Category: Covid-19

  • ការស្រាវជ្រាវថ្មី៖ វ៉ាក់សាំង Covid-19 របស់ចិន មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបម្លែងថ្មីដែលរកឃើញនៅប្រទេសឥណ្ឌា

    ការស្រាវជ្រាវថ្មី៖ វ៉ាក់សាំង Covid-19 របស់ចិន មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបម្លែងថ្មីដែលរកឃើញនៅប្រទេសឥណ្ឌា

    ចិន៖ អ្នកជំនាញមកពីមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងចិន លោក Shao Yiming បាននិយាយថា ការស្រាវជ្រាវថ្មីបង្ហាញថា វ៉ាក់សាំងផលិតនៅប្រទេសចិនមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបម្លែងថ្មី ដែលមានប្រភពដើមនៅឥណ្ឌា ។ អ្នកជំនាញចិនរូបនេះបានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយថា ដំណើរការផលិតវ៉ាក់សាំងបច្ចុប្បន្នបានបំពេញតាមស្ដង់ដារគ្រប់គ្រាន់ ដូច្នេះមិនចាំបាច់ផលិតវ៉ាក់សាំងថ្មី ដើម្បីប្រឆាំងនឹងវីរុសបម្លែងខ្លួនថ្មីទេ ។ លោក Shao Yiming បន្ថែមថា ក្រុមអ្នកស្រាវជ្រាវចិនបានចាប់ផ្តើមសិក្សា និងប្រមូលទិន្នន័យពីវីរុសបម្លែងថ្មីឥណ្ឌា ដែលគេជឿជាក់ថា វាមានផ្ទុកមេរោគច្រើនជាងវីរុសកូវីដ១៩ ។ បើតាមលទ្ធផលបឋមនោះ វ៉ាក់សាំងដែលកំពុងប្រើសព្វថ្ងៃនេះ នៅតែមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបម្លែងខ្លួនថ្មីផ្សេងៗទៀតផងដែរ ៕ ប្រភព៖ Nation Thailand

  • មន្រ្តីឥណ្ឌា៖ តាមការប៉ាន់ស្មានមានមនុស្ស២.៥០០នាក់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ក្លែងក្លាយ

    មន្រ្តីឥណ្ឌា៖ តាមការប៉ាន់ស្មានមានមនុស្ស២.៥០០នាក់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ក្លែងក្លាយ

    ឥណ្ឌា៖ មន្ត្រី​ជាន់​ខ្ពស់​នៅ​នាយកដ្ឋានប៉ូលិស​ក្រុង​ Mumbai លោក Vishal Thakur បញ្ជាក់​ថា យ៉ាង​ហោច​ណាស់​មាន​កន្លែង​​ចាក់​វ៉ាក់សាំង​ក្លែង​ក្លាយ​​​១២​ត្រូវ​បាន​​រៀប​ចំ​ឡើង​ ឬ​នៅ​ជិត​ទី​ក្រុង Mumbai នៅ​រដ្ឋ Maharashtra ភាគ​លិច​ប្រទេស ។ មន្ត្រី​ជាន់​ខ្ពស់ឥណ្ឌារូបនេះបានគូសបញ្ជាក់ថា ពួក​គេ​​​ប្រើ​ទឹក​អំបិល​ចាក់គ្រប់​ទីតាំង​​ចាក់​វ៉ាក់សាំង​​ដែល​ពួក​គេ​បាន​រៀប​ចំឡើង​ គឺ​​ចាក់​​​ក្លែង​ក្លាយ ហើយថា តាម​ការ​ប៉ាន់​ស្មានមាន​មនុស្ស​២ពាន់៥រយ​នាក់​បាន​ចាក់​វ៉ាក់សាំង​ក្លែង​ក្លាយ ។ ជាមួយគ្នានេះ យើង​បាន​ចាប់​ខ្លួន​ក្រុម​វេជ្ជបណ្ឌិតជា​ច្រើន​នាក់… ពួក​គេ​បាន​និងកំពុង​ប្រើ​ប្រាស់​មន្ទីរ​ពេទ្យ​មួយ​កន្លែង​​ ដើម្បី​​​ផលិត​ប័ណ្ណ លេខ​កូដ និង​បរិក្ខា​ពេទ្យ​ជា​ដើម ។ សូមជម្រាបផងដែរថា ក្រោយ​​ករណី​ឆ្លងថ្មីៗ​ឡើង​ខ្ពស់​បំផុត​កាលពី​ខែ​ឧសភាកន្លងទៅ ករណី​ឆ្លង​ប្រចាំ​​ថ្ងៃ​បាន​ធ្លាក់​ចុះ​ជា​បណ្តើរ​ៗ ដែលធ្វើអោយ​ធូរ​ស្រាល​សម្ពាធលើ​ប្រព័ន្ធ​សុខាភិបាល ​និងអោយ​អាជ្ញាធរ​ចាប់​ផ្តើម​បង្កើន​កម្មវិធី​ចាក់​វ៉ាក់សាំង​ ដើម្បី​ធ្វើ​អោយ​ប្រទេស​ប្រសើរ​ឡើង​វិញ ៕ ប្រភព៖ CNN

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨៤លាន៩២ម៉ឺននាក់ ក្នុងនោះស្លាប់៤លាននាក់ និងជាសះស្បើយ១៦៩លាន២៩ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨៤លាន៩២ម៉ឺននាក់ ក្នុងនោះស្លាប់៤លាននាក់ និងជាសះស្បើយ១៦៩លាន២៩ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៨៤លាន៩២ម៉ឺន៥ពាន់៤១២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៥២៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦៩លាន២៩ម៉ឺន២ពាន់១៣៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៥៩ម៉ឺន៨ពាន់៣៦១នាក់ ស្លាប់ចំនួន៦២ម៉ឺន១ពាន់៣៣៥នាក់ និងជាសះស្បើយចំនួន២៩លាន១១ម៉ឺន១ពាន់៥៨០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣០លាន៦១ម៉ឺន៨ពាន់៩៣៩នាក់ ស្លាប់៤០ម៉ឺន៣ពាន់៣១០នាក់ និងជាសះស្បើយ២៩លាន៧៤ម៉ឺន៤ពាន់៨៣១នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៨លាន៧៩ម៉ឺន២ពាន់៥១១នាក់ ស្លាប់ចំនួន៥២ម៉ឺន៥ពាន់២២៩នាក់ និងជាសះស្បើយ១៧លាន១៥ម៉ឺន១ពាន់៦៧៣នាក់ ៕ ប្រភព៖ worldometers

  • ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ២៨នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ២៨នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាម រដ្ឋបាលខេត្តការឆ្លងថ្មីទាំង២៨នាក់រួមមាននៅស្រុកកពារាំង ១១នាក់, ស្រុកព្រះសេ្តច៤នាក់, ស្រុកពាមជរ៣នាក់, ស្រុកមេសាង២នាក់, ស្រុកកញ្ច្រៀច២នាក់, ស្រុកពាមរក៍ម្នាក់, ស្រុកបាភ្នំម្នាក់, ស្រុកស៊ីធរកណ្តាលម្នាក់, ស្រុកកំពង់ត្របែកម្នាក់, ស្រុកកំចាយមារម្នាក់, និងមកពីខេត្តកណ្ដាលម្នាក់។ ចំណែកអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ទាំង២នាក់ គឺទី១ ស្ត្រីអាយុ៧៣ឆ្នាំ រស់នៅភូមិព្រៃមាស ឃុំអង្គររាជ្យ ស្រុកព្រះសេ្ដច និងម្នាក់ទៀតជាស្ត្រីអាយុ៧២ឆ្នាំ នៅភូមិអអ្គរអង្គ ឃុំអង្គរអង្គ ស្រុកពាមជរ ខេត្តព្រៃវែង។ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១ពាន់៧៩៤នាក់, ព្យាបាលជាសះស្បើយចំនួន១ពាន់២១១នាក់ និងមានអ្នកស្លាប់សារុបចំនួន២៨នាក់។

  • អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំស្តីពីការផ្តល់ទីតាំងសម្រាប់បញ្ចុះសពសាសនិកឥស្លាម ដែលស្លាប់ដោយជំងឺកូវិដ-១៩

    អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំស្តីពីការផ្តល់ទីតាំងសម្រាប់បញ្ចុះសពសាសនិកឥស្លាម ដែលស្លាប់ដោយជំងឺកូវិដ-១៩

    ថ្ងៃចន្ទទី៥ ខែកក្កដា ឆ្នាំ២០២១ លោក សុខ សុទ្ធី ជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តកោះកុង លោក ឃឹម ចន័្ទឌី ប្រធានក្រុមការងាររៀបចំឈាបនដ្ឋានចាត់ចែងបូជាសពស្លាប់ដោយជំងឺកូវិដ-១៩ លោក វណ្ណ សាលី តំណាងគណៈអុីមុំាខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធាន អនុប្រធានមន្ទីរ និងជំនាញពាក់ព័ន្ធផ្សេងៗ បានអញ្ជើញចូលរួមប្រជុំ ស្តីពីការផ្តល់ទីតាំងសម្រាប់បញ្ចុះសពសាសនិកឥស្លាម ដែលស្លាប់ដោយជំងឺកូវិដ-១៩ ចំនួន៥ហិតា ចំណុចដីសម្បទានសង្គមកិច្ចអតីតយុទ្ធជនស្រុកកោះកុង ស្ថិតក្នុងភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។ ជាលទ្ធផលនៃអង្គប្រជុំ៖១-ឯកភាពតាមសំណើរបស់គណ:អុីមុំាខេត្តកោះកុងស្នើសុំដី៥ហិកតាសម្រាប់បញ្ចុះសពសាសនិកឥស្លាមដែលស្លាប់ដោយសារជំងឺកូវីដ-១៩។២-ក្រុមការងារ និងចុះពិនិត្យ ចុចនិយាមកាលើទីតាំងជាក់ស្តែង។៣-ត្រូវបោះបង្គោលព្រំដីឲ្យបានត្រឹមត្រូវ នឹងលើកបដាថា(ជាដីទីថ្មសាន សម្រាប់សាសនិកឥស្លាមទំហំ៥ហិកតា)។ ជាចុងក្រោយប្រធានអង្គប្រជុំស្នើសូមឲ្យគណ:អុីមុំាខេត្តកោះកុង បន្ទាប់ពីបាមទទួលដីនេះហើយសូមជួយថែរក្សាឲ្យបានគង់វង្សសម្រាប់សានិកឥស្លាមជំនាន់ក្រោយៗទៀត៕

  • ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ១៤៤នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ

    ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ១៤៤នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ

    យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺជាអ្នករស់នៅក្រុងសៀមរាប៨៥នាក់, ស្រុកប្រាសាទបាគង៤នាក់, មកពីខេត្តព្រះវិហារម្នាក់, ស្រុកជីក្រែងម្នាក់, ស្រុកបន្ទាយស្រី២នាក់, មកពីខេត្តកំពង់ឆ្នាំងម្នាក់, មកពីខេត្តបន្ទាយមានជ័យ៣នាក់, ស្រុកពួក៥នាក់, ស្រុកអង្គរធំ២នាក់, មកពីប្រទេសថៃ៤១នាក់។ នៅថ្ងៃទី៥កក្កដាឆ្នាំ២០២១ ខេត្តសៀមរាបមានអ្នកជំងឺកូវីដ១៩ចំនួន២៥នាក់ បានជាសះស្បើយផងដែរ។ ជាមួយគ្នានោះ ខេត្តសៀមរាបនោះថ្ងៃទី៥កក្កដាមានមនុស្សម្នាក់ស្លាប់ដោយសារ ជំងឺកូវីដ១៩ផងដែរ។ អ្នកស្លាប់ជាស្ត្រីអាយុ៦៩ឆ្នាំ នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ខេត្តសៀមរាបមាន អ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១ពាន់៦៥៤នាក់, ព្យាបាលជាសះស្បើយចំនួន៦០៥នាក់និងស្លាប់១៨នាក់។

  • ខេត្តស្វាយរៀង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ១១២នាក់ និងស្លាប់៣នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

    ខេត្តស្វាយរៀង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ១១២នាក់ និងស្លាប់៣នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង១១២នាក់នោះ រួមមាន៦៨នាក់ជាកម្មករ កម្មការិនីនៅតាមរោងចក្រនានា, ១៨នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ក្រៅពីនោះមាននៅស្រុកក្រុងមួយចំនួនទៀត ប្រមាណ២១នាក់និង២នាក់ទៀតជាអ្នកដំណើរ ចូលពីរាជធានីភ្នំពេញ។ នៅថ្ងៃទី៥កក្កដា ខេត្តស្វាយរៀង មានអ្នកជំងឺកូវីដ១៩ចំនួន៧៤នាក់ បានជាសះស្បើយ និងមានអ្នកស្លាប់បន្ថែមចំនួន៣នាក់ ដោយសារជំងឺកូវីដ១៩។ អ្នកស្លាប់ទាំង៣នាក់នោះ ទី១ ជាស្ត្រីអាយុ៧៥ឆ្នាំ នៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គុង ក្រុងបាវិត។ ទី២ ស្ត្រីអាយុ២៥ឆ្នាំ នៅភូមិត្រពាំងរំដេញ ឃុំត្រពាំងស្ដៅ ស្រុករមាសហែក និងទី៣ ស្ត្រីអាយុ៧៨ឆ្នាំ នៅភូមិតាកឹង ឃុំជ្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ខេត្តស្វាយរៀងរហូតដល់បច្ចុប្បន្ន មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន២ពាន់៩៦៧នាក់, ព្យាបាលជាសះស្បើយចំនួន១ពាន់៧២៤នាក់ និងមានអ្នកស្លាប់សារុបចំនួន៣៦នាក់។

  • កម្ពុជា ចាក់វ៉ាក់សាំងលើពលរដ្ឋបានជិត ៤លាន ៦សែននាក់

    កម្ពុជា ចាក់វ៉ាក់សាំងលើពលរដ្ឋបានជិត ៤លាន ៦សែននាក់

    យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥កក្កដាឆ្នាំ២០២១ ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងសរុបមានចំនួន៤លាន៥សែន៩ម៉ឺន៩ពាន់៦៤៨នាក់ហើយ ដែលស្មើនឹង៤៦%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់១០លាននាក់ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងដូស ទី២រួចមានចំនួន៣លាន៣សែន២ម៉ឺន៩ពាន់៧៣០នាក់។ យុទ្ធនាការចាក់វ៉ាក់សាំង បានធ្វើឡើងក្នុងរាជធានីនិងខេត្តកណ្តាល ហើយបានបន្តចាក់វ៉ាក់សាំង តាមគោលដៅដទៃទៀត លើខេត្តចំនួន៦។ របាយការណ៍ក្រសួង ការពារជាតិថ្ងៃនេះ បានឲ្យដឹង ថាការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៦គឺខេត្តតាកែវ, កំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តកោះកុង កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស៦៥ម៉ឺន២ពាន់៦២នាក់។

  • ខេត្តកណ្ដាល ផ្អាកដំណើរការអាជីវកម្មផ្សារកំពង់កន្ទួត ជាបណ្ដោះអាសន្ន

    ខេត្តកណ្ដាល ផ្អាកដំណើរការអាជីវកម្មផ្សារកំពង់កន្ទួត ជាបណ្ដោះអាសន្ន

    រដ្ឋបាលខេត្តកណ្ដាល ចេញសេចក្ដីសម្រេចស្តីពី ការផ្អាកដំណើរការអាជីវកម្មផ្សារកំពង់កន្ទួត ជាបណ្ដោះអាសន្ន ស្ថិតក្នុងឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ។ ដោយ -រ៉ាវុធ

  • កូវីដ១៩៖ វៀតណាមឆ្លងប្រចាំថ្ងៃដ៏ច្រើនបំផុត

    កូវីដ១៩៖ វៀតណាមឆ្លងប្រចាំថ្ងៃដ៏ច្រើនបំផុត

    ទីភ្នាក់ងារសារព័ត៌មាន VietNam News នៅយប់ថ្ងៃចន្ទ ទី០៥ ខែកក្កដា ឆ្នាំ២០២១ បានចេញផ្សាយថា ក្រសួងសុខាភិបាលវៀតណាមបានរកឃើញករណីឆ្លងថ្មីៗប្រចាំថ្ងៃននៃជំងឺកូវីដ១៩ រហូតដល់១១០២ករណី ដែលវាជាតួលេខឆ្លងប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន សម្រាប់ប្រទេសនេះ។ តួលេខករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតដែលវៀតណាមធ្លាប់បានប្រកាសកន្លងមកគឺ កាលពីថ្ងៃទី០៣ ខែកក្កដា មានចំនួន៩២២នាក់។ វៀតណាមក៏រកឃើញអ្នកស្លាប់ថ្មីដោយសារជំងឺនេះចំនួន០៤នាក់ទៀតផងដែរ។ សរុបមកវិញ គិតត្រឹមថ្ងៃចន្ទនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ២១,០៣៥នាក់ ក្នុងនោះស្លាប់៩០នាក់៕