេចក្តី​សម្រេច​បាន​បញ្ជាក់​ជាថ្មី​ ​ថា​ ​ជនជាតិ​អាមេរិក​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​ ​គ្រប់​២​ដូ​ស​រួចហើយ​ ​មិន​ចាំបាច់​ចាក់​ដូ​ស​ទី​៣​បន្ថែម​ទៀត​នោះ​ទេ​។​ ​ការ​សម្រេច​នេះ​ ​ក្រោយពេល​ដែល​អង្គការសុខភាព​ពិភពលោក​បាន​ឱ្យ​ដឹង​ថា​ ​ប្រទេស​អ្នកមាន​មិនគួរ​បញ្ជាទិញ​វ៉ាក់សាំង​បន្ថែម​ទៀត​ទេ​ ​សម្រាប់​ប្រជាជន​ដែល​បាន​ទទួល​វ៉ាក់សាំង​បង្ការ​ ​២​ដូ​ស​រួច​ ​ខណៈ​ដែល​ប្រទេស​ផ្សេងទៀត​មិនទាន់​បាន​ទទួល​វ៉ាក់សាំង​ការពារ​សម្រាប់​ចាក់​ឱ្យ​ប្រជាជន​ខ្លួន​ផង​។​ ​កាលពី​ស​ប្តាហ៍​មុន​ ​ក្រុមហ៊ុន​ ​P​f​i​z​e​r ​ថា​ខ្លួន​គ្រោង​នឹង​ស្នើសុំ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ខ្លួន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​១​៩​ ដូ​ស​ទី​៣​បន្ថែម​ទៀត​ ​ដោយ​ផ្អែកលើ​ភស្តុតាង​នៃ​ហា​និ​ភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រីក​រាលដាល​នៃ​វី​រុ​ស​កូ​វី​ដ​ ឌែ​លតា​៕​