-
ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៦៨នាក់ និងមានអ្នកស្លាប់ ៤នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាម រដ្ឋ បាលខេត្តការឆ្លងថ្មីទាំង៦៨នាក់រួមមាននៅក្រុងព្រៃវែង៦នាក់, ស្រុកបាភ្នំ១៤នាក់, ស្រុកព្រះសេ្ដច១៤នាក់, ស្រុកស្វាយអន្ទរ១០នាក់, ស្រុកពារាំង៧នាក់, ស្រុកពាមរក៍៥នាក់, ស្រុកកំពង់ត្របែក៤នាក់, ស្រុកស៊ីធរកណ្តាល៣នាក់, ស្រុកមេសាង២នាក់, ស្រុកកញ្ច្រៀច២នាក់ និង ស្រុកពាមជរម្នាក់។ ចំណែកអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ទាំងនោះ រួមមានទី១ ស្ត្រីអាយុ៥៥ឆ្នាំ នៅភូមិល្ពាច ឃុំបឹងព្រះ ស្រុកបាភ្នំ ទី២ ស្ត្រីអាុ៦៣ឆ្នាំ នៅភូមិយោតឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង និង២នាក់ទៀត រដ្ឋបាលខេត្តមិនទាន់បង្ហាញអត្តសញ្ញាណនៅឡើយ។ ខេត្តព្រៃវែង គិតមកដល់បច្ចុប្បន្ន មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១ពាន់៩៧២នាក់, ព្យាបាលជាសះស្បើយចំនួន១ពាន់៣២៨នាក់ និងមានអ្នកស្លាប់សារុបចំនួន៣៤នាក់។
-
ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី៧២នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺជាអ្នកស្រុកជីក្រែង៥នាក់, ក្រុងសៀមរាប៥០នាក់, ស្រុកប្រាសាទបាគង៣នាក់, ស្រុកសូទ្រនិគម៣នាក់, ស្រុកពួក៤នាក់ និងពលករមកពីប្រទេសថៃចំនួន៧នាក់។ នៅថ្ងៃទី៨កក្កដាឆ្នាំ២០២១ ខេត្តសៀមរាបមានអ្នកជំងឺកូវីដ១៩ចំនួន២០នាក់ បានជាសះស្បើយ និងស្លាប់២នាក់ផងដែរ។ អ្នកស្លាប់ទាំង២នាក់នោះ គឺទី១បុរសអាយុ៧៧ឆ្នាំ អាសយដ្ឋានភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប និងទី២ស្ត្រី អាយុ៦២ឆ្នាំ អាសយដ្ឋានភូមិត្នោតកំបុត ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ខេត្តសៀមរាប គិតមកដល់បច្ចុប្បន្នមាន អ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន២ពាន់៤៤នាក់, ព្យាបាលជាសះស្បើយចំនួន៧០៧នាក់និងស្លាប់២១នាក់។
-
កម្ពុជាចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង ៤លាន ៧សែននាក់ហើយ

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨កក្កដាឆ្នាំ២០២១ ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងសរុបមានចំនួន៤លាន៧សែន៥ម៉ឺន២៦៥នាក់ហើយ ដែលស្មើនឹង៤៧,៥០%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់១០លាននាក់ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងដូស ទី២រួចមានចំនួន៣លាន៥សែន២ម៉ឺន២ពាន់២១នាក់។ យុទ្ធនាការចាក់វ៉ាក់សាំង បានធ្វើឡើងក្នុងរាជធានីនិងខេត្តកណ្តាល ហើយបានបន្តចាក់វ៉ាក់សាំង តាមគោលដៅដទៃទៀត លើខេត្តចំនួន៦។ របាយការណ៍ក្រសួង ការពារជាតិថ្ងៃនេះ បានឲ្យដឹង ថាការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៦គឺខេត្តតាកែវ, កំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តកោះកុង កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស៦៧ម៉ឺន២ពាន់៥៥៩នាក់។
-
អាជ្ញាធរខណ្ឌមានជ័យចុះផ្អាកទីតាំង ភោជនីយដ្ឋាន រិទ្ធ វិទូ ជាបណ្តោះអាសន្នក្រោយពីផ្គេីនមិនស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាល

ភ្នំពេញ ៖ នៅវេលាម៉ោង៩យប់ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានចុះធ្វេីការផ្អាកភោជនីយ៍ដ្ឋាន គោដុត រិទ្ធ វិទូ មួយកន្លែងនៅតាមបណ្តោយបេតុង ចូលទៅទីលានចាក់សំរាមចាស់ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោយពីមិនស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាល។ សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា មុនចុះបង្ក្រាបទីតាំងខាងលេី មានប្រជាពលរដ្ឋល្អបានរាយការណ៍ថា ទីតាំងនោះមានការបេីកទទួលភ្ញៀវនិងមានទាំងបេីកបន្ទប់ខារ៉ាអូខេច្រៀងលេងទៀតផង។ ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងគណៈបញ្ជាការឯកភាពក៏បានចុះទៅដល់ទីតាំងខាងលេី ឃេីញថា មានបេីកបន្ទប់ខារ៉ាអូខេពិតប្រកដមែន តែគ្រាន់តែបេីកបន្ទប់ដោយមិនមានច្រៀងនោះទេ។ បន្ទាប់ពីចុះពិនិត្យជាក់ស្តែងទេី បកម្លាំងគណៈបញ្ជាការឯកភាពធ្វេីកិច្ចសន្យាបញ្ជប់និងផ្អាកជាបណ្តោះអាសន្ន និងមិនមានឃាត់ខ្លួនមនុស្សនោះទេ៕ដោយ៖ ជីម ភារ៉ា
-
ពលរដ្ឋបានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ មានជាង២លាន១សែននាក់គិតមកដល់ថ្ងៃទី០៧ខែកក្កដានេះ

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ មានចំនួនជាង២លាននាក់ហើយ គិតមកដល់ថ្ងៃទី០៧ខែកក្កដានេះ ខណៈដែលតួរលេខនេះនៅខ្វះ១ថ្ងៃគឺថ្ងៃ០៨កក្កដា ដែលជាថ្ងៃបញ្ចប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នៅក្នុងរាជធានីភ្នំពេញ។នេះបើតាមការបញ្ជាក់របស់លោកេជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាលនិងជាប្រធាន គ.វ.ក ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ខណៈដែលលោកជំទាវ និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ចើញប្រកាសបិទបញ្ចាប់ការចាក់វ៉ាក់សាំងនិងចុះពិនិត្យការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅវិទ្យាល័យជា ស៊ីម ជ្រោយចង្វា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ នៅរសៀលថ្ងៃទី០៨ កក្កដានេះ។លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំរបស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន យុទ្ធនាការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩បានចាប់ផ្ដើម ចាក់ វ៉ាក់សាំងនេះជូនប្រជាពលរដ្ឋកាលពីថ្ងៃទី ទី១០ខែកុម្ភៈឆ្នាំ២០២១ ហើយបើគិតមកដល់ត្រឹមថ្ងៃទី០៧ខែកក្កដាម្សិលមិញនេះ គឺមានប្រជាពលរដ្ឋដែលបានមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មានចំនួន ២១២៨៧៩១នាក់។ ចំណែកអ្នកដែលមិនបានទទួលការចាក់វ៉ាក់សាំងនេះ មានចំនួន ២៣៨០៤នាក់ ដោយអ្នកទាំងនេះ ជាប្រជាពលរដ្ឋដែលមានបញ្ហាសុខភាព ក្រោយពីក្រុមគ្រូពេទ្យបានពិនិត្យឃើញថា ពួកគាត់មិនអាចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩បាន។លោកជំទាវបន្តថា ការកើនឡើងចំនួនអ្នកចាក់រហូតដល់ជាង២លាន១សែននាក់ស្មើនឹង១២៣,៦៥ភាគរយនេះ គឺដោយសារយើងបានចាក់អោយប្រជាពលរដ្ឋមកពីខេត្ត ពិសេសបងប្អូនកម្មករនិងជនបរទេសនៅស្រុកខ្មែរ ។ដោយឡែកសម្រាប់អ្នកនៅភ្នំពេញចំនួនភាគរយដែលប្រជាពលរដ្ឋបានចាក់គឺមានចំនួន៩៩,២២ភាគរយ ហើយយចំនួនដែលនៅសល់ គឺជាចំនួនបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពមិនអាចចាក់វ៉ាក់សាំងបាន។លោកជំទាវវេជ្ជបណ្ឌិត ឱ…
-
ការឆ្លងថ្មីនៃវីរុសកូវីដ-១៩ ក្នុងប្រទេសអាស៊ានទាំង១០ កើនឡើងដល់ចំនួន ៦ម៉ឺន ៥ពាន់ ១០១ករណី និងការស្លាប់ថ្មីមានចំនួន ១ពាន់ ៣៤២នាក់

ការឆ្លងថ្មីនៅថ្ងៃនេះបានកើតឡើងលើប្រទេសចំនួន៩គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,សឹង្ហបុរី, ថៃ, កម្ពុជា, វៀតណាម, និងប្រទេសឡាវ។ ប្រទេសដែលមានការស្លាប់ថ្មីមាន៧ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, ហ្វីលីពីន, មីយ៉ាន់ម៉ា, ថៃ, ម៉ាឡេស៊ី, វៀតណាម, និងប្រទេសកម្ពុជា។ ប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មីចំនួន៣ម៉ឺន៨ពាន់៣៩១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២លាន៤១ម៉ឺន៧ពាន់៧៨៨ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន៨៥២នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៦ម៉ឺន៣ពាន់៧៦០ករណី។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងនិងការស្លាប់ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។ ចំណែកប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មី ចំនួន៨ពាន់៨៦៨ករណីដែលនាំឲ្យការឆ្លងសារុបចំនួន៨០ម៉ឺន៨ពាន់៦៥៨ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន១៣៥នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៥ពាន់៩០៣នាក់។នៅក្នុងប្រទេសហ្វីលីពីនមានការឆ្លងថ្មីចំនួន៥ពាន់៤៨៤ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន៤៥ម៉ឺន៥៨៥ករណី។ ចំណែកការស្លាប់ថ្មីនៅថ្ងៃនេះមានចំនួន១៩១នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២ម៉ឺន៥ពាន់៦៥០នាក់។ ប្រទេសថៃមានការឆ្លងថ្មីចំនួន៧ពាន់៥៨ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣០ម៉ឺន៨ពាន់២៣០ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៧៥ករណីដែលនាំឲ្យការស្លាប់សារុបមានចំនួន២ពាន់៤៦២ករណី។ ប្រទេសមីយ៉ាន់ម៉ានមានការឆ្លងថ្មីចំនួន៣ពាន់៩៤៧ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១៧ម៉ឺន៥ពាន់៩២៣ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៥៧នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៣ពាន់៥៧០នាក់។ ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន១៦ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន២ពាន់៦៦៨ករណី។ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន៩៥៤ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៥ម៉ឺន៨ពាន់៥៧ករណី។ ចំណែកការស្លាប់ថ្មី២៧ដែលនាំឲ្យការស្លាប់សារុបមានចំនួន៨២៥នាក់។ ប្រទេសវៀតណាមមានការឆ្លងថ្មី៣១៤ករណីដែលនាំឲ្យការឆ្លងសារុបចំនួន២ម៉ឺន៣ពាន់៣៨៥ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៥នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១០២នាក់។ ប្រទេសឡាវមានការឆ្លងថ្មីចំនួន៦៩ករណីដែលនាំឲ្យការឆ្លងសារុបចំនួន២ពាន់៤៦៩ករណី។ ប្រទេសដែលមិនរងការឆ្លងថ្មីនោះគឺប្រទេសប្រុយណេ។ គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៥លាន៣១ម៉ឺន៣ពាន់២៩ករណី, និងការស្លាប់មាន១០ម៉ឺន២ពាន់៣១៤នាក់។ បើគិតសារុបនៅលើសាកលលោកនោះវិញការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ១៨៥លានករណី, និងការស្លាប់មានជាង៤លាននាក់។
-
រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង សម្រេចបិទផ្លូវមុខផ្សារឆ្នាំង និងក្នុងបរិវេណផ្សារឆ្នាំង នៅក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់ពីរកឃើញអាជីវករលក់មាស ក្នុងផ្សារឆ្នាំង ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងម្នាក់វិជ្ជមានកូវិត19 កាលពីរសៀលថ្ងៃទី 7នៅព្រឹកថ្ងៃទី8 ខែកក្កដាឆ្នាំ 2021នេះ ក្រុមគ្រូពេទ្យបានបានសហការជាមួយអាជ្ញាធរខេត្តក្រុងចុះយកសំណាកលើអាជីវករក្នុងផ្សារឆ្នាំងជាលទ្ធផលបណ្ដោះអាសន្ន រយៈពេលមួយព្រឹកបាន រកឃើញមានវិជ្ជមានកូវិដ19ជាង 20នាក់ ក្នុងចំណោមជាង 210នាក់ ដែលតួលេខនេះអាចបញ្ជាក់បានថា គួរព្រួយបារម្ភយ៉ាងក្រៃលែង។ នៅក្នុងកិច្ចប្រតិបត្តិការយកសំណាក លើអាជីវករផ្សារឆ្នាំងនោះផងដែរគេសង្កេតឃើញវត្តមានឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តនិងលោកស្រី ប៊ន សុភី អភិបាលរងខេត្តក៏បានអញ្ជើញចូលរួមពិនិត្យមើលសកម្មភាពខាងលើនេះផងដែរ ។ ជាលទ្ធផល បណ្ដោះអាសន្នលើការតេស រហ័ស រយៈពេលមួយព្រឹក នៃការយកសំណាកលើអាជីវករ ក្នុងផ្សារឆ្នាំង នៅព្រឹកថ្ងៃទី 8 ខែកក្កដា លើអាជីវករចំនួន 210 នាក់ ឃើញវិជ្ជមានចំនួន23 នាក់។ អាជីវករវិជ្ជមាន កូវីត19 ទាំងនោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលព្យាបាលសុខភាព ស្រុកបរិបូណ៌ ។ ដោយឡែកនៅរសៀលថ្ងៃទី 8 ខែកក្កដា ដដែលនេះ ក្រុមគ្រូពេទ្យបោះទីតាំងនៅសួនច្បារ នាងកង្រី មុខមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដើម្បីយកសំណាក…
-
ចិនចាក់វ៉ាក់សាំងឲ្យពលរដ្ឋជាង១.៣៤ពាន់លានម្ជុលហើយ

-
វៀតណាមបិទខ្ទប់ហូជីមិញហើយ ក្រោយឆ្លងកូវីដជាង៨ពាន់នាក់

មនុស្ស ៩ លាននាក់នៅទីក្រុងហូជីមិញនៃប្រទេសវៀតណាមត្រូវបានអាជ្ញាធរដាក់ឱ្យស្ថិតក្នុងការបិទខ្ទប់ ២សប្តាហ៍ រាប់ចាប់ពីថ្ងៃទី៨ កក្កដា ស្អែកតទៅ បន្ទាប់ពីមានករណីឆ្លងកូវីដ ជាង៨០០០ ករណី នៅក្នុងទីក្រុងមួយនេះ កំឡុងពេលមានការឆ្លងរលកចុងក្រោយនេះ។ ប្រជាជននៅក្រុងហូជីមិញទាំងអស់នឹងត្រូវស្នាក់នៅផ្ទះ តែត្រូវបានអនុញ្ញាតឱ្យចាកចេញពីផ្ទះក្នុងលក្ខខណ្ឌ២ ប៉ុណ្ណោះ ពោលគឺ ចេញទៅទិញស្បៀងអាហារ និងថ្នាំពេទ្យ៕ ប្រភពពី CNA
-
ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ៥៣នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺនៅស្រុកកំពង់សៀម៨នាក់, ស្រុកចំការលើ៦នាក់, ស្រុកជើងព្រៃ៥នាក់, ស្រុកបាធាយ៩នាក់, ស្រុកស្ទឹងត្រង់២នាក់, ស្រុកកងមាស៦នាក់, ស្រុកស្រីសន្ធរម្នាក់ ស្រុកព្រៃឈរ១៣នាក់ មកពីខេត្តត្បូងឃ្មុំម្នាក់ និងមកពីខេត្តកំពង់ធំ២នាក់។ ជាមួយគ្នានោះ ខេត្តកំពង់ចាមបានជូនដំណឹងថា នៅថ្ងៃទី៧កក្កដា មានអ្នកជំងឺកូវីដ១៩ចំនួន៧៦នាក់បានជាសះស្បើយ។ ចំណែកអ្នកស្លាប់ទាំង២នាក់ គឺទី១ ស្ត្រីអាយុ៧៨ឆ្នាំ នៅភូមិប៉ែន ឃុំទ្រាន ស្រុកកំពង់សៀម និង ទី២ បុរសអាយុ៤៤ឆ្នាំ នៅភូមិក្រសាំងពុក ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។