-
ក្រសួងប្រៃសណីយ៍បន្ថែមពេលវេលា ធ្វើការចែកចាយឧបរណ៍តេស្ដរហ័សអង់ទីហ្សែនកូវីដ-១៩

រាជធានីភ្នំពេញ៖ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានបញ្ជាក់ពីការបន្ថែមពេលវេលាធ្វើការងារពីថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៦ល្ងាចដើម្បីឱ្យទៅទទួលយកឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩។ការបន្ថែមពេលវេលានេះដើម្បីពន្លឿន និងសម្រួលក្នុងការទទួលយកឧបករណ៍មួយនេះ ឱ្យបានទាន់ពេលវេលា។ បើយោងតាមក្នុងទំព័រហ្វេសប៊ុករបស់ក្រសួងប្រៃសណីយ៍នៅថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២១នេះបានបញ្ជាក់ដល់ថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធ ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុ និងទីតាំងប្រមូលផ្តុំដែលមានការគ្រប់គ្រងទាំងអស់ ដែលបានដាក់បញ្ជាទិញ និងទទួលការបញ្ជាក់រួចរាល់ អាចអញ្ជើញទៅទទួលយកឧបករណ៍តេស្ដរហ័សតាមពេលវេលាកំណត់ខាងលើ ឬពេលវេលាកំណត់ដោយមន្ត្រីទទួលបន្ទុក។ ទោះយ៉ាងណាក្តីក្រសួងប្រៃសណីយ៍ក៏បានសុំឱ្យមានការយោគយល់អធ្យាស្រ័យពីសំណាក់បងប្អូន ដែលមានតម្រូវប្រើជាលក្ខណៈគ្រួសារមិនទាន់អាចដោះស្រាយជូនបានពេញលេញ ព្រោះជាគោលការណ៍ក្រសួងផ្តល់អាទិភាពជូនស្ថាប័នដែលមានបុគ្គលិកច្រើន ហើយកំពុងប្រឈមនឹងហានិភ័យ៕ដោយ៖ម៉ាដេប៉ូ
-
អជ្ញាធររាជានីភ្នំពេញសម្រេច ដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩

អជ្ញាធររាជានីភ្នំពេញសម្រេច ដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។
-
ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះមានចំនួន៦ម៉ឺន៨ពាន់៨៤ករណី និងការស្លាប់ថ្មីមានចំនួន១ពាន់២០៩នាក់

ការឆ្លងថ្មីនៅថ្ងៃនេះបានកើតឡើងលើប្រទេសចំនួន៩គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,សឹង្ហបុរី, ថៃ, កម្ពុជា, វៀតណាម, និងប្រទេសឡាវ។ ប្រទេសដែលមានការស្លាប់ថ្មីមាន៧ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, ហ្វីលីពីន, មីយ៉ាន់ម៉ា, ថៃ, ម៉ាឡេស៊ី, វៀតណាម, និងប្រទេសកម្ពុជា។ប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មីចំនួន៣ម៉ឺន៨ពាន់១២៤ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២លាន៤៥ម៉ឺន៥ពាន់៩១២ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន៨៧១នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៦ម៉ឺន៤ពាន់៦៣១ករណី។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងនិងការស្លាប់ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។ចំណែកប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មី ចំនួន៩ពាន់១៨០ករណីដែលនាំឲ្យការឆ្លងសារុបចំនួន៨១ម៉ឺន៧ពាន់៨៣៨ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន៧៧នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៥ពាន់៩៨០នាក់។នៅក្នុងប្រទេសហ្វីលីពីនមានការឆ្លងថ្មីចំនួន៥ពាន់៨៨១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន៤៦ម៉ឺន១ពាន់៤៥៥ករណី។ ចំណែកការស្លាប់ថ្មីនៅថ្ងៃនេះមានចំនួន៧០នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២ម៉ឺន៥ពាន់៧២០នាក់។ប្រទេសថៃមានការឆ្លងថ្មីចំនួន៩ពាន់២៧៦ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣១ម៉ឺន៧ពាន់៥០៦ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៧២ករណីដែលនាំឲ្យការស្លាប់សារុបមានចំនួន២ពាន់៥៣៤ករណី។ប្រទេសមីយ៉ាន់ម៉ានមានការឆ្លងថ្មីចំនួន៤ពាន់១៣២ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១៨ម៉ឺន៥៥ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៥១នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៣ពាន់៦២១នាក់។ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន១០ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន២ពាន់៦៧៨ករណី។ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន៩៨៨ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៥ម៉ឺន៩ពាន់៤៥ករណី។ ចំណែកការស្លាប់ថ្មី៣០ដែលនាំឲ្យការស្លាប់សារុបមានចំនួន៨៥៥នាក់។ប្រទេសវៀតណាមមានការឆ្លងថ្មី៤២៥ករណីដែលនាំឲ្យការឆ្លងសារុបចំនួន២ម៉ឺន៤ពាន់៨១០ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន២នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១០៤នាក់។ប្រទេសឡាវមានការឆ្លងថ្មីចំនួន៦៨ករណីដែលនាំឲ្យការឆ្លងសារុបចំនួន២ពាន់៥៣៧ករណី។ប្រទេសដែលមិនរងការឆ្លងថ្មីនោះគឺប្រទេសប្រុយណេ។គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៥លាន៣៨ម៉ឺន២ពាន់១០២ករណី, និងការស្លាប់មាន១០ម៉ឺន៣ពាន់៤៨៧នាក់។បើគិតសារុបនៅលើសាកលលោកនោះវិញការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ១៨៦លានករណី, និងការស្លាប់មានជាង៤លាន២០ម៉ឺននាក់។
-
ប្រមុខរាជរដ្ឋាភិបាល៖ កម្ពុជា នឹងទិញវ៉ាក់សាំងបន្ថែម និងកំពុងពិចារណា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដូសទី៣ និងក្មេងអាយុក្រោម១៨ឆ្នាំ

ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័តមានស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃសុក្រ ទី០៩ ខែកក្កដា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល នឹងបន្តទិញវ៉ាក់សាំងកូវីដ-១៩ និងសម្រេចបន្តការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋកម្ពុជា ឱ្យបានតាមផែនការកំណត់ ព្រមទាំងពិចារណាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋដូសទី៣ និងចាក់ជូនក្មេងក្រោមអាយុ១៨ឆ្នាំ ។ យោងតាមប្រភពខាងលើ នៅក្នុងកិច្ចប្រជុំនេះ, សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យគ្រប់ក្រសួងស្ថាប័ន ត្រូវយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ ឧបករណ៍តេស្ដរហ័សដោយសន្សំសំចៃ និងប្រើថវិកាសន្សំ ដើម្បីទិញឧបករណ៍តេស្ដរហ័ស សម្រាប់ប្រើប្រាស់នៅក្នុងសាមីក្រសួង/ស្ថាប័ន។ ជាមួយគ្នានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ណែនាំដល់រដ្ឋបាលខេត្តនៅតាមព្រំដែន និងអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាព ការធ្វើចត្តាឡីស័កចំពោះពលករ និងប្រជាពលរដ្ឋ ដែលឆ្លងដែនចូលព្រះរាជាណាចក្រកម្ពុជា ឱ្យបានម៉ត់ចត់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ បំប្លែងថ្មី DELTA ដ៏កាចសាហាវកុំឱ្យចូលមកក្នុងសហគមន៍។ សម្តេចតេជោ បានបញ្ជាក់ដែរថា គ្រប់ក្រសួង/ស្ថាប័ន ត្រូវអនុវត្តការងារតាមប្រព័ន្ធអនឡាញ ដើម្បីធានារក្សាប្រក្រតីភាពការងារ និងចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩…
-
រដ្ឋបាលខេត្តបាត់ដំបង បានចេញនូវសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ទាំង១០នៃក្រុងបាត់ដំបងពាក់ព័ន្ធនិងទីតាំងដែលត្រូវផ្តល់និងចាក់វ៉ាក៎សាំងការពារជម្ងឺឆ្លងកូវីដ-19

រដ្ឋបាលខេត្តបាត់ដំបង បានចេញនូវសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ទាំង១០នៃក្រុងបាត់ដំបងពាក់ព័ន្ធ និងទីតាំងដែលត្រូវផ្តល់និងចាក់វ៉ាក៎សាំងការពារជម្ងឺឆ្លងកូវីដ-19 ជូនដល់ប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី ១៨ឆ្នាំដល់៦០ឆ្នាំនៅតាមទីតាំង ដែលបានកំណត់ចំនួន០៨ទីតាំង ក្នុងទីប្រជុំជនក្រុងបាត់ដំបង ខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ តទៅ
-
អូស្ត្រាលី៖ ស្ងប់មួយរយៈ ពលរដ្ឋខ្លះមិនសូវពាក់ម៉ាស ស្រាប់ផ្ទុះកូវីដឡើងវិញ

រដ្ឋាភិបាលអូស្រ្តាលី នៅថ្ងៃសុក្រទី៩ កក្កដា ២០២១ បានអំពាវនាវដល់អ្នករស់នៅក្នុងទីក្រុងស៊ីដនីឱ្យស្នាក់នៅក្នុងផ្ទះ ដោយបានក្រើនរំលឹកថា ការបិទខ្ទប់រយៈពេល ៣ សប្តាហ៍អាចនឹងបន្តទៀត ខណៈពួកគេកំពុងព្យាយាមគ្រប់គ្រងការផ្ទុះឡើងនូវករណីឆ្លងមេរោគកូវីដ១៩នៅ ស្របពេលទីក្រុងនេះបានរាយការណ៍អំពីការកើនឡើងនូវករណីឆ្លងប្រចាំថ្ងៃដ៏ខ្ពស់បំផុត នៅក្នុងឆ្នាំនេះ។ បើទោះបីជាបីជាបិទខ្ទប់ ២សប្តាហ៍មកហើយ ក៏ស៊ីដនីគេរកឃើញឆ្លងកូវីដក្នុងអត្រាដ៏ខ្ពស់បំផុត ក្នុងពេលប៉ុន្មានខែមកនេះ ដោយម្សិលមិញ រកឃើញ៣៨ករណី ខណៈដែលវីរុសបម្លែងថ្មី ឌែលតា បានឡើងជាង៣៧០ករណីហើយ។ មុនពេលផ្ទុះកូវីដ១៩ឡើងវិញនេះ អូស្ត្រាលីត្រូវបានគេដឹងថា ហាក់គ្រប់គ្រងជំងឺកូវីដបាន ដោយប្រជាពលរដ្ឋមិនសូវមានការពាក់ម៉ាសទេ តែពេលនេះ ចាប់តាំងពីមានវីរុសបម្លែងថ្មីមក អូស្ត្រាលីបារម្ភឡើងវិញហើយ៕
-
វៀតណាមបានវ៉ាក់សាំង Astrazeneca ជិត១លានដូសទៀត

វៀតណាមទទួលបានវ៉ាក់សាំង Astrazeneca ចំនួនជាង៩៨ម៉ឺនដូសបន្ថែមទៀត ត្រូវបានបញ្ជូនទៅដល់ប្រទេសវៀតណាម កាលពីព្រឹកថ្ងៃទី៩ កក្កដា ២០២១ តាមរយៈកិច្ចព្រមព្រៀងទិញផង និងជំនួយបរទេសផង នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន VNexpress។ ប្រភពបន្តថា ក្នុងចំណោមនេះ មាន៥៨ម៉ឺនដូស គឺជាផ្នែកមួយនៃការបញ្ជាទិញ៣០លានដូស ខណៈជាង៤០ម៉ឺនដូសទៀត គឺជាជំនួយរបស់ជប៉ុន។ មកទល់ពេលនេះ វ៉ាក់សាំង Astrazeneca ប្រមាណ៥.៥លានដូសត្រូវបនបញ្ជូនទៅវៀតណាម តាមរយៈកុងត្រាទិញផង និង យន្តការកូវ៉ាក់ផង។ វៀតណាមបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ តាំងពីខែមីនា ដោយបានចាក់ជូនពលរដ្ឋជាង៣លាន៩សែននាក់ហើយ ប៉ុន្តែអ្នកទទួលដូសទី២ មាន២៤៩០០០នាក់៕
-
ស្ងាត់ៗ ភូមាឆ្លងកូវីដលើស១៨ម៉ឺននាក់ហើយ

ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបានចេញផ្សាយ នៅថ្ងៃទី៩ កក្កដាថា ចំនួនមនុស្សឆ្លងជំងឺកូវីដ១៩នៅប្រទេសមីយ៉ាន់ម៉ាបានកើនដល់ ១៨ម៉ឺន៥៥នាក់ហើយ គិតត្រឹមថ្ងៃទី៨ កក្កដា។ កំណើនខ្លាំងនេះបានកើតមាន ក្រោយក្រសួងសុខាភិបាលប្រកាសពីការឆ្លងថ្មីជាង៤ពាន់នាក់ ក្នុងពេល២៤ម៉ោង។ អ្នកស្លាប់មាន៥១នាក់ទៀត ធ្វើឲ្យអ្នកស្លាប់កើនដល់ ៣៦២១នាក់ហើយ នៅភូមា។ ក្នុងចំណោមជាង១៨ម៉ឺននាក់ ភូមាក៏បានព្យាបាលឲ្យជាសះស្បើយ ១៤២៣៩នាក់ ខណៈដែលមនុស្សជិត៣លាននាក់ត្រូវបានតេស្តសំណាក៕
-
អ្នកព្យាបាលជំងឺកូវីដ-១៩នៅតាមផ្ទះ គិតមកដល់ម៉ោងនេះបានកើនឡើងដល់ជិត ១ពាន់នាក់ហើយ និងមានអ្នកជាសះស្បើយ ជាច្រើន រយនាក់ផងដែរ

ភ្នំពេញ៖ អ្នកជំងឺព្យាបាលជំងឺកូវីដ-១៩នៅតាមផ្ទះ គិតមកដល់ម៉ោងនេះបានកើនឡើងដល់ចំនួនជិត១ពាន់នាក់ហើយ ហើយក្នុងចំនួននេះ ក៏មានអ្នកជាសះស្បើយពីជម្ងឺនេះជាច្រើនរយនាក់ផងដែរ ក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ និងអាជ្ញាធរ ទៅតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងលើកទឹកចិត្តអោយមានការព្យាបាលជម្ងឺកូវីដ-១៩នៅតាមផ្ទះ ខណៈដែលជម្ងឺនេះពីមួយថ្ងៃទៅមួយថ្ងៃមិនមានការថមថយសោះ។ នេះបើតាមការបង្ហាញឱ្យដឹងក្នុងកិច្ចប្រជុំមួយតាមរយៈ Video Conference ជាមួយលោក ស្នងការការនគរបាលរាជធានី លោកមេបញ្ជាការកងរាជអាវុធហត្ថរាជធានី អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរសុខាភិបាល ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ កក្កដា ២០២១នៅសាលារាជធានីភ្នំពេញ ។ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា គិតមកដល់ម៉ោងនេះ អ្នកព្យាបាលជំងឺកូវីដ-១៩នៅតាមផ្ទះ បានកើនឡើងដល់ចំនួន៩១៥នាក់ហើយ ហើយក្នុងចំនួននេះ មានអ្នកសះជាពីជម្ងឺនេះ ចំនួន២៦៨នាក់ និងមានអ្នកកំពុងព្យាបាលចំនួន៦៤៧នាក់ ស្រីចំនួន៣១៧នាក់។ លោកបញ្ជាក់ថា ការកើនឡើងនូវចំនួនអ្នកព្យាបាលជំងឺកូវីដ-១៩នៅតាមផ្ទះនៅប៉ុន្មានថ្ងៃនេះ ដោយសារតែយើងបានលើកទឹកចិត្តអោយពួកគាត់បានព្យាបាលជំងឺកូវីដ-១៩នៅតាមផ្ទះ ។ លោកបន្តថា ចំពោះអ្នកជម្ងឺដែលមាននឹងកំពុងព្យាបាលនៅតាមមណ្ឌល ពួកគាត់អាចសុំការអនុញ្ញាតិ សូមប្តូរទៅព្យាបាលនៅតាមផ្ទះវិញបាន តែត្រូវមានកិច្ចសន្យាមួយ ជាមួយក្រុមការងារដោយភ្ជាប់នូវ លក្ខខ័ណ្ឌច្បាប់មួយចំនួន ហើយយើងជាអ្នករាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីគ្រប់គ្រង មើលខុសត្រូវពួកគាត់។ លោក ឃួង…
-
អភិបាលខេត្តតាកែវ អញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនពលរដ្ឋ ព្រះសង្ឃ និងកម្មករ កម្មការនី ទូទាំងក្រុងដូនកែវ

តាកែវ៖ នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែកក្ដដា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ ឯកឧត្តម វេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរ សុខាភិបាលខេត្ត លោក កង អាណាន់ អភិបាលក្រុងដូនកែវ និងមន្រ្តីពាក់ព័ន្ធ បានអញ្ជើញ ប្រកាសបើកយុទ្ធនាការចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ពលរដ្ឋ ព្រះសង្ឃ និង កម្មករ កម្មការនី ទូទាំងក្រុងដូនកែវ។ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានប្រសាន៍ថា ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់នូវវ៉ាក់ សាំងចាក់ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងប្រទេស។ ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា អ្នកដែលបានចាក់វ៉ាក់សាំងលើកទី១ រួចហើយ ត្រូវតែអនុវត្តតាមវិធាន សុខាភិបាល…