-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពិសេសតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សា និងដោះស្រាយទៅលើបញ្ហាជំងឺកូវីដ-១៩

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិសេសមួយតាមប្រព័ន្ធវីដេអូ ជាមួយគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីពិភាក្សា និងដោះស្រាយទៅលើបញ្ហាជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេល ១៨ខែកន្លងទៅនេះ កម្ពុជាបានរួមគ្នាប្រយុទ្ធប្រឆាំង និងគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បានយ៉ាងល្អ ដែលយើងបានឆ្កងកាត់នូវព្រឹត្តិការណ៍មួយចំនួនដែលអាច គ្រប់គ្រងបានជាបន្តបន្ទាប់។ ពេលនេះយើងត្រូវអនុវត្តបន្តទៀត ព្រោះអាចនឹងមានការឆ្លងរលកទី៣ បើមិនមានចំណាត់ការទាន់ពេលវេលាទេ ពីព្រោះ ពេលនេះមានការរាតត្បាតថ្មីបង្កដោយមេរោគបំប្លែងខ្លួន «ដែលតា» ហើយមិនមែនតែករណីកម្ពុជានោះទេ គឺជាករណីព្រួយបារម្ភលើពិភពលោក ។ សម្ដេចតេជោបានបង្ហាញពីការដាក់ចេញវិធានការមួយចំនួនក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ ក្នុងនោះ ប្រជាពលរដ្ឋជាង ៤០ម៉ឺនគ្រួសារ ត្រូវបានរាជរដ្ឋាភិបាលផ្គត់ផ្គង់ស្បៀងអាហារ អំឡុងពេលរាជរដ្ឋាភិបាលអនុវត្តវិធានការបិទខ្ទប់។ រាជរដ្ឋាភិបាលចំណាយមួយខែជាង ៤០លានដុល្លារ សម្រាប់ជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋប្រមាណ ៧០ម៉ឺនគ្រួសារ បូកនឹងកម្មករ និយោជិត ក្នុងវិស័យកាត់ដេរ និងទេសចរណ៍។ យើងត្រូវជំរុញយកចិត្តទុកដាក់គ្រប់គ្រងលើការធ្វើដំណើរឆ្លងព្រំដែនកម្ពុជា-ថៃ ហើយតម្រូវឱ្យធ្វើចត្តាឡីស័កនៅព្រំដែនទាំងអស់។ សម្តេចតេជោ បានថ្លែងថា មិនអាចនិយាយថាកម្ពុជា ចម្លងទៅថៃ ថៃចម្លងមកកម្ពុជា កម្ពុជាចម្លងទៅវៀតណាម…
-
កម្ពុជា រកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មី ជិត ១ពាន់នាក់ និងស្លាប់ ២៦នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី១ កក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃទី៣០មិនថុនា គេបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ចំនួន ៩៩៩នាក់ ក្នុងនោះករណីឆ្លងក្នុងសហគមន៍ចំនួន៨៦៧នាក់ និងអ្នកដំណើរមកពីបរទេសចំនួន១៣២នាក់។ ក្រសួងសុខាភិបាលបានបញ្ជាក់ដែរថា នៅថ្ងៃនេះ មានអ្នកជំងឺកូវីដ១៩ចំនួន៧១៥នាក់បានជាសះស្បើយ និងមានអ្នកស្លាប់ចំនួន២៦នាក់។ កម្ពុជាគិតត្រឹមថ្ងៃទី១កក្កដាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន៥ម៉ឺន១ពាន់៣៨៤នាក់ មានអ្នកជាសះស្បើយចំនួនចំនួន៤ម៉ឺន៤ពាន់៨៥៨នាក់ និងមានអ្នកស្លាប់កើនដល់៦២៨នាក់នោះហើយ។
-
ទាហ៊ានមិនមែនចេះតែកាន់អាវុធនោះទេ ទាហ៊ានក៏ចេះ កាន់សារាងម្ជុល ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

-
អង្គការសង្គមស៊ីវិល និងភាគីព័ន្ធ ស្នើឱ្យបង្កើនការផលិតវ៉ាក់សាំងឱ្យបានច្រើនទូទាំងពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

-
វីរុសបំប្លែងថ្មី អាល់ហ្វា រីករាលដាល យ៉ាងសកម្មនៅកម្ពុជា ហើយមានគ្រោះថ្នាក់ ជាងវីរុសធម្មតា ៥ដង ទៅ ៧ដង

-
កម្ពុជា ចំណាយថវិកាជាង ៤០លានដុល្លារ ដើម្បីចិញ្ចឹមពលរដ្ឋ ខណៈទទួលបានជំនួយពីសប្បុរសជន ជាតិជាង ១២២លានដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំងនឹងកូវីដ-19

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជា បានចំណាយថវិកា ជាង៤០លានដុល្លារ ដើម្បីចិញ្ចឹមពលរដ្ឋ ជាង៧០ម៉ឺនគ្រួសារ ក្នុងអំឡុងពេលកូវីដ១៩។ សម្ដេចបានលើកឡើងដូចនេះ ក្នុងសម័យប្រជុំរបស់គណៈកម្មការជាតិប្រឆាំងកូវីដ-១៩ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា ក្រុមការងាររាជរដ្ឋាភិបាល បានធ្វើកម្មភាព ចែកស្បៀងជូនដល់ពលរដ្ឋ នៅពេលនោះ ព្រោះថា ប្រសីនបើពេលនោះ ចែកលុយឱ្យពួកគាត់ តើគាត់ទិញអាហារនៅទីណា ព្រោះយើងបានបិទខ្ទប់អស់ហើយ។ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លើយតបទៅកាន់ អ្នកចោទប្រកាន់មួយចំនួនថា រដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នៅមិនទាន់ខ្វះលុយបើកប្រាក់ខែ ឱ្យមន្រ្តីរាជការនោះទេ។ សម្តេចតេជោ បញ្ជាក់ថា «បើយកលុយទៅឱ្យគាត់ ក៏គាត់មិនដឹងទៅចាយនៅឯណាដែរ ព្រោះយើងបិទខ្ទប់ទៅហើយ យើងបានផ្គត់ផ្គង់ស្បៀងជាង៤០ម៉ឺនគ្រូសារ នៅតំបន់បិទខ្ទប់។ ចំណាយជាង ៤០លានដុល្លារ ក្នុងការចិញ្ចឹមពលរដ្ឋ ជាង ៧០ម៉ឺគ្រួសារ។…
-
អ៊ីរ៉ង់ប្រកាសអោយប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលផលិតក្នុងស្រុកមួយទៀតសម្រាប់ករណីបន្ទាន់

អ៊ីរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim នៅថ្ងៃពុធសប្តាហ៍នេះថា ក្រសួងសុខាភិបាលអ៊ីរ៉ង់បានអនុម័តអោយប្រើប្រាស់វ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ១៩ទី២ ដែលផលិតនៅក្នុងស្រុកផ្ទាល់សម្រាប់ករណីបន្ទាន់ ។រដ្ឋមន្រ្តីសុខាភិបាលអ៊ីរ៉ង់លោក Saeed Namaki បានថ្លែងថា ការអនុម័តខាងលើនេះ បានកើតមានឡើងដោយយោងទៅតាមការធ្វើតេស្តក្លីនិកដំណាក់កាលទី៣ នៃវ៉ាក់សាំង Pasteur ដែលផលិតដោយវិទ្យាស្ថាន Pasteur ត្រូវបានធ្វើឡើង ។ លោកបន្ថែមថា វ៉ាក់សាំង Pasteur គឺជាវ៉ាក់សាំងដែលផលិតនៅក្នុងស្រុកទី២ហើយ ដែលត្រូវបានអនុម័តសម្រាប់ការប្រឆាំងនឹងវីរុសកូរ៉ូណា ។គួរកត់សម្គាល់ ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី១៤ ខែមិថុនាកន្លងទៅ បានប្រកាសអោយប្រើប្រាស់សម្រាប់ករណីបន្ទាន់ នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផលិតក្នុងស្រុកទី១ មានឈ្មោះថា COVIran Barakat ដែលទទួលបានជំនួយហិរញ្ញវត្ថុពីមូលនិធិ Barakat ៕ ប្រភព៖ ស៊ីនហួរ
-
រដ្ឋមន្រ្តីសុខាភិបាលជប៉ុនបង្ហាញការព្រួយបារម្ភខ្លាំង ខណៈប្រជាជនជាច្រើនចូលចិត្តចេញដើរនៅពេលយប់ បន្ទាប់ពីការប្រកាសគ្រាអាសន្នអស់សុពលភាព

ជប៉ុន៖ រដ្ឋមន្រ្តីសុខាភិបាលជប៉ុនលោក Tamura Norihisa បានសម្តែងការព្រួយបារម្ភ ពាក់ព័ន្ធនឹងការកើនឡើងរបស់ប្រជាជនដែលចេញក្រៅផ្ទះ និងដើរហើរនៅពេលយប់នៅក្នុងទីក្រុងតូក្យូ ខណៈដែលជំងឺរាតត្បាតកូវីដ១៩កំពុងកើនឡើង ។ ក្តីកង្វល់របស់លោក Tamura បានកើតមានឡើងនៅពេលលោកចូលរួមកិច្ចប្រជុំមួយជាមួយក្រុមអ្នកជំនាញជាច្រើនរូបនៅក្នុងថ្ងៃពុធសប្តាហ៍នេះ ។ លោក Tamura បន្តថា វាពិតជាគួរអោយព្រួយបារម្ភណាស់ដែលថ្មីៗនេះ ចំនួនករណីឆ្លងថ្មីៗនៅទូទាំងប្រទេស បានចាប់ផ្តើមកើនឡើងបន្តិចវិញ ។ នៅក្នុងទីក្រុងតូក្យូ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ចំនួនមនុស្សចេញក្រៅផ្ទះ ហើយប្រហែលជានៅពេលយប់ បានកើនឡើងរហូតដល់១៨ភាគរយ បន្ទាប់ពីការប្រកាសគ្រាអាសន្នបានអស់សុពលភាពនៅថ្ងៃទី២០ ខែមិថុនា ហើយលោកក៏បានចង្អុលបង្ហាញពីការកើនឡើងយ៉ាងខ្លាំង នៃចំនួនប្រជាជនចេញដើរនៅពេលយប់ផងដែរ ។ លោក Tamura បានសង្កត់ធ្ងន់ទៀតថា ស្ថានការណ៍បែបនេះ ត្រូវបានគេគិតថា កំពុងដឹកនាំទៅរកការកើនឡើងនូវករណីឆ្លងថ្មីៗប្រចាំថ្ងៃនៅក្នុងរដ្ឋធានី ខណៈដែលចំនួនគ្រែសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក៏ដូចជាតួលេខអ្នកជំងឺដែលមានស្ថានភាពជំងឺធ្ងន់ធ្ងរកំពុងកើនឡើងបន្តិចនៅក្នុងទីក្រុងតូក្យូ ៕ ប្រភព៖ NHK
-
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ថៃ (CCSA) ព្រមានពីការផ្ទុះឡើងរលកទី៤ នៃវីរុសកូរ៉ូណានាពេលឆាប់ៗនេះ

ថៃ៖ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ (CCSA) របស់ប្រទេសថៃ បានព្រមានថា រលកឆ្លងទី៤ នៃជំងឺកូវីដ១៩អាចនឹងវាយប្រហារនៅទូទាំងប្រទេសថៃក្នុងពេលឆាប់ៗនេះ ។ ប្រធានមជ្ឈមណ្ឌលប្រតិបត្តិការរបស់ CCSA លោក Gen Natthapol Nakpanich បានបញ្ជាក់នៅថ្ងៃពុធនេះថា រលកទី៤ជិតមកដល់ហើយ ពីព្រោះវីរុសបម្លែងថ្មី Delta ដែលរកឃើញដំបូងនៅឥណ្ឌា បានរាលដាលឆ្លងក្នុងស្រុកយ៉ាងលឿន ដែលធ្វើអោយអ្នកជំនាញមានការព្រួយបារម្ភនៅមន្ទីរពេទ្យ Siriraj Hospital ជាកន្លែងព្យាបាលសំខាន់បំផុតក្នុងប្រទេស ។ ទន្ទឹមនេះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ថៃ (CCSA) បានអំពាវនាវអោយប្រជាជនដែលចេញក្រៅទទួលទានអាហារល្ងាច និងភោជនីយដ្ឋាននានាមិនត្រូវបន្ធូរបន្ថយក្នុងការប្រកាន់ភ្ជាប់វិធានការទប់ស្កាត់កូវីដ-១៩ឡើយនៅកន្លែងដែលត្រូវបានដាក់បំរាម ។ គួរកត់សម្គាល់ អាជ្ញាធរសុខាភិបាលបានរកឃើញវីរុសបម្លែងថ្មី Delta បាននិងកំពុងបង្កើតចរន្តឆ្លងរាលដាលយ៉ាងឆាប់រហ័ស ប្រឆាំងនឹងវីរុសបម្លែងថ្មី Alpha ដែលរកឃើញដំបូងនៅចក្រភពអង់គ្លេសដែលឆ្លងទូទៅនៅប្រទេសថៃ ៕ ប្រភព៖ Bangkok Post
-
សម្តេចតេជោ ដាក់ចេញវិធានការយុទ្ធសាស្ត្រ ៥យ៉ាង បន្តទប់ស្កាត់ការនាំចូលជំងឺកូវីដបំប្លែងថ្មី

ភ្នំពេញ ៖ ក្នុងសម័យប្រជុំរបស់គណៈកម្មការជាតិប្រឆាំងកូវីដ-១៩ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ការសង្ឃឹមថា ជំងឺកូវីដ១៩ ផុតរលត់វាមិនអាចទៅរួចនោះទេ នៅក្នុងរយៈពេលដ៏ខ្លី ហើយប្រហែលជាវានៅជាមួយយើង ក្នុងរយៈពេលយូរ ប្រៀបដូចជាគ្រុនផ្ដាសាយធំ ដែលវាតែងតែកើតសម្រាប់មនុស្ស។ ដើម្បីទប់ស្កាត់ជំងឺនេះ សម្តេចតេជោ បានលើកឡើងនូវយុទ្ធសាស្ត្រឬគោលការណ៍ ដើម្បីដាក់ជូនសម្រាប់ការអនុវត្តនាពេលខាងមុខ ដោយយុទ្ធសាស្ត្រទី១. បន្តទប់ស្កាត់ការនាំចូលនូវកូវីដបំប្លែងថ្មី តាមវិធានការ៥យ៉ាង៖ ទី១. ពង្រឹងការគ្រប់គ្រងច្រកចេញចូលទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសអាកាស ជាពិសេសច្រកផ្លូវព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-វៀតណាម។ ទី២. ការធ្វើតេស្ត ពិសេសត្រូវធ្វើតេស្តរហ័ស នៅតាមព្រំដែន។ សម្តេចបញ្ជាក់ថា គ្រប់ច្រកព្រំដែនទាំងអស់ ត្រូវមានឧបករណ៍ធ្វើតេស្តរហ័ស ក្រៅពីការធ្វើតេស្តរហ័ស ករណីសង្ស័យត្រូវធ្វើតេស្ត ដោយម៉ាស៊ីនធំ PCR ក្រសួងសុខាភិបាល ត្រូវមានការទទួលខុសត្រូវឲ្យច្បាស់។ ទី៣. ការធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ ពង្រឹងនិងផ្គត់ផ្គង់ កន្លែងធ្វើចត្តាឡីស័ក ឲ្យបានគ្រប់គ្រាន់ ជាពិសេសខេត្តដែលជាប់ព្រំដែនថៃ ខណៈព្រំដែនជាមួយថៃ មានពលករច្រើន។ ទី៤.…