Category: Covid-19

  • ​ទីក្រុងមួយនៅវៀតណាម​តេ​ស្តសំណាក​មនុស្ស​៥​លាននាក់​ ​១​០​ថ្ងៃ​

    ​ទីក្រុងមួយនៅវៀតណាម​តេ​ស្តសំណាក​មនុស្ស​៥​លាននាក់​ ​១​០​ថ្ងៃ​

    ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ​V​N​express​ ​បាន​ចេញផ្សាយ​ថា​ ​ក្រុម​ការងារ​ទីក្រុង​ហូ​ជី​មិញ​បាន​និងកំពុង​ប្រមូល​មនុស្ស​ប្រមាណ​៥​លាន​នាក់​យកមក​តេ​ស្ត​កូ​វី​ដ​១​៩​ ​ក្នុង​ពេល​១​០​ថ្ងៃ​។​ ​ប្រភព​ថា​ ​ចាប់តាំង​ពី​ថ្ងៃ​ទី​២​៦​ ​មិថុនា​មក​ ​ដើម្បី​បំពេញ​គោលដៅ​តេ​ស្ត​សំណាក​នោះ​ ​ក្រុម​គ្រូពេទ្យ​១​ពាន់​នាក់​បាន​តេ​ស្ត​ទាំងយប់​ ​លើ​សំ​ណា​កមនុស្ស​ ​ទាំង​២​១​ខណ្ឌ​ ​និង​ក្រុង​ ​T​h​u ​D​uc ​។​ ​ការ​តេ​ស្ត​នេះ​កើតមាន​ខណៈ​ដែល​វៀតណាម​កំពុង​ផ្ទុះ​ក្នុង​សហ​គម​ជាថ្មី​ ​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​ក្នុង​នោះ​ ​ក្រុង​ហូ​ជី​មិញ​ ​រក​ឃើញ​ច្រើនជាង​គេ​។​ ​កាលពី​ថ្ងៃ​ទី​១​ ​កក្កដា​ ​វៀតណាម​បាន​ប្រកាស​ពី​ការ​រក​ឃើញ​ឆ្លង​ក្នុង​សហ​គម​ចំនួន​២​៥​៨​ករណី​ ​ក្នុង​នោះ​ ​ច្រើនជាង​ពាក់កណ្តាល​ ​មាននៅ​ហូ​ជី​មិញ​៕​​

  • ផ្អាកដំណើរការលក់ដូរ ក្នុងផ្សារអូឡាំពិក ជាបណ្តោះអាសន្ន

    ផ្អាកដំណើរការលក់ដូរ ក្នុងផ្សារអូឡាំពិក ជាបណ្តោះអាសន្ន

    អជ្ញាធររាជធានីភ្នំពេញ សម្រេចផ្អាកដំណើរការលក់ដូរ ផ្សារអូឡាំពិក ដែលមានទីតាំងស្ថិតក្នុង សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ ។

  • គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ សាខាសែនសុខ មានអ្នកឆ្លងកូវីដ-១៩

    គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ សាខាសែនសុខ មានអ្នកឆ្លងកូវីដ-១៩

    អ្នកដែលធ្លាប់បានទៅឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ សាខាសែនសុខ ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខភាព។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ សាខាសែនសុខ មានទីតាំងនៅ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ សាខាសែនសុខ នោះ។ អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ រវាងពីថ្ងៃទី ២១ដល់ថ្ងៃទី ២៩ ខែមិថុនា ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។

  • ហាងកាហ្វេ Brown សាខាផ្លូវសម្ដេចប៉ាន ទល់មុខសាលា ICS មានអ្នកឆ្លងកូវីដ-១៩

    ហាងកាហ្វេ Brown សាខាផ្លូវសម្ដេចប៉ាន ទល់មុខសាលា ICS មានអ្នកឆ្លងកូវីដ-១៩

    អ្នកដែលធ្លាប់បានទៅឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ ហាងកាហ្វេ Brown សាខាផ្លូវសម្ដេចប៉ាន ទល់មុខសាលា ICS ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខភាព។ ហាងកាហ្វេ Brown សាខាផ្លូវសម្ដេចប៉ាន ទល់មុខសាលា ICS មានទីតាំងជាប់ផ្សារផេនសលចាស់ ក្នុង សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការនៅ ហាងកាហ្វេ Brown សាខាផ្លូវសម្ដេចប៉ាន ទល់មុខសាលា ICS នោះ។ អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ រវាងពីថ្ងៃទី ២១ដល់ថ្ងៃទី ២៧ ខែមិថុនា ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។

  • ហាងកាហ្វេ Mobile Coffee មានអ្នកឆ្លងកូវីដ-១៩

    ហាងកាហ្វេ Mobile Coffee មានអ្នកឆ្លងកូវីដ-១៩

    អ្នកដែលធ្លាប់បានទៅហាងកាហ្វេ Mobile Coffee ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខភាព។ ហាងកាហ្វេ Mobile Coffee មានទីតាំងស្ថិតនៅផ្លូវលេខ ១៣៥ កែងផ្លូវលេខ ៤៥០ សង្កាត់ទួលទំពូង១ រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ១៩ និងមិត្តភក្តិ ២នាក់ទៀត បានទៅហូបកាហ្វេ នៅ ហាងកាហ្វេ Mobile Coffee នោះ។ អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ កាលពីថ្ងៃទី ២៣មិថុនា ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។

  • អភិបាលខេត្តតាកែវ អញ្ជើញនាំយកអំណោយផ្ដល់ជូនពលរដ្ឋ ចំនួន ១៨៨គ្រួសារ នៅភូមិបិទខ្ទប់ភូមិសាស្រ្តភូមិតាបួរ ឃុំពេជសារ ស្រុកកោះអណ្ដែត

    អភិបាលខេត្តតាកែវ អញ្ជើញនាំយកអំណោយផ្ដល់ជូនពលរដ្ឋ ចំនួន ១៨៨គ្រួសារ នៅភូមិបិទខ្ទប់ភូមិសាស្រ្តភូមិតាបួរ ឃុំពេជសារ ស្រុកកោះអណ្ដែត

    តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញនាំយក អំណោយផ្ដល់ជូនពលរដ្ឋ ចំនួន ១៨៨ គ្រួសារ នៅភូមិបិទខ្ទប់ភូមិសាស្រ្តភូមិ តាបួរ ឃុំពេជសារ ស្រុកកោះអណ្ដែត នាព្រឹកថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១ ដែលពិធីនេះក៏មានការអញ្ជើញចូលរួម ដោយ លោក គិន ភក្ដី អភិបាលស្រុកកោះអណ្ដែត កងកម្លាំងទាំងបីប្រភេទ ព្រមទាំងមន្រ្តី ចំណុះរដ្ឋបាល ស្រុកជាច្រើនរូបផងដែរ ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ដើម្បីចូលរួមទប់ស្កាត់ នឹងប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ នេះសូមបងប្អូនប្រជាពលរដ្ឋទេ អនុវត្ត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួង សុខាភិបាល និងត្រូវថែរក្សាសុខភាព និងរស់នៅទម្លាប់មានអនាម័យ លាងដៃ និងសាប៊ូ អាកុល និងត្រូវពាក់ម៉ាស់អោយបានគ្រប់ៗគ្នាពេលចេញក្រៅផ្ទះ មិនត្រូវជួបជុំគ្នាច្រើន ជាពិសេសមិនត្រូវនាំគ្នាផឹកស៊ី ដែលនាំអោយមានការឆ្លងរីករាលដាល ជំងឺកូវីដ-១៩នៅក្នុងសហគមន៍របស់ខ្លួន។ ឯកឧត្តម អ៊ូច ភា បន្តទៀតថា បច្ចុប្បន្ននេះអត្រាអ្នកឆ្លងជំងឺកូវីដ១៩ មានការកើន ឡើងយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ…

  • ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ៤៣នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ

    ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ៤៣នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ

    យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺជាអ្នកក្រុងកំពង់ចាម៤នាក់, ស្រុកបាធាយ៩នាក់, ស្រុកជើងព្រៃ១០នាក់, ស្រុកព្រៃឈរ៦នាក់, ស្រុកស្រីសន្ធរម្នាក់នាក់, ស្រុកកំពង់សៀម៣នាក់ ស្រុកកងមាស៦នាក់, មកពីខេត្តបកំពង់ធំ២នាក់ និងមកពីខេត្តត្បូងឃ្មុំ២នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់ គឺទី១ជាស្ត្រី ឈ្មោះ ជឹម សំបូរ អាយុ៥២ឆ្នាំ នៅភូមិព្រៃចារ ឃុំព្រៃចារ ស្រុកជើងព្រៃ និងទី២ ស្ត្រីឈ្មោះ ដុស អែម អាយុ៦២ឆ្នាំ នៅភូមិចុង ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។

  • កម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីជិត ១ពាន់នាក់ និងស្លាប់ ៣២នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ

    កម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីជិត ១ពាន់នាក់ និងស្លាប់ ៣២នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី២កក្កដាឆ្នាំ២០២១បានឲ្យដឹងថា នៅថ្ងៃទី១កក្កដា គេបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ចំនួន៩៦៦នាក់ ក្នុងនោះករណីឆ្លងក្នុងសហគមន៍ចំនួន៧៧៤នាក់ និងអ្នកដំណើរមកពីបរទេសចំនួន១៩២នាក់។ ក្រសួងសុខាភិបាលបានបញ្ជាក់ដែរថា នៅថ្ងៃនេះ មានអ្នកជំងឺកូវីដ១៩ចំនួន៦៥០នាក់បានជាសះស្បើយ និងមានអ្នកស្លាប់ចំនួន៣២នាក់។ កម្ពុជាគិតត្រឹមថ្ងៃទី២កក្កដាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន៥ម៉ឺន២ពាន់៣៥០នាក់ មានអ្នកជាសះស្បើយចំនួនចំនួន៤ម៉ឺន៥ពាន់៥០៨នាក់ និងមានអ្នកស្លាប់កើនដល់៦៦០នាក់នោះហើយ។

  • មនុស្ស ៣នាក់ស្លាប់ដោយសារជំងឺកូវីដ-១៩ នៅខេត្តតាកែវក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    មនុស្ស ៣នាក់ស្លាប់ដោយសារជំងឺកូវីដ-១៩ នៅខេត្តតាកែវក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវបានឲ្យដឹងថា មានករណីស្លាប់ចំនួន៣នាក់ដោយសារជំងឺកូវីដ១៩នៅថ្ងៃទី១និងទី២កក្កដាឆ្នាំ២០២១។ អ្នកស្លាប់ទាំង៣នាក់រួមមាន ទី១ បុរសឈ្មោះ អាន អែម អាយុ៧០ឆ្នាំ នៅភូមិត្រពាំងស្នោ ឃុំអង្គកែវ ស្រុកទ្រាំង។ ទី២ ស្ត្រីឈ្មោះ ម៉ូវ សន អាយុ៦៥ឆ្នាំ នៅភូមិព្រៃតាម៉ៅ ឃុំគិរីចុងកោះ ស្រុកគីរីវង់ និងទី៣ ស្ត្រីឈ្មោះ ព្រំ ផាន អាយុ៦២ឆ្នាំ នៅភូមិត្រពាំងឈូក ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ អ្នកទាំង៣នាក់ ត្រូវបានក្រុមគ្រូពេទ្យសន្និដ្ឋានថា បានស្លាប់ដោយារជំងឺរលាកសួតធ្ងន់ធ្ងរ បណ្ដាលមកពីជំងឺកូវីដ-១៩។

  • ក្រុមការងារសង្គមនៃសាលាភូមិន្ទរដ្ឋបាល នាំស្បៀងអាហារចែកជូនពលរដ្ឋមានជីវភាពខ្វះខាត ៥៨គ្រួសារ នៅតំបន់បិទខ្ទប់ ក្នុងខណ្ឌពោធិ៍សែនជ័យ

    ក្រុមការងារសង្គមនៃសាលាភូមិន្ទរដ្ឋបាល នាំស្បៀងអាហារចែកជូនពលរដ្ឋមានជីវភាពខ្វះខាត ៥៨គ្រួសារ នៅតំបន់បិទខ្ទប់ ក្នុងខណ្ឌពោធិ៍សែនជ័យ

    ភ្នំពេញ៖ ក្រុមការងារជួយសង្គមរបស់សាលាភូមិន្ទរដ្ឋបាល ដឹកនាំដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ព្រមទាំងមានការ មានការចូលរួមពីមន្រ្តីសាលាភូមិន្ទរដ្ឋបាល ចុះសួរសុខទុក្ខ និងនាំយកអំណោយដែលបានទទួលពីគណៈគ្រប់គ្រង ក្រុមប្រឹក្សា សាស្ត្រាចារ្យ សិស្សមន្ត្រី កម្មសិក្សាការី សិក្ខាកាម ព្រមទាំងសប្បុរជននានា ជាស្បៀងអាហារចែកជូនប្រជាពលរដ្ឋចំនួន៥៨គ្រួសារ ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ ក្នុងកំឡុងពេលយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស្ថិតនៅក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១នេះ។ ក្នុងឱកាសនេះ ឯកឧត្តម យក់ ប៊ុនណា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចទាំងទ្វេរ ជូនប្រជាពលរដ្ឋប្រកបដោយក្តីនឹករលឹកព្រមទាំងការគិតគូរយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ សុខុមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននីមួយៗ ពិសេសក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយបានចាត់តាំងឲ្យរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ សង្កាត់ ចុះមកជួបដោយផ្ទាល់សួរសុខទុក្ខ និងចែកអំណោយជូនដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋបានមួយកម្រិត។ ជាមួយគ្នានោះ លោកនាយកសាលាភូមិន្ទរដ្ឋបាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងទាំងអស់ សូមអញ្ជើញរួសរាន់ទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យបានគ្រប់គ្នាផងដែរ។ លោក យក់ ប៊ុនណា បានថ្លែងអំណរគុណដល់ក្រុមការងារជួយសង្គមនៃសាលាភូមិន្ទរដ្ឋបាល ដែលចូលរួមបាននាំយកអំណោយជាស្បៀងអាហារចែកជូន ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៥៨គ្រួសារ ដែលកំពុងរងផលប៉ះពាល់ផ្នែកជីវភាព នាដំណាក់កាលការរីករាលដាលនៃជំងឺកូវីដ១៩ មិនថារាជធានី…