-
ជប៉ុនឲ្យវ៉ាក់សាំងទៅថៃ ជាង១លានដូស តែចេញលុយដឹកខ្លួនឯង

បាងកកប៉ុស្តិ៍បានចេញផ្សាយ នាថ្ងៃទី៣០ មិថុនា ២០២១នេះថា ជប៉ុននឹងផ្តល់វ៉ាក់សាំងកូវីដ ប្រភេទ អាស្ត្រា សេនីកា ចំនួន១លាន៥ម៉ឺនដូសជូនទៅប្រទេសថៃ ប៉ុន្តែថៃត្រូវចេញថ្លៃចំណាយដឹកជញ្ជូន។ ទីភ្នាក់ងារព័ត៌មានមួយនេះបានបញ្ជាក់ថា វ៉ាក់សាំងទាំងនេះនឹងដឹកទៅដល់ថៃ នៅដើមខែកក្កដា ហើយតាមកិច្ចព្រមព្រៀងដែលចុះហត្ថលេខាព្រមព្រៀង កាលពីថ្ងៃទី២៩ មិថុនា ភាគីថៃនឹងត្រូវចំណាយថ្លៃដឹកជញ្ជូនវ៉ាក់សាំងទាំងជាង១លានដូសនេះ តម្លៃប្រមាណពី១០ ទៅ៩៩លានយេន ឬ ពី២.៩ ទៅ ២៨.៧លានបាត។ ប្រភពបន្ថែមទៀតថា ជប៉ុនក៏បានបរិច្ចាគឲ្យ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន ប្រមាណ១លានដូស សម្រាប់ប្រទេសនីមួយៗដែរ។ ថៃគ្រោងនឹងទទួលបានជាមួយនឹងហ្វីលីពីន នៅថ្ងៃទី៨ និង៩ កក្កដា ខណៈដែលម៉ាឡេស៊ី និងឥណ្ឌូនេស៊ីនឹងទទួល នាថ្ងៃព្រសហ្បតិ៍ស្អែកនេះ។ ជប៉ុនក៏បានផ្តល់ជូនវៀតណាម១.២៤លានដូសដែរ និងតៃវ៉ាន់ ១លានដូសដែរ កាលពីដើមខែមិថុនា ហើយគ្រោងនឹងផ្តល់ជូនវៀតណាម នាថ្ងៃទី១ កក្កដា ស្អែកនេះទៀត និងតៃវ៉ាន់ប្រមាណ១លានដូសទៀត នាថ្ងៃទី៨ កក្កដា៕
-
ខេត្តបន្ទាយមានជ័យរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ៦៥នាក់ និងជាសះស្បើយ ៥៥នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ

-
ក្រុមហ៊ុន ជីបម៉ុង ឧបត្ថម្ភថវិកា ១៧ម៉ឺន ៥ពាន់ដុល្លារដល់ TYDA

-
ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ៥៩នាក់ និងស្លាប់៣នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺជាអ្នកក្រុងកំពង់ចាម៤នាក់នាក់, ស្រុកជើងព្រៃ២៤នាក់, ស្រុកស្រុកព្រៃឈរ១២នាក់, ស្រុកកោះសូទិនម្នាក់ ស្រុកកងមាស៣នាក់, ស្រុកបាធាយ៤នាក់, ស្រុកចំការលើ៤នាក់ ស្រុកស្រីសន្ធរម្នាក់ ស្រុកកំពង់សៀម២នាក់, មកពីខេត្តបកំពង់ធំ២នាក់ និងមកពីខេត្តត្បូងឃ្មុំម្នាក់។ ចំណែកអ្នកស្លាប់ទាំង៣នាក់ គឺទី១ជាស្ត្រី អាយុ៤២ឆ្នាំ អាសយដ្ឋានភូមិត្រពាំងពោន ឃុំគរ ស្រុកព្រៃឈរ។ ទី២ ជាស្ត្រី អាយុ៨១ឆ្នាំអាសយដ្ឋានភូមិតុងរ៉ុង ឃុំតុងរ៉ុង ស្រុកព្រៃឈរ និងទី៣ ជាបុរស អាយុ៥០ឆ្នាំ អាសយដ្ឋានឃុំមេព្រីង ស្រុងបាធាយ។
-
ខេត្តត្បូងឃ្មុំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ៣៨នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយ

-
ផ្សាយផ្ទាល់ ព្រឹត្តិការណ៍ថ្មីៗ ប្រចាំថ្ងៃទី ៣០ មិថុនា ឆ្នាំ២០២១

-
កម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីជាង១ពាន់ ១០០នាក់ និងស្លាប់ ២៧នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី៣០ មិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃទី២៩ មិនថុនា គេបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន ១ពាន់ ១៣០នាក់ ក្នុងនោះករណីឆ្លងក្នុងសហគមន៍ចំនួន ៩៩១នាក់ និងអ្នកដំណើរមកពីបរទេសចំនួន១៣៩នាក់។ ក្រសួងសុខាភិបាលបានបញ្ជាក់ដែរថា នៅថ្ងៃនេះ មានអ្នកជំងឺកូវីដ១៩ចំនួន៦៧០នាក់បានជាសះស្បើយ និងមានអ្នកស្លាប់ចំនួន២៧នាក់។ កម្ពុជាគិតត្រឹមថ្ងៃទី៣០មិថុនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន៥ម៉ឺន៣៨៥នាក់ មានអ្នកជាសះស្បើយចំនួនចំនួន៤ម៉ឺន៤ពាន់១៤៣នាក់ និងមានអ្នកស្លាប់កើនដល់៦០២នាក់នោះហើយ។
-
ខេត្តស្វាយរៀង បើកយុទ្ធនាការ ចាក់វ៉ាក់សាំង ដល់ប្រជាពលរដ្ឋ ក្នុងក្រុង-ស្រុក ចំនួន៣ ក្នុងខេត្ត

-
មណ្ឌលព្យាបាលជំងឺ covid-19 ស្រុករតនមណ្ឌល មានអ្នកជំងឺបានជាសះស្បើយ ចំនួន ៥នាក់បន្ថែមទៀត

យោងតាម គេហទំព័រ Facebook page ផ្លូវការរបស់រដ្ឋបាលស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានបញ្ជាកនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះថា នៅមណ្ឌលព្យាបាលជំងឺ covid-19 ស្រុករតមណ្ឌល អ្នកជំងឺបានជាសះស្បើយ ចំនួន ៥នាក់ ក្នុងនោះមានស្រី ១នាក់។ អ្នកទាំងប្រាំនាក់នោះរូមមាន៖ ១.ឈ្មោះ នី សុខហ៊ាន ភេទ ប្រុស អាយុ ៣៨ ឆ្នាំ រស់នៅភូមិ ដាក់សរសេរ ឃុំ អូរម៉ាល់ ក្រុង បាត់ដំបង ខេត្ត បាត់ដំបង ។ ២.ឈ្មោះ សឿម យ៉ា ភេទ ប្រុស អាយុ ៤០ ឆ្នាំ រស់នៅភូមិ សសពក ឃុំ កន្ទឺ ១ ស្រុក បាណន់ខេត្ត បាត់ដំបង ។ ៣.ឈ្មោះ ម៉ុក ភាព…
-
ហាងកាហ្វេ Enso Coffee មានអ្នកឆ្លងកូវីដ-១៩

អ្នកដែលធ្លាប់បានទៅ ហាងកាហ្វេ Enso Coffee ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ ហាងកាហ្វេ Enso Coffee ដែលមានទីតាំងស្ថិតនៅផ្លូវលេខ២៤០,សង្កាត់ចតុមុខ ,ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី៣០ មិថុនាឆ្នាំ២០២១នេះ បានជូនដំណឹងថា អ្នកជំងឺកូវីដ១៩ មានគ្នា ២នាក់ បានចូលទៅហូបកាហ្វេនៅ ហាងកាហ្វេ Enso Coffee នោះ កាលពីថ្ងៃទី ២៤ ខែមិថុនា ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។