-
ហាង វិទិនី បុកទឹកប្រហុក មានអ្នកឆ្លងកូវីដ-១៩

អ្នកដែលធ្លាប់បានទៅ ហាង វិទិនី បុកទឹកប្រហុក ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខភាព។ ហាង វិទិនី បុកទឹកប្រហុក មានទីតាំងមានទីតាំងស្ថិតនៅសង្កាត់ទូលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ១៩ បានចូលទៅ ហាង វិទិនី បុកទឹកប្រហុក នោះ។ អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ កាលពីថ្ងៃទី ២៩ ខែមិថុនា ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។
-
ធនាគារ ស៊ីនហាន មានអ្នកឆ្លងកូវីដ-១៩

អ្នកដែលធ្លាប់បានទៅ ធនាគារ ស៊ីនហាន ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខភាព។ ធនាគារ ស៊ីនហានមានទីតាំងមានទីតាំងស្ថិតនៅផ្លូវសហពន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ១៩ បានចូលទៅ ធនាគារ ស៊ីនហាន នោះ។ អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ កាលពីថ្ងៃទី ២៥ ខែមិថុនា ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។
-
តេលាម៉ាត ផ្លូវ៣៧១ មានអ្នកឆ្លងកូវីដ-១៩

អ្នកដែលធ្លាប់បានទៅតេលាម៉ាត ផ្លូវ៣៧១ ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខភាព។ តេលាម៉ាត ផ្លូវ៣៧១ មានទីតាំងមានទីតាំងស្ថិតនៅផ្លូវ៣៧១ សង្កាត់ទំនប់ថ្មី ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ១៩ បានចូលទៅ តេលាម៉ាត ផ្លូវ៣៧១ នោះ។ អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ កាលពីថ្ងៃទី ២៩ ខែមិថុនា ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។
-
ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ៤៧នាក់ និងស្លាប់៥នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺជាអ្នកក្រុងកំពង់ចាម២នាក់, ស្រុកកំពង់សៀម៣នាក់, ស្រុកស្ទឹងត្រង់២៤នាក់, ស្រុកជើងព្រៃ១៥នាក់, ស្រុកបាធាយម្នាក់, ស្រុកព្រៃឈរម្នាក់, មកពីខេត្តកណ្ដាលម្នាក់។ ជាមួយគ្នានោះ ខេត្តកំពង់ចាមបានជូនដំណឹងថា នៅថ្ងៃទី៤កក្កដា មានអ្នកជំងឺកូវីដ១៩ចំនួន៤៣នាក់។ ចំណែកអ្នកស្លាប់ទាំង៥នាក់ គឺទី១ជាស្ត្រី អាយុ៧២ឆ្នាំ អាសយដ្ឋានភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម។ ទី២ ជាស្ត្រី អាយុ៤១ឆ្នាំ អាសយដ្ឋានភូមិផ្ដៅជុំកើត ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ទី៣ ជាស្ត្រី អាយុ៦៩ឆ្នាំ អាសយដ្ឋានភូមិស្វាយពក ឃុំបាយធាយ ស្រុងបាធាយ ទី៤ ជាបុរសអាយុ៤៣ឆ្នាំ នៅភូមិវាលស្បូវ ឃុំអំពិល ស្រុកកំពង់សៀម និងទី៥ ស្ត្រីអាយុ៥២ឆ្នាំ នៅភូមិហាន់ទ្វា ឃុំរំលង ស្រុកតាំងគោក ខេត្តកំពង់ធំ។
-
កម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ-១៩ ថ្មីជិត ៩០០នាក់ និងស្លាប់ ២៨នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី៥កក្កដាឆ្នាំ២០២១បានឲ្យដឹងថា នៅថ្ងៃទី៤កក្កដា គេបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ចំនួន៨៩៦នាក់ ក្នុងនោះករណីឆ្លងក្នុងសហគមន៍ចំនួន៦៨៦នាក់ និងអ្នកដំណើរមកពីបរទេសចំនួន២១០នាក់។ ក្រសួងសុខាភិបាលបានបញ្ជាក់ដែរថា នៅថ្ងៃនេះ មានអ្នកជំងឺកូវីដ១៩ចំនួន៦៤៦នាក់បានជាសះស្បើយ និងមានអ្នកស្លាប់ចំនួន២៨នាក់។ កម្ពុជាគិតត្រឹមថ្ងៃទី៤កក្កដាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន៥ម៉ឺន៥ពាន់១៨៧នាក់ មានអ្នកជាសះស្បើយចំនួនចំនួន៤ម៉ឺន៧ពាន់៣៨៦នាក់ និងមានអ្នកស្លាប់កើនដល់៧៤៨នាក់នោះហើយ។
-
ការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ដែលមានទាំងគុណភាពនិងសុវត្ថិភាព គ្រោងអនុវត្តន៍ឆាប់ៗនេះ

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធបានបន្តកិច្ចប្រជុំរបស់ខ្លួនលើផែនការត្រួតពិនិត្យការផ្តល់ការព្យាបាលអ្នកជំងឺកូវីដ-១៩នៅតាមផ្ទះ ដើម្បីអោយដំណើរការនៃការព្យាបាលនៅតាមផ្ទះ នេះ មានគុណភាពនិងសុវត្ថិភាព ដែលអាចទទួលយកបាន ខណៈដែលអ្នកជម្ងឺជាច្រើនលើសលុប ចង់អោយមានការព្យាបាលតាមផ្ទះនេះ ។ កិច្ចប្រជុំនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០៥ កក្កដាតាមរយះ Video Conference ក្រោមវត្តមានលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងលោកង៉ូវ កាង រដ្ឋលេខាធិការក្រសួង សុខាភិបាលនៅសាលារាជធានីភ្នំពេញ ។ លោកង៉ូវ កាង បានមានប្រសាសន៍លើកឡើងថាយើងបានឃើញថា ក្នុងរយះពេល២សប្តាហ៏ចុងក្រោយនេះ ជំងឺកូវីដ-១៩មិនមានការថមថយទេ តែបែរជាកើនឡើងខ្លាំង រហូតខ្វះកន្លែងទទួលអ្នកជម្ងឺ ។ដូច្នេះហើយ ទើបយើងបង្កើតឱ្យមានជាការព្យាបាលជម្ងឺនៅតាមផ្ទះនេះ ។ ការព្យាបាលនៅតាមផ្ទះនេះជារឿងល្អមួយ ។ប៉ុន្តែអ្វីដែលសំខាន់នោះគឺការគ្រប់គ្រងនិងមើលការខុសត្រូវ ដែលតម្រូវឱ្យអាជ្ញាធរមូលដ្ឋាន ជាអ្នកទទួលខុសត្រូវ។ អាជ្ញាធរខណ្ឌទាំង១៤ ជាអ្នកផ្តល់កិច្ចសហការជាមួយមន្ត្រីសុខាភិបាល និងក្រុម គ្រូពេទ្យស្មគ្រ័ចិត្តTYDA ដោយបង្កើតឲ្យមានទីបញ្ជាការស្រាល១កន្លែងក្នុងមួយខណ្ឌដើម្បីប្រចាំបញ្ជាអន្តរាគមន៏ជួយប្រជាពលរដ្ឋដែល ត្រូវការឲ្យជួយដោយជំងឺកូវីដ-១៩ ពោលគឺនៅពេលមានបញ្ហាអ្វីមួយយើងជួយពួកគាត់ទាន់ពេលវេលាតែម្តង។ លោកកើត ឆែ បានមានប្រសាសន៍លើកឡើងថា ៖ការបន្តកិច្ចប្រជុំនេះ ធ្វើឡើង ដើម្បីពិភាក្សា អោយស៊ីសង្វាក់គ្នារវាងអាជ្ញាធរជាមួយក្រសួងនិងស្ថាប័នពាក់ព័ន្ធ ថាតើការបង្កើតឱ្យមានការព្យាបាលតាមផ្ទះហើយ យើងត្រូវអនុវត្តការជូនពួកគាត់បែបណា ដែលអាចឱ្យពួកគាត់ទទួលយកបាន។ ក្រោយពីពិភាក្សាត្រូវគ្នាហើយ…
-
មនុស្ស ៤នាក់បន្ថែមទៀតស្លាប់ដោយសារជំងឺកូវីដ-១៩ នៅខេត្តតាកែវក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តតាកែវបានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ទាំង៤នាក់រួមមាន ទី១ បុរសឈ្មោះ អ៊ុ ប៉ាង អាយុ៦៧ឆ្នាំ នៅភូមិព្រៃល្វាលិច ឃុំព្រៃល្វា ស្រុកព្រៃកក្បាស ។ ទី២ បុយរសឈ្មោះ ទេព សឿន អាយុ៧១ឆ្នាំ នៅភូមិខ្វាន់មាស ឃុំពត់សរ ស្រុបាទី។ ទី៣ ស្រីឈ្មោះ ឆេង វន្នី អាយុ៥៧ឆ្នាំ នៅភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ និងទី៤ ស្ត្រីឈ្មោះ ស៊ន វណ្ណរី អាយុ៥៨ឆ្នាំ នៅភូមិជ្រៃ ឃុំសន្លុង់ ស្រុកទ្រាំង ខេត្តតាកែវ។
-
អាមេរិករម្លឹកខួបលើកទី ២៤៥ នៃទិវាបុណ្យឯករាជ្យជាតិ

កាលពីថ្ងៃអាទិត្យ ទី០៤ ខែកក្កដា ឆ្នាំ២០២១ (ម៉ោងនៅអាមេរិក) ពិធីរម្លឹកខួបលើកទី ២៤៥ នៃទិវាបុណ្យឯករាជ្យជាតិរបស់សហរដ្ឋអាមេរិកត្រូវបានរៀបចំ ជាមួយការអនុញ្ញាតឱ្យមានការរៀបចំ ពិធីជួបជុំមួយចំនួននៅតាមទីសាធារណៈ ក្រោយត្រូវបានរឹតត្បិតអស់រយៈពេលជាងមួយឆ្នាំមកនេះ ដោយសារតែការឆ្លងរាតត្បាតជំងឺ COVID-19។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងលោកស្រីជំទាវទី១ Jill Biden បានអញ្ជើញមន្ត្រីយោធា និងបុគ្គលិកបម្រើការផ្នែកសង្រ្គោះបន្ទាន់ជាង ១,០០០នាក់ មកកាន់សេតវិមាន ដើម្បីចូលរួមក្នុងការប្រារព្ធពិធីបុណ្យឯករាជ្យជាតិ និងទស្សនាការបាញ់កាំជ្រួច។ ពិធីបុណ្យឯករាជ្យជាតិថ្ងៃទី០៤ ខែកក្កដា ត្រូវបានប្រារព្ធឡើង នៅទូទាំងសហរដ្ឋអាមេរិក ហើយក្នុងនោះនៅឯទីក្រុងញូយ៉ក កាំជ្រួចប្រមាណជា ៦៥,០០០ដើមត្រូវបានបាញ់ទៅលើអាកាស ដើម្បីអបអរសាទរពិធីបុណ្យជាតិអាមេរិកមួយនេះ៕
-
មនុស្សស្លាប់ព្រោះកូវីដ១៩នៅថៃ ៥០នាក់ទៀត ឆ្លងថ្មីជាង៦ពាន់នាក់

អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃទី៥ កក្កដា ២០២១នេះបានឲ្យដឹងថា ២៤ម៉ោងចុងក្រោយមកនេះ មានមនុស្ស៥០នាក់បានស្លាប់បន្ថែមទៀត ដោយសារតែជំងឺកូវីដ១៩ និងឆ្លងថ្មីជាង៦ពាន់នាក់ទៀត។ ប្រភពថា ករណីឆ្លងថ្មីចំនួន៦១៦៦នាក់ទៀត ធ្វើឲ្យចំនួនឆ្លងសរុបនៅប្រទេសថៃកើនដល់ជិត២៩ម៉ឺននាក់ហើយ រីឯអ្នកស្លាប់កើនដល់២២៧៦នាក់ បន្ទាប់ពីស្លាប់ថ្មី៥០នាក់។ ប្រភពបានឲ្យដឹងដែរថា ក្នុងចំណោមករណីឆ្លងថ្មីៗ ក៏នៅតែមានអ្នកឆ្លងក្នុងពន្ធនាគារជិត១០០នាក់ផងដែរ៕
-
WHO ព្រមានថា ពិភពលោកកំពុងស្ថិតក្នុងពេលវេលាគ្រោះថ្នាក់ ខណៈវីរុសកូវីដ-១៩បម្លែងថ្មី Delta កំពុងរាតត្បាតខ្លាំង

ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) ព្រមានថា ពិភពលោកកំពុងស្ថិតក្នុងពេលវេលាមួយដ៏គ្រោះថ្នាក់បំផុត ដោយសារជំងឺរាតត្បាតកូរ៉ូណា ខណៈដែលវីរុសបម្លែងថ្មី Delta ដែលមានប្រភពដើមនៅឥណ្ឌានោះ ត្រូវបានគេរកឃើញនៅក្នុងប្រទេស និងតំបន់សរុបចំនួន៩៨ហើយ ។ទន្ទឹមនេះ អង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានគូសបញ្ជាក់ថា វីរុសបម្លែងថ្មីដែលត្រូវបានគេរាយការណ៍ជាលើកដំបូងនៅឥណ្ឌា គឺមានគ្រោះថ្នាក់ ខណៈដែលវាបន្តវិវត្ត និងបំប្លែងខ្លួន ហើយថា ដូច្នេះវាទាមទារអោយមានការវាយតម្លៃអោយបានខ្ជាប់ខ្ជួន និងការថ្លឹងថ្លែងយ៉ាងប្រុងប្រយ័ត្ន នៃការឆ្លើយតបសុខភាពសាធារណៈ ។គួរកត់សម្គាល់ វីរុសបម្លែងថ្មី Delta ក៏បាននិងកំពុងវាយលុកខ្លាំងនៅទូទាំងទ្វីបអាស៊ីផងដែរ ដោយបណ្តាប្រទេសនានារាប់ចាប់ពីអូស្រ្តាលី ដល់ម៉ាឡេស៊ី បានរាយការណ៍អំពីការកើនឡើងនៃករណីឆ្លងថ្មីៗ និងជំរុញអោយប្រទេសខ្លះ ដាក់វិធានការបិទខ្ទប់ឡើងវិញ ក៏ដូចជាពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំង ៕ ប្រភព៖ The Straits Times