Category: Covid-19

  • ថៃ​៖​ ​កោះ​ភូ​កេត​ថៃ​បើក​វិញភ្លាម ​​ភ្ញៀវ​​​បរទេស​ឆ្លង​កូ​វី​ដ​ភ្លែត

    ថៃ​៖​ ​កោះ​ភូ​កេត​ថៃ​បើក​វិញភ្លាម ​​ភ្ញៀវ​​​បរទេស​ឆ្លង​កូ​វី​ដ​ភ្លែត

    បុរស​ម្នាក់​មកពី​ប្រទេស​អា​រ៉ាប់​រួម​ដែល​បាន​មកដល់​កោះ​ភូ​កេត​ ​នៅ​ក្នុង​ក្រុម​ទេសចរណ៍​មួយ​ ​កាលពី​ថ្ងៃអង្គារ​ ​ទី​៦​ ​កក្កដា​ ​២​០​២​១​ ​បាន​ឆ្លង​មេរោគ​ កូ​វី​ដ​-​១​៩​។​ ​បុរស​រូប​នោះ​ ​គឺជា​អ្នកទេសចរ​ដំបូង​គេ​ដែល​រក​ឃើញ​វី​រុ​ស​នេះ​ ​ចាប់តាំង​ពី​ខេត្ត​ភូ​កេត​បាន​បើក​ដំណើរការ​ឡើងវិញ​នៅ​ថ្ងៃ​ទី​ ​១​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​១​ ​ក្រោម​គម្រោង​កោះ​ភូ​កេត​ ​Sand​box​ ​។​ អ្នកទេសចរ​ផ្សេងទៀត​នៅ​ក្នុង​ក្រុម​តែមួយ​ត្រូវ​បាន​គេ​ដាក់​ឱ្យ​ធ្វើ​ច​ត្តាឡី​ស័ក​រយៈពេល​ ​១​៤​ ​ថ្ងៃ​៕​ ប្រភពពីបាងកកប៉ុស្តិ៍

  • កិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការ រវាងខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ក្នុងទិសដៅទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

    កិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការ រវាងខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ក្នុងទិសដៅទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

    កំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ នៅសាលប្រជុំសាលាស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការ រវាងខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ក្នុងទិសដៅទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្រោមអធិបតីភាព លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានលេខាធិការដ្ឋានខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តំណាង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និង លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត និង ជាប្រធានលេខាធិការដ្ឋានខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តំណាង ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩ ។ កិច្ចប្រជុំមានការចូលរួមពីអាជ្ញធរខេត្តកំពង់ឆ្នាំង និងអាជ្ញាធរខេត្តពោធិ៍សាត់ ជាច្រើនរូប ។ លោក អម សុភា និង លោក អ៊ឹង គឹមលៀង មានប្រសាសន៍ថា កន្លងមកអាជ្ញាធរខេត្តកំពង់ឆ្នាំង និង ខេត្តពោធិ៍សាត់…

  • ខេត្តច័ន្ទបុរី ប្រទេសថៃ បានផ្តល់ការចាក់វ៉ាក់សាំងការពារកូវីដ-19 (Astrazeneca) ដល់អាជីវករខ្មែរ-ថៃ ជាង១ពាន់នាក់ ដែលកំពុងរស់នៅ រកស៊ីលក់ដូរ នៅក្នុងផ្សារថៃ នៃ ច្រកទ្វារអន្តរជាតិ “បានឡែមនិងច្រកដូង (ស្រុកកំរៀង) ខេត្តបាត់ដំបង

    ខេត្តច័ន្ទបុរី ប្រទេសថៃ បានផ្តល់ការចាក់វ៉ាក់សាំងការពារកូវីដ-19 (Astrazeneca) ដល់អាជីវករខ្មែរ-ថៃ ជាង១ពាន់នាក់ ដែលកំពុងរស់នៅ រកស៊ីលក់ដូរ នៅក្នុងផ្សារថៃ នៃ ច្រកទ្វារអន្តរជាតិ “បានឡែមនិងច្រកដូង (ស្រុកកំរៀង) ខេត្តបាត់ដំបង

          ថ្មីៗកន្លងទៅនេះ នៅក្នុងបរិវេណផ្សារបានឡែម ស្ថិតក្នុងភូមិសាស្ត្រ ស្រុកប៉ូងណាមរ៉ង ខេត្តច័ន្ទបុរី ប្រទេសថៃ ក្រសួងសុខាភិបាលប្រទេសថៃបានផ្តល់នូវការចាក់វ៉ាក់សាំង Astrazeneca ជូនដល់ប្រជាជនទាំង២(ថៃនិងកម្ពុជា)ដែលបាននិងកំពុងរស់នៅរកស៊ីក្នុងភូមិសាស្ត្រខាងលើនេះ និង ជាពិសេសបងប្អូនដែលចេញចូលទៅធ្វើការនៅថៃ និងនៅក្នុងស្រុកកំរៀង សរុបចំនួន១.១០៣នាក់។ដោយក្នុងនោះ ប្រជាជនថៃចំនួន ៦៧០នាក់និងប្រជាជនខ្មែរ ចំនួន ៤៣៣នាក់ ផងដែរ។         តាមរយៈ ការផ្តល់ជូន នូវការចាក់វ៉ាក់សាំងការពារជម្ងឺរាតត្បាតជាសកលពីជំងឺកូវីដ-19ខាងលើនេះគឺធ្វើឡើងក្រោមវត្តមានជាអធិបតីឯកឧត្តមបណ្ឌិត សាធី ពិទុតេឆា អនុរដ្ឋមន្ត្រី ក្រសួងសុខាភិបាលថៃ និង ជាប្រធានកម្មវិធីបើក និង ផ្តល់នូវការចាក់វ៉ាក់សាំងប្រភេទ “Astrazeneca” ដល់ប្រជាជនទាំង២(ថៃនិងកម្ពុជា) និងវត្តមាន របស់ លោកបណ្ឌិត រ៉ាត់ថាវីដ តាំងគៀត ផៈឆាក់រ៉ាក់ ជាប្រធានសមាគមលក់ដូរនិង ទេសចរណ៍ ព្រំប្រទល់ជាយដែន(ថៃ-កម្ពុជា)នៃខេត្តច័ន្ទបុរី ប្រទេសថៃនិងមន្ត្រីសំខាន់ៗ មួយចំនួនទៀត។        សូមបញ្ជាក់ថា៖ កាលពីចុងខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ នៅក្នុងបរិវេណនៃផ្សារបានឡែមស្រុកប៉ូងណាំរ៉ង ខេត្តច័ន្ទបុរីប្រទេសថៃ ដែលមានភូមិសាស្ត្រជាប់ច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង នៃប្រទេសទាំង២ថៃ-កម្ពុជាត្រូវបានក្រុមគ្រូពេទ្យថៃ ចុះពិនិត្យសុខភាព…

  • ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ៥២នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ

    ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ៥២នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ

    យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺនៅស្រុកចំការលើ៨នាក់, ក្រុងកំពង់ចាម២នាក់, ស្រុកបាធាយ៧នាក់, ស្រុកព្រៃឈរ៦នាក់, ស្រុកស្ទឹងត្រង់ ៥នាក់, ស្រុកកងមាស៥នាក់, ស្រុកជើងព្រៃ១០នាក់ ស្រុកស្រីសន្ធរ ៥នាក់ ស្រុកកំពង់សៀមម្នាក់ និងមកពីរាជធានីភ្នំពេញ ៣នាក់។ ជាមួយគ្នានោះ ខេត្តកំពង់ចាមបានជូនដំណឹងថា នៅថ្ងៃទី ៦ កក្កដា មានអ្នកជំងឺកូវីដ១៩ចំនួន៩៩នាក់បានជាសះស្បើយ។ ចំណែកអ្នកស្លាប់ម្នាក់ គឺទី១ ស្ត្រីអាយុ៦៤ឆ្នាំ នៅភូមិកងតាណឹងទី៤ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។

  • លោក កេត ម៉ៅ អភិបាលស្រុកសំរោងបានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលចាក់វ៉ាក់សាំងដូសទី២ នៅវត្តអង្គរកូវ

    លោក កេត ម៉ៅ អភិបាលស្រុកសំរោងបានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលចាក់វ៉ាក់សាំងដូសទី២ នៅវត្តអង្គរកូវ

    ខេត្តតាកែវ ៖ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនដល់បងប្អូនប្រជាពល រដ្ឋទូទាំងស្រុកសំរោង លោកកេត ម៉ៅ អភិបាល នៃគណៈអភិបាល ស្រុកសំរោង នៅព្រឹកថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញចុះសួរសុខទុក្ខដល់ប្រជាពលរដ្ឋមកទទួលវ៉ាក់សាំងដូសទី២ ស្ថិតនៅវត្តអង្គរកូវ ភូមិដក់ពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងឱកាសនោះដែរលោកអភិបាលស្រុកក៏បានផ្ដាំផ្ញើនិងអញ្ជើញប្រជាពលរដ្ឋពលរដ្ឋមកចូលរួមទទួលវ៉ាក់សាំងដូសទី២ ដើម្បីសុខមាលភាព បងប្អូន និងសង្គមជាតិយើងទាំងអស់គ្នា។ ព្រឹកនេះការចាក់វ៉ាក់សាំង ដូស ទី២ ដំណើរការដោយរលូន ។ ជាមួយគ្នានោះដែរបងប្អូនប្រជាពលរដ្ឋ សូមអរគុណថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ពីបញ្ហាសុខភាពជូនបងប្អូនប្រជាពលរដ្ឋ ឆ្លៀតក្នុងឱកាសនោះលោកអភិបាល ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋឲ្យត្រូវរក្សានូវអនាម័យឲ្យបានខ្ជាប់ខ្ជួនត្រូវលាងដៃនិងសាប៊ូ អាកុល ឬជេរឲ្យបានញឹកញាប់ផងដែរ ៕ ដោយ ៖ ជីម ភារ៉ា

  • អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើតេស្តរហ័ស ដល់មន្រ្តីនគរបាលដែលមានភារកិច្ចចេញ-ចូលបំពេញការងារ

    អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើតេស្តរហ័ស  ដល់មន្រ្តីនគរបាលដែលមានភារកិច្ចចេញ-ចូលបំពេញការងារ

    រាជធានីភំ្នពេញ ៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងការអង្អុលដឹកនាំផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លើការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់មន្រ្តីនគរបាលជាតិ ដូចជាការចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង និងកាត់ផ្តាច់ការឆ្លងរាលដាលកូវីដ-១៩ នៅក្នុងសហគមន៍ នាព្រឹកថ្ងៃពុធ ១៣រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ នៅបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបចំក្រុមគ្រូពេទ្យ ដើម្បីយកសំណាកធ្វើតេស្តិ៍រហ័ស (Rapid Test) ដល់មន្រ្តីនគរបាល ដែលមានភារកិច្ចចេញ-ចូលបំពេញភារកិច្ចប្រចាំថ្ងៃ។ ផ្អែកតាមគោលការណ៍ណែនាំ ការយកសំណាកធ្វើតេស្តិ៍រហ័ស (Rapid Test) ដល់មន្រ្តីនគរបាល ដែលមានភារកិច្ចចេញ-ចូលបំពេញភារកិច្ច ក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងត្រូវអនុវត្តរៀងរាល់មួយសប្តាហ៍ម្តង ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ចំពោះមន្ត្រីនគរបាលដែលពិនិត្យឃើញវិជ្ជមានមេរោគកូវីដ-១៩ តាមរយៈការយកសំណាក់ធ្វើតេស្តិ៍រហ័សនេះ ត្រូវបានបញ្ជូនទៅធ្វើ PCR…

  • កម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ-១៩ ថ្មីជិត ១ពាន់នាក់ និងស្លាប់ ១៩នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ

    កម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ-១៩ ថ្មីជិត ១ពាន់នាក់ និងស្លាប់ ១៩នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី៧កក្កដាឆ្នាំ២០២១បានឲ្យដឹងថា នៅថ្ងៃទី៦កក្កដា គេបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ចំនួន៩៨១នាក់ ក្នុងនោះករណីឆ្លងក្នុងសហគមន៍ចំនួន៧១៦នាក់ និងអ្នកដំណើរមកពីបរទេសចំនួន២៦៥នាក់។ ក្រសួងសុខាភិបាលបានបញ្ជាក់ដែរថា នៅថ្ងៃនេះ មានអ្នកជំងឺកូវីដ១៩ចំនួន៩៣៤នាក់បានជាសះស្បើយ និងមានអ្នកស្លាប់ចំនួន១៩នាក់។ កម្ពុជាគិតត្រឹមថ្ងៃទី៦កក្កដាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន៥ម៉ឺន៧ពាន់១០៣នាក់ មានអ្នកជាសះស្បើយចំនួនចំនួន៤ម៉ឺន៨ពាន់៩៧៤នាក់ និងមានអ្នកស្លាប់កើនដល់៧៩៨នាក់នោះហើយ។

  • ធនាគារ ហត្ថា សាខាច្បារអំពៅ មានអ្នកឆ្លងកូវីដ-១៩

    ធនាគារ ហត្ថា សាខាច្បារអំពៅ មានអ្នកឆ្លងកូវីដ-១៩

    អ្នកដែលធ្លាប់បានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ ធនាគារ ហត្ថា សាខាច្បារអំពៅ ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខភាព។ ធនាគារ ហត្ថា សាខាច្បារអំពៅ មានទីតាំងមានទីតាំងស្ថិតនៅផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការ នៅ ធនាគារ ហត្ថា សាខាច្បារអំពៅ នោះ។ អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ រវាងពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដាត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។

  • អាល្លឺម៉ង់បន្ធូរបន្ថយបំរាមធ្វើដំណើរលើប្រទេសរងការវាយប្រហារពីវីរុសបម្លែងថ្មី Delta ក្នុងនោះមានអង់គ្លេស និងព័រទុយហ្គាល់

    អាល្លឺម៉ង់បន្ធូរបន្ថយបំរាមធ្វើដំណើរលើប្រទេសរងការវាយប្រហារពីវីរុសបម្លែងថ្មី Delta ក្នុងនោះមានអង់គ្លេស និងព័រទុយហ្គាល់

    អាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់បានសម្រេចបន្ធូរបន្ថយបម្រាមលើប្រទេសចំនួន០៥ ក្នុងនោះរួមមានចក្រភពអង់គ្លេស និងព័រទុយហ្គាល់ ចេញពីបញ្ជីហាមឃាត់ក្នុងការធ្វើដំណើរយ៉ាងតឹងរឹង ។ គិតមកទល់ពេលនេះ រដ្ឋាភិបាលអាល្លឺម៉ង់បានព្យាយាមទប់ស្កាត់ការហូរចូលនៃវីរុសបម្លែងថ្មី Delta ដែលត្រូវបានរកឃើញដំបូងនៅឥណ្ឌា ចូលមកកាន់ប្រទេសអាល្លឺម៉ង់ តាមរយៈការដាក់កំហិតលើការមកដល់របស់អ្នកដំណើរ ។ រដ្ឋមន្រ្តីសុខាភិបាលអាល្លឺម៉ង់លោក Jens Spahn បានអះអាងកាលពីសប្តាហ៍មុនថា ការប្រយុទ្ធប្រឆាំងនឹងវីរុសបម្លែងថ្មី Delta ត្រូវបានបង្កើតឡើងយ៉ាងល្អនៅក្នុងប្រទេសអាល្លឺម៉ង់ ។ យ៉ាងណាមិញ ការសម្រេចចិត្តខាងលើនេះ នឹងមានប្រសិទ្ធិភាពចាប់ពីថ្ងៃពុធសប្តាហ៍នេះតទៅ បន្ទាប់ពីអធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺហ្គែល បាននិយាយកាលពីថ្ងៃសុក្រថា ជនជាតិអង់គ្លេសដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ពេញលេញហើយ (ពីរដូស) នឹងអាចធ្វើដំណើរមកកាន់ប្រទេសអាល្លឺម៉ង់បាននាពេលឆាប់ៗនេះ ដោយមិនចាំបាច់ធ្វើចត្តាឡីស័កនោះទេ ៕ ប្រភព៖ CGTN

  • អូស្រ្តាលីគ្រោងចាក់វ៉ាក់សាំង Pfizer ឬ Moderna ដល់មនុស្សវ័យក្មេងនៅចន្លោះខែកញ្ញា និងខែតុលាខាងមុខនេះ

    អូស្រ្តាលីគ្រោងចាក់វ៉ាក់សាំង Pfizer ឬ Moderna ដល់មនុស្សវ័យក្មេងនៅចន្លោះខែកញ្ញា និងខែតុលាខាងមុខនេះ

    អូស្តា្រលី៖ ប្រធានកងកម្លាំងទទួលបន្ទុកកិច្ចការចាក់វ៉ាក់សាំងកូវីដ១៩របស់រដ្ឋាភិបាលសហព័ន្ធរបស់អូស្រ្តាលីបានបញ្ជាក់ថា ពលរដ្ឋអូស្រ្តាលីដែលមានអាយុក្រោម៤០ឆ្នាំ នឹងអាចទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុន Pfizer ឬក៏ Moderna បាននៅចន្លោះខែកញ្ញា និងខែតុលាខាងមុខនេះ ។ លោក John Frewen ដែលជាប្រធានកងកម្លាំងទទួលបន្ទុកកិច្ចការចាក់វ៉ាក់សាំងកូវីដ១៩របស់រដ្ឋាភិបាលសហព័ន្ធរបស់អូស្រ្តាលី នៅថ្ងៃអង្គារសប្តាហ៍នេះ បានជួបជាមួយអាជ្ញាធរសុខាភិបាលសហព័ន្ធ និងរដ្ឋ ដើម្បីពិភាក្សាគ្នាលើកម្មវិធីចាក់វ៉ាក់សាំង ដែលដំណាក់កាលដំបូងត្រូវបានញាំញីដោយបញ្ហាការផ្គត់ផ្គង់ ។ បើតាមលោក John Frewen រដ្ឋាភិបាលអូស្រ្តាលីរំពឹងថា នឹងមានវ៉ាក់សាំងគ្រប់គ្រាន់របស់ក្រុមហ៊ុន Pfizer និង Moderna ដែលប្រើប្រាស់បច្ចេកវិទ្យា mRNA ដើម្បីចាក់ដល់ប្រជាពលរដ្ឋដែលមានអាយុក្រោម៤០ឆ្នាំ គិតចាប់ពីខែកញ្ញា ដល់ខែតុលាខាងមុខនេះ ៕ ប្រភព៖ ស៊ីនហួរ