Category: Covid-19

  • ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៦២នាក់ និងស្លាប់៣នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ

    ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៦២នាក់ និងស្លាប់៣នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ

    យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង៦២នាក់នោះ រួមមាន១៨នាក់ជាកម្មកររោងចក្រ, ២៧នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ក្រៅពីនោះនៅ មានស្រុកនិងក្រុងមួយចំនួនទៀត ។ ចំណែកអ្នកស្លាប់ទាំង៣នាក់នោះ គឺរួមមានស្ត្រីអាយុ៦៨ឆ្នាំនៅស្រុកស្វាយជ្រំ ទី២ ស្ត្រីអាយុ៥៨ឆ្នាំនៅស្រុកកំពង់រោទិ៍ និងទី៣ អាយុ៦៣ឆ្នាំនៅក្រុងបាវិត។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៣ពាន់៤៩៨នាក់, ព្យាបាលជាសះ ស្បើយចំនួន២ពាន់៤០៤នាក់ និងមានអ្នកស្លាប់សារុបចំនួន៤៨នាក់។

  • ប្រជាពលរដ្ឋនៅឃុំកំពង់ត្រាចខាងកើតនាំគ្នាមកចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដោយក្តីរីករាយ

    ប្រជាពលរដ្ឋនៅឃុំកំពង់ត្រាចខាងកើតនាំគ្នាមកចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដោយក្តីរីករាយ

    កំពត ៖ នៅថ្ងៃព្រឹកទី១៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៨:០០នាទី លោក អូន ខន អភិបាលស្រុកអញ្ជើញបើកយុទ្ធនាការ ចាក់វ៉ាក់សាំង ជូនប្រជាពល នៅពេទ្យបង្អែក ស្រុកកំពង់ត្រាចចំនួន ៩៣៥៣នាក់ ក្នុងឃុំកំពង់ ត្រាចខាងកើត ។ យុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ រស់នៅក្នុងឃុំកំពង់ត្រាចខាងកើត មានការយកចិត្តទុកដាក់ ពីសំណាក់អាជ្ញាធរ និងក្រុមគ្រូពេទ្យ យ៉ាងសកម្ម ចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ។ សូមបញ្ជាក់ផងដែរថា ការចាក់វ៉ាក់សាំង នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២១នេះមានចំនួន ១០០០នាក់ ៕

  • ថៃ​ឆ្លង​ថ្មី​ជិត​៩​ពាន់​នាក់​ ​ស្លាប់​ជិត​៦​០​នាក់​ទៀត​

    ថៃ​ឆ្លង​ថ្មី​ជិត​៩​ពាន់​នាក់​ ​ស្លាប់​ជិត​៦​០​នាក់​ទៀត​

    ប្រទេស​ថៃ​នា​ព្រឹក​ថ្ងៃ​ទី​១​៣​ ​កក្កដា​ ​២​០​២​១​នេះ​ ​បាន​ប្រកាស​ពី​ការ​មាន​វិជ្ជមាន​កូ​វី​ដ​១​៩​ ​ក្នុង​ប្រទេស​ ​ចំនួន​៨​៦​៥​៨​នាក់​ ​និង​ស្លាប់​ថ្មី​ចំនួន​៥​៨​នាក់​ទៀត​ ​ក្នុង​ពេល​២​៤​ម៉ោង​ចុងក្រោយ​មកនេះ​។​ ​ក្រសួងសុខាភិបាល​ថៃ​បានឲ្យ​ដឹង​ថា​ ​ក្នុងចំណោម​ឆ្លង​ថ្មី​ជាង​៨​ពាន់​នាក់នេះ​ ​ក៏មាន​ឆ្លង​ក្នុង​ពន្ធ​នាគា​រ​ចំនួន​១​៤​៦​បន្ថែម​ទៀត​ផង​ដែរ​ ​ត្បិត​ការ​ឆ្លង​ក្នុង​ពន្ធ​នាគា​រ​ថៃ​នៅតែ​បន្ត​មាន​ ​ប៉ុន្មាន​ស​ប្តាហ៍​មកនេះ​។​ ​ក្នុង​ពេល​២​៤​ម៉ោង​មកនេះ​ ​ក៏មាន​អ្នកជំងឺ​៣​៧​៩​៧​នាក់​ទៀត​ ​ត្រូវ​បាន​ព្យាបាល​ឲ្យ​ជាសះស្បើយ​ផង​ដែរ​។​ ​ចាប់តាំង​ពីដើម​ឆ្នាំ​២​០​២​០​មក​ ​ថៃ​មាន​អ្នក​កើត​កូ​វី​ដ​១​៩​ ​ចំនួន​៣​៥​៣​៧​១​២​នាក់​ហើយ​ ​ជាសះស្បើយ​២​៥​៥​៤​៥​៥​នាក់​ ​ស្លាប់​២​៨​៤​៧​នាក់​៕​

  • ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ១៧៧នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយ

    ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ១៧៧នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយ

    យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង១៧៧នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៥នាក់, ស្រុកកំចាយមារ៦៨នាក់, ស្រុកពាមរក៍៣៤នាក់, ស្រុកបាភ្នំ៩នាក់, ស្រុកពោធិ៍រៀង៩នាក់, ស្រុកព្រះសេ្ដច៨នាក់, ស្រុកពារាំង៨នាក់, ស្រុកមេសាង៦នាក់, ស្រុកស្វាយអន្ទរ៦នាក់, ស្រុកកំពង់ត្របែក៣នាក់, ស្រុកពាមជរ២នាក់, ស្រុកកញ្ច្រៀច២នាក់, ស្រុកស៊ីធរកណ្ដាល២នាក់, មកពីខេត្តស្វាយរៀង១២នាក់, មកពីខេត្តក្បួងឃ្មុំ២នាក់ និង មកពីខេត្តកំពង់ឆ្នាំងម្នាក់។ ចំណែកអ្នកស្លាប់ដោយសារ ជំងឺកូវីដ-១៩នោះ គឺជាស្រ្តីអាយុ៧៨ឆ្នាំនៅភូមិគកតូច ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង ។ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២ពាន់៤៧៨នាក់, ព្យាបាលជាសះស្បើយចំនួន១ពាន់៤៥៩០នាក់ និងមានអ្នកស្លាប់ សារុបចំនួន៣៨នាក់។

  • រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំ បង្កើនការទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីកាត់ផ្តាច់ការឆ្លងក្នុងគ្រួសារ អង្គភាព និងសហគមន៍

    រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំ បង្កើនការទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីកាត់ផ្តាច់ការឆ្លងក្នុងគ្រួសារ អង្គភាព និងសហគមន៍

    កំពង់ឆ្នាំង៖ រសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំដើម្បីធ្វើការទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត និងលោក លោកស្រីអង្គភាពពាក់ព័ន្ធចូលរួមផងដែរ។ ឯកឧត្តម ស៊ុន សុណ្ណារិទ្ធិ បានមានប្រសាសន៍ថា ដើម្បីធានា កុំឱ្យមានការរីករាលដាលជាខ្លាំងនូវជំងឺកូវីដ-១៩ មន្ទីរអង្គភាពពាក់ព័ន្ធត្រូវចូលរួមបន្ថែមទៀតក្នុងកិច្ចការអនុវត្តន៍ឱ្យបានលឿនបំផុត អំពីការទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងខេត្តកំពង់ឆ្នាំង ពិសេសទីតាំងដែលទើបផ្ទុះការរីករាល និងបង្ការកុំឱ្យឆ្លងទៅកន្លែងផ្សេងៗទៀត ជាពិសេស តាមស្ថាប័នរដ្ឋ និងឯកជន ព្រោះកន្លែងទាំងនេះជាកន្លែងប្រមូលផ្តុំគ្នា ដែលទាមទារឱ្យមានការការយកចិត្តទុកដាក់ខ្ពស់បំផុត។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់ថាការចូលរួម ពីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងខេត្ត គឺជាកិច្ចការមួយដ៏ចាំបាច់បំផុត ដែលត្រូវរួមគ្នាចូលរួមប្រយុទ្ធប្រឆាំង និងមេរោគដ៏កាចសាហាវនេះជាដាច់ខាត ដែលបានបង្ករឱ្យមនុស្សស្លាប់ និងឈឺជាបន្តបន្ទាប់ ហើយជាមួយនេះក៏ត្រូវផ្សព្វផ្សាយអំពីវិធានការនានារបស់រដ្ឋបាលខេត្ត ក្រសួងសុខាភិបាលដល់ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាននិងមន្រ្តីរាជការអនុវត្តឱ្យបានតាមអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ ឱ្យបានជាប់ជាប្រចាំដើម្បីកាត់ផ្តាច់ការឆ្លងក្នុងគ្រួសារ អង្គភាព និងសហគមន៍យើង៕ដោយ -រ៉ាវុធ

  • ប្រទេស​អា​ស៊ាន​មួយ​ប្រកាស​ថា ​ខ្វះ​អុក​ស៊ី​សែន​យ៉ាង​ធ្ងន់ធ្ងរ​ ​ផ្ទុះ​កូ​វី​ដ​១​៩​ខ្លាំង​

    ប្រទេស​អា​ស៊ាន​មួយ​ប្រកាស​ថា ​ខ្វះ​អុក​ស៊ី​សែន​យ៉ាង​ធ្ងន់ធ្ងរ​ ​ផ្ទុះ​កូ​វី​ដ​១​៩​ខ្លាំង​

    ប្រទេស​ជា​សមាជិក​អា​ស៊ាន​មួយ​ ​កំពុង​កង្វះ​ការ​ផ្គត់ផ្គង់​អុក​ស៊ី​សែន​យ៉ាង​ធ្ងន់ធ្ងរ​ ​ក្នុង​ការ​ព្យាបាល​អ្នកជំងឺ​ ​Co​v​i​d​-19 ​ដែល​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​។​ ​នោះ​គឺជា​ប្រទេស​ ​ឥណ្ឌូ​នេ​ស៊ី​ ​ជា​ប្រទេស​មាន​ប្រជាជន​ច្រើនជាង​គេ​លំដាប់​ទី​៤​ ​នៅ​លើ​ពិភពលោក​។​ ​មន្ត្រី​មន្ទីរពេទ្យ​មួយ​រូប​លើកឡើង​ ​កាលពី​ថ្ងៃអាទិត្យ​ថា​ ​អ្នកជំងឺ​វី​រុ​ស​ចំនួន​ ​៣​៣​នាក់​បាន​ស្លាប់​ ​បន្ទាប់ពី​មន្ទីរពេទ្យ​រដ្ឋ​មួយ​នៅ​លើ​កោះ​ជ្វា​បាន​អស់​អុក​ស៊ី​សែន​រាវ​ ​ស្រប​ពេល​ករណី​ឆ្លង​ ​CO​V​I​D​-19 ​ហក់​ឡើង​ខ្ពស់​ទូទាំង​ប្រទេស​។​ ​ឥណ្ឌូ​នេ​ស៊ី​បាន​ស្នើ​ដល់​បណ្ដា​ប្រទេស​ជាច្រើន​ ​រួម​មាន​ប្រទេស​ចិន​ ​សិង្ហ​បូរី​ ​អូស្ត្រាលី​ ​ដើម្បី​ជួយ​ដោះស្រាយ​កង្វះ​អុក​ស៊ី​សែន​ ​ត្បិត​ ​កាលពី​ ​២​ខែមុន​ ​ឥណ្ឌូ​នេ​ស៊ី​ក៏​ធ្លាប់​បាន​ផ្តល់​ការ​ផ្គត់ផ្គង់​អុក​ស៊ី​សែន​ដល់​ប្រទេស​ឥណ្ឌា​ ​នៅពេលដែល​ប្រទេស​នេះ​រង​ការវាយប្រហារ​យ៉ាង​ខ្លាំង​ ​ពី​ជំងឺរាតត្បាត​សកល​រលក​ទី​២​នោះ​។​ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១​២​ ​កក្កដា​ ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​មាន​ករណី​ឆ្លង​កូ​វី​ដ​១​៩​សរុប​ចំនួន​ ​២​,​៥​២​៧​,​២​០​៣​នាក់​ ​និង​ស្លាប់​ ​៦​៦​,​៤​៦​៤​នាក់​៕​​

  • ខេត្តសៀមរាបមានការឆ្លងខ្ពស់ចំនួន ១០៦ករណី និងស្លាប់ម្នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តសៀមរាបមានការឆ្លងខ្ពស់ចំនួន ១០៦ករណី និងស្លាប់ម្នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងក្រុង សៀមរាប៦១នាក់, ស្រុកជីក្រែង១៧នាក់, ស្រុកប្រាសាទបាគង៣នាក់, ស្រុកសូទ្រនិគម១៥នាក់, ស្រុកពួក៣នាក់, ស្រុកអង្គរធំម្នាក់, មកពីខេត្តព្រៃវែងម្នាក់ និងឆ្លងលើពលករមកពីប្រ ទេសថៃចំនួន៥នាក់។ចំណែកអ្នកស្លាប់ជាបុរសអាយុ៤៩ឆ្នាំ អាសយដ្ឋានភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន២ពាន់៥៥៣នាក់, ព្យាបាលជាសះ ស្បើយចំនួន៩២៧នាក់និងស្លាប់២៥នាក់។

  • លោក បូរីស ចនសុន៖ អង់គ្លេសនឹងបិទបញ្ចប់ការរឹតត្បិតទប់ស្កាត់ Covid-19 នៅថ្ងៃទី១៩ ខែកក្កដាខាងមុខ

    លោក បូរីស ចនសុន៖ អង់គ្លេសនឹងបិទបញ្ចប់ការរឹតត្បិតទប់ស្កាត់ Covid-19 នៅថ្ងៃទី១៩ ខែកក្កដាខាងមុខ

    អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានអះអាងថា ស្ទើរតែទាំងស្រុងនៃវិធានការរឹតត្បិតដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងចក្រភពអង់គ្លេស នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី១៩ ខែកក្កដាខាងមុខនេះ ។ លោក ចនសុន បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទសប្តាហ៍នេះថា ការផ្លាស់ប្តូរខាងលើនេះ នឹងលុបចោលនូវកាតព្វកិច្ចម៉ាសនៅតាមទីសាធារណៈ ច្បាប់រក្សាគម្លាត ហើយនឹងការណែនាំអោយធ្វើការពីផ្ទះជាដើម ។ លោកបានកត់សម្គាល់ថា វ៉ាក់សាំងបានជួយការពារអ្នកដែលវិជ្ជមានជំងឺកូវីដ១៩ ពីការវិវត្តរោគសញ្ញាធ្ងន់ធ្ងរ ។ ទន្ទឹមនេះ លោក ចនសុន បានជំរុញអោយប្រជាជនធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន និងការទទួលខុសត្រូវផ្ទាល់ខ្លួន ដោយលោកបន្ថែមថា ជំងឺរាតត្បាតនេះមិនទាន់ចប់ទេ ។ ទោះជាយ៉ាងណា មន្រ្តីអង់គ្លេសបាននិយាយថា រដ្ឋាភិបាលបានណែនាំថា ប្រជាជនគួរតែពាក់ម៉ាសនៅតាមតំបន់ដែលមានមនុស្សច្រើនកុះករ ខណៈដែលអ្នកជំនាញមួយចំនួនក៏បានព្រមានផងដែរថា ការលុបចោលវិធានការណ៍រឹតត្បិត នៅពេលវីរុសកូវីដ១៩បាននិងកំពុងរីករាលដាលនោះ នឹងប្រឈមនូវហានិភ័យ ៕ ប្រភព៖ NHK

  • វីរុសកូវីដ-១៩បម្លែងខ្លួនថ្មី Delta កំពុងជំរុញដល់កំណើនករណីឆ្លងថ្មីៗនៅក្នុងសហរដ្ឋអាមេរិក

    វីរុសកូវីដ-១៩បម្លែងខ្លួនថ្មី Delta កំពុងជំរុញដល់កំណើនករណីឆ្លងថ្មីៗនៅក្នុងសហរដ្ឋអាមេរិក

    អាមេរិក៖ តំណាងក្រុមហ៊ុនផលិតឱសថ Pizer បានជួបប្រជុំជាមួយមន្រ្តីអាមេរិកនៅក្នុងថ្ងៃចន្ទសប្តាហ៍នេះ ដើម្បីពិភាក្សាគ្នាលើផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីឌ១៩ដូសទី៣ ឬ (Booster Shot) ។ អាជ្ញាធរសុខាភិបាលបាននិយាយថា ពួកគេមិនគិតថា វាជារឿងចាំបាច់នោះទេ បើទោះបីជាអ៊ីស្រាអែល បច្ចុប្បន្ននេះ បាននិងកំពុងស្នើសុំការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩សម្រាប់ដូសទី៣ របស់ក្រុមហ៊ុន Pfizer ស្របពេលមានការព្រួយបារម្ភថា ប្រព័ន្ធភាពស៊ាំនៅក្នុងចំណោមមនុស្សមានវ័យចំណាស់កំពុងថយចុះ ។ គួរកត់សម្គាល់ វីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta ដែលត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌាបាននិងកំពុងចូលរួមជំរុញដល់កំណើនករណីឆ្លងថ្មីៗនៅក្នុងសហរដ្ឋអាមេរិក ជាពិសេសនៅតាមបណ្តាតំបន់ដែលមានអត្រាអ្នកចាក់វ៉ាក់សាំងបង្ការមានចំនួនទាបនៅឡើយ ៕ ប្រភព៖ CGTN

  • WHO៖ បណ្តាប្រទេសនានាមិនគួរទិញវ៉ាក់សាំង Covid-19 បន្ថែម ដើម្បីចាក់ដូសទី៣ ខណៈដែលប្រទេសក្រីក្រជាច្រើនកំពុងត្រូវការវ៉ាក់សាំង

    WHO៖ បណ្តាប្រទេសនានាមិនគួរទិញវ៉ាក់សាំង Covid-19 បន្ថែម ដើម្បីចាក់ដូសទី៣ ខណៈដែលប្រទេសក្រីក្រជាច្រើនកំពុងត្រូវការវ៉ាក់សាំង

    ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃចន្ទនេះបញ្ជាក់ថា បណ្តាប្រទេសអ្នកមានមិនគួរបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩បន្ថែមទៀត ដើម្បីចាក់ដូសទី៣ដល់ប្រជាជនរបស់ខ្លួន ស្របពេលដែលប្រទេសផ្សេងទៀតនៅមិនទាន់ទទួលបានវ៉ាក់សាំងបង្ការនៅឡើយទេ ។ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បាននិយាយថា ករណីស្លាប់កំពុងកើនឡើងសាជាថ្មីម្តងទៀតដោយ សារតែជំងឺរាតត្បាតកូវីដ១៩ ក្នុងនោះវីរុសបម្លែងខ្លួនថ្មី Delta ដែលមានប្រភពដើមនៅឥណ្ឌាកំពុងក្លាយជាការព្រួយបារម្ភខ្លាំង ហើយប្រទេសជាច្រើនមិនទាន់ទទួលបាននូវវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីការពារបុគ្គលិកសុខាភិបាល និងជនងាយរងគ្រោះបំផុតរបស់ពួកគេនៅឡើយទេ ។ លោក ថេដ្រូស បានលើកឡើងចំៗទៅលើក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer និង Moderna ជាក្រុមហ៊ុនដែលមានបំណងស្នើសុំការចាក់វ៉ាក់សាំងដូសទី៣ (Booster Shot) នៅក្នុងប្រទេសដែលមានការចាក់វ៉ាក់សាំងខ្ពស់រួចទៅហើយ ។ ប្រមុខ WHO រូបនេះបានសង្កត់ធ្ងន់ថា ពួកគេ (ក្រុមហ៊ុនផលិតវ៉ាក់សាំង) គួរតែជំនួសមកវិញនូវវ៉ាក់សាំងរបស់ខ្លួនទៅអោយ COVAX ដែលជាកម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិដ៏សំខាន់ សម្រាប់ប្រទេសដែលមានប្រាក់ចំណូលមធ្យម និងក្រីក្រ ៕ ប្រភព៖ CNA