Category: Covid-19

  • កម្ពុជាចាក់វ៉ាក់សាំង លើពលរដ្ឋបានជាង ៤លាន ៣សែននាក់

    កម្ពុជាចាក់វ៉ាក់សាំង លើពលរដ្ឋបានជាង ៤លាន ៣សែននាក់

    យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១កក្កដាឆ្នាំ២០២១ ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងសរុបមានចំនួន៤លាន៣សែន៤ពាន់៥៧២នាក់ហើយ ដែលស្មើនឹង៤៣,០៥%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់១០លាននាក់ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងដូស ទី២រួចមានចំនួន៣លាន១សែន៣ពាន់៩៤៥នាក់។ យុទ្ធនាការចាក់វ៉ាក់សាំង ក្នុងរាជធានីនិងខេត្តកណ្តាល នៃដំណាក់កាលទី១ ត្រៀមនឹងបញ្ចប់នាពាក់កណ្តាលខែកក្កដាខាងមុខនេះហើយ ទន្ទឹមនឹងការបន្តចាក់វ៉ាក់សាំង តាមគោលដៅដទៃទៀត បានធ្វើទន្ទឹមគ្នាលើខេត្តចំនួន៦។ របាយការណ៍ក្រសួង ការពារជាតិថ្ងៃនេះ បានឲ្យដឹង ថាការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៦គឺខេត្តតាកែវ, កំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តកោះកុង កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស៥៥ម៉ឺន៧ពាន់៦២៩នាក់។

  • សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រ ដើម្បីទប់ស្កាត់ការនាំចូលវីរុសកូវីដ-១៩ បំលែងខ្លួនថ្មី

    សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រ ដើម្បីទប់ស្កាត់ការនាំចូលវីរុសកូវីដ-១៩ បំលែងខ្លួនថ្មី

    សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រ ដើម្បីទប់ស្កាត់ការនាំចូលវីរុសកូវីដ-១៩ បំលែងខ្លួនថ្មី។ ការដាក់ចេញយុទ្ធសាស្ត្រនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពិសេសមួយតាមប្រព័ន្ធវីដេអូ ជាមួយគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីពិភាក្សា និងដោះស្រាយទៅលើបញ្ហាជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១។

  • ក្រសួងប្រៃសណីយ៍ជូនដំណឹងពីការលក់ឧបករណ៍តេស្តរហ័សអង់ទីហៀនកូវីដ-១៩ (Covid-19 Rapid Antigen Test)

    ក្រសួងប្រៃសណីយ៍ជូនដំណឹងពីការលក់ឧបករណ៍តេស្តរហ័សអង់ទីហៀនកូវីដ-១៩ (Covid-19 Rapid Antigen Test)

    រាជធានីភ្នំពេញ៖ក្រសួងប្រៃសណីយ៍ និងទូគមនាគមន៍បានចេញសេចក្តីជូនដំណឹងមួយនៅថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០២១នេះស្តីពីការលក់ឧបករណ៍តេស្តរហ័សអង់ទីហៀនកូវីដ-១៩ (Covid-19 Rapid Antigen Test)ដែលនាំចូលមកពីប្រទេសកូរ៉េ។           បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍បានបញ្ជាក់ថា យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេច តេជោ ហ៊ុន សែន នៅថ្ងៃទី១ ខែកក្កដា នេះ និងដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានទាន់ពេលវេលា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមជម្រាបជូនថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធ ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុ និងទីតាំងប្រមូលផ្ដុំដែលមានការគ្រប់គ្រងទាំងអស់ ជ្រាបថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងនាំចូលឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test) ពីប្រទេសកូរ៉េ ដើម្បីចែកចាយ បន្តក្នុងតម្លៃដើម ៣,៧ ដុល្លារអាមេរិក ក្នុងមួយឧបករណ៍។ ក្រសួងបន្តឱ្យដឹងថា ឧបករណ៍តេស្តរហ័សនេះ នឹងត្រូវលក់ជូនក្នុងគោលដៅ យកទៅប្រើប្រាស់តែប៉ុណ្ណោះ ដោយមិនត្រូវយកទៅលក់បន្តឡើយ។ ប្រភពខាងលើដដែលនេះបញ្ជាក់ថា ក្នុងន័យនេះ…

  • សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកោះកុង ស្តីពីករណីស្លាប់ជនជាតិខ្មែរ ចំនួន ០៣ នាក់ ដោយសារជំងឺកូវីដ-១៩

    សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកោះកុង ស្តីពីករណីស្លាប់ជនជាតិខ្មែរ ចំនួន ០៣ នាក់ ដោយសារជំងឺកូវីដ-១៩

    សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកោះកុង ស្តីពីករណីស្លាប់ជនជាតិខ្មែរ ចំនួន ០៣ នាក់ ដោយសារជំងឺកូវីដ-១៩

  • សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកោះកុង ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៦០ នាក់ និងករណីជាសះស្បើយជំងឺកូវីដ-១៩ ចំនួន ១០៤ នាក់

    សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកោះកុង ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៦០ នាក់ និងករណីជាសះស្បើយជំងឺកូវីដ-១៩ ចំនួន ១០៤ នាក់

    សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកោះកុង ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៦០ នាក់ និងករណីជាសះស្បើយជំងឺកូវីដ-១៩ ចំនួន ១០៤ នាក់

  • ផ្ទះសំណាក់ ចំប៉ីមាស មានអ្នកឆ្លងកូវីដ-១៩

    ផ្ទះសំណាក់ ចំប៉ីមាស មានអ្នកឆ្លងកូវីដ-១៩

    អ្នកដែលធ្លាប់បានទៅ ផ្ទះសំណាក់ ចំប៉ីមាស ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខភាព។ ផ្ទះសំណាក់ ចំប៉ីមាស មានទីតាំងស្ថិតនៅផ្លូវកែចិន្តា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ១៩ មានគ្នា ២នាក់ បានទៅកាន់ ផ្ទះសំណាក់ ចំប៉ីមាស នោះ។ អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ កាលពីថ្ងៃទី ២៩មិថុនា ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។

  • វៀតណាមចំណាយជាង៣៣២លានដុល្លារ ទិញវ៉ាក់សាំង លុយខ្លះបានពីសប្បុរសជន​

    វៀតណាមចំណាយជាង៣៣២លានដុល្លារ ទិញវ៉ាក់សាំង លុយខ្លះបានពីសប្បុរសជន​

    រដ្ឋាភិបាល​វៀតណាម​នឹង​ផ្តល់​ប្រាក់​ចំនួន​៧​.​៦​៥​ទ្រី​លាន​ដុ​ង​ ​ឬ​ ​៣​៣​២​.​៣​លាន​ដុល្លារ​ ​ឲ្យ​ក្រសួងសុខាភិបាល​យកទៅ​ទិញ​វ៉ាក់សាំង​៦​១​លាន​ដូ​ស​ ​គឺ​វ៉ាក់សាំង​កូ​វី​ដ​ ​As​t​raZe​n​e​ca​ ​និង​ ​P​f​i​z​e​r ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ​V​N​express​ ​នា​ថ្ងៃ​ទី​១​ ​កក្កដា​ ​២​០​២​១​។​ ​ប្រភព​ថា​ ​ក្រសួង​នឹង​ទិញ​ ​P​f​i​z​e​r ​៣​១​លាន​ដូ​ស​ ​និង​ ៣​០​លាន​ដូ​ស​ ​ពី​ក្រុមហ៊ុន​ ​​As​t​raZe​n​e​ca​ ​ដែល​បាន​ទិញ​វ៉ាក់សាំង​ក្នុង​ទីតាំង​ដើម​ ​ហើយដែល​បាន​បញ្ជូន​មក​វៀតណាម​ ​កាលពី​ខែកុម្ភៈ​នោះ​។​ ថវិការទាំងនេះជាថវិការពីរដ្ឋាភិបាលផង និង ពីសប្បុរសជនផង។ ​មកទល់​ពេលនេះ​ ​វៀតណាម​ទទួល​បាន​វ៉ាក់សាំង​ប្រមាណ​៤​.​៥​លាន​ដូ​ស​ ​ពី​កម្មវិធី​កូ​វ៉ា​ក់ ​ជា​កិច្ចសន្យា​ទិញ​ ​និង​ពី​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​។ វៀតណាមចាក់ដូសទី១ បានប្រមាណ៣.៧លាននាក់ ខណៈដូសទី២ បានជាង១៩ម៉ឺននាក់៕​

  • ហាងលក់សម្លៀកបំពាក់ LEVI’S សាខាផ្សារទំនើប AEON 1 មានអ្នកឆ្លងកូវីដ-១៩

    ហាងលក់សម្លៀកបំពាក់ LEVI’S សាខាផ្សារទំនើប AEON 1 មានអ្នកឆ្លងកូវីដ-១៩

    អ្នកដែលធ្លាប់បានទៅ ហាងលក់សម្លៀកបំពាក់ LEVI’S សាខាផ្សារទំនើប AEON 1 ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខភាព។ ហាងលក់សម្លៀកបំពាក់ LEVI’S សាខាផ្សារទំនើប AEON 1 មានទីតាំងស្ថិតនៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ១៩ មានគ្នា ២នាក់ បានចូលទៅមើលផលិតផលលក់បញ្ចុះតម្លៃ នៅ ហាងលក់សម្លៀកបំពាក់ LEVI’S សាខាផ្សារទំនើប AEON 1 នោះ។ អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ កាលពីថ្ងៃទី ២៦មិថុនា ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។

  • មន្ទីរសំរាកព្យាបាល និងសមេ្ពព អូរ៉រ៉ា មានអ្នកឆ្លងកូវីដ-១៩

    មន្ទីរសំរាកព្យាបាល និងសមេ្ពព អូរ៉រ៉ា មានអ្នកឆ្លងកូវីដ-១៩

    អ្នកដែលធ្លាប់បានទៅ មន្ទីរសំរាកព្យាបាល និងសមេ្ពព អូរ៉រ៉ា ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខភាព។ មន្ទីរសំរាកព្យាបាល និងសមេ្ពព អូរ៉រ៉ា មានទីតាំងស្ថិតនៅផ្លូវលេខ ១១៣ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ១៩ បានចូលទៅទទួលសេវា នៅ មន្ទីរសំរាកព្យាបាល និងសមេ្ពព អូរ៉រ៉ានោះ។ អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ កាលពីថ្ងៃទី ២៦មិថុនា ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។

  • កូវីដ១៩៖ ថៃស្លាប់ប្រចាំថ្ងៃច្រើនបំផុតថ្ងៃនេះ មានជិត៦០នាក់

    កូវីដ១៩៖ ថៃស្លាប់ប្រចាំថ្ងៃច្រើនបំផុតថ្ងៃនេះ មានជិត៦០នាក់

    ​​ថ្ងៃព្រហស្បតិ៍ ទី១ កក្កដា ២០២១ ប្រទេសថៃបានរាយការណ៍អំពីករណីស្លាប់ប្រចាំថ្ងៃមានចំនួន៥៧នាក់ ដោយសារជំងឺកូវីដ១៩ ដែលជាថ្ងៃទី២ដែលមានតួរលេខស្លាប់ខ្ពស់បំផុត ស្របពេលដែលថៃកំពុងព្យាយាមប្រយុទ្ធប្រឆាំងនឹងរលកឆ្លងជាលើកទី៣ និងជាថ្ងៃតែមួយដែលតំបន់ទេសចរណ៍ភូកេតបើកដំណើរការឡើងវិញដែរ។ ក្រៅពីនេះ ក៏មានការឆ្លងថ្មីជាង៥៥៣៣នាក់ផងដែរ៕ ប្រភពពី The Nation