-
អ្នកជំនាញជប៉ុន៖ វីរុសកូវីដ-១៩បម្លែងខ្លួនថ្មី Delta រ៉ាប់រងជាង៣០%នៃករណីឆ្លងនៅក្នុងទីក្រុងតូក្យូ និងតំបន់ជិតខាងគ្នា

ជប៉ុន៖ ក្រុមអ្នកស្រាវជ្រាវជប៉ុនបានសន្និដ្ឋានថា ច្រើនជាង៣០% នៃការចម្លងវីរុសកូរ៉ូណានៅក្នុងទីក្រុងតូក្យូ និងតំបន់ជិតខាងគ្នានោះ បង្កឡើងដោយសារការរីករាតត្បាតនៃវីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta ដែលត្រូវបានគេរកឃើញដំបូងនៅប្រទេសឥណ្ឌា ។ ក្រុមអ្នកវិទ្យាសាស្រ្តនៅឯវិទ្យាសា្ថនជាតិផ្នែកជំងឺឆ្លង បាននិយាយនៅកំឡុងកិច្ចប្រជុំមួយនៃក្រុមអ្នកជំនាញរបស់ក្រសួងសុខាភិបាលជប៉ុនកាលពីសប្តាហ៍មុនថា ពួកគេបានប៉ាន់ប្រមាណពីតួលេខខាងលើនេះ ដោយផ្អែកលើលទ្ធផលបានមកពីធ្វើតេស្តមនុស្សដែលរកឃើញមានផ្ទុកវីរុសបម្លែងខ្លួនថ្មី ។ ក្រុមអ្នកស្រាវជ្រាវនិយាយទៀតថា ចំនួនអ្នកឆ្លងវីរុសបម្លែងខ្លួនថ្មី Delta បានចាប់ផ្តើមកើនឡើងនៅពាក់កណ្តាលខែមិថុនាក្នុងទីក្រុងតូក្យូ និងនៅតំបន់ព័ទ្ធជុំវិញខេត្ត Saitama , Chiba និង Kanagawa ហើយថា វីរុសបម្លែងខ្លួនថ្មីត្រូវបានគេប៉ាន់ប្រមាណថា មានរហូតដល់៣៤%នៃករណីឆ្លងទាំងអស់នៅក្នុងតំបន់ទាំងនោះ ។ អ្នកវិទ្យាសាស្រ្តថែមទាំងបានព្យាករណ៍ដែរថា ករណីឆ្លងថ្មីៗនឹងកើនឡើងប្រហែល៧៥ភាគរយនៅចុងខែកក្កដា ហើយថា វីរុសបម្លែងខ្លួនថ្មីនឹងរ៉ាប់រងស្ទើរទាំងអស់នៃករណីឆ្លងនៅក្នុងខែសីហាខាងមុខនេះ ៕ ប្រភព៖ NHK
-
ខេត្តសៀមរាប មានការឆ្លងខ្ពស់ចំនួន ១៦១ករណី និងស្លាប់២នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងក្រុង សៀមរាប១៣១នាក់, ស្រុកប្រាសាទបាគងម្នាក់, ស្រុកសូទ្រនិគម៣នាក់, ស្រុកប្រាសាទបាគង២នាក់, ស្រុកពួក៦នាក់, ស្រុកបន្ទាយស្រី១នាក់, ស្រុកក្រឡាញ់២នាក់, មកពីខេត្តកំពង់ធំម្នាក់ និងឆ្លងលើពលករមកពីប្រ ទេសថៃចំនួន១៤នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់ គឺទី១ ជាបុរសអាយុ៤៩ឆ្នាំ អាសយដ្ឋានភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប និងទី២ ស្ត្រីអាយុ៥៨ឆ្នាំ អាសយដ្ឋានភូមិគោកដូង ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន២ពាន់៤៤១នាក់, ព្យាបាលជាសះ ស្បើយចំនួន៨១៨នាក់និងស្លាប់២៤នាក់។
-
ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៥១នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយ

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង១៣០នាក់ថ្ងៃនេះ រួមមាននៅក្រងព្រៃវែង៤នាក់, ស្រុកពាមរក៍៣៣នាក់, ស្រុកកំចាយមារ២៩នាក់, ស្រុកស្វាយអន្ទរ១៤នាក់, ស្រុកមេសាង១២នាក់, ស្រុកបាភ្នំ៧នាក់, ស្រុកពារាំង៥នាក់, ស្រុកព្រះសេ្ដច៤នាក់, ស្រុកពោធិ៍រៀង៤នាក់, ស្រុកកញ្ច្រៀច៤នាក់, ស្រុកស៊ីធរកណ្តាល២នាក់, ស្រុកពាមជរ២នាក់, ស្រុកកំពង់ត្របែក២នាក់, មកពីខេត្តកណ្តាល៣នាក់ និង មកពីខេត្តស្វាយរៀង៥នាក់។ ចំណែកអ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩ទាំង២នាក់ គឺជាស្រ្តីអាយុ៣៧ឆ្នាំនៅភូមិត្រពាំងស្រែ ឃុំត្រពាំងស្រែ ស្រុកមេសាង និងម្នាក់ទៀត រដ្ឋបាលខេត្តមិនទាន់បង្ហាញអត្តសញ្ញាណនៅឡើយ។ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២ពាន់៣០១នាក់, ព្យាបាលជាសះស្បើយចំនួន១ពាន់៣៩០នាក់ និងមានអ្នកស្លាប់ សារុបចំនួន៣៧នាក់។
-
ប្រជាពលរដ្ឋជាង ៤លាន៩សែននាក់ បានទទួលវ៉ាក់សាំងកូវីដ-១៩នៅទូទាំងប្រទេស

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១១កក្កដាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៤លាន៩សែន៣ពាន់៨៤៥នាក់ហើយដែលស្មើនឹង៤៩,០៤%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ជាង១០លាននាក់ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៣លាន៧សែន៩ម៉ឺន៦ពាន់៣២២នាក់។ យុទ្ធនាការចាក់វ៉ាក់សាំង បានធ្វើឡើងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយបានបន្តចាក់វ៉ាក់សាំង តាមគោលដៅដទៃទៀត លើខេត្តចំនួន៨។ របាយការណ៍ក្រសួង ការពារជាតិថ្ងៃ១១កក្កដា បានឲ្យដឹង ថាការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៦គឺសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តកោះកុង កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស៧២ម៉ឺន៧ពាន់៧៨១នាក់។
-
អាជ្ញាធរខេត្តបាត់ដំបងតេស្តរហ័សរកឃើញករណីវិជ្ជមានលើអ្នកបើកបរ-ព្រូឡាន និង ពលករ ចំនួន៦៤នាក់ ក្នុងចំណោម៤.៩០៧នាក់ចេញ-ចូលតាមច្រកទ្វារព្រំដែនខេត្តបាត់ដំបង គិតត្រឹមថ្ងៃទី០១ដល់ថ្ងៃទី១១ខែកក្កដានេះ

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានជម្រុញឲ្យអាជ្ញាធរដែនដី មន្ត្រីសុខាភិបាលប្រចាំការនិងកងកម្លាំងទាំងអស់ត្រូវតែបន្តរឹតត្បិតក្នុងការធ្វើតេស្តរហ័សបន្ថែមទៀត ទៅលើអ្នកបើកបររថយន្តតាក់ស៊ីនិងដឹកទំនិញផ្សេងៗដែលចេញ-ចូលនិងកំពុងរកស៊ីនៅក្នុងមូលដ្ឋានខ្លួនឲ្យបានម៉ត់ចត់បន្ថែមទៀត ដើម្បីធានាឲ្យបាននូវសុខសុវត្ថិភាពនិងកាត់ផ្តាច់ពីការឆ្លងនិងការចម្លងពីជម្ងឺរាត្បាតកូវីដ-19។ ជាពិសេសកូវីដ-19 បំប្លែងថ្មី (DELTA)ទាំងអ្នកបើកបរនិងដល់អ្នកដំណើរ ដែលអាចបន្តឆ្លងចូលទៅក្នុងសហគមន៍ របស់ខ្លួនបាន។ ការថ្លែងបែបនេះ ខណៈដែលឯកឧត្តមអភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារថ្នាក់ខេត្ត ដើម្បីចុះទៅពិនិត្យមើលស្ថានភាពទីតាំងកន្លែងស្នាក់នៅនិងព្យាបាលដល់អ្នកជំងឺកូវីដ-19 ស្រាលៗ និងចង់ស្វែងយល់បន្ថែមអំពីស្ថានភាពប្រឈមនិងពីការលំបាករបស់ក្រុមគ្រូពេទ្យដែលនៅតាមមណ្ឌលព្យាបាល ស្ថិតនៅស្រុកភាគខាងលិចតាមបន្ទាត់ព្រំដែនខ្មែរ-ថៃក្នុងភូមិសាស្ត្រខេត្ត កាលពីចុងសប្តាហ៍នេះ។ តាមការឲ្យដឹងពីឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង និងយោងរបាយការណ៍ប្រចាំថ្ងៃ គិតចាប់ពីថ្ងៃទី០១រហូតដល់ថ្ងៃទី១១ ខែកក្កដា២០២១ សមត្ថកិច្ចនិងក្រុមគ្រូពេទ្យជួរមុខតាមបន្ទាត់ព្រំដែន បានកំណត់យកវត្ថុសំណាកនិងធ្វើតេស្តរហ័សទៅលើអ្នកបើកបរ-ព្រូរថយន្តឆ្លងកាត់ចេញ-ចូល នៅតាមច្រកទ្វារព្រំដែន ខ្មែរ-ថៃ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងបងប្អូនពលករ ដែលបានវិលត្រឡប់ ពីប្រទេសថៃ និងបានធ្វើតេស្តរហ័សរកឃើញអ្នកវិជ្ជមានកូវីដ-19 សរុបចំនួន ៦៤នាក់ ក្នុងចំណោម ធ្វើការត្រួតពិនិត្យសុខភាព និងតេស្តរហ័ស លើវត្ថុសំណាកសរុប ចំនួន៤.៩០៧នាក់ រកឃើញវិជ្ជមាន៦៤នាក់។ ក្នុងនោះ អ្នកបើកបររថយន្ត – ព្រូឡានសរុប៤.៥៧៧នាក់ គឺ៖ស្មើនិងរថយន្តសរុបចំនួន២.៤៩៥គ្រឿង និងធ្វើតេស្តរហ័ស្តរកឃើញករណីវិជ្ជមាន ចំនួន៤០នាក់។…
-
អភិបាលខេត្តប៉ៃលិន ៖ ទោះចាក់វ៉ាក់សាំងដូសទី១ ឬទី២ រួចហើយក៏ដោយ ក៏ត្រូវរក្សាវិធានការ ៣ការពារ ៣កុំ ទើបអាចរួចខ្លួនពីជំងឺកូវីដ១៩ប្រភេទថ្មី Delta

ខេត្តប៉ៃលិន ៖ ក្រោយពីរដ្ឋបាលខេត្ត បានប្រកាសឱ្យប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន នាំគ្នាទៅចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ដែលអនុវត្តចាប់ពីថ្ងៃទី០៨ ខែកក្កដា ២០២១តទៅ មានរយ:ពេល១៤ថ្ងៃ ។ រហូតមកដល់ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានបន្តដឹកនាំមន្រ្តីមកពីមន្ទីរជុំវិញខេត្ត ចុះពិនិត្យមើលដំណើរការនៃយុទ្ធនាការចាក់វ៉ាក់សាំងនេះ ដែលជាការអនុវត្តផែនការជំហានយុទ្ឋសាស្រ្ត ប្រយុទ្ឋប្រឆាំងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។នៅក្នុងឱកាសចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមមណ្ឌលចាក់វ៉ាក់សាំងទូទាំងខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យអនុវត្តវិធានការ ការពារ របស់ប្រមុខរាជរដ្ឋាភិបាលគឺ (៣ការពារ ៣កុំ) ទោះបីជាទទួលបានការចាក់វ៉ាក់សាំងរួចរាល់ហើយក៏ដោយ ព្រោះជំងឺកូវីដ១៩នេះ ពិតជាសាហាវណាស់ តែបើយើងបានទទួលវ៉ាក់សាំងគឺ ងាយស្រួលក្នុងការព្យាបាល ។ លោកជំទាវ បានបន្តថា « បើទោះពុកម៉ែបងប្អូន បានចាក់ថ្នាំវ៉ាក់សាំងដូសទី១ ឬបានចាក់ដូសទី២ រួចរាល់ហើយក៏ដោយ ក៏ត្រូវរក្សាវិធានការ (៣ការពារ ៣កុំ) របស់ប្រមុខរាជរដ្ឋាភិបាល ឲ្យបានខ្ជាប់ខ្ជួន…
-
៣ថ្ងៃជាប់គ្នាហើយ ដែលថៃឆ្លងកូវីដប្រចាំថ្ងៃ ជិត១ម៉ឺននាក់

ក្រសួងសុខាភិបាលប្រទេសថៃ នាព្រឹកថ្ងៃអាទិត្យ ទី១១ កក្កដា ២០២១នេះ បានឲ្យដឹងថា ២៤ម៉ោងចុងក្រោយមកនេះ ថៃមានឆ្លងកូវីដ១៩ ចំនួន ៩៥៣៩នាក់ទៀត និងស្លាប់៨៦នាក់ នេះបើតាមការចេញផ្សាយរបស់ The Nation។ ជាការកត់សម្គាល់ មានរយៈពេល ៣ថ្ងៃជាប់ៗគ្នាហើយ ថៃឆ្លងប្រចាំថ្ងៃ ជិត១ម៉ឺននាក់។ រីឯ មនុស្សស្លាប់ព្រោះជំងឺកូវីដ១៩ នៅថៃ ស្លាប់ប្រចាំថ្ងៃ ចន្លោះពី៧០ទៅជាង៩០នាក់៕
-
តួលេខអ្នកឆ្លងកូវីត-១៩ នៅខេត្តកែបធ្លាក់ចុះជាបន្តបន្ទាប់ ក្រោមការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្ត និងការចូលរួមគោរពវិធានសុវត្តិភាពរបស់ប្រជាពលរដ្ឋ

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ចំនួនអ្នកវិជ្ជមានជំងឺកូវីដ-១៩ នៅខេត្ត កែប មានការធ្លាក់ចុះជាបន្តបន្ទាប់មក ពិសេស នៅថ្ងៃទី០៩- ១០ ខែ កក្កដា ឆ្នាំ២០២១ ការ ឆ្លង ជំងឺ កូវីដ -១៩ ក្នុង ភូមិ សាស្ត្រ ខេត្តកែប យេីង គឺ សូន្យ នេះជាការបញ្ជាក់របស់ ឯ ឧ សោម ពិសិដ្ឋ អភិបាលខេត្តកែប ។ ឯ ឧ សោម ពិសិដ្ឋ បន្ថែមថា នេះជាសញ្ញាវិជ្ជមានដ៏ល្អមួយសម្រាប់វិធានការដែលបានដាក់ចេញអនុវត្តកន្លងមក និងការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត កែប ឯ ឧ សង្ឃឹមថា នឹងមានលទ្ធផលល្អប្រសើរបែបនេះជាបន្តបន្ទាប់ទៀត ។ ឯ ឧ អភិបាលខេត្ត ស្នើអោយពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ចងចាំថា ទោះបីជាចំនួនអ្នកវិជ្ជមាន មានការធ្លាក់ចុះក៏ពិតមែន ប៉ុន្តែវត្តមាននៃមេរោគនេះនៅតែបន្តរស់នៅជាមួយបរិយាកាសជុំវិញខ្លួនយើងជានិច្ច ការធ្វេសប្រហែសតែបន្តិចអាចនាំឲ្យសភាពការវិលដូចដើមវិញ និងនាំទុក្ខដល់គ្រួសារយើង ដូចនេះសូមបងប្អូនបន្ត អនុវត្ត…
-
អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង រកឃើញករណីវិជ្ជមានលើអ្នកបើកបរនិងព្រូឡាន ចំនួន ៣៣នាក់ដែលបើកបរចេញ-ចូលតាមច្រកព្រំដែនបាត់ដំបងពីថ្ងៃចាប់ផ្តើមធ្វើតេស្តរហ័សដល់ថ្ងៃទី០៩ខែកក្កដា២០២១

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានជម្រុញឲ្យអាជ្ញាធរដែនដី មន្ត្រីសុខាភិបាលប្រចាំការនិងកងកម្លាំងទាំងអស់ត្រូវតែបន្តរឹតត្បិតក្នុងការធ្វើតេស្តរហ័សបន្ថែមទៀត ទៅលើអ្នកបើកបររថយន្តតាក់ស៊ីនិងដឹកទំនិញផ្សេងៗដែលចេញ-ចូលនិងកំពុងរកស៊ីនៅក្នុងមូលដ្ឋានខ្លួនឲ្យបានម៉ត់ចត់បន្ថែមទៀត ដើម្បីធានាឲ្យបាននូវសុខសុវត្ថិភាពនិងកាត់ផ្តាច់ពីការឆ្លងនិងការចម្លងពីជម្ងឺរាត្បាតកូវីដ-19។ ជាពិសេសកូវីដ-19 បំប្លែងថ្មី (DELTA)ទាំងអ្នកបើកបរនិងដល់អ្នកដំណើរ ដែលអាចបន្តឆ្លងចូលទៅក្នុងសហគមន៍ របស់ខ្លួនបាន។ ការថ្លែងបែបនេះ ខណៈដែលឯកឧត្តមអភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារថ្នាក់ខេត្ត ដើម្បីចុះទៅពិនិត្យមើលស្ថានភាពទីតាំងកន្លែងស្នាក់នៅនិងព្យាបាលដល់អ្នកជំងឺកូវីដ-19 ស្រាលៗ និងចង់ស្វែងយល់បន្ថែមអំពីស្ថានភាពប្រឈមនិងពីការលំបាករបស់ក្រុមគ្រូពេទ្យដែលនៅតាមមណ្ឌលព្យាបាល ស្ថិតនៅស្រុកភាគខាងលិចតាមបន្ទាត់ព្រំដែនខ្មែរ-ថៃ ក្នុងភូមិសាស្ត្រខេត្ត កាលពីថ្ងៃទី០៩ខែកក្កដា ២០២១នេះ។ ព្រមទាំងទទួលយកនូវសំណូមពរចាំបាច់មួយចំនួនពីក្រុមគ្រូពេទ្យពីប្រធានច្រកទ្វារព្រំដែន និងពីអាជ្ញាធររដ្ឋបាលស្រុកទាំងនោះដើម្បីរិះរកនូវដំណោះស្រាយក្នុងការឆ្លើយតបសមស្របបានទាន់ពេលវេលាក្នុងការព្យាបាលដល់បងប្អូនប្រជាពលរដ្ឋដែលឆ្លងជម្ងឺកូវីដ-19និងពីវិធានការទប់ស្កាត់ការរីករាលឆ្លងចូលសហគមន៍កាន់តែធ្ងន់ធ្ងរបន្ថែមទៀត។ តាមការឲ្យដឹងពីអ្នកនាំពាក្យ នៃ រដ្ឋបាលខេត្តបាត់ដំបង និងយោងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួន គិតចាប់តាំងពីចាប់ផ្តើមរហូតដល់ថ្ងៃទី០៩ខែកក្កដាឆ្នាំ២០២១សមត្ថកិច្ចនិងក្រុមគ្រូពេទ្យជួរមុខតាមបន្ទាត់ពនរំដែន បានកំណត់យកវត្ថុសំណាកនិងធ្វើតេស្តរហ័សទៅលើអ្នកបើកបរនិងព្រូរថយន្តឆ្លងកាត់ចេញចូលនៅតាមច្រកទ្វារព្រំដែន ខ្មែរ-ថៃ ជាប់និងខេត្តបាត់ដំបង បានរកឃើញអ្នកវិជ្ជមានកូវីដ-19 ចំនួន៣៣នាក់។ ក្រោយពីថ្ងៃចាប់ផ្តើមធ្វើតេស្តរហ័សទៅលើអ្នកបើកបរនិងព្រូឡានទាំងជនជាតិខ្មែរនិងថៃ ចាប់ពីថ្ងៃទី៣០ខែមិថុនារហូតដល់ថ្ងៃទី០៩ខែកក្កដា ឆ្នាំ២០២១ថ្មិៗនេះ។ ហើយជនជាតិខ្មែរ ដែលរកឃើញវិជ្ជមានកូវីដ-19 ទាំង៣៣នាក់ខាងលើនេះត្រូវបានបញ្ជូនទៅព្យាបាលជាបន្តបន្ទាប់ រួចហើយផងដែរ។ ក្នុងការចុះទៅពិនិត្យមើលនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានគូសបញ្ជាក់ឲ្យដឹងផងដែរថា ថ្មីៗនេះនៅក្នុងខេត្តកំពុងមានការឆ្លងច្រើនពីជំងឺកូវីដ19ទាំងពលករទើបត្រឡប់មកពីប្រទេសថៃ និងអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដោយក្នុងនោះ រួមទាំងមន្ត្រីនិងបុគ្គលិកសុខាភិបាល…
-
សម្ដេចតេជោ៖ វ៉ាក់សាំងចំនួន ៤លានដូសទៀត បានដឹកពីប្រទេសចិន មកដល់ប្រទេសកម្ពុជាទៀតហើយ

ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុកផ្លូវការនៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ៤លានដូសថែមទៀត បានដឹកពីប្រទេសចិន មកដល់ប្រទេសកម្ពុជាបន្តទៀតហើយ នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១នេះ។ សម្ដេចបន្តថា វ៉ាក់សាំងដែលដឹកមកដល់នៅថ្ងៃនេះ មានវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៣លានដូស និងវ៉ាក់សាំងស៊ីណូហ្វាម ១លានដូស។ វ៉ាក់សាំង៤លានដូសនេះ គឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា។ គិតចាប់តាំងពីថ្ងៃទី០៧ ខែកុម្ភៈ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងប្រមាណ១៧លានដូសរួចហើយ។ សម្ដេចតេជោ បញ្ជាក់ថា វ៉ាក់សាំង គឺយុទ្ធសាស្ត្រមួយសម្រាប់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាការពារសុខភាពរបស់ប្រជាពលរដ្ឋពីជំងឺកូវីដ១៩។ តាមរយៈវ៉ាក់សាំង ដែលកម្ពុជាទទួលបានជាបន្តបន្ទាប់ ជួយឱ្យកម្ពុជាសម្រេចផែនការលើការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋផងដែរ៕