Category: Covid-19

  • គម្រោង COVAX នឹងទទួលបានវ៉ាក់សាំង Covid-19 ពីក្រុមហ៊ុនចិន Sinopharm និង Sinovac ចំនួន១១០លានដូស

    គម្រោង COVAX នឹងទទួលបានវ៉ាក់សាំង Covid-19 ពីក្រុមហ៊ុនចិន Sinopharm និង Sinovac ចំនួន១១០លានដូស

    ចិន៖ ក្រុមហ៊ុនចិន Sinopharm និង Sinovac បានស្ថិតក្នុងចំណោមក្រុមហ៊ុនផលិតឱសថ ដែលទទួលការបញ្ជាទិញពីកម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX បន្ទាប់ពីត្រូវបានអង្គការសុខភាពពិភពលោក (WHO) អនុម័តអោយប្រើប្រាស់សម្រាប់ករណីបន្ទាន់ ។ ជាក់ស្តែង កម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX នឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ច្រើនជាង១០០លានដូសមកពីក្រុមហ៊ុនចិន Sinopharm និង Sinovac នេះបើតាមប្រភពពីសម្ព័ន្ធវ៉ាក់សាំង GAVI របស់អន្តរជាតិ ។  លោក សេត បឺ​គ្លី ជា​ប្រធាន​សម្ព័ន្ធភាព Gavi ដែល​ជា​ដៃគូ​មួយ​នៅ​ពីក្រោយ​គំនិត​ផ្តួចផ្តើម​របស់ Covax ដើម្បី​ឱ្យ​វ៉ាក់សាំង​បាន​ទៅ​ដល់​បណ្តា​ប្រទេស​ក្រីក្រ បាន​សាទរ​ចំពោះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន Sinovac និង Sinopharm សម្រាប់​វ៉ាក់សាំង​ចំនួន១១០លាន​ដូស​ ។ ​លោក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ​អរគុណ​ចំពោះ​កិច្ចព្រមព្រៀង​នេះ ហើយ​ដោយសារ​តែ​វ៉ាក់សាំង​ទាំងនេះ​បាន​ទទួល​ការចុះបញ្ជី​ប្រើប្រាស់​បន្ទាន់​របស់​អង្គការ​សុខភាព​ពិភពលោក​រួចហើយនោះ យើង​អាច​ចាប់ផ្តើម​ផ្គត់ផ្គង់​ដូស​ទាំងនោះ​ទៅ​បណ្តាប្រទេស​នានាភ្លាមៗ​ ​។​ កិច្ចព្រមព្រៀងខាងលើនេះ បានកើតមានឡើងចំពេលដែលវីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta ដែលត្រូវបានគេរកឃើញដំបូងនៅប្រទេសឥណ្ឌា បាននិងកំពុងបង្កហានិភ័យដល់ប្រព័ន្ធសុខាភិបាល ៕ ប្រភព៖ CGTN

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨៨លាន៤ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៥ម៉ឺននាក់ និងជាសះស្បើយ១៧១លាន៩៨ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨៨លាន៤ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៥ម៉ឺននាក់ និងជាសះស្បើយ១៧១លាន៩៨ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៨៨លាន៤ម៉ឺន៨ពាន់១៦១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៥ម៉ឺន៥ពាន់៤៧៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៧១លាន៩៨ម៉ឺន៥ពាន់៥១៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៧៦ម៉ឺន៦ពាន់១៩១នាក់ ស្លាប់ចំនួន៦២ម៉ឺន៣ពាន់២៧នាក់ និងជាសះស្បើយចំនួន២៩លាន២៧ម៉ឺន៤ពាន់៣១៦នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣០លាន៩០ម៉ឺន៤ពាន់៧៣៤នាក់ ស្លាប់៤០ម៉ឺន៩ពាន់៣៣៨នាក់ និងជាសះស្បើយ៣០លាន៥ម៉ឺន៦ពាន់១៣០នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៩លាន១០ម៉ឺន៦ពាន់៩៧១នាក់ ស្លាប់ចំនួន៥៣ម៉ឺន៤ពាន់៣១១នាក់ និងជាសះស្បើយ១៧លាន៦៦ម៉ឺន៦ពាន់៦៥៤នាក់ ៕ ប្រភព៖ worldometers

  • ប្រជាពលរដ្ឋជិត ៥លាននាក់ នៅទូទាំងប្រទេស បានទទួលវ៉ាក់សាំងកូវីដ-១៩

    ប្រជាពលរដ្ឋជិត ៥លាននាក់ នៅទូទាំងប្រទេស បានទទួលវ៉ាក់សាំងកូវីដ-១៩

    យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១២កក្កដាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៤លាន៩សែន៩ម៉ឺន៦ពាន់៧២៣នាក់ហើយដែលស្មើនឹង ៤៩,៩៧%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ជាង១០លាននាក់ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៣លាន៨សែន៦ម៉ឺន៦ពាន់២៧២នាក់។ យុទ្ធនាការចាក់វ៉ាក់សាំង បានធ្វើឡើងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយបានបន្តចាក់វ៉ាក់សាំង តាមគោលដៅដទៃទៀត លើខេត្តចំនួន៨។ របាយការណ៍ក្រសួង ការពារជាតិថ្ងៃ១២ កក្កដា បានឲ្យដឹង ថាការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស៧៦ម៉ឺន៧ពាន់៧៦៤នាក់។

  • រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបើកដំណើរការផ្សារបឹងកេងកង ឡើងវិញ

    រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបើកដំណើរការផ្សារបឹងកេងកង ឡើងវិញ

    សេចក្តីសម្រេចស្តីពីការបើកដំណើរការឡើងវិញចំពោះផ្សារបឹងកេងកង មានទីតាំងស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

  • វ៉ាក់សាំង “ស៊ីណូហ្វាម”ចំនួន១០ម៉ឺនដូស ត្រូវបានអាជ្ញាធរខេត្តបាត់ដំបងធ្វើការចាក់ជូនប្រជាជនរស់នៅក្នុងសង្កាត់ទាំង១០ នៃ ក្រុងបាត់ដំបង ចាប់ពីថ្ងៃទី១២ ខែកក្កដា នេះតទៅ

    វ៉ាក់សាំង “ស៊ីណូហ្វាម”ចំនួន១០ម៉ឺនដូស ត្រូវបានអាជ្ញាធរខេត្តបាត់ដំបងធ្វើការចាក់ជូនប្រជាជនរស់នៅក្នុងសង្កាត់ទាំង១០ នៃ ក្រុងបាត់ដំបង ចាប់ពីថ្ងៃទី១២ ខែកក្កដា នេះតទៅ

      ក្រោយពីទទួលបាននូវវ៉ាក់សាំងការពារជម្ងឺកូវីដ-19 ពីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាលដែលបានធ្វើការបែងចែកដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង ចំនួន១០ម៉ឺនដូស ថ្មីៗនេះ។ តាមការជូនដំណឹង របស់ រដ្ឋបាលខេត្តបាត់ដំបង បានកំណត់ពីការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ រស់នៅក្នុងក្រុងបាត់ដំបង យ៉ាងជាក់លាក់សម្រាប់ធ្វើការផ្តល់និងចាក់វ៉ាក់សាំង ចាប់ពីថ្ងៃទី១២ខែកក្កដាឆ្នាំ២០២១តទៅ ដែលធ្វើឡើងតាមទីតាំងដែលត្រូវចាក់វ៉ាក់សាំងចំនួន៨ទីតាំង ដើម្បីធ្វើការចាក់ជូនប្រជាពលរដ្ឋដែលរស់នៅតាមសង្កាត់នីមួយៗក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។ដែលមានអាយុ ចាប់ពី១៨ឆ្នាំដល់៦០ឆ្នាំដើម្បីជាវិធានការណ៍ក្នុងការទប់ស្កាត់ពីការឆ្លងនិងចម្លងពីជំងឺកូវីដ-19។ ហើយទីតាំង នៃការចាក់វ៉ាក់សាំងទាំង៨កន្លែងនោះ រួមមាន៖ទីតាំងទី១. នៅបរិវេណវិទ្យាល័យក្តុលដូនទាវ(សំរាប៎ប្រជាជនរស់នៅសង្កាត់ក្តុល និងសង្កាត់ស្លាកែត)។ទីតាំងទី២.នៅអនុវិទ្យាល័យវត្តដំរីស (សំរាប់ប្រជាជនរស់នៅសង្កាត់ទួលតាឯក)។ ទីតាំងទី៣. នៅអនុវិទ្យាល័យសោហឺ (សំរាប់ប្រជាជនរស់នៅ សង្កាត់ស្វាយប៉ោ)។ ទីតាំងទី៤. អតីតគរុកោសល្យ និង វិក្រិត្យការបាត់ដំបង (សំរាប់ប្រជាជនរស់នៅក្នុងសង្កាត់ព្រែកព្រះស្តេច)។ ទីតាំងទី៥. មជ្ឈមណ្ឌលសុភមង្គល ក្រុងបាត់ដំបង អគារC.( សំរាប់ប្រជាជនរស់នៅសង្កាត់វត្តគរ និងសង្កាត់អូរម៉ាល់)។ ទីតាំងទី៦.មណ្ឌលសុខភាពចំការសំរោង (សំរាប់ប្រជាជនរស់នៅ សង្កាត់ចំការសំរោង)។ ទីតាំងទី៧. បរិវេណបុរីរំចេក ភូមិរំចេក៤ (សំរាប់ប្រជាជន រស់នៅសង្កាត់រតនៈ)។ និងទីតាំងទី៨. ផ្សារបន្លែ ភួ ពុយ (សំរាប់ប្រជាជន រស់នៅសង្កាត់អូរចារ) ។         ការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ…

  • រដ្ឋបាលខេត្តកំពត ជូនដំណឹងស្តីពី យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ

    រដ្ឋបាលខេត្តកំពត ជូនដំណឹងស្តីពី យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ

    រដ្ឋបាលខេត្តកំពត ជូនដំណឹង យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋរស់នៅក្នុងឃុំកំពង់ត្រាចខាងកើត និងឃុំកំពង់ត្រាចខាងលិច ព្រមទាំងកម្មកររោងចក្រពូចិន នៅក្នុងស្រុកកំពង់ត្រាច ចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះតទៅ …..

  • ពលរដ្ឋនៅក្នុងខេត្តរតនគិរី នឹងបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នាថ្ងៃទី១៣ ខាងមុខនេះ

    ពលរដ្ឋនៅក្នុងខេត្តរតនគិរី នឹងបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នាថ្ងៃទី១៣ ខាងមុខនេះ

    រតនគិរី ៖ រដ្ឋបាលខេត្តរតនគិរីចេញសេចក្ដីជូនដំណឹងស្ដីពីកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋក្រុងបានលុង នៃខេត្តរតនគិរីរដ្ឋបាលខេត្តរតនគិរី នឹងរៀបចំការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលកំពុងរស់នៅក្នុងក្រុងបានលុង ខេត្តរតនគិរី ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១តទៅ ពេលព្រឹកចាប់ពីម៉ោង ៧:៣០នាទី ដល់ម៉ោង ១១:៣០នាទី និងពេលរសៀលចាប់ពីម៉ោង១៣:៣០នាទី ដល់ម៉ោង១៧:០០នាទី ដូចមានក្នុងតារាងភ្ជាប់ជាមួយស្រាប់នៅតាមទីតាំងចំនួន២កន្លែង មានដូចខាងក្រោម៖ ១-ទីតាំងវិទ្យាល័យសម្ដេចឪ សម្ដេចម៉ែ គឺសម្រាប់ប្រជាពលរដ្ឋ មកពីសង្កាត់ឡាបានសៀក និងសង្កាត់យក្ខឡោម២-ទីតាំងបរិវេណនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត គឺសម្រាប់ប្រជាពលរដ្ឋ មកពីសង្កាត់បឹងកន្សែង និងសង្កាត់កាចាញសូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងក្នុងរយៈពេលនេះ គឺធ្វើឡើងសម្រាប់តែបងប្អូនដែលនៅក្នុងក្រុងបានលុងតែប៉ុណ្ណោះ ចំពោះបងប្អូនប្រជាពលរដ្ឋដែលនៅបណ្ដាស្រុកដទៃទៀត នឹងត្រូវចាក់ជូននាពេលបន្ទាប់ ។ នៅក្នុងដំណើរការចាក់វ៉ាក់សាំងនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវភ្ជាប់មកជាមួយនូវឯកសារ (ថតចម្លង) ពាក់ព័ន្ធរួមមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬសំបុត្រកំណើត ឬលិខិតបញ្ជាក់ពីអាជ្ញាធរ ៕

  • អាជ្ញាធររាជធានី និងក្រសួងសុខាភិបាលធ្វើសន្និសីទកាសែតបង្ហាញពលរដ្ឋឱ្យបានជ្រួតជ្រាបពីការដាក់អ្នកជំងឺកូវីដ-១៩ ព្យាបាលនៅតាមផ្ទះ

    អាជ្ញាធររាជធានី និងក្រសួងសុខាភិបាលធ្វើសន្និសីទកាសែតបង្ហាញពលរដ្ឋឱ្យបានជ្រួតជ្រាបពីការដាក់អ្នកជំងឺកូវីដ-១៩ ព្យាបាលនៅតាមផ្ទះ

    ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ ក្រោមការសហការជាមួយនឹងក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី១២ខែកក្កដានេះបានរៀបចំធ្វើសន្និសីទសារព័ត៌មានមួយដើម្បីបង្ហាញពីនីតិវិធីមួយចំនួនជុំវិញការដាក់អ្នកជំងឺកូវីដ-១៩ កម្រិតស្រាលព្យាបាលនៅតាមផ្ទះរបស់ខ្លួនបានយល់និងអនុវត្តទៅតាមអ្វីដែលជាការណែនាំរបស់អាជ្ញាធរក៏ដូចជាក្រសួងសុខាភិបាល។ សន្និសីទសារព័ត៌មាននេះត្រូវបានធ្វើឡើងនៅសាលារាជធានីភ្នំពេញក្រោមវត្តមានលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញតំណាងឲ្យលោកឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាលដោយមានការចូលរួមពីអ្នកសារព័ត៌មានជាតិ អន្តរជាតិជាច្រើនរូបផងដែរ។ លោកង៉ូវ កាង បានមានប្រសាសន៍លើកឡើងថាសម្រាប់រាជធានីភ្នំពេញ យើងបានអនុវត្តនូវការព្យាបាលនៅតាមផ្ទះ រយៈពីរខែហើយ ហើយក្នុងពេលនេះយើងក៏បានឃើញពីគុណសម្បត្តិ ជុំវិញការព្យាបាលជំងឺនៅតាមផ្ទះនេះដែរ ។ លោកបានបន្តទៀតថា ការព្យាបាលតាមផ្ទះត្រូវបានក្រសួងប្រកាសកាលពីថ្ងៃទី ២០ខែមិថុនាឆ្នាំ ២០២១ ហើយយើងបានប្រជុំពិភាក្សាបញ្ហានេះជាច្រើនលើកច្រើនសារហើយដែរ រហូតបានដាក់ចេញនូវវិធានប្រការមួយចំនួនសម្រេចឲ្យមានការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ដោយមិនមានហានិភ័យ។ លោកបន្តទៀតថា បច្ចុប្បន្ននេះក្រសួង សុខាភិបាល បានបែងចែកមណ្ឌលព្យាបាល នៅកម្ពុជាជាបីប្រភេទទីមួយគឺមណ្ឌលការព្យាបាលអ្នកជំងឺក្នុងកម្រិតស្រាលដែលអាចព្យាបាលនៅតាមផ្ទះបាន ។ ទីពីរកន្លែងមណ្ឌលកម្រិតស្រាលរៀបចំដោយអាជ្ញាធររាជធានីភ្នំពេញឬក៏អាជ្ញាធរខេត្ត ដោយមានការគាំទ្រពីក្រសួងសុខាភិបាល ។ ទី៣ មន្ទីរពេទ្យដែលទទួលការព្យាបាលអ្នកជម្ងឺ មានកម្រិតធ្ងន់រហូតដល់ការប្រើប្រាប់ អ៊ុក ស៊ីសែន។ លោកបន្តផងដែរថា ចំពោះការព្យាបាលនៅតាមផ្ទះនេះត្រូវតែមានលក្ខខណ្ឌមួយចំនួន ដូចជាក្រសួងពាក់ព័ន្ធត្រូវពិនិត្យមើលទៅលើលំនៅដ្ឋាននោះ ថាតើមានបន្ទប់ដាច់ដោយឡែកទេ មានបន្ទប់ទឹកដាច់ដោយឡែកទេ មានសមាជិកប៉ុន្មាននាក់ ដែលអាចនឹងអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះបាន ។ បើមិនមានលក្ខខណ្ឌគ្រប់គ្រាន់ គឺមិនអនុញ្ញាតឲ្យមានការព្យាបាលនៅតាមផ្ទះឡើយ ។លោកក៏បានបញ្ជាក់ដែរថា ការព្យាបាលតាមផ្ទះ មិនផ្ដោតសំខាន់ទៅលើការប្រើប្រាស់ថ្នាំពេទ្យនោះទេ ។…

  • ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ៦២នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ

    ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ៦២នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ

    យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺនៅក្រុងកំពង់ចាម៨នាក់, ស្រុកកំពង់សៀម៨នាក់, ស្រុកចំការលើ១៦នាក់, ស្រុកជើងព្រៃ៣នាក់, ស្រុកបាធាយ៥នាក់, ស្រុកស្ទឹងត្រង់ម្នាក់, ស្រុកស្រីសន្ធរ១០នាក់ ស្រុកព្រៃឈរ១០នាក់, និងស្រុកកោះសូទិនម្នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់ គឺរួម បុរសអាយុ៥៤ឆ្នាំ នៃស្រុកកោះសូទិន និងស្ត្រីអាយុ៤០ឆ្នាំ នៃជើងព្រៃ។

  • ហាង S Liquor សាខាទួលទំពូង មានអ្នកឆ្លងកូវីដ-១៩

    ហាង S Liquor សាខាទួលទំពូង មានអ្នកឆ្លងកូវីដ-១៩

    អ្នកដែលធ្លាប់បានទៅ ហាង S Liquor សាខាទួលទំពូង ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខភាព។ ហាង S Liquor សាខាទួលទំពូង មានទីតាំង ស្ថិតនៅផ្លូវលេខ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានចូលទៅទិញគ្រឿងស្រវឹងនៅ ហាង S Liquor សាខាទួលទំពូង នោះ។ អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ កាលពីថ្ងៃទី៧ ខែកក្កដា ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។