-
ច្រកទ្វារព្រំដែន ចំនួន០៤ ត្រូវបានអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង និង សមត្ថកិច្ចជំនាញពាក់ព័ន្ធធ្វើការរឹតបន្តឹងក្នុងការចុះយកវត្ថុសំណាកធ្វើតេស្តរហ័ស(RapidTest)ដល់តៃកុងឡានបើកបរ ឆ្លងកាត់ចេញ-ចូលនៅតាមច្រកទាំងនោះ

ក្នុងរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី៣០ខែមិថុនានិងថ្ងៃទី០១ខែកក្កដាឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសំពៅលូន(OD) បានធ្វើសំណាក តេស្តរហ័ស Rapid Test ទៅលើអ្នកបើកបររថយន្ត ចេញ-ចូល ប្រទេសថៃ ស្ថិតនៅតាមបន្ទាត់ព្រំដែនខ្មែរថៃនៃច្រកទ្វារសំខាន់ៗមួយចំនួន ដែលស្ថិតក្នុងភូមិសាស្ត្រក្នុងស្រុកទាំង៣របស់ខេត្តបាត់ដំបងក្នុងនោះ៖ រួមមានស្រុកសំពៅលូន ស្រុកកំរៀងនិងស្រុកភ្នំព្រឹកនិងមាត់ច្រកទ្វារព្រំដែនថៃដែលជាប់និងភូមិសាស្ត្រស្រុកខាងលើ ក្នុងនោះ៖ច្រកអន្តរជាតិគីឡូ១៣(ភ្នំដី)ស្ថិតក្នុងស្រុសំពៅលូន,ច្រកអន្តរជាតិដូងក្នុងភូមិសាស្ត្រស្រុកកំរៀង, ច្រកទ្វារតំបន់ស៊ួនស៊ុ(អូរអន្លក់) ក្នុងស្រុកកំរៀង និងច្រកទ្វារតំបន់អូររំដួល ក្នុងភូមិសាស្ត្រស្រុកភ្នំព្រឹក។ យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង ដែលទទួលបាននៅព្រលប់ ថ្ងៃទី០២ខែកក្កដាឆ្នាំ២០២១ ដោយគិតត្រឹមថ្ងៃទី៣០ខែមិថុនានិងថ្ងៃទី០១ខែកក្កដានេះបានឲ្យដឹងថា៖ រយៈពេលចាប់ផ្តើមធ្វើតេស្តរហ័សសំណាក ទៅលើអ្នកបើកបររថយន្ត និងអ្នកជំនួយការ ក្នុងរថយន្តទាំងជនជាតិខ្មែរ និង ជនជាតិថៃ ពីក្រុមគ្រូពេទ្យប្រចាំការមាត់ច្រកទ្វារទាំង៤គោលដៅខាងលើ ក្នុងនោះ៖ អ្នកបើកបរ និងជំនួយការរថយន្តខ្មែរ សរុបចំនួន ៦៩០នាក់ ស្មើនិងចំនួនរថយន្តសរុប២៥៥គ្រឿង បានធ្វើតេស្តរហ័សរកឃើញ”វិជ្ជមានកូវីដ-19″សរុបចំនួន ១២នាក់។ ដោយឡែកអ្នកបើកបរនិងជំនួយការរថយន្តថៃ សរុបចំនួន១៧១នាក់ ស្មើនិងចំនួនរថយន្តសរុប១៤៧ គ្រឿង និងបាន ធ្វើតេស្តរហ័ស ជាលទ្ធផល”អវិជ្ជមាន”។ ដោយឡែកយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី ០២ខែកក្កដាឆ្នាំ២០២១បានឲ្យដឹងផងដែរថា៖ ចាប់តាំងពីមានការផ្ទុះរាតត្បាតជាសកលដោយជំងឺកូវីដ-19 ក្នុងនោះ៖ ខេត្តបាត់ដំបងមានអ្នកឆ្លងជំងឺកូវីដ-19សរុបចំនួន ១.០៥៦នាក់,…
-
កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ មាន ៤៣,៩២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាំចូលឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test) ពីប្រទេសកូរ៉េ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ – Ministry of Post and Telecommunications យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ និងដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានទាន់ពេលវេលា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នាំចូលឧបករណ៍តេស្ត ហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test) ពីប្រទេសកូរ៉េ ដើម្បីចែកចាយបន្តក្នុងតម្លៃដើម ៣,៧ ដុល្លារអាម៉េរិក ក្នុងមួយឧបករណ៍។ ឧបករណ៍តេស្តរហ័សនេះ នឹងត្រូវលក់ជូនក្នុងគោលដៅយកទៅប្រើប្រាស់តែប៉ុណ្ណោះ ដោយមិនត្រូវយកទៅលក់បន្តឡើយ។ សូមទស្សនាវីដេអូ៖ https://fb.watch/6vwFt-CZh_/
-
រដ្ឋបាលខេត្តកែប រកឃើញបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០២នាក់ថ្មីបន្ថែមទៀត

-
អភិបាលស្រុកកំពង់ត្រាច ចុះពិនិត្យមើលទីតាំងបណ្ឌល ធ្វើចត្តាឡីស័ក

កំពត ៖ នៅព្រឹកថ្ងៃ ទី០២ ខែកក្កដា ឆ្នាំ២០២១ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច បានដឹកក្រុមការងារ ចុះពិនិត្យ មណ្ឌលព្យាលបាល អ្នកជំងឺកូវីដ១៩ ចំនួន២ទីតាំង ទីមួយនៅមណ្ឌលវិទ្យាល័យសម្តេចហ៊ុន សែន អង្គសុរភី និងទីតាំងទីពីរនៅមណ្ឌលវិទ្យាល័យព្រះបិតាជាតិ។ ការចុះពិនិត្យទីតាំងខាងលើ លោក អភិបាលស្រុកបានណែនាំដល់ក្រុមការងារត្រូវត្រៀមរៀបចំបន្ទប់បន្ថែមទៀត ទៅតាមមណ្ឌលព្យាបាលនីមួយៗ ដោយក្នុងនោះយើងត្រូវដាក់បន្ថែម សម្ភារៈមួយចំនួនទៀត រួមមានកៅអីបត់ មុង ភួយ ចំនួន ១៥០ឈុតបន្ថែមទៀត សម្រាប់អ្នកជំងឺសម្រាកព្យាបាល ដែលជាអំណោយ របស់ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត។ លោក អភិបាល ស្រុក បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត ដល់ក្រុមគ្រូពេទ្យ និងបង ប្អូនអ្នកជំងឺកូវីដ១៩ នៅតាមមណ្ឌលនីមួយៗ ដោយក្រុមគ្រូពេទ្យ ត្រូវខិតខំយក ចិត្តទុក្ខដាក់…
-
ក្រសួងប្រកាសរកឃើញអ្នកជំងឺកូវីដ-១៩បំប្លែងថ្មី (Delta) ចំនួន២៣ករណី លើអ្នកដំណើរចូលមកកម្ពុជា
-
សេចក្ដីប្រកាសព័ត៌មានស្ដីពី ការរកឃើញបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០២នាក់ថ្មីបន្ថែមទៀត នៅខេត្តកែប នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១!

-
អភិបាលស្រុកកំពង់ត្រាចចុះពិនិត្យមើលទីតាំងបណ្ឌល ធ្វើចត្តាឡីស័ក

កំពត ៖ នៅព្រឹកថ្ងៃ ទី០២ ខែកក្កដា ឆ្នាំ២០២១ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច បានដឹកក្រុមការងារ ចុះពិនិត្យ មណ្ឌលព្យាលបាល អ្នកជំងឺកូវីដ១៩ ចំនួន២ទីតាំង ទីមួយនៅមណ្ឌលវិទ្យាល័យសម្តេចហ៊ុន សែន អង្គសុរភី និងទីតាំងទីពីរនៅមណ្ឌលវិទ្យាល័យព្រះបិតាជាតិ។ការចុះពិនិត្យទីតាំងខាងលើ លោក អភិបាលស្រុកបានណែនាំដល់ក្រុមការងារត្រូវត្រៀមរៀបចំបន្ទប់បន្ថែមទៀត ទៅតាមមណ្ឌលព្យាបាលនីមួយៗ ដោយក្នុងនោះយើងត្រូវដាក់បន្ថែម សម្ភារៈមួយចំនួនទៀត រួមមានកៅអីបត់ មុង ភួយ ចំនួន ១៥០ឈុតបន្ថែមទៀត សម្រាប់អ្នកជំងឺសម្រាកព្យាបាល ដែលជាអំណោយ របស់ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត។ លោក អភិបាល ស្រុក បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត ដល់ក្រុមគ្រូពេទ្យ និងបង ប្អូនអ្នកជំងឺកូវីដ១៩ នៅតាមមណ្ឌលនីមួយៗ ដោយក្រុមគ្រូពេទ្យ ត្រូវខិតខំយក ចិត្តទុក្ខដាក់ ព្យាបាល…
-
ក្រសួងប្រកាសរកឃើញអ្នកជំងឺកូវីដ១៩បំប្លែងថ្មី (Delta) ចំនួន២៣ករណី លើអ្នកដំណើរចូលមកកម្ពុជា ក្នុងនោះបុគ្គលិកសុខាភិបាល ខេត្តឧត្តរមានជ័យម្នាក់ដែរ

-
ក្រុមហ៊ុន Johnson & Johnson៖ វ៉ាក់សាំងខ្លួនមានប្រសិទ្ធភាពខ្លាំងប្រឆាំងនឹងវីរុសកូវីដ-១៩បម្លែងថ្មី Delta (មានវីដេអូ)

Video: https://fb.watch/6uDgfuhiWg/ អាមេរិក៖ ក្រុមហ៊ុនផលិតឱសថអាមេរិក Johnson & Johnson ប្រកាសថា វ៉ាក់សាំងប្រភេទចាក់តែ១ដូសរបស់ខ្លួនមានប្រសិទ្ធភាពខ្លាំង ក្នុងការបង្កើនប្រព័ន្ធភាពសុំារបស់មនុស្សប្រឆាំងនឹងវីរុសកូវីដ១៩បម្លែងថ្មី Delta និងវីរុសបម្លែងថ្មីដទៃទៀត ។ ប្រធានផ្នែកអភិវឌ្ឍ និងស្រាវជ្រាវវ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnsonលោក ម៉ាសៃ ម៉ាមមិន និយាយថា ទិន្នន័យក្នុងការសិក្សារយៈពេល០៨ខែមកនេះបានបង្ហាញអោយយើងឃើញ អំពីប្រសិទ្ធភាពនៃវ៉ាក់សាំងចាក់តែ១ដូសរបស់ Johnson & Johnson ក្នុងការបង្កើនប្រព័ន្ធភាពសុំា ដែលមិនមានការចុះថយប្រសិទ្ធភាពឡើយ… យើងបានមើលឃើញថា វាកាន់តែបង្កើនប្រសិទ្ធភាពទៅតាមពេលវេលា ។ គួរកត់សម្គាល់ ប្រសិទ្ធភាពក្នុងការប្រឆាំងវីរុសកូវីដ១៩បម្លែងថ្មី Delta គឺក្រុមហ៊ុនផលិតឱសថអាមេរិកមួយនេះបានត្រឹមបញ្ជាក់ថា ស្ថិតក្នុងកម្រិតខ្លាំង ប៉ុន្តែមិនបានបញ្ជាក់អំពីភាគរយជាក់លាក់របស់វាឡើយ ។ យ៉ាងណាមិញ ក្រុមហ៊ុន Johnson & Johnson បានអះអាងថា វាខ្លាំងជាងប្រសិទ្ធភាពក្នុងការប្រឆាំងនឹងវីរុសបម្លែងថ្មី Beta ដែលមានប្រភពដើមនៅអាហ្វ្រិកខាងត្បូង ដូច្នេះក្រុមហ៊ុនត្រូវការពេលវេលាបន្ថែមទៀត ដើម្បីបូកសរុបទិន្នន័យចុងក្រោយ ៕ ប្រភព៖ CNA