-
ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ នាំគ្នាទៅចាក់វ៉ាក់សាំងបង្កាការពារមេរោគកូវិ-១៩ តាមការអំពាវនាវរបស់អភិបាលខេត្ត

ខេត្តកំពង់ធំ ៖ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តកំពង់ធំ មានការជាក់ជឿក់ និង ទុកចិត្តលើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្តល់វ៉ាក់សាំងដល់រដ្ឋបាលខេត្ត ដើម្បីចាក់ជូនប្រជាពលរដ្ឋនៅក្រុងស្រុកចំនួន ៤ រួមមាន ក្រុងស្ទឹងសែនស្រុកសន្ទុក ស្រុកបារាយណ៍ និងស្រុកតាំងគោក ក្នុងខេត្តកំពង់ធំ រីឯស្រុកទាំង ៥ផ្សេងទៀត នឹងចាប់ផ្តើមនៅចុងខែកក្កដា និងដើមខែសីហានេះ ចាប់ពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះតទៅ។ អាជ្ញាធរខេត្តកំពង់ធំ ដឹកនាំដោយ ឯកឧត្តមអភិបាលខេត្ត សុខ លូ បានអញ្ជើញចុះត្រួតពិនិត្យ ទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ព្រមទាំងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការផ្ដល់វ៉ាក់សាំងចាក់ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តកំពង់ធំ ។ ឯកឧត្តម អភិបាលខេត្តកំពង់ធំ បន្តថា បងប្អូនប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំងនេះ សូមរក្សាគម្លាតសុវត្ថិភាព ម្យ៉ាងវិញទៀត បន្ទាប់ពីការចាក់វ៉ាក់សាំងរួចហើយ សូមបងប្អូនកុំធ្វេសប្រហែសឲ្យសោះ ត្រូវតែគោរពនូវវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលជាវិធានការមួយដ៏មានប្រសិទ្ធភាពបំផុតនៅក្នុងសម័យកាលកូវីដ១៩ ពីព្រោះជំងឺនេះ ឆ្លងលឿនណាស់ ដែលអាចបណ្ដាលឱ្យបាត់បង់អាយុជីវិត ជាពិសេសឆ្លងមកលើមនុស្សចាស់…
-
វៀតណាមនឹងទិញវ៉ាក់សាំងរុស្ស៊ី Sputnik V ចំនួន៤០លានដូស

ក្រសួងសុខាភិបាលវៀតណាមបានទទួលការអនុញ្ញាត នៅថ្ងៃទី១២ កក្កដា ក្នុងការចរចាជាមួយរុស្ស៊ី ទិញវ៉ាក់សាំងកូវីដ ប្រភេទ ចំនួន៤០លានដូស។ ក្រសួងថា ក្រុមហ៊ុនក្នុងស្រុកដ៏ធំ T&T Group នឹងចរចាជាមួយមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី ក្នុងការទិញវ៉ាក់សាំងទាំងនេះ ដោយការទិញនេះគឺតាមមូលនិធិប្រមូលដោយស្របច្បាប់ មិនមែនថវិការជាតិ ឬ មូលនិធិវ៉ាក់សាំងកូវីដ១៩របស់វៀតណាមទេ។ ក្រសួងសុខាភិបាលវៀតណាមបានសម្រេចឲ្យប្រើបន្ទាន់ នូវវ៉ាក់សាំង Sputnik V កាលពីចុងខែមីនា។ គួរបញ្ជាក់ថា វៀតណាមកំពុងប្រើប្រាស់វ៉ាក់សាំងអង់គ្លេស ចាក់ជូនប្រជាពលរដ្ឋ ទិញផង គេឲ្យផង ហើយថ្មីៗនេះ អាមេរិកទើបឲ្យវ៉ាក់សាំងបាច់ដំបូង មកដល់វៀតណាមដែរ៕ ប្រភពពី VNexpress
-
រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹង ការចាក់វ៉ក់សាំងកូវីដ-១៩ ជូនដល់ជនបរទេសក្នុងខេត្តសៀមរាប

រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមធ្វើការជូនដំណឹងដល់ជនបរទេសទាំងអស់ដែលកំពុងស្នាក់នៅ និងកំពុងបំពេញការងារក្នុងខេត្តសៀមរាបឱ្យបានជ្រាបថា រដ្ឋបាលខេត្តសៀមរាបនឹងធ្វើការចាក់ វ៉ាក់សាំងកូវីដ-១៩ ជូនដល់ជនបរទេសទាំងអស់ ដែលកំពុងស្នាក់នៅ និងកំពុងបំពេញការងារក្នុងខេត្តសៀមរាប តាមគោលការណ៍ស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៨:០០នាទីព្រឹកតទៅ។ ចំពោះ ទីតាំងនៃការចាក់វ៉ាក់សាំងកូវីដ-១៩នេះ រដ្ឋបាលខេត្តនឹងរៀបចំឡើង នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ការចាក់វ៉ាក់សាំងកូវីដ-១៩នេះ គឺ ផ្ដល់ជូនចំពោះជនបរទេសដែលបានធ្វើសំណើមករដ្ឋបាលខេត្តសៀមរាបនៅពេលកន្លងមក។ ជាមួយគ្នានេះ ចំពោះជនបរទេសទាំងឡាយណា ដែលមិនបានធ្វើសំណើមករដ្ឋបាលខេត្ត ហើយកំពុងរស់នៅ និងកំពុងបំពេញការងារក្នុងខេត្តសៀមរាប នឹងមានបំណងចាក់វ៉ាក់សាំង កូវីដ-១៩ ត្រូវទៅធ្វើការ ចុះឈ្មោះ នៅរដ្ឋបាលក្រុងសៀមរាបចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ៕ (ព័ត៌មានបន្ថែម ៖ ០១២ ៥៤៥ ៤៤៣, ០១៧ ៨០៨ ៨៨៤, ០១០ ៥០៧ ៥៦៧, ០៩៧ ២៤៦៨១៤៧)
-
ប្រធានក្រុមការងារខេត្តចុះជួយស្រុកសង្គមថ្មី នាំយកថវិកា និងបរិក្ខាសុខាភិបាល ឧបត្ថម្ភដល់មណ្ឌលចត្តាឡីស័ក នៃវិទ្យាល័យសង្គមថ្មី ខេត្តព្រះវិហារ

ខេត្តព្រះវិហារ ៖ ប្រធានក្រុមការងារខេត្តព្រះវិហារ ចុះជួយស្រុកសង្គមថ្មី លោក សំ លាងទ្រី បានដឹកនាំមន្ត្រី និងក្រុមការងារ ចុះទៅកាន់មណ្ឌលចត្តាឡីស័ក នៃវិទ្យាល័យសង្គមថ្មី ដើម្បីនាំយកថវិកា និងបរិក្ខាសុខាភិបាល ឧបត្ថម្ភដល់ក្រុមគ្រូពេទ្យ ទុកសម្រាប់ប្រើប្រាស់ក្នុងគ្រាចាំបាច់ និងនៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅថ្ងៃទី១៣ កក្កដា ឆ្នាំ២០២១នេះ ស្ថិតក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ អំណោយដែលក្រុមការងារថ្នាក់ខេត្ត ត្រូវប្រគល់ជូនមណ្ឌលធ្វើចត្តាឡីស័កវិទ្យាល័យសង្គមថ្មី រួមមាន ម៉ាស់ចំនួន ៤០០០ម៉ាស់ ,ទឹកអាល់កុលចំនួន ៤កាន ,ទឹកបរិសុទ្ធ ៥០កេស ,ថ្នាំផ្តាសាយ ៥០ប្រអប់ និងថវិកា ១លានរៀល សម្រាប់ដោះស្រាយនៅក្នុងមណ្ឌលចត្តាឡីស័ក ។ អំណោយទាំងនេះ មួយផ្នែកបានមកពីការចូលរួមពី លោក ចាន់ នន់វិទ្យា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសង្គមថ្មី និងមួយផ្នែកទៀត ជាការចូលរួមរបស់ក្រុមការងារខេត្តព្រះវិហារ ចុះជួយស្រុកសង្គមថ្មី ផងដែរ។ លោក សំ លាងទ្រី បានមានប្រសាសន៍ ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តព្រះវិហារ ទេសរដ្ឋមន្ត្រី…
-
មន្រ្តីរាជការ និងភ្ញៀវ ត្រូវធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ជាមុនទើបអនុញ្ញាតឲ្យចូលក្នុងទីស្តីការក្រសួងមហាផ្ទៃ

-
កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ជាង ៨០០នាក់បន្ថែមទៀតនៅថ្ងៃនេះ និងមានអ្នកស្លាប់ចំនួន ២៨នាក់

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី១៣ កក្កដាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ១២ កក្កដា ឆ្នាំ២០២១ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៨៣០នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន២១៧នាក់ និងករណីឆ្លងសហគមន៍ ៦១៣នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃនេះ មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន១ពាន់១២នាក់ និងមានអ្នកស្លាប់២៨នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី១១កក្កដាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៦ម៉ឺន២ពាន់៧០០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៥ម៉ឺន៤ពាន់៤៨៩នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន៩៥៣នាក់ហើយ។
-
សម្ដេចតេជោ ហ៊ុន សែន អបអរចំពោះកសិករ អាយុ៧០ឆ្នាំ រស់នៅ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលទទួលបាននូវការចាក់វ៉ាក់សាំងទី៥លាន

ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសចូលរួមអបអរសាទរចំពោះកសិករ អាយុ៧០ឆ្នាំម្នាក់ រស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលទទួលបាននូវការចាក់វ៉ាក់សាំងទី៥លាន ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវដូច្នេះថា៖ សូមអបអរសាទរចំពោះបងប្រុសឈ្មោះ ណុប មាន អាយុ៧០ឆ្នាំជាកសិកររស់នៅភូមិ សែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យដែលទទួលបាននូវការ ចាក់វ៉ាក់សាំងទី៥លាន នៅព្រឹកថ្ងៃទី១៣ខែ កក្កដា ឆ្នាំ២០២១ ។ សម្ដេចបន្តថា៖ លោកជំទាវ ឱ វណ្ណឌីន នឹងនាំយកថវិកាចំនួន ១០លានរៀល ព្រមទាំងសម្ភារៈផ្សេងទៀតដែលជាជំនួយឧបត្ថម្ភ ទៅប្រគល់ជូនដោយ ផ្ទាល់។ សម្ដេចតេជោ ហ៊ុន សែន ក៏សូមអរគុណបងប្អូនជនរួមជាតិ ដែលបានចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩ តាមរយៈការទទួលយកការចាក់វ៉ាក់សាំងដើម្បីការពារខ្លួននិងក្រុមគ្រួសារ។ សម្ដេច ក៏បានកោតសរសើរក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមចាក់វ៉ាក់សាំងជូនប្រជាជនយើង ដែលមកដល់ពេលនេះ យើងចាក់បាន៥០ភាគរយ នៃចំនួនប្រជាជនដែលនឹងត្រូវចាក់១០លាននាក់៕ ដោយ…
-
រដ្ឋបាលខេត្តបាត់ដំបង ទទួលសម្ភារៈបរិក្ខារការពារជម្ងឺឆ្លងកូវីដ-19 និងមី ត្រីខ ពីឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា

នៅព្រឹកថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងថ្នាក់ដឹកនាំសំខាន់ៗមួយចំនួននៃរដ្ឋបាលខេត្តបានទទួលនូវអំណោយជាសម្ភារៈការពារកូវីដ-19 និង គ្រឿងឧបភោគ បរិភោគមួយចំនួន ពីឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងលោកជំទាវ នៅបរិវេណខាងមុខអគារថ្មីសាលាខេត្តបាត់ដំបង។ អំណោយទាំងនោះរួមមាន៖មីចំនួន២០០កេសតូច, ត្រីខ ៥០កេស,អាល់កុលចំណុះ៣០លីត្រ ចំនួន ៣០កាន, ជែលលាងដៃ ដបតូចចំនួន២០០ដប និងម៉ាស់ ចំនួន ២០កេសធំ។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា បានថ្លែងថា៖អំណោយជាសម្ភារៈប្រើប្រាស់សម្រាប់ការពារកូវីដ-19 និងគ្រឿងឧបភោគបន្តិចបន្តួចដែលបានឧបត្ថម្ភនៅថ្ងៃនេះ គឺដើម្បីជួយសម្រាលដល់ការលំបាកខ្វះខាតជាមួយរដ្ឋបាលខេត្តបាត់ដំបងក្នុងការប្រយុទ្ធប្រឆាំងការពារជម្ងឺកូវីដ19ដែលកំពុងតែឆ្លងរាតត្បាតចូលក្នុងសហគមន៍កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនិងគួរឲ្យបារម្ភ។ ក្នុងឱកាសទទួលអំណោយទាំងនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌ ពីឯកឧត្តមនិងលោកជំទាវ ព្រមទាំងសហការី ដែលបានពាំនាំមកជាមួយនូវអំណោយខាងលើដើម្បីជួយគាំទ្រដល់ការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតជាសកលពីជម្ងឺកូវីដ-19នៅក្នុងខេត្ត។ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានសន្យាថា៖សម្ភារៈនិងអំណោយជាគ្រឿងឧបភោគបរិភោគទាំងនេះ និងផ្តល់ជូនទៅកន្លែងមណ្ឌលព្យាបាលអ្នកជម្ងឺកូវីដ-19 បានប្រើប្រាស់ និងចែកដល់ប្រជាជនដែលជួបការលំបាកនិងខ្វះខាតខ្លាំងក្នុងជីវភាពប្រចាំថ្ងៃ ជាពិសេសបងប្អូន ដែលរស់នៅតំបន់បិទខ្ទប់និងមានការខ្វះខាតខ្លាំង។ ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានអញ្ជើញចុះទៅពិនិត្យមើលមណ្ឌលចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងសង្កាត់រតនៈមួយកន្លែង…
-
ប្រទេសជប៉ុន ប្រកាសផ្ដល់ជំនួយវ៉ាក់សាំងកូវីដ-១៩ ចំនួន ១លានដូសដល់កម្ពុជា

ការប្រកាសផ្ដល់ជំនួយវ៉ាក់សាំងនោះ ធ្វើឡើងតាមរយៈសាររបស់លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១៣កក្កដាឆ្នាំ២០២១នេះ។ ក្នុងសារនោះ បានបញ្ជាក់ថា៖ ថ្ងៃនេះ រដ្ឋាភិបាលជប៉ុនបានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួនប្រមាណ១លានដូសដល់កម្ពុជា។ ជំនួយនោះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និង ដោយផ្អែកលើស្ថានភាពកូវីដ-១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។ លោកឯកអគ្គរាជទូតជប៉ុន បានបញ្ជាក់ថា វ៉ាក់សាំងដែលត្រូវបានផ្ដល់អាជ្ញាបណ្ណផលិតក្នុងប្រទេសជប៉ុន នឹងត្រូវបានដឹកជញ្ជូនមកដល់ រាជធានីភ្នំពេញក្នុងពេលដ៏ឆាប់ខាងមុខនៅពេលដែលការរៀបចំភ័ស្តុភារដោយ COVAX Facility បានបញ្ចប់។ លោកឯកអគ្គរាជទូត មិកាមិ ម៉ាសាហ៊ីរ៉ូ បានបង្ហាញក្តីសង្ឃឹមថា ជំនួយនោះនឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូចជាកាត់បន្ថយការព្រួយបារម្មណ៍មួយចំនួនរបស់ប្រជាជនកម្ពុជា។ លោកបានបន្តថា ប្រឈមមុខនឹងការរីករាលដាលនៃមេរោគឆ្លងថ្មីដែលពិភពលោកកំពុងជួបប្រទះនេះ ការចាក់វ៉ាក់សាំង និងការពង្រឹងប្រព័ន្ធសុខាភិបាលគឺជាកត្តាសំខាន់សម្រាប់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា។ មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយស្មើនឹងសរុបប្រមាណ ច្រើនជាង៥០លានដុល្លារអាមេរិកដល់កម្ពុជាដែលរួមមានការផ្ដល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រដល់គម្រោងរបស់អង្គការអន្តរជាតិនានាសម្រាប់វិធានការទប់ស្កាត់ការចម្លងជម្ងឺតាមព្រំដែន ក៏ដូចជាការផ្ដល់បរិក្ខារសម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំងឲ្យបានត្រឹមត្រូវផងដែរ។ ប្រទេសជប៉ុនក៏បានផ្ដល់ជាកម្ចីប្រមាណ ២២៧លានដុល្លារអាមេរិក ដែលត្រូវបានប្រើប្រាស់ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាល។ តាមរយៈសារលិខិតនោះ លោកឯកអគ្គរាជទូតជប៉ុន បានសម្ដែងនូវការគោរពចំពោះអ្នកជំនាញសុខាភិបាល និងមន្ត្រីរដ្ឋាភិបាលដែលពាក់ព័ន្ធទាំងអស់ដែលកំពុងតែចាត់វិធានការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ដែលត្រូវខិតខំប្រឈមនឹងស្ថានភាពដ៏លំបាកនេះ។ ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ដែលជាបញ្ហាពិភពលោកនេះ ជប៉ុនសន្យាថា នឹងបន្តសហការ…
-
ចិនចាក់វ៉ាក់សាំងកូវីដ ១.៣៨ពាន់លានដូសហើយ
