-
អាមេរិកដឹកជំនួយ Moderna ២លានដូស ដល់វៀតណាមហើយ

-
អាមេរិក៖ គ្រូបង្រៀន សិស្សមិនបាច់ពាក់ម៉ាសទៀតទេ បើចាក់វ៉ាក់សាំងរួច

គ្រូបង្រៀន និងសិស្សសាលាដែលបានចាក់វ៉ាក់សាំងរួច មិនចាំបាច់ពាក់ម៉ាសទេ ពេលចូលក្នុងអគារសាលា នេះបើតាមនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងអាមេរិកហៅកាត់ថា CDC នាថ្ងៃសុក្រទី១០ កក្កដា ២០២១នេះ។ ការបន្ធូរបន្ថយនេះបានកើតមានឡើងក្នុងពេលមានយុទ្ធនាការចាក់វ៉ាក់សាំងថ្នាក់ជាតិ ដោយកុមារវ័យ១២ឆ្នាំ ក៏ចាក់ដែរ ហើយក៏ស្របពេលចំនួនអ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងស្លាប់ព្រោះកូវីដ១៩ ធ្លាក់ចុះច្រើន៕ ប្រភពពី CGTN
-
លោកឃួង ស្រេង ប្រជុំតាមរយៈ Video Conference ពិនិត្យ ពិភាក្សាលើ សំណើរបស់សមាគម រោងចក្រ សហគ្រាស ដើម្បីរិះរកវិធានការទប់ស្កាត់ជម្ងឺកូវីដ-១៩

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនាល្ងាចថ្ងៃទី០៩ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ដើម្បីពិនិត្យ និងពិភាក្សាលើ សំណើរបស់សមាគម រោងចក្រ សហគ្រាស វិស័យឯកជននានា ក្នុងគោលបំណងទប់ស្កាត់អោយបាននូវការរីករាលដាលជម្ងឺកូវីដ-១៩ ខណៈដែលជម្ងឺមិនមានការថមថយនៅឡើយ។ កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាព លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ កិច្ចប្រជុំបានពិភាក្សាគ្នា លើសំណើរបស់សមាគម រោងចក្រកាត់ដេរកម្ពុជា (GMAC), សហព័ន្ធនិយោជកនិងសមាគមពាណិជ្ជកម្មកម្ពុជា (cAMFEBA), សមាគម ស្បែកជើងកម្ពុជា (CFA), និងសមាគមពាណិជ្ជកម្មជប៉ុននៅកម្ពុជា (JBAC)។ ជាមួយគ្នានោះ ក៏បានពិភាក្សាគ្នាអំពីការដាក់ឲ្យដំណើរការការ ព្យាបាលតាមផ្ទះ និងយន្តការឆ្លើយតបចំពោះកាេងារនេះផងដែរ។សំណើរបស់សមាគម រោងចក្រកាត់ដេរកម្ពុជា (GMAC),បានលើកឡើងថា វិស័យឯកជន បើបានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ចំនួន២ដូសហើយ គួរ កាត់បន្ថយពីការធ្វើចត្តាឡីស័ក ពី១៤ថ្ងៃមកនៅ៧ថ្ងៃវិញ ហើយវិស័យឯកជនពេលនេះក៏ឧបករណ៍សំរាប់ធ្វើតេស្តរហ័សរកកូវិដ-១៩…
-
ទេសរដ្ឋមន្រ្តី គន់ គីម សរសើរសកម្មភាពរបស់បញ្ជាការដ្ឋានអង្គរក្សក្នុងការដឹកជញ្ជូនសម្ភារៈគ្រប់បែបយ៉ាងជូនដល់ពលរដ្ឋរងគ្រោះដោយសារកូវីដ-១៩

អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងកោតសរសើរចំពោះសកម្មភាពរបស់កងកម្លាំងនៃបញ្ជាការដ្ឋានអង្គរក្ស ដែលបានខិតខំទាំងយប់ទាំងថ្ងៃ ដោយមិនខ្លាចនឿតហត់ ក្នុងការដឹកជញ្ជនស្បៀង និងសម្ភារៈផ្សេងៗជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារបញ្ហាកូវីដ១៩ .នាពេលកន្លងទៅនេះ មិនថានៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានានោះ។ ថ្លែងក្នុងពិធីចែកសម្ភារៈបរិក្ខា សម្រាប់បង្ការ ទប់ស្កាត់ និងសង្រ្គោះគ្រោះហន្តរាយ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ នៅបញ្ជាការដ្ឋានអង្គរក្ស។ ឯកឧត្តម គន់ គីម បានលើកឡើងថា សកម្មភាពរបស់នាយទាហានពលទាហាន នៃបញ្ជាការដ្ឋានអង្គរក្ស នាពេលកន្លងមកក៍ដូចសព្វថ្ងៃនេះគឺមិនអាចកាត់ថ្លៃបាននោះឡើយ ដោយពួកគេបានខិតខំលើកដាក់ ដឹកជញ្ជូនទាំងយប់ទាំងថ្ងៃនូវស្បៀងអាហារ និងសម្ភារៈជាច្រើនទៀតជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានបិទខ្ទប់ដោយសារបញ្ហាកូវីដ១៩ ហើយតាមរយៈសកម្មភាពទាំងនេះ គឺជាការបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា នាយទាហានពលទាហានទាំងអស់ពិតជាស្រលាញ់ប្រជាពលរដ្ឋ និងគិតគួអំពីសុខភាពរបស់ប្រជាពលរដ្ឋដូចអ្វីដែលរាជរដ្ឋាភិបាលបានកំពុងធ្វើនោះ។ ជាមួយគ្នានោះដែរឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ក៏បានជម្រុញដល់នាយទាហានពលទាហាននៃបញ្ជាការដ្ឋានអង្គរក្សទាំងអស់បន្តខិតខំកិច្ចការងាររបស់ខ្លូនឲ្យបានខ្ជាប់ខ្ជូនបន្ថែមទៀត ជាពិសេសសកម្មភាពចុះជួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារបញ្ហាកូវីដ១៩ និងគ្រោះមហន្តរាយផ្សេងៗទៀត។ ហើយជាងនេះទៅទៀតឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានអំពាវនាវដល់នាយទាហានពលទាហានទាំងអស់ ត្រូវបន្តអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលដោយត្រូវប្រកាន់ខ្ជាប់គ្រប់ពេលវេលាទាំងអស់នូវិធាន៣ការពារ និង៣កុំនោះ។…
-
អង្គការ WHO៖ អត្ថប្រយោជន៍នៃវ៉ាក់សាំង Covid-19 ប្រើប្រាស់បច្ចេកវិទ្យា mRNA មានច្រើនជាងហានិភ័យនៃបញ្ហារលាកបេះដូងដ៏កម្រ

ស្វីស៖ ក្រុមប្រឹក្សាយោបល់របស់អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រនេះបញ្ជាក់ថា គុណប្រយោជន៍នៃវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដែលប្រើប្រាស់បច្ចេកវិទ្យា mRNA មានច្រើន ហើយហានិភ័យមានតិចតួចប៉ុណ្ណោះ ដែលពួកវា (វ៉ាក់សាំង)អាចបង្កអោយមានបញ្ហារលាកបេះដូងដ៏កម្រ ខណៈការចាក់វ៉ាក់សាំងអាចកាត់បន្ថយការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងករណីស្លាប់ជាដើម ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អង្គការ WHO បានបញ្ជាក់ថា ករណីដ៏កម្រនៃការរលាកសាច់ដុំបេះដូង និងរលាកស្រោមបេះដូងត្រូវបានគេសង្កេតឃើញ បន្ទាប់ពីទទួលការចាក់វ៉ាក់សាំង Covid-19 ដែលប្រើប្រាស់បច្ចេកវិទ្យា mRNA ដោយការបញ្ជាក់នេះចង់សំដៅទៅលើការចាក់វ៉ាក់សាំងពីរដូសដែលប្រើប្រាស់បច្ចេកវិទ្យានេះរបស់ក្រុមហ៊ុនផលិតឱសថ Pfizer-BioNTech និង Moderna ។ បើតាមសេចក្តីថ្លែងការណ៍ដដែលនេះ គុណប្រយោជន៍នៃវ៉ាក់សាំង Covid-19 ដែលប្រើប្រាស់បច្ចេកវិទ្យា mRNA មានច្រើនជាងហានិភ័យ ក្នុងការកាត់បន្ថយការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងករណីស្លាប់ដោយសារវីរុសដ៏កាចសាហាវមួយនេះជាដើម ។ គួរកត់សម្គាល់ នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ និយ័តករឱសថអឺរ៉ុបបញ្ជាក់ថា ខ្លួនបានរកឃើញករណីដែលអាចកើតឡើង ដែលមានទំនាក់ទំនងគ្នារវាងការរលាកស្រោមបេះដូង និងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុន Pfizer-BioNTech និង Moderna ។ ជាមួយគ្នានេះ ពួកគេក៏បានធ្វើការសង្កត់ធ្ងន់ផងដែរថា គុណប្រយោជន៍នៃការចាក់វ៉ាក់សាំងបង្ការោគមានចំនួនច្រើនជាងហានិភ័យ ៕ ប្រភព៖ CNA
-
មេដឹកនាំយោធាមីយ៉ាន់ម៉ា៖ រុស្ស៊ីនឹងផ្គត់ផ្គង់វ៉ាក់សាំង Covid-19 ចំនួន២លានដូសដល់មីយ៉ាន់ម៉ា ចំពេលជំងឺកូវីដ-១៩រាតត្បាតកាន់តែអាក្រក់ខ្លាំង

មីយ៉ាន់ម៉ា៖ មេដឹកនាំយោធាមីយ៉ាន់ម៉ានៅថ្ងៃសុក្រនេះបញ្ជាក់ថា រុស្ស៊ីបានព្រមព្រៀងផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន២លានដូសគិតចាប់ពីខែនេះ ខណៈដែលប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ បានរាយការណ៍ពីករណីឆ្លង និងស្លាប់កើនឡើងខ្លាំង ។ អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា មីន អោងហ្លេង ជាអ្នកដឹកនាំធ្វើរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ ទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អោង សានស៊ូជី ចេញពីអំណាចបានបញ្ជាក់ថា ជំងឺឆ្លងបាននិងកំពុងរីករាតត្បាតយ៉ាងឆាប់រហ័សនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយថា មន្រ្តីជាន់ខ្ពស់ការពារជាតិរុស្ស៊ីបានប្រាប់លោកថា ជំនួយវ៉ាក់សាំងបានធ្វើដំណើរទៅហើយ ។ លោក មីន អោងហ្លេង បានថ្លែងនៅក្នុងសន្ទរកថាតាមកញ្ចក់ទូរទស្សន៍ Myawaddy ដែលគ្រប់គ្រងដោយយោធាថា ខ្ញុំបានប្រាប់ពួកគេ (រុស្ស៊ី) ថា ខ្ញុំត្រូវការវ៉ាក់សាំង២លានដូស ហើយពួកគេនឹងផ្តល់អោយ ។ ការអះអាងបែបនេះរបស់លោក មីន អោងហ្លេង ត្រូវបានធ្វើឡើងបន្ទាប់ពីមេដឹកនាំយោធាមីយ៉ាន់ម៉ារូបនេះ បាននិយាយកាលពីខែមុនថា រូបលោកបានកំពុងរង់ចាំការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់រុស្ស៊ីចំនួន៧លានដូស ។ បើតាមលោក មីន អោងហ្លេង មីយ៉ាន់ម៉ាចង់បង្កើតទីតាំងផលិតវ៉ាក់សាំង Covid-19 នៅក្នុងស្រុកផ្ទាល់ ហើយរុស្ស៊ីចង់សហការ និងបញ្ជូនគណៈប្រតិភូទៅត្រួតពិនិត្យរោងចក្រផលិតរបស់ខ្លួន ក្នុងអំឡុងខែនេះ ។ យ៉ាងណាមិញ លោកមិនបានបញ្ជាក់លម្អិតទៀតនោះទេ ៕ ប្រភព៖ Reuters
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨៦លាន៨៣ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៣ម៉ឺននាក់ និងជាសះស្បើយ១៧០លាន៨៨ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៨៦លាន៨៣ម៉ឺន៩ពាន់៥៧៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៣ម៉ឺន៥ពាន់១៦៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៧០លាន៨៨ម៉ឺន៧ពាន់៧៤៤នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៧១ម៉ឺន១ពាន់៤១៦នាក់ ស្លាប់ចំនួន៦២ម៉ឺន២ពាន់៧០៨នាក់ និងជាសះស្បើយចំនួន២៩លាន២២ម៉ឺន២ពាន់៩៧២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣០លាន៧៩ម៉ឺន៤ពាន់៧៥៦នាក់ ស្លាប់៤០ម៉ឺន៧ពាន់១៧៣នាក់ និងជាសះស្បើយ២៩លាន៩២ម៉ឺន៥ពាន់៨៨៣នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៩លាន២ម៉ឺន៤៩៩នាក់ ស្លាប់ចំនួន៥៣ម៉ឺន១ពាន់៧៧៧នាក់ និងជាសះស្បើយ១៧លាន៤៧ម៉ឺន៩ពាន់២៧៧នាក់ ៕ ប្រភព៖ worldometers
-
វ៉ាក់សាំង ចំនួន ៤លានដូសបន្ថែមទៀត បានមកដល់កម្ពុជា

-
ធ្ងន់ធ្ងរហើយ! ថៃបន្តឆ្លងប្រចាំថ្ងៃ ជិត១ម៉ឺននាក់ ស្លាប់ជាង៩០នាក់

ក្រសួងសុខាភិបាលថៃបានប្រកាសនាព្រឹកថ្ងៃទី១០ កក្កដា ២០២១នេះថា ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ ថៃមានឆ្លងជំងឺកូវីដ១៩ ករណីថ្មីចំនួន៩៣២៦នាក់ទៀត ហើយស្លាប់៩១នាក់។ ម្សិលមិញនេះ ថៃក៏បានប្រកាសពីការឆ្លងក្បែរម៉ឺននាក់ ប្រចាំថ្ងៃផងដែរ។ ថៃឆ្លងកូវីដ១៩ សរុប៣៣៦១៥៨នាក់ហើយ ជាសះស្បើយ ២៤៣៩១៨នាក់ ស្លាប់២៦២៥នាក់។ ករណីឆ្លងថ្មីទាំងជិត១ម៉ឺននាក់ម្សិលមិញ ក៏បន្តមានអ្នកឆ្លងក្នុងពន្ធនាគារ១៩២នាក់បន្ថែមទៀតដែរ ហើយម្សិលមិញ ក៏មានជាវិញ ជាង៣៨០០នាក់ដែរ៕
-
ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យស្វែងយល់ពីស្ថានភាពរបស់ក្រុមគ្រូពេទ្យព្យាបាលអ្នកជម្ងឺកូវីដ-19 និងអ្នកជំងឺដែលកំពុងទទួលការព្យាបាល នៅតាមមណ្ឌលចត្តាឡីស័ក

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានដឹកនាំក្រុមការងារថ្នាក់ខេត្ត ដើម្បីចុះពិនិត្យមើលពីស្ថានភាពទីតាំងរៀបចំជាកន្លែងស្នាក់នៅនិងព្យាបាលអ្នកជំងឺកូវីដ-19ស្រាលៗ និងស្វែងយល់បន្ថែមពីស្ថានភាពប្រឈមនិងការលំបាកនានា របស់ក្រុមគ្រូពេទ្យនៅតាមមណ្ឌលព្យាបាលទាំងនោះព្រមទាំងទទួលយកនូវសំណូមពរចាំបាច់មួយចំនួនពីក្រុមគ្រូពេទ្យ ពីអាជ្ញាធរនៃរដ្ឋបាលស្រុកនីមួយៗ ដើម្បីរិះរកនូវដំណោះស្រាយឆ្លើយតបសមស្របជូនដល់ក្រុមគ្រូពេទ្យ និងអាជ្ញាធរនៅទីនោះ។ ក្នុងនោះរួមមាន៖ ស្រុកថ្មគោល បវេល សំពៅលូន ភ្នំព្រឹក និងស្រុកកំរៀង។ សកម្មភាពចុះត្រួតពិនិត្យមើល អំពីស្ថានភាពខាងលើនេះ គឺធ្វើឡើងនៅព្រឹក ថ្ងៃទី០៩ ខែកក្កដាឆ្នាំ២០២១ ដោយមានវត្តមាន អមដំណើរពីឯកឧត្តមជាអភិបាលរងខេត្ត ស្នងការខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ឯកឧត្តមជាទីប្រឹក្សាសម្តេចក្រឡាហោម និងថ្នាក់ដឹកនាំនៃមន្ទីរវិស័យជំនាញពាក់ព័ន្ធសំខាន់ៗមួយចំនួន។ ជាពិសេស លោកអ៊ុក វិទ្យា អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង ព្រមទាំងអាជ្ញាធរមូលដ្ឋាននៅក្នុងស្រុកនិមួយៗ ផ្ទាល់ផងដែរ។ ការចុះស្វែងយល់នេះគឺក្នុងគោលបំណងផ្តោតសំខាន់ ដើម្បីផ្តល់ នូវ កម្លាំងចិត្តដល់ក្រុមគ្រូពេទ្យ កងកម្លាំងនិងអ្នកពាក់ព័ន្ធ ដើម្បីជំរុញដល់ការយកចិត្តទុកដាក់ក្នុងការថែទាំនិងព្យាបាលដល់អ្នកជំងឺ។ការចុះពិនិត្យមើលតាមមណ្ឌលចត្តាឡីស័ក និងការធ្វើចត្តាឡីស័ករបស់បងប្អូនពលករដែលកំពុង សម្រាកនៅក្នុងមណ្ឌលទាំងនោះ និងបានផ្តល់នូវអនុសាសន៍មួយចំនួន ក្នុងការលើកកម្ពស់នូវវិធានការនានា ក្នុងការអនុវត្តនូវវិធានសុខាភិបាលឲ្យបានម៉ឺងម៉ាត់ ដោយមិនត្រូវធ្វេសប្រហែសនោះឡើយ។ជាមួយគ្នានេះផងដែរឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានបន្តដំណើរចុះត្រួតពិនិត្យមើលនៅតាមបណ្តាច្រកទ្វារព្រំដែន ដូចជា៖ ច្រកទ្វារអន្តរជាតិគីឡូ១៣…