Category: Covid-19

  • ព្រឹកនេះ! ថៃស្លាប់មនុស្សជាង៦០នាក់ព្រោះកូវីដទៀត ឆ្លងថ្មីជាង៦ពាន់នាក់

    ព្រឹកនេះ! ថៃស្លាប់មនុស្សជាង៦០នាក់ព្រោះកូវីដទៀត ឆ្លងថ្មីជាង៦ពាន់នាក់

    របាយការណ៍សុខាភិបាលថៃ នាថ្ងៃទី២ កក្កដា ២០២១នេះ បានចេញផ្សាយថា មានករណីឆ្លងកូវីដ១៩ ថ្មីៗចំនួនជាង៦ពាន់នាក់ និង ស្លាប់៦១នាក់ទៀត ក្នុងពេល២៤ម៉ោងចុងក្រោយនេះ។ ម្សិលមិញ ស្លាប់៥៧នាក់ និងឆ្លងថ្មី៥៥៣៣នាក់៕

  • អង្គការសុខភាពពិភពលោក (WHO) ព្រមានថា ការរើងអើងវ៉ាក់សាំងកំពុងគំរាមកំហែងដល់ជីវិតមនុស្សរាប់ពាន់លាននាក់

    អង្គការសុខភាពពិភពលោក (WHO) ព្រមានថា ការរើងអើងវ៉ាក់សាំងកំពុងគំរាមកំហែងដល់ជីវិតមនុស្សរាប់ពាន់លាននាក់

    បរទេស៖ អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវដល់ប្រទេសនានាអោយទទួលស្គាល់វ៉ាក់សាំង ដែលបានអនុម័តទាំងអស់របស់ខ្លួន ដើម្បីជៀសវាងការអភិវឌ្ឍប្រព័ន្ធធ្វើដំណើររើងអើង ។បច្ចុប្បន្នបណ្តាប្រទេស និងប្លុកជាច្រើន រួមមានទាំងសហភាពអឺរ៉ុបផងនោះ កំពុងអនុញ្ញាតអោយអ្នកដំណើរ ដែលទទួលការចាក់វ៉ាក់សាំងបង្ការរួចរាល់ អាចជៀសវាងពីការរឹតត្បិតមួយចំនួនដើម្បីទប់ស្កាត់កូវីដ១៩ ។ ទោះជាយ៉ាងណា ពួកគេមិនព្រមទទួលយករាល់វ៉ាក់សាំងដែលត្រូវបានអនុម័តអោយប្រើប្រាស់ដោយអង្គការសុខភាពពិភពលោក (WHO) នៅឡើយទេ ។ ជាឧទាហរណ៍ លិខិតឆ្លងដែនវ៉ាក់សាំងរបស់សហភាពអឺរ៉ុបទទួលយកវ៉ាក់សាំង ដែលត្រូវបានអនុម័តដោយទីភ្នាក់ ងារឱសថអឺរ៉ុប (EMA) ប៉ុណ្ណោះ ក្នុងនោះមានចំនួន០៤ ។ សហភាពអឺរ៉ុបក៏នឹងមិនទទួលយកនូវវ៉ាក់សាំង AstraZeneca ដែលផលិតនៅឥណ្ឌាផងដែរ ទោះបីជាប្រទេសនីមួយៗមានការសម្រេចចិត្តក្នុងការសម្របខ្លួនតាមច្បាប់ក៏ដោយ ។សេចក្តីថ្លែងការណ៍រួមពីអង្គការសុខភាពពិភពលោក, សម្ព័ន្ធវ៉ាក់សាំងសកល, សម្ព័ន្ធភាពសម្រាប់ការច្នៃប្រឌិតត្រៀមបង្ការរោគរាតត្បាត និងអង្គការ យូនីសេហ្វ បានបញ្ជាក់ថា វិធានការណ៍ណាមួយដែលអនុញ្ញាតឱ្យប្រជាជនការពារដោយការចាក់វ៉ាក់សាំង ដែលត្រូវបានយល់ព្រមដោយ WHO ដើម្បីទទួលបានអត្ថប្រយោ ជន៍ពីការបើកការធ្វើដំណើរឡើងវិញ និងជាមួយតំបន់នោះ នឹងបង្កើតប្រព័ន្ធពីរជាន់ប្រកបដោយប្រសិទ្ធភាព ពង្រីកការបែងចែកវ៉ាក់សាំងសកល និងធ្វើឱ្យវិសមភាពកាន់តែប្រសើរឡើងដែលយើងមានរួចហើយ នៅក្នុងការចែកចាយវ៉ាក់សាំង COVID-១៩ ៕ ប្រភព៖ CGTN

  • សហភាពអឺរ៉ុប និងឥណ្ឌាជួបភាពតានតឹងផ្នែកលិខិតឆ្លងដែនវ៉ាក់សាំង

    សហភាពអឺរ៉ុប និងឥណ្ឌាជួបភាពតានតឹងផ្នែកលិខិតឆ្លងដែនវ៉ាក់សាំង

    ឥណ្ឌា៖ ឥណ្ឌាបានប្រកាសចេញនូវលក្ខខណ្ឌមួយថា ឥណ្ឌានឹងមិនទទួលស្គាល់លិខិតឆ្លងដែនវ៉ាក់សាំងសហភាពអឺរ៉ុបនោះឡើយ ប្រសិនបើពួកគេមិនព្រមទទួលស្គាល់វ៉ាក់សាំងដែលផលិតនៅប្រទេសឥណ្ឌា ។ ការប្រកាសដាក់លក្ខខណ្ឌខាងលើនេះ ត្រូវបានធ្វើឡើងស្របពេលដែលវ៉ាក់សាំងបង្ការជំងឺ COVID-19 ឈ្មោះ ខូវីសៀលដ៍ (Covishield) ផលិតនៅឥណ្ឌា នៅតែមិនទាន់ទទួលបានអាជ្ញាធរប័ណ្ណបៃតងឌីជីថល សម្រាប់ការទទួលស្គាល់ជាផ្លូវការនៅឡើយពីសហភាពអឺរ៉ុប ។ សូមជម្រាបថា លិខិតឆ្លងដែនវ៉ាក់សាំង គឺជារឿងចាំបាច់បំផុតមួយសម្រាប់ប្លុកអឺរ៉ុបដែលមានសមាជិក២៧ប្រទេស និងឥណ្ឌា ដើម្បីឈានទៅរកការធ្វើដំណើររវាងគ្នាឡើងវិញបាន តាមរយៈការចាក់វ៉ាក់សាំង ដែលត្រូវបានទទួលស្គាល់ជាផ្លូវការរវាងអាជ្ញាធររបស់ប្រទេស និងប្លុកទាំងពីរ ៕ ប្រភព៖ BBC

  • អេស្ប៉ាញកត់ត្រាពីករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់ ក្នុងចំណោមមនុស្សវ័យក្មេងដែលមិនទាន់បានចាក់វ៉ាក់សាំងការពារ

    អេស្ប៉ាញកត់ត្រាពីករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់ ក្នុងចំណោមមនុស្សវ័យក្មេងដែលមិនទាន់បានចាក់វ៉ាក់សាំងការពារ

    អេស្ប៉ាញ៖ អាជ្ញាធរ និង​អ្នក​ជំនាញ​សុខភាពរបស់​អេស្ប៉ាញ​បាន​ជំរុញអោយ​មាន​ការ​​ទទួល​ខុស​ត្រូវ ​ក៏ដូចជាបង្កើនការប្រុង​ប្រយ័ត្ន​ខ្ពស់ ខណៈដែល​ករណី​ឆ្លងជំងឺ​កូវីដ-១៩​ថ្មីៗ​ស្ទុះ​ងើប​ឡើង​វិញ ​ក្នុង​ចំណោម​មនុស្ស​វ័យ​ក្មេង​ដែល​​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំងការពារនៅឡើយនោះ ។ ស្របពេលជាមួយគ្នានោះដែរ រដ្ឋ​មន្ត្រី​សុខាភិបាលអេស្ប៉ាញ លោក Carolina Darias បាន​គូសបញ្ជាក់ថា យើង​ស្ថិត​នៅ​លើ​ផ្លូវ​​ដែលជំងឺ​កូវីដ-១៩​ជិត​ដល់​ទី​បញ្ចប់​ហើយ តែ​​យើង​មិន​អាច​បញ្ចប់​បាន… យើង​ទាំង​អស់​គ្នា​ត្រូវ​តែគោរព​វិធាន​ការការពារ ។ រដ្ឋ​មន្ត្រី​សុខាភិបាលអេស្ប៉ាញរូបនេះបានសង្កត់ធ្ងន់ថា កម្មវិធី​ចាក់​វ៉ាក់សាំង​នៅ​តែ​ជា​អាវុធ​ដ៏​មាន​ឥទ្ធិពល​បំផុត… ចំនួន​ករណី​ឆ្លងអាច​ថយចុះ​ក្នុង​ចំណោម​មនុស្ស​វ័យ​ក្មេង នៅ​ពេល​ណា​ដែល​ពួក​គេ​បាន​ចាក់​វ៉ាក់សាំងរួចរាល់ ។ គួរកត់សម្គាល់ ទោះ​ជា​ជាង​មួយ​ភាគ​បី​ នៃ​​ប្រជា​ជន​​៤៧​លាន​នាក់​របស់​អេស្ប៉ាញ​​​បាន​ចាក់​វ៉ាក់សាំង​បង្ការជំងឺ​កូវីដ១៩​ពេញ​លេញ​ហើយ​ក្តី ក៏​ចំនួន​ឆ្លង​ថ្មីៗ​បាននិង​កំពុង​​ងើប​ឡើង​វិញ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ជា​ពិសេស​ក្នុង​ចំណោម​មនុស្ស​វ័យ​ក្មេង​ដែល​កំពុង​រង់​ចាំ​ចាក់​វ៉ាក់សាំងការពារ ៕ ប្រភព៖ The guardian​

  • អង់គ្លេសនឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី៣នៅក្នុងខែកញ្ញា ដើម្បីបង្កើនភាពស៊ាំប្រឆាំងនឹងវីរុសបម្លែងថ្មី

    អង់គ្លេសនឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី៣នៅក្នុងខែកញ្ញា ដើម្បីបង្កើនភាពស៊ាំប្រឆាំងនឹងវីរុសបម្លែងថ្មី

    អង់គ្លេស៖ រដ្ឋាភិបាលអង់គ្លេសនឹងចាប់ផ្តើមផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសទី៣ ចាប់ពីខែកញ្ញាខាងមុខនេះ ដើម្បីបង្កើនការការពារដល់ជនងាយរងគ្រោះបំផុត នៅមុនរដូវរងាចូលមកដល់ ។ រដ្ឋាភិបាលអង់គ្លេសបានគូសបញ្ជាក់ថា ការបង្កើនការចាក់វ៉ាក់សាំងបង្ការដល់ប្រជាជននឹងត្រូវបានផ្តល់ ដើម្បីពន្យារការការពារដែលត្រូវបានបង្កើតឡើងចាប់តាំងពីការចាក់វ៉ាក់សាំងដូសទី២ដំបូង និងផ្តល់នូវភាពស៊ាំបន្ថែមទៀតប្រឆាំងវីរុសបម្លែងថ្មី ។ គួរកត់សម្គាល់ ក្រសួងសុខាភិបាលរុស្ស៉ីកាលពីថ្ងៃពុធសប្តាហ៍នេះបានប្រកាសចេញគោលការណ៍ថ្មី សម្រាប់កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ថ្នាក់ជាតិ ដោយផ្តល់អនុសាសន៍ឲ្យគ្រឹះស្ថានសុខាភិបាលទាំងអស់ ចាប់ផ្តើមចាក់ដូសទី៣ ជូនដល់អ្នកទាំងឡាយណា ដែលបានទទួលការចាក់វ៉ាក់សាំងកាលពី០៦ខែមុន  ឬយូរជាងនេះ ហើយវាក៏បានធ្វើអោយរុស្ស៉ីក្លាយជាប្រទេសដំបូងគេក្នុងពិភពលោក ដែលបានធ្វើយ៉ាងដូច្នេះជាផ្លូវការ ៕ ប្រភព៖ NHK

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨៣លាន៤១ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៩៧ម៉ឺននាក់ និងជាសះស្បើយ១៦៧លាន៩១ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨៣លាន៤១ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៩៧ម៉ឺននាក់ និងជាសះស្បើយ១៦៧លាន៩១ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៨៣លាន៤១ម៉ឺន៤ពាន់៦៤៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៩៧ម៉ឺន១ពាន់៤៤២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦៧លាន៩១ម៉ឺន៧ពាន់៨៧១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៥៦ម៉ឺន១ពាន់៤០៣នាក់ ស្លាប់ចំនួន៦២ម៉ឺន៦៤៥នាក់ និងជាសះស្បើយចំនួន២៩លាន៥ម៉ឺន២ពាន់៨៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣០លាន៤៥ម៉ឺន៣ពាន់៩៣៧នាក់ ស្លាប់៤០ម៉ឺន២៧១នាក់ និងជាសះស្បើយ២៩លាន៥៣ម៉ឺន៦ពាន់៨៧នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៨លាន៦២ម៉ឺន២ពាន់៣០៤នាក់ ស្លាប់ចំនួន៥២ម៉ឺន១៨៩នាក់ និងជាសះស្បើយ១៦លាន៩៣ម៉ឺន១ពាន់២៧២នាក់ ៕ ប្រភព៖ worldometers

  • ក្រសួងប្រៃសណីយ៍ប្រកាសដាក់លក់ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test)

    ក្រសួងប្រៃសណីយ៍ប្រកាសដាក់លក់ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test)

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី១កក្កដា ឆ្នាំ២០២១ បានណែនាំឲ្យស្ថាប័នរដ្ឋ និងឯកជនធ្វើតេស្ដរហ័សរកមេរោគកូវីដ១៩លើមន្ត្រី បុគ្គលិករបស់ខ្លួន ដើម្បីអាចទប់ស្កាត់ជំងឺកូវីដ១៩បានទាន់ពេលវេលា។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានជូនដំនឹងដល់ ថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធ ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុ និងទីតាំងប្រមូលផ្តុំដែលមានការគ្រប់គ្រងទាំងអស់ ជ្រាបថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងនាំចូលឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test) ពីប្រទេសកូរ៉េ ដើម្បីចែកចាយបន្តក្នុងតម្លៃដើម ៣,៧ ដុល្លារអាមេរិក ក្នុងមួយឧបករណ៍។ ឧបករណ៍តេស្តរហ័សនោះ នឹងត្រូវគេលក់ជូនក្នុងគោលដៅយកទៅប្រើប្រាស់តែប៉ុណ្ណោះ ដោយមិនត្រូវយកទៅលក់បន្តឡើយ។ ក្រសួងបានអំពាវនាវដល់ ថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធ ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុ និងទីតាំងប្រមូលផ្តុំដែលមានការគ្រប់គ្រងទាំងអស់ ដែលមានបំណងចង់យកសំណាកលើបុគ្គលិក និយោជិត កម្មកររបស់ខ្លួន អាចទំនាក់ទំនងមកក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីទិញឧបករណ៍តេស្តរហ័សនេះ តាមរយៈ តេឡេក្រាម t.me/rapidtestkh ឬលេខទូរសព្ទ 123 / 067…

  • ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៤៥នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៤៥នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាម រដ្ឋ បាលខេត្តការឆ្លងថ្មីទាំង៤៥នាក់រួមមាននៅក្រុងព្រៃវែង៨នាក់, ស្រុកស្វាយអន្ទរ ៩នាក់, ស្រុកពាមរក៍៦នាក់, ស្រុកពោធិ៍រៀង ៥នាក់, ស្រុកកំពង់ត្របែក៥នាក់, ស្រុកបាភ្នំ៤នាក់, ស្រុកពាមជរ២នាក់, ស្រុកព្រះសេ្តច២នាក់, ស្រុកកំចាយមារ២នាក់, ស្រុកកញ្ច្រៀចម្នាក់, និង មកពីខេត្តកណ្ដាល ម្នាក់។ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១ពាន់៦៥០នាក់, ព្យាបាលជាសះស្បើយចំនួន១ពាន់៨០នាក់ និងមានអ្នកស្លាប់សារុបចំនួន២៤នាក់។

  • ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ១២៣នាក់ និងជាស្លាប់ ២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ

    ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ១២៣នាក់ និងជាស្លាប់ ២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ

    យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺជាអ្នកស្រុកជីក្រែង៦៦នាក់, ក្រុងសៀមរាប៣០នាក់, ស្រុកប្រាសាទបាគងម្នាក់, ស្រុកសូទ្រនិគម២នាក់, ស្រុកបន្ទាយស្រី២នាក់ ទៅពីខេត្តកំពង់ធំ២នាក់, និងពលករមកពីប្រទេសថៃចំនួន២០នាក់។ នៅថ្ងៃទី១កក្កដាឆ្នាំ២០២១ ខេត្តសៀមរាបមានអ្នកជំងឺកូវីដ១៩ចំនួន៤៧នាក់ បានជាសះស្បើយផងដែរ។ ចំណែកអ្នកស្លាប់ទាំង២នាក់ ទី១ មានឈ្មោះ ហុល សុខណា ភេទប្រុស អាយុ៧៧ឆ្នាំ អាសយដ្ឋានភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី និងម្នាក់ទៀតមានឈ្មោះ ឡាច ធី ភេទប្រុស អាយុ២៩ឆ្នាំ អាសយដ្ឋានភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ខេត្តសៀមរាបមាន អ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១ពាន់២៦៩នាក់, ព្យាបាលជាសះស្បើយចំនួន៤៨៣នាក់និងស្លាប់១៣នាក់។

  • មនុស្ស ៣នាក់ស្លាប់ដោយសារជំងឺកូវីដ-១៩ នៅខេត្តកោះកុងក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    មនុស្ស ៣នាក់ស្លាប់ដោយសារជំងឺកូវីដ-១៩ នៅខេត្តកោះកុងក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្តកោះកុង បានបញ្ជាក់ថា នៅថ្ងៃទី១កក្កដាឆ្នាំ២០២១ ខេត្តកោះកុងមានករណីស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន៣នាក់។ អ្នកស្លាប់ទី១ គឺស្ត្រីឈ្មោះ គុយ ទី អាយុ៧៦ឆ្នាំ រស់នៅភូមិត្រពាំង ឃុំស្រែអំបិល ខេត្តកោះកុង។ ទី២ ស្ត្រីឈ្មោះ សឹម ចាន់នី អាយុ៥៣ឆ្នាំ រស់នៅភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល និងទី៣ ស្ត្រីឈ្មោះអោ ប៊ុនណា អាយុ៨៦ឆ្នាំ រស់នៅភូមិស្រែអំបិល ឃុំស្រែអំបិល ខេត្តកោះកុង។ សូមជម្រាបថា ខេត្តកោះកុង នៅថ្ងៃទី១កក្កដាឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦០ នាក់ និងករណីជាសះស្បើយជំងឺកូវីដ-១៩ ចំនួន ១០៤ នាក់។