Category: Covid-19

  • រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទខ្ទប់ផ្សារអូឡាំពិក ក្រោយរកឃើញអាជីវករឆ្លងជំងឺកូវីដ១៩ កើនឡើងជាបន្តបន្ទាប់

    រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទខ្ទប់ផ្សារអូឡាំពិក ក្រោយរកឃើញអាជីវករឆ្លងជំងឺកូវីដ១៩ កើនឡើងជាបន្តបន្ទាប់
  • រដ្ឋលេខាធិការក្រសួងសុខាភិបាល លើកទឹកចិត្តមនុស្សវ័យ ចាស់ទាំងអស់ ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩

    រដ្ឋលេខាធិការក្រសួងសុខាភិបាល លើកទឹកចិត្តមនុស្សវ័យ ចាស់ទាំងអស់ ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩
  • រដ្ឋមន្ត្រីសុខាភិបាល ស្នើដល់វិទ្យាស្ថានប៉ាស្ទ័រ បន្តសហការ និងគាំទ្រវិស័យសុខាភិបាលកម្ពុជា

    រដ្ឋមន្ត្រីសុខាភិបាល ស្នើដល់វិទ្យាស្ថានប៉ាស្ទ័រ បន្តសហការ និងគាំទ្រវិស័យសុខាភិបាលកម្ពុជា
  • ចិននៅតែចាត់ទុកកម្ពុជា ជាប្រទេសអាទិភាព សម្រាប់ផ្តល់វ៉ាក់សាំង ក្នុងនាមមិត្តដែកថែប

    ចិននៅតែចាត់ទុកកម្ពុជា ជាប្រទេសអាទិភាព សម្រាប់ផ្តល់វ៉ាក់សាំង ក្នុងនាមមិត្តដែកថែប
  • អភិបាលរាជធានី បញ្ជាក់ថា ការព្យាបាលតាមផ្ទះជាជំរើស​ដ៏ល្អសំរាប់អ្នកបានចាក់វ៉ាក់សាំង២ដូសរួចហើយតែនៅមានវិជ្ជមានកូដវីដ.១៩

    អភិបាលរាជធានី បញ្ជាក់ថា ការព្យាបាលតាមផ្ទះជាជំរើស​ដ៏ល្អសំរាប់អ្នកបានចាក់វ៉ាក់សាំង២ដូសរួចហើយតែនៅមានវិជ្ជមានកូដវីដ.១៩

     ភ្នំពេញ៖តាមរយះកិច្ចប្រជុំស្តីពីផែនការត្រួតពិនិត្យការផ្តល់ការព្យាបាលអ្នកជំងឺកូវីដ ១៩នៅតាមផ្ទះតាមរយះVideo Conferenceនារសៀលថ្ងៃទី៣កក្កដា នេះនៅសាលារាជធានីភ្នំពេញ ឯ.ឧឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបាន ថ្លែងថា៖ការព្យាបាលតាមផ្ទះជាជំរើសដ៏ល្អសំរាប់អ្នកបានចាក់វ៉ាក់សាំង២ដូសរួច ហើយ ហើយនៅមានការឆ្លងទៀត។  ឯ.ឧបន្តថា៖ការរៀបចំឱ្យមានការព្យាបាលអ្នកជំងឺកូវីដ១៩តាមផ្ទះស្រប តាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយការងារនេះរាជធានីភ្នំពេញបានឈានមួយជំហ៊ានទៅមុខ រួចហើយដែលមកដល់ពេល នេះមានអ្នកជំងឺជាង៣០០ នាក់កំពុងសំរាកព្យាបាលនៅតាមផ្ទះ។ឯ.ឧអភិបាលបន្តថា៖យើងនឹងពិភាក្សាលំ អិតថែមទៀតទៅលើយន្តការដែល ត្រូវរៀបចំឲ្យបានល្អធានាដល់ការផ្តល់សេវា សុខាភិបាលដល់បងប្អូនប្រជាពលរដ្ឋតាមតម្រូវការជាក់ស្តែង ។ ជាមួយគ្នានេះ លោកអភិបាលរាជធានីស្នើរអាជ្ញាធរខណ្ឌទាំង១៤ត្រូវផ្តល់កិច្ចសហការជាមួយមន្ត្រីសុខាភិបាល និងក្រុម    គ្រូពេទ្យស្មគ្រ័ចិត្តTYDA ដើម្បីផ្តល់ការអប់រំណែនាំដល់ប្រជាពលរដ្ឋពីភាពចាំបាច់ ក្នុងការសំរាកព្យាបាលនៅតាមផ្ទះ។ខណ្ឌនិមួយៗត្រូវបង្កើតឲ្យមានទីបញ្ជាការស្រាល១កន្លែងក្នុងមួយខណ្ឌដើម្បីប្រចាំបញ្ជាអន្តរាគមន៏ជួយប្រជាពលរដ្ឋដែល ត្រូវការឲ្យជួយដែលញាំញីដោយជំងឺកូវីដ.១៩ទាន់ពេលវេលានិងដោយការទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រង។ឯកឧត្ដមឃួង ស្រេង បានសន្និដ្ឋានថា យើងឃើញមានការឆ្លងច្រើនក្នុងរយះពេល២សប្តាហ៏ចុងក្រោយនេះមែន តែ មនុស្សដែលឆ្លងនោះនៅមានកំលាំងមាំមួន។នោះយើងអាចយល់បានថា មកពីការចាក់វ៉ាងទាំង២ដូសនោះកំពុងមានប្រសិទ្ធភាព ហើយការព្យាបាលនៅតាមផ្ទះគឺកាន់តែចាំបាច់និងមានប្រសិទ្ធភាពថែមទៀត។ជាមួយគ្នានេះ យើងនឹងពន្យល់អប់រំដល់ប្រជាពលរដ្ឋពីសារសំខាន់នៃការព្យាបាលអ្នកផ្ទុកជំងឺកូវីដ១៩ នៅតាមផ្ទះតាមរយះការធ្វើសន្និសិទសារពត៏មានឲ្យមានការយល់ដឹងជាសាធារ  ណះ ជាមួយនឹងការជូនដំណឹងដល់ប្រជាពលរដ្ឋអោយចូលរួមជាមួយអាជ្ញាធរ។        ពាក់ពន្ធ័នឹងការបន្តរិតបន្តឹងការគ្រប់គ្រងការជួបជុំមានដូចជាបៀហ្គាឌិន, ទីតាំងម៉ាស្សា KTVជាដើមលោកថា៖គឺមិនត្រូវបន្ធូដៃឡើយ និយាយឲ្យស្រួលស្តាប់គឺមុខរបរណាដែលមានការហាមឃាត់កន្លងមក គឺត្រូវតែរិតបន្តឹងឱ្យខ្លាំងកុំចាំបាច់មេ ក្រុងស្រែកបានអស់លោកធ្វើនោះ៕

  • កម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីជិត ១ពាន់នាក់ និងស្លាប់ ៣៦នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ

    កម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីជិត ១ពាន់នាក់ និងស្លាប់ ៣៦នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ

    ក្រសួងសុខាភិបាលបានប្រកាស់នាថ្ងៃទី៣ កក្កដា​ ២០២១​នេះថា កម្ពុជាយើងបន្តរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៩៤៨នាក់​ (ឆ្លងសហគមន៌​:​ ​​៩០៤និង​នាំចូល:​ ៤៤) និងមានជាសះស្បេីយ​ ៦១៥នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ៥៣២៩៨នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ៤៦១២៣នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ៣៦នាក់​ សរុប​ស្លាប់ ៦៩៦នាក់ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ហេីយ​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ដែរ ។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។យេីងបានធ្វេីតេស្តចំនួន​ 1378837 ស្មេីនឹង​ 82073 ក្នុង១លាន នាក់ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115

  • អាជ្ញាធរសុខាភិបាលអាមេរិកជំរុញអោយប្រជាជនទៅចាក់វ៉ាក់សាំងបង្ការ ស្របពេលមានការរីករាលដាលខ្លាំងនៃវីរុសកូវីដ-១៩បម្លែងថ្មី (មានវីដេអូ)

    អាជ្ញាធរសុខាភិបាលអាមេរិកជំរុញអោយប្រជាជនទៅចាក់វ៉ាក់សាំងបង្ការ ស្របពេលមានការរីករាលដាលខ្លាំងនៃវីរុសកូវីដ-១៩បម្លែងថ្មី (មានវីដេអូ)

    អាមេរិក៖ មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងអាមេរិក (CDC) បានធ្វើការអំពាវនាវដល់ប្រជាជនទូទៅ អោយទៅទទួលការចាក់វ៉ាក់សាំងការពារមេរោគ ដោយសារតែការលេចចេញជាថ្មីនៃជំងឺកូរ៉ូណា ជាពិសេសការរីករាលដាលនៃវីរុសកូវីដ១៩បម្លែងថ្មី Delta ដែលមានប្រភពដើមនៅប្រទេសឥណ្ឌា ។ អគ្គនាយកមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងអាមេរិក (CDC) លោកស្រី Rochelle Walensky បានប្រាប់អោយដឹងនៅក្នុងសន្និសិទសារព័ត៌មានមួយថា ករណីឆ្លងប្រចាំថ្ងៃបានកើនឡើងរហូតដល់១០ភាគរយកាលពីសប្តាហ៍កន្លងទៅ ដោយលោកស្រីបានព្រមានថា ការរីករាលដាលនៃវីរុសបម្លែងថ្មីអាចនឹងដឹកនាំការកើនឡើងករណីឆ្លងថ្មីៗ នៅក្នុងតំបន់ដែលមានអត្រាការវ៉ាក់សាំងបង្ការមានកម្រិតទាបនៅឡើយ ។ លោកស្រី Walensky បានគូសបញ្ជាក់ថា ទិន្នន័យបឋមបង្ហាញថា តួលេខ៩៩.៥ភាគរយនៃមនុស្សដែលបានស្លាប់ ដោយសារតែជំងឺកូវីដ១៩កាលពី០៦ខែមុននោះ គឺជាអ្នកដែលមិនបានចាក់វ៉ាក់សាំងបង្ការ ។ លោកស្រីបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា ជាមួយនឹងការចាក់វ៉ាក់សាំងបង្ការដែលមាននៅទូទាំងប្រទេស ការរងទុក្ខវេទនា និងការបាត់បង់ យើងកំពុងមើលឃើញ គឺស្ទើរតែអាចជៀសវាងបាន ៕ ប្រភព៖ NHK

  • អង្គការសុខភាពពិភពលោក (WHO)៖ វីរុសកូវីដ-១៩បម្លែងថ្មី Delta ឆ្លងរាលដាលដល់ប្រទេស និងតំបន់ចំនួន៩៨ហើយ (មានវីដេអូ)

    អង្គការសុខភាពពិភពលោក (WHO)៖ វីរុសកូវីដ-១៩បម្លែងថ្មី Delta ឆ្លងរាលដាលដល់ប្រទេស និងតំបន់ចំនួន៩៨ហើយ (មានវីដេអូ)

    បរទេស៖ ប្រមុខអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រនេះបានអះអាងថា វីរុសកូវីដ១៩បម្លែងថ្មី Delta ដែលមានប្រភពដើមនៅប្រទេសឥណ្ឌា ត្រូវបានរកឃើញនៅក្នុងប្រទេស និងតំបន់យ៉ាងហោចណាស់៩៨ហើយ ។ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានសង្កត់ធ្ងន់ថា វីរុសកូវីដ១៩បម្លែងថ្មី គឺពិតជាគ្រោះថ្នាក់ ហើយ កំពុងបន្តវិវត្តន៍ខ្លួន និងផ្លាស់ប្តូរ ប្រការនេះតម្រូវអោយមានការវាយតម្លៃថេរ ក៏ដូចជាការកែតម្រូវដោយប្រុងប្រយ័ត្ន ចំពោះការឆ្លើយតបផ្នែកសុខភាពសាធារណៈ ។ ស្របពេលជាមួយគ្នានេះដែរ អង្គការសុខភាពពិភពលោក (WHO) ក៏បានព្រមាន ដែរថា វីរុសកូវីដ១៩បម្លែងថ្មីនេះ បាននិងកំពុងឆ្លងរីករាលដាលនៃឆាប់រហ័សបំផុត នៅតាមបណ្តាប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងបង្ការមានកម្រិតទាប និងខ្ពស់ផងដែរ ៕ ប្រភព៖ CGTN

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨៣លាន៨៦ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៩៨ម៉ឺននាក់ និងជាសះស្បើយ១៦៨លាន២៩ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨៣លាន៨៦ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៩៨ម៉ឺននាក់ និងជាសះស្បើយ១៦៨លាន២៩ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៨៣លាន៨៦ម៉ឺន៣ពាន់៦៩០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៩៨ម៉ឺន២៤៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦៨លាន២៩ម៉ឺន៨៧៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៥៨ម៉ឺន១៩៨នាក់ ស្លាប់ចំនួន៦២ម៉ឺន១ពាន់១៦១នាក់ និងជាសះស្បើយចំនួន២៩លាន៧ម៉ឺន២ពាន់៨៨១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣០លាន៥០ម៉ឺន២ពាន់៣៦២នាក់ ស្លាប់៤០ម៉ឺន១ពាន់៦៨នាក់ និងជាសះស្បើយ២៩លាន៦០ម៉ឺន៥ពាន់៧៧៩នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៨លាន៦៨ម៉ឺន៧ពាន់៤៦៩នាក់ ស្លាប់ចំនួន៥២ម៉ឺន២ពាន់៦៨នាក់ និងជាសះស្បើយ១៦លាន៩៨ម៉ឺន៩ពាន់៣៥១នាក់ ៕ ប្រភព៖ worldometers

  • ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ប្រមាណ១៦៦គ្រួសារ ដែលមានជីវភាពខ្វះខាត ក្នុងក្រុងកំពង់ចាម

    ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ប្រមាណ១៦៦គ្រួសារ ដែលមានជីវភាពខ្វះខាត ក្នុងក្រុងកំពង់ចាម

    ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ប្រមាណ១៦៦គ្រួសារ ដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេលការរីករាលដាលជំងឺកូវីដ-១៩ រស់ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។