Category: Covid-19

  • លោកស្រី អោងសាន ស៊ូជី អំពាវនាវអោយប្រជាជនមីយ៉ាន់ម៉ាទៅចាក់វ៉ាក់សាំង Covid-19 ខណៈលោកស្រីចាក់រួចរាល់នៅក្នុងមន្ទីរឃុំឃាំងយោធា

    លោកស្រី អោងសាន ស៊ូជី អំពាវនាវអោយប្រជាជនមីយ៉ាន់ម៉ាទៅចាក់វ៉ាក់សាំង Covid-19 ខណៈលោកស្រីចាក់រួចរាល់នៅក្នុងមន្ទីរឃុំឃាំងយោធា

    មីយ៉ាន់ម៉ា៖ មេដឹកនាំស៊ីវិលដែលត្រូវបានចាប់ខ្លួន លោកស្រី អោងសាន ស៊ូជី បានស្នើអោយប្រជាជនមីយ៉ាន់ម៉ាទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ។ មេធាវីរបស់លោកស្រី ស៊ូជី បានប្រាប់អ្នកសារព័ត៌មានបែបនេះ បន្ទាប់ពីលោកស្រី ស៊ូជី បានចូលបង្ហាញខ្លួននៅក្នុងតុលាការ នារដ្ឋធានីណៃពិដោ នៅថ្ងៃអង្គារសប្តាហ៍នេះ ដោយលោកស្រីត្រូវប្រឈមពីបទចោទជាច្រើន ក្នុងនោះរួមមានការនាំចូលឧបករណ៍ទាក់ទងខុសច្បាប់ជាដើម ។ មេធាវីលោកស្រី ស៊ូជី គឺលោកស្រី Min Min Soe បាននិយាយទៀតថា លោកស្រី ស៊ូជី និងបុគ្គលិកផ្ទាល់ខ្លួនរបស់លោកស្រីបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ពេញលេញរួចរាល់ ចាប់តាំងពីលោកស្រីត្រូវបានចាប់បញ្ជូនទៅឃុំឃាំងក្នុងមន្ទីរឃុំឃាំងយោធា ។ គួរកត់សម្គាល់ កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ប្រទេសមីយ៉ាន់ម៉ាត្រូវបានពន្យារពេល ដោយសារតែយុទ្ធនាការមិនស្តាប់បង្គាប់ ក្នុងចំណោមបុគ្គលិកពេទ្យ ដែលបង្កឡើងដោយរដ្ឋប្រហារកាលពីខែកុម្ភៈ ។​ បន្ថែមលើនេះ ពលរដ្ឋខ្លះក៏កំពុងជៀសវាងពីកម្មវិធីចាក់វ៉ាក់សាំង ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលយោធាផងដែរ ៕ ប្រភព៖ NHK

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨៥លាន៣៨ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាននាក់ និងជាសះស្បើយ១៦៩លាន៧២ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨៥លាន៣៨ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាននាក់ និងជាសះស្បើយ១៦៩លាន៧២ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៨៥លាន៣៨ម៉ឺន៦ពាន់៧៧៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៩ពាន់១៩១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦៩លាន៧២ម៉ឺន១ពាន់៣៩៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៦២ម៉ឺន២ពាន់៦៩០នាក់ ស្លាប់ចំនួន៦២ម៉ឺន១ពាន់៥៦១នាក់ និងជាសះស្បើយចំនួន២៩លាន១៤ម៉ឺន៥ពាន់២៨៥នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣០លាន៦៦ម៉ឺន២ពាន់៨៩៦នាក់ ស្លាប់៤០ម៉ឺន៤ពាន់២៤០នាក់ និងជាសះស្បើយ២៩លាន៧៩ម៉ឺន១ពាន់៩៦៧នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៨លាន៨៥ម៉ឺន៥ពាន់១៥នាក់ ស្លាប់ចំនួន៥២ម៉ឺន៧ពាន់១៦នាក់ និងជាសះស្បើយ១៧លាន២៦ម៉ឺន២ពាន់៦៤៦នាក់ ៕ ប្រភព៖ worldometers

  • ខេត្តស្វាយរៀង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១០៣ និងស្លាប់ម្នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តស្វាយរៀង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១០៣ និងស្លាប់ម្នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    អ្នកឆ្លងថ្មីទាំង ១០៣នាក់នោះ មាន ៥៦នាក់ជាកម្មករ កម្មការិនីនៅតាមរោងចក្រនានា, ២៦នាក់ជាអ្នកពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩, ក្រៅពីនោះជាប្រជាពលរដ្ឋនៅស្រុករំដួល ស្រុកស្វាយទាប ស្រុកចន្ទ្រា ស្រុកកំពុងរោទិ៍ ក្រុងបាវិត ក្រុងស្វាយរៀង ស្រុករមាសហែក និង ២នាក់មកពីរាជធានីភ្នំពេញ និងខេត្តកណ្ដាល។ រដ្ឋបាលខេត្តស្វាយរៀងបញ្ជាក់ថា នៅថ្ងៃទី៦កក្កដាឆ្នាំ២០២១ មានអ្នកជំងឺកូវីដ-១៩ ចំនួន ៩៤នាក់។ ចំណែកអ្នកស្លាប់ថ្មីម្នាក់នោះ ជាស្ត្រីអាយុ ៦០ឆ្នាំ នៅភូមិព្រៃរំដេង ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង។ គិតមកដល់បច្ចុប្បន្ននេះ ខេត្តស្វាយរៀងមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប ៣ពាន់៧០នាក់ ក្នុងនោះជាសះស្បើយ១ពាន់៨១៨នាក់ និងមានអ្នកស្លាប់៣៧នាក់។

  • បទ ៖ តោះ! ចាក់វ៉ាក់សាំងតាមវេន

    បទ ៖ តោះ! ចាក់វ៉ាក់សាំងតាមវេន

    បទ ៖ តោះ! ចាក់វ៉ាក់សាំងតាមវេន លំនាំបទអាយ៉ៃ ៖ យ៉េវ៉ាក់យេវ៉ា ច្រៀងដោយ ៖ លោក ដួង សុខគា និង អ្នកនាង សុន ចាន់ថន និពន្ធទំនុកតាមលំនាំដើម ៖ ព្រះតេជគុណ នូរ ហ៊ិនចាន់សំណាង សម្រួលបទភ្លេង ៖ លោក យន់ ប៊ុនទៀង បច្ចេកទេសសំឡេង ៖ លោក ស៊ីវ សុខខឿន ចងក្រងឯកសារ ៖ លោក ហុង ប៊ុនណា កាត់តវីដេអូ ៖ លោក ហុង លីសា – ឯកសាររូបភាព ៖ TYDA ដឹកនាំផលិតនិងគ្រប់គ្រងខ្លឹមសារ ៖ ឯកឧត្តម អេង កេងឈុន ផលិតដោយ ៖ នាយកដ្ឋានផលិតកម្មវិធីវិទ្យុ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន៖

  • បទ ៖ កូនមានកម្លាំងរួមច្បាំងកូវីដ

    បទ ៖ កូនមានកម្លាំងរួមច្បាំងកូវីដ

    បទ ៖ កូនមានកម្លាំងរួមច្បាំងកូវីដ ច្រៀងដោយ ៖ លោក ធែល ថៃ និង កញ្ញា ចំរើន សុភ័ក្ត្រ និពន្ធទំនុកច្រៀង ៖ លោក ដួង សុខគា និពន្ធបទភ្លេងថ្មី ៖ ឯកឧត្តម ញូង សារិន បច្ចេកទេសសំឡេង ៖ លោក រិន ធីរ៉ា (ហៅ៧០) ដឹកនាំថតនិងចងក្រងឯកសារ ៖ លោក ហុង ប៊ុនណា កាត់តវីដេអូ ៖ លោក ឃិន គីមសេង (YUTH) ក្រាហ្វិក ៖ លោក ណុង វណ្ណនេត វីដេអូឯកសារ ៖ TYDA ដឹកនាំផលិតនិងគ្រប់គ្រងខ្លឹមសារ ៖ ឯកឧត្តម អេង កេងឈុន ផលិតដោយ ៖ នាយកដ្ឋានផលិតកម្មវិធីវិទ្យុ…

  • Breaking News! ថៃឆ្លងកូវីដ ៦៥១៩នាក់ ស្លាប់៥៤នាក់ទៀត

    Breaking News! ថៃឆ្លងកូវីដ ៦៥១៩នាក់ ស្លាប់៥៤នាក់ទៀត

    T​h​e​ ​Nation​ ​បាន​ចេញផ្សាយ​ ​នា​ព្រឹក​ថ្ងៃ​ទី​៧​ ​កក្កដា​ ​២​០​២​១​ថា​ ​ថៃ​មាន​អ្នក​ឆ្លង​ថ្មី​ចំនួន​ ​៦​៥​១​៩​នាក់​ ​និង​ ​ស្លាប់​៥​៤​នាក់​ទៀត​ ​កាលពី​ថ្ងៃ​ទី​៦​ ​កក្កដា​ ​២​០​២​១​។​ ​ក្រសួងសុខាភិបាល​ថៃ​បាន​ប្រកាស​ដែរ​ថា​ ​ក្នុងចំណោម​អ្នក​ឆ្លង​ទាំង​ជាង​៦​ពាន់​នាក់​នេះ​ ​ក៏​មានការ​ឆ្លង​មនុស្ស​ក្នុង​ពន្ធ​គា​រ​ចំនួន​៥​៥​នាក់​បន្ថែម​ទៀត​។​ ​ម្សិលមិញ​នេះ​ ​ក៏​មានការ​ជាសះស្បើយ​ពី​កូ​វី​ដ​ ​ចំនួន​៤​១​៤​៨​នាក់​ផង​ដែរ​។​ ​ចាប់តាំង​ពី​ជំងឺ​កូ​វី​ដ​១​៩​ ​រាតត្បាត​កាលពីដើម​ឆ្នាំ​២​០​២​០​មក​ ​ថៃ​មាន​អ្នក​ឆ្លង​កើន​ដល់​ជាង​៣​០​ម៉ឺន​នាក់​ហើយ​ ​ជាសះស្បើយ​ជាង​២​៣​ម៉ឺន​នាក់​ ​ស្លាប់​សរុប​២​៣​៨​៧​នាក់​ហើយ​៕​​

  • ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៥៩នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៥៩នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាម រដ្ឋបាលខេត្តការឆ្លងថ្មីទាំង៥៩នាក់រួមមាននៅក្រុងព្រៃវែង៦នាក់, ស្រុកពាមរក៍១៩នាក់, ស្រុកស្វាយអន្ទរ១០នាក់, ស្រុកបាភ្នំ៥នាក់, ស្រុកព្រះសេ្ដច៥នាក់, ស្រុកកញ្ច្រៀច៤នាក់, ស្រុកមេសាង៣នាក់, ស្រុកពារាំង២នាក់, ស្រុកពាមជរ២នាក់, ស្រុកកំពង់ត្របែក២នាក់ និង ស្រុកស៊ីធរកណ្តាល ម្នាក់។ ចំណែកអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ម្នាក់នោះ ជាស្ត្រីអាយុ៦៩ឆ្នាំ រស់នៅភូមិខ្លំ ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ខេត្តព្រៃវែង រហូតដល់បច្ចុប្បន្ននេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១ពាន់៨៥៣នាក់, ព្យាបាលជាសះស្បើយចំនួន១ពាន់២៤៨នាក់ និងមានអ្នកស្លាប់សារុបចំនួន២៩នាក់។

  • ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ១៦០នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ

    ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ១៦០នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ

    យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺជាអ្នករស់នៅក្រុងសៀមរាបជិត១០០នាក់, មកពីប្រទេសថៃ១៧នាក់ ក្រោពីនោះ នៅស្រុកប្រាសាទបាគង, ស្រុកបន្ទាយស្រី, ស្រុកជីក្រែង, ស្រុកសូទ្រនិគម, ស្រុកពួក, ស្រុកវ៉ារិន, និង ស្រុកអង្គរជុំ។ នៅថ្ងៃទី៦កក្កដាឆ្នាំ២០២១ ខេត្តសៀមរាបមានអ្នកជំងឺកូវីដ១៩ចំនួន៩នាក់ បានជាសះស្បើយផងដែរ។ ជាមួយគ្នានោះ ខេត្តសៀមរាបនោះថ្ងៃទី៦កក្កដាមានមនុស្សម្នាក់ស្លាប់ដោយសារ ជំងឺកូវីដ១៩ផងដែរ។ អ្នកស្លាប់ជាស្ត្រី អាយុ៥១ឆ្នាំ អាសយដ្ឋានភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប។ ខេត្តសៀមរាបមាន អ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១ពាន់៨១៤នាក់, ព្យាបាលជាសះស្បើយចំនួន៦១៤នាក់និងស្លាប់១៩នាក់។

  • កម្ពុជា ចាក់វ៉ាក់សាំងលើពលរដ្ឋបានជាង៤៦%

    កម្ពុជា ចាក់វ៉ាក់សាំងលើពលរដ្ឋបានជាង៤៦%

    យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦កក្កដាឆ្នាំ២០២១ ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងសរុបមានចំនួន៤លាន៦សែន៥ម៉ឺន៤ពាន់៤៥១នាក់ហើយ ដែលស្មើនឹង៤៦,៥៤%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់១០លាននាក់ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងដូស ទី២រួចមានចំនួន៣លាន៣សែន៧ម៉ឺន៦ពាន់៦៨៧នាក់។ យុទ្ធនាការចាក់វ៉ាក់សាំង បានធ្វើឡើងក្នុងរាជធានីនិងខេត្តកណ្តាល ហើយបានបន្តចាក់វ៉ាក់សាំង តាមគោលដៅដទៃទៀត លើខេត្តចំនួន៦។ របាយការណ៍ក្រសួង ការពារជាតិថ្ងៃនេះ បានឲ្យដឹង ថាការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៦គឺខេត្តតាកែវ, កំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តកោះកុង កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស៦៦ម៉ឺន២ពាន់៥៣៩នាក់។

  • អាជ្ញាធររាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ​ពិនិត្យការផ្តល់ការព្យាបាល​អ្នកជំងឺកូវីដ-១៩នៅតាមផ្ទះ

    អាជ្ញាធររាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ​ពិនិត្យការផ្តល់ការព្យាបាល​អ្នកជំងឺកូវីដ-១៩នៅតាមផ្ទះ