Category: Covid-19

  • កម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ-១៩ ថ្មីជិត ១ពាន់នាក់ និងស្លាប់ ២៧នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ

    កម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ-១៩ ថ្មីជិត ១ពាន់នាក់ និងស្លាប់ ២៧នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី៨កក្កដាឆ្នាំ២០២១បានឲ្យដឹងថា នៅថ្ងៃទី៧កក្កដា គេបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ចំនួន៩៥៤នាក់ ក្នុងនោះករណីឆ្លងក្នុងសហគមន៍ចំនួន៨១៨នាក់ និងអ្នកដំណើរមកពីបរទេសចំនួន១៣៦នាក់។ ក្រសួងសុខាភិបាលបានបញ្ជាក់ដែរថា នៅថ្ងៃនេះ មានអ្នកជំងឺកូវីដ១៩ចំនួន១ពាន់៤៦នាក់បានជាសះស្បើយ និងមានអ្នកស្លាប់ចំនួន២៧នាក់។ កម្ពុជាគិតត្រឹមថ្ងៃទី៧កក្កដាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន៥ម៉ឺន៨ពាន់៥៧នាក់ មានអ្នកជាសះស្បើយចំនួនចំនួន៥ម៉ឺន២០នាក់ និងមានអ្នកស្លាប់កើនដល់៨២៥នាក់នោះហើយ។

  • ក្រុមហ៊ុន ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងសប្បុរសជនផ្សេងៗទៀត បានឧបត្ថម្ភថវិកា សម្ភារៈ ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)

    ក្រុមហ៊ុន ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងសប្បុរសជនផ្សេងៗទៀត បានឧបត្ថម្ភថវិកា សម្ភារៈ ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)

    ការឧបត្ថម្ភទាំងនោះ រួមមានក្រុមហ៊ុន ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសឧបត្ថម្ភទឹកសុទ្ធចំនួន៣ពាន់កេស។ សមាគមស្បែកជើងកម្ពុជា ឧបត្ថម្ភអាវPPE កម្រិត៣ ចំនួន២ពាន់, អាវ PPE កម្រិត២ ចំនួន២ពាន់និងម៉ាសចំនួន ២ម៉ឺន៥ពាន់ម៉ាស់។ ប្រជាពលរដ្ឋខ្មែរនៅខេត្ត Britisth Columbia ប្រទេសកាណាដា និងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណៈបក្សប្រជាជនកម្ពុជាប្រចាំខេត្ត Britist Columbia និងខេត្ត Alertaនៃប្រទេសកាណាដាឧបត្ថម្ភ អាល់កុល១ពាន់៥០០លីត្រ, ជែលលាងដៃ១ពាន់ដប, ឱថស Tylenol ចំនួន៧០ប្រអប់ និង៣១ដប, ឱថស Aspirin ចំនួន៣៣ប្រអប់, ឱថស Advil ចំនួន៥១ប្រអប់ ព្រមទាំងសប្បុរសជនជាច្រើនទៀត។ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចាត់ទុកការចូលរួមនោះ គឺជាទឹកចិត្ត និងកាយវិកាសប្បុរស ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិកំពុងជួបគ្រោះអាសន្នដោយសារការរីករាលដាលនៃជំងឺ កូវីដ-១៩ ខណ:ពេលបច្ចុប្បន្នដែលថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជន។ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ(TYDA) តាម រយៈការឧបត្ថម្ភថវិកា សម្ភារៈ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញបេសកកម្មមនុស្សធម៌សម្រាប់ជាតិ…

  • លោកជំទាវ ម៉ែន សំអន បានផ្តល់ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ជូនរដ្ឋបាល ខេត្តស្វាយរៀង សម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក

    លោកជំទាវ ម៉ែន សំអន បានផ្តល់ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ជូនរដ្ឋបាល ខេត្តស្វាយរៀង សម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តស្វាយរៀង បានប្រគល់សម្បៀងអាហារ និងសម្ភារៈប្រើប្រាស់មួយចំនួន ជូនដល់ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង សម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅស្រុកចន្ទ្រា និងស្រុករំដួល នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ។ ឆ្លៀងក្នុងឱកាសនោះ លោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការដឹកនាំរបស់រដ្ឋបាលខេត្តគ្រប់លំដាប់ថ្នាក់ បានយកចិត្តទុក្ខដាក់បំពេញភារកិច្ច ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនទទួលបានលទ្ធផលគួរជាទីមោទនៈ ។ ជាពិសេស ការអុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាកច្រកម្ពុជា ក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីរាលដាលជម្ងឺកូវីដ១៩ ទាំងអស់គ្នា ។ សំណូមពរឲ្យអាជ្ញាធរទាំងអស់ត្រូវបន្តពង្រឹងការយកចិត្តទុក្ខដាក់ក្នុងការគ្រប់គ្រងចំពោះបងប្អូនប្រជាពលរដ្ឋចំណាកស្រុក បានវិលត្រលប់ចូលមកកាន់ខេត្តវិញ និងប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់តាមព្រំដែនស្វាយរៀងនៃប្រទេសកម្ពុជា និងវៀតណាម ដោយអនុវត្តឲ្យមានប្រសិទ្ធិភាពខ្ពស់នូវវិធានការចត្តាឡីស័កនៅតាមបណ្តាច្រកព្រំដែន និងការពង្រឹងវិធានការរដ្ឋបាលចាំបាច់ ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩ បំប្លែងថ្មីប្រភេទ (ដែលតា និង…

  • ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី១៥៧នាក់ និងជាសះស្បើយ៧២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ

    ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី១៥៧នាក់ និងជាសះស្បើយ៧២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ

    យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺជាអ្នកស្រុកជីក្រែង២នាក់, ក្រុងសៀមរាប១០៦នាក់, ស្រុកប្រាសាទបាគង១០នាក់, ស្រុកសូទ្រនិគម៤នាក់, ស្រុកពួក៣នាក់ មកពីខេត្តកំពង់ធំ២នាក់, មកពីខេត្តបាត់ដំបងម្នាក់ មកពីខេត្តព្រះវិហារម្នាក់ និងពលករមកពីប្រទេសថៃចំនួន២៨នាក់។ នៅថ្ងៃទី៧កក្កដាឆ្នាំ២០២១ ខេត្តសៀមរាបមានអ្នកជំងឺកូវីដ១៩ចំនួន៧២នាក់ បានជាសះស្បើយផងដែរ។ ខេត្តសៀមរាប គិតមកដល់បច្ចុប្បន្នមាន អ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១ពាន់៩៧១នាក់, ព្យាបាលជាសះស្បើយចំនួន៦៨៦នាក់និងស្លាប់១៩នាក់។

  • ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត-១៩ ក្នុងខេត្តកំពង់ឆ្នាំង

    ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត-១៩ ក្នុងខេត្តកំពង់ឆ្នាំង

    កំពង់ឆ្នាំង៖ កិច្ចប្រជុំដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត-១៩ ត្រូវបានធ្វើនារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតិភាព ឯកឧត្តម ស៊ុន សុណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ប្រធានអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុកទាំង០៨ តាមរយៈប្រព័ន្ធវីដេអូរZOOm។ នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថាៈ ដើម្បីធានាបាននូវសុខុមាលភាពជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ឱ្យមានប្រសិទ្ធភាពខ្ពស់ និងជៀសផុតពីជំងឹកូវីដ-១៩ អាជ្ញាធរដែនដី មន្ទីរពាក់ព័ន្ធ ទាំងអស់ក្នុងខេត្ត ត្រូវរួមសហការគ្នា ទប់ស្កាត់ជំងឺកូវីដ-១៩ ដោយពង្រឹងការអនុវត្តតាមដានត្រួតពិនិត្យជាប្រចាំនូវជនបរទេសដែលទើបធ្វើដំណើរចូលមកក្នុងខេត្តថ្មីៗនេះ បន្តការផ្សព្វផ្សាយ អប់រំណែនាំ តាមរោងចក្រ សហគ្រាស ក្រុមហ៊ុនសាលារៀនឱ្យមានអនាម័យជាប់ជាប្រចាំ ចាត់ចែងក្រុមការងារចុះពិនិត្យ និងតាមដានសភាពការណ៍តាមបណ្ដា ក្រុង ស្រុក ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាបើមានប្រជាពលរដ្ឋណាម្នាក់មានអាការៈមិនប្រក្រតីពាក់ព័ន្ធនឹងរោគសញ្ញាកូវីដ-១៩ ត្រូវពិនិត្យព្យាបាលឱ្យបាន់ទាន់ពេលវេលា និងចាត់វិធានការចំពោះការផ្សព្វផ្សាយព័ត៌មានបំពុលសង្គម បំភិតបំភ័យប្រជាពលរដ្ឋបំភ្លៃការពិតពីមេរោគកូវីដ-១៩ និងព័ត៌មានដែលបង្កឱ្យមានអស្ថេរភាពសង្គមជាដើម។ ឯកឧត្តម ក៏បានដាក់ផែនការដល់មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុង ស្រុក ត្រូវត្រួតពិនិត្យអោយបានហ្មត់ចត់ ពិសេស…

  • ប្រមុខ WHO៖ ពិភពលោកគឺស្ថិតនៅក្នុងចំណុចដ៏គ្រោះថ្នាក់មួយ ខណៈចំនួនអ្នកស្លាប់សរុបដោយសារកូវីដ-១៩កើនឡើងជាង៤លាននាក់ហើយ

    ប្រមុខ WHO៖ ពិភពលោកគឺស្ថិតនៅក្នុងចំណុចដ៏គ្រោះថ្នាក់មួយ ខណៈចំនួនអ្នកស្លាប់សរុបដោយសារកូវីដ-១៩កើនឡើងជាង៤លាននាក់ហើយ

    ស្វីស៖ គិតមកទល់ពេលនេះ តួលេខអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ បានបន្តកើនឡើងរហូតដល់ជាង៤លាននាក់ហើយ នេះបើតាមអង្គការសុខភាពពិភពលោក (WHO) ។ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា ពិភពលោកគឺស្ថិតនៅក្នុងចំណុចដ៏គ្រោះថ្នាក់មួយ ចំពោះមុខជំងឺរាតត្បាតសកល ។ ប្រមុខអង្គការ WHO រូបនេះបានសង្កត់ធ្ងន់ទៀតថា យើងទើបតែបានឆ្លងផុតនូវព្រឹត្តិការណ៍ដ៏គួរឲ្យសោកស្តាយ នៃការស្លាប់មនុស្សចំនួន៤លាននាក់ ដោយសារជំងឺកូវីដ១៩ ៕ ប្រភព៖ BNO

  • អង្គការ WHO៖ វីរុសកូវីដ-១៩បម្លែងខ្លួនថ្មី Delta ត្រូវបានរកឃើញនៅក្នុងប្រទេស និងតំបន់ច្រើនជាង១០០ហើយ

    អង្គការ WHO៖ វីរុសកូវីដ-១៩បម្លែងខ្លួនថ្មី Delta ត្រូវបានរកឃើញនៅក្នុងប្រទេស និងតំបន់ច្រើនជាង១០០ហើយ

    បរទេស៖ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ករណីឆ្លងវីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta ដែលមានប្រភពដើមនៅឥណ្ឌា ត្រូវបានគេរាយការណ៍ពីការរកឃើញនៅក្នុងប្រទេស និងតំបន់ជាង១០០ហើយ ។ របាយការណ៍ចុងក្រោយរបស់អង្គការ WHO បានអោយដឹងថា ប្រទេស និងតំបន់ចំនួន១០៤ហើយត្រូវបានរាយការណ៍ពីការរកឃើញករណីឆ្លងវីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ កើនឡើង០៧ប្រទេស បើធៀបនឹងតួលេខកាលពីសប្តាហ៍កន្លងទៅ ។ ដោយឡែកការស្វែងរកវីរុសបម្លែងខ្លួនថ្មីផ្សេងទៀត ដែលគិតត្រឹមថ្ងៃអង្គារដដែលនេះ ប្រទេស និងតំបន់ដែលបានរាយការណ៍ពីការរកឃើញវីរុសកូវីដ១៩បម្លែងខ្លួនថ្មី Alpha ដែលមានប្រភពដើមនៅចក្រភពអង់គ្លេសនោះ មានចំនួនសរុប១៧៣ កើនឡើងមួយប្រទេសប៉ុណ្ណោះបើធៀបនឹងតួលេខកាលពីសប្តាហ៍កន្លងទៅ ។ អង្គការ WHO បានផ្តល់នូវទិន្នន័យធ្វើបច្ចុប្បន្នភាពនៃការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩បម្លែងខ្លួនថ្មី ចាប់តាំងពីខែមេសា ឆ្នាំ២០២១នេះ ៕ ប្រភព៖ NHK

  • ការស្ទង់មតិមួយបង្ហាញថា ប្រជាជនអាមេរិកពេញវ័យប្រមាណ៣០%បានបដិសេដទៅទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩

    ការស្ទង់មតិមួយបង្ហាញថា ប្រជាជនអាមេរិកពេញវ័យប្រមាណ៣០%បានបដិសេដទៅទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩

    អាមេរិក៖ ស្ថានីយទូរទស្សន៍ ABC បានចុះផ្សាយថា ការស្ទង់មតិថ្មីៗនេះបានបង្ហាញថា ៣០ភាគរយនៃប្រជាជនពេញវ័យនៅក្នុងសហរដ្ឋអាមេរិក មិនបានទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩នោះទេ ហើយក៏មិនមានផែនការដើម្បីធ្វើដូច្នេះដែរ ដែលប្រការនេះបានចោទជាសំណួរសម្រាប់ការងើបឡើងវិញរបស់ប្រទេសពីជំងឺរាតត្បាតជាសកលនេះ ។ការស្ទង់មតិរបស់សារព័ត៌មានវ៉ាស៊ីនតោន និង ABC News បានចេញផ្សាយអោយដឹងនៅថ្ងៃអាទិត្យសប្តាហ៍មុនថា ក្នុងចំណោមអ្នកដែលបដិសេធទៅទទួលការចាក់វ៉ាក់សាំងជាទូទៅ មាន៧៣ភាគរយនិយាយថា មន្ត្រីអាមេរិកកំពុងនិយាយបំផ្លើសពីហានិភ័យ នៃវីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta ហើយ៧៩ភាគរយទៀតគិតថា ពួកគេមានហានិភ័យតិចតួចក្នុងការឆ្លងជំងឺមួយនេះ ។គួរកត់សម្គាល់ ការបញ្ចេញរបាយការណ៍ នៃការស្ទង់មតិរបស់ប្រជាជនអាមេរិកខាងលើនេះ បានកើតមានឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិនបានព្រមានថា វីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta បានឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស ក្នុងចំណោមអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការនៅឡើយ ដោយលោកបានអំពាវនាវដល់ប្រជាជនអោយទៅចាក់អោយបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីការពារពួកគេពីការឆ្លងជំងឺនេះ ៕ ប្រភព៖ CGTN

  • រដ្ឋាភិបាលជប៉ុនប្រកាសដាក់ទីក្រុងតូក្យូ ក្នុងគ្រាមានអាសន្នជាលើកទី៤ ដើម្បីទប់ទល់នឹងជំងឺកូវីដ-១៩

    រដ្ឋាភិបាលជប៉ុនប្រកាសដាក់ទីក្រុងតូក្យូ ក្នុងគ្រាមានអាសន្នជាលើកទី៤ ដើម្បីទប់ទល់នឹងជំងឺកូវីដ-១៩

    ជប៉ុន៖ រដ្ឋាភិបាលជប៉ុនបានប្រកាសដាក់ទីក្រុងតូក្យូ ក្នុងគ្រាមានអាសន្នជាលើកទី៤ ។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងខណៈដែលវិធានការណ៍ផ្តោតលើការប្រយុទ្ធប្រឆាំងនឹងជំងកូវីដ១៩នៅក្នុងទីក្រុងតូក្យូ អូសាកា និងខេត្តចំនួន០៨ផ្សេងទៀតនឹងត្រូវផុតសុពលភាពនៅត្រឹមថ្ងៃអាទិត្យចុងសប្តាហ៍នេះ ។ រដ្ឋាភិបាលជប៉ុនមានផែនការរឹតបន្តឹងលើវិធានការណ៍ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង តាមរយៈការប្រកាសដាក់ទីក្រុងតូក្យូ ស្ថិតក្នុងគ្រាមានអាសន្ន ជាទីដែលមានករណីឆ្លងវីរុសកូវីដ១៩បាននិងកំពុងកើនឡើងខ្លាំង ។ ជាក់ស្តែង មន្រ្តីក្នុងរដ្ឋធានីរបស់ប្រទេសជប៉ុនមួយនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗរហូតដល់៩២០ករណីនៅក្នុងថ្ងៃពុធសប្តាហ៍នេះ ដែលវាជាតួលេខឆ្លងខ្ពស់បំផុតគិតចាប់តាំងពីពាក់កណ្តាលខែឧសភាកន្លងមក ។ គួរកត់សម្គាល់ ការប្រកាសដាក់រដ្ឋក្នុងគ្រាមានអាសន្នខាងលើនេះ នឹងត្រូវចូលជាធរមានរហូតដល់ថ្ងៃទី២២ ខែសីហាខាងមុខនេះ ៕ ប្រភព៖ NHK

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨៥លាន៨៤ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន១ម៉ឺននាក់ និងជាសះស្បើយ១៧០លាន៩ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨៥លាន៨៤ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន១ម៉ឺននាក់ និងជាសះស្បើយ១៧០លាន៩ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៨៥លាន៨៤ម៉ឺន៣ពាន់៥៦២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន១ម៉ឺន៧ពាន់៦២២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៧០លាន៩ម៉ឺន៣១២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៦៤ម៉ឺន៣ពាន់៩០២នាក់ ស្លាប់ចំនួន៦២ម៉ឺន១ពាន់៨៧៣នាក់ និងជាសះស្បើយចំនួន២៩លាន១៦ម៉ឺន៨ពាន់៣១៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣០លាន៧០ម៉ឺន៨ពាន់៥៧០នាក់ ស្លាប់៤០ម៉ឺន៥ពាន់៥៧នាក់ និងជាសះស្បើយ២៩លាន៨៣ម៉ឺន៦ពាន់៤៦៥នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៨លាន៩០ម៉ឺន៩ពាន់៣៧នាក់ ស្លាប់ចំនួន៥២ម៉ឺន៨ពាន់៦១១នាក់ និងជាសះស្បើយ១៧លាន៣៥ម៉ឺន២ពាន់៦៧០នាក់ ៕ ប្រភព៖ worldometers