Category: Covid-19

  • ខេត្តស្វាយរៀង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៩៣នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តស្វាយរៀង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៩៣នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាម រដ្ឋបាលខេត្តការឆ្លងថ្មីទាំង ៩៣នាក់រួមមាន ៤២នាក់ជាកម្មករ កម្មការិនីនៅតាមរោងចក្រនានា, ៣៦នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ក្រៅពីនោះមាននៅស្រុករមាស, ស្រុកកំពង់រោទិ៍, ក្រុងបាវិត,ស្រុកចន្ទ្រា ក្រុងស្វាយរៀង និងអ្នកដំណើរទៅពីរាជធានីភ្នំពេញចំនួន២នាក់។ ចំណែកអ្នកស្លាប់ថ្មីនោះគឺស្ត្រីអាយុ៦៥ឆ្នាំ នៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ខេត្តស្វាយរៀងមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន២ពាន់២៩០នាក់, ព្យាបាលជាសះស្បើយចំនួន១ពាន់៣៥៤នាក់ និងមានអ្នកស្លាប់សារុបចំនួន២៤នាក់។

  • កម្ពុជា ចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង ៤លាន ១សែនហើយ

    កម្ពុជា ចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង ៤លាន ១សែនហើយ

    យោងរបាយការណ៍របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ មិថុនា ឆ្នាំ២០២១ ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងសរុបមានចំនួន ៤លាន ១សែន ១០៤នាក់ហើយ ដែលស្មើនឹង ៤១%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ ១០លាននាក់ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងដូស ទី២រួចមានចំនួន២លាន៩សែន៩ម៉ឺន៣ពាន់៣៧៩នាក់។ យុទ្ធនាការចាក់វ៉ាក់សាំង ក្នុងរាជធានីនិងខេត្តកណ្តាល នៃដំណាក់កាលទី១ ត្រៀមនឹងបញ្ចប់នាពាក់កណ្តាលខែកក្កដាខាងមុខនេះហើយ ទន្ទឹមនឹងការបន្តចាក់វ៉ាក់សាំង តាមគោលដៅដទៃទៀត បានធ្វើទន្ទឹមគ្នាលើខេត្តចំនួន៤។ របាយការណ៍ក្រសួង ការពារជាតិថ្ងៃនេះ បានឲ្យដឹង ថាការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៤គឺខេត្តតាកែវ, កំពង់ស្ពឺ ខេត្តព្រះសីហនុ និង ខេត្តកោះកុង បានចំនួនមនុស្ស៤៦ម៉ឺន៥ពាន់៧២នាក់។

  • អភិបាលរាជធានីភ្នំពេញ៖ មានអាជីវករផ្សារបឹងកេងកងចំនួនជិត ២៧០នាក់ហើយ មានវិជ្ជមានកូវីដ-១៩ គិតត្រឹមរសៀលថ្ងៃទី២៩ មិថុនានេះ

    អភិបាលរាជធានីភ្នំពេញ៖ មានអាជីវករផ្សារបឹងកេងកងចំនួនជិត ២៧០នាក់ហើយ មានវិជ្ជមានកូវីដ-១៩ គិតត្រឹមរសៀលថ្ងៃទី២៩ មិថុនានេះ

    ភ្នំពេញ៖ មកដល់រសៀលថ្ងៃទី២៩ មិថុនា បងប្អូនអាជីវករផ្សារបឹងកេងកង និងប្រជាពលរដ្ឋនៅជុំវិញផ្សារ បឹងកេងកងចំនួនជិត២៧០នាក់ហើយ ពិនិត្យឃើញថា មានវិជ្ជមានកូវីដ-១៩ ហើយករណីនេះ អាជ្ញាធររាជធានីបាននិងកំពុងយកចិត្តទុកដាក់ណាស់ ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាល។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឃួ ង ស្រេង អភិបាល រាជធានី ភ្នំពេញ នៅក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខណ្ឌទាំង១៤ នាល្ងាចថ្ងៃទី២៩មិថុនានេះ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្តម ឃួ ង ស្រេង បានមានប្រសាសន៍ថា គិតមកដល់រសៀលថ្ងៃទី២៩មិថុនានេះ បងប្អូនអាជីវករនៅផ្សារបឹងកេងកងចំនួន២៦៧នាក់ហើយ ដែលក្រុមគ្រូពេទ្យបញ្ជាក់ថា ពួកគាត់មានវិជ្ជមានកូវីដ-១៩ ។វាពិតជាឆ្លងរាលដាលលឿនពេកហើយ ឯ.ឧ បានអោយវិទ្យាដ្ឋានសុខភាពសាធារណៈNIPH យកទៅពិនិត្យមើល ព្រោះវាលឿនពេក ។ ចាប់ពីថ្ងៃ២៥ មិថុនា រហូតមកដល់ពេលនេះមានចំនួន២៦៧នាក់ទៅហើយ ហើយប្រធានផ្សារក៏កើតជម្ងឺកូវិដ-១៩នេះដែរ ចាក់វ៉ាក់សាំង២ដងហើយ រត់ចុះ រត់ឡើង ហត់ខុសធម្មតា ទៅពិនិត្យយកសំណាក មានវិជ្ជមានកូវីដ-១៩បាត់។ ឯកឧត្តម ឃួ ង ស្រេង បានមានប្រសាសន៍បន្តទៀតថា អាជ្ញាធរខណ្ឌយើង ប្រៀបធៀបដូចជាមេមាន់ដែលត្រូវ ក្រុង…

  • ការសិក្សាមួយក្នុងប្រទេសអង់គ្លេស៖ ការលាយបញ្ចួលគ្នានូវវ៉ាក់សាំងកូវីដ-១៩ នឹងអាចជួយការពារបានល្អប្រឆាំងនឹងជំងឺកូវីដ-១៩

    ការសិក្សាមួយក្នុងប្រទេសអង់គ្លេស៖ ការលាយបញ្ចួលគ្នានូវវ៉ាក់សាំងកូវីដ-១៩ នឹងអាចជួយការពារបានល្អប្រឆាំងនឹងជំងឺកូវីដ-១៩

    ការសាកល្បង Com-Cov នៃក្រុមវិទ្យាសាស្ត្រសុខាភិបាល ពីសកល វិទ្យាល័យ Oxford បានពិនិត្យមើលប្រសិទ្ធភាពនៃវ៉ាក់សាំង២ដូស ទាំងវ៉ាក់សាំង Pfizer និងវ៉ាក់សាំង AstraZeneca ឬវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងនោះ ជាមួយនឹងវ៉ាក់សាំងដទៃទៀតដើម្បីបង្ការជមអឺកូវីដ-១៩។ សេចក្តីរាយការណ៍ប៊ីប៊ីស៊ី បញ្ជាក់ថា ការផ្សំគ្នានៃវ៉ាក់សាំងនោះ មានដំណើរការល្អ និងអាចមានប្រសិទ្ធភាពបង្កើតជាប្រព័ន្ធភាពស៊ាំក្នុង រាងកាយ។ ក្រុមជំនាញបាននិយាយថា ចំណេះដឹងនេះ នឹងផ្តល់នូវការបត់បែនសម្រាប់ការចាក់វ៉ាក់សាំង។ លទ្ធផលនៃការសាកល្បងបានបង្ហាញថាអ្នកដែលបានទទួលការចាក់វ៉ាក់សាំង២ដូសនៃវ៉ាក់សាំង AstraZeneca អាច មានភាពស៊ាំខ្លាំងប្រសិន ណាបើគេបានចាក់វ៉ាក់សាំងកូវីដ១៩ផ្សេងមួយដូសថែមទៀត ប្រសិនបើអាចធ្វើបាននៅ ក្នុងរដូវស្លឹកឈើជ្រុះ៕

  • អ្នកលក់គ្រឿងដែកនៅ តូបលេខ២៣៣ និងតូប២៣៤ ក្នុងផ្សារទួលទំពូង មានអ្នកឆ្លងកូវីដ-១៩

    អ្នកលក់គ្រឿងដែកនៅ តូបលេខ២៣៣ និងតូប២៣៤ ក្នុងផ្សារទួលទំពូង មានអ្នកឆ្លងកូវីដ-១៩

    អ្នកដែលធ្លាប់បានទៅឬមានទំនាក់ទំនងជាមួយអ្នកលក់គ្រឿងដែកនៅ តូបលេខ២៣៣ និងតូប២៣៤ ក្នុងផ្សារទួលទំពូង ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ អ្នកលក់គ្រឿងដែកនៅ តូបលេខ២៣៣ និងតូប២៣៤ ក្នុងផ្សារទួលទំពូង ដែលមានទីតាំងស្ថិតនៅ ខណ្ឌចំការមន រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៩មិថុនាឆ្នាំ២០២១នេះ បានជូនដំណឹងថា អ្នកជំងឺកូវីដ១៩ អ្នកលក់គ្រឿងដែកនៅ តូបលេខ២៣៣ និងតូប២៣៤ ក្នុងផ្សារទួលទំពូង នោះ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៥ ខែមិថុនា ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។

  • ហាង Sushi Tei សាខាអគារ Exchange Square មានអ្នកឆ្លងកូវីដ-១៩

    ហាង Sushi Tei សាខាអគារ Exchange Square មានអ្នកឆ្លងកូវីដ-១៩

    អ្នកដែលធ្លាប់បានទៅហាង Sushi Tei សាខាអគារ Exchange Square ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ ហាង Sushi Tei សាខាអគារ Exchange Square ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១០៦ ,សង្កាត់វត្តភ្នំ ,ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៩មិថុនាឆ្នាំ២០២១នេះ បានជូនដំណឹងថា អ្នកជំងឺកូវីដ១៩ មានគ្នា ២នាក់ បានចូលទៅហូបអាហារ នៅហាង Sushi Tei សាខាអគារ Exchange Square នោះកាលពីថ្ងៃទី២៤ ខែមិថុនា។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។

  • វៀតណាមសម្រេចឲ្យប្រើវ៉ាក់សាំងកូវីដ មួយប្រភេទទៀត

    វៀតណាមសម្រេចឲ្យប្រើវ៉ាក់សាំងកូវីដ មួយប្រភេទទៀត

    រដ្ឋាភិបាលវៀតណាមបានសម្រេចឲ្យប្រើប្រាស់ជាបន្ទាន់ នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Moderna ដែលជាក្រុមហ៊ុនអាមេរិក នេះបើតាមក្រសួងសុខាភិបាលបានប្រកាស នាថ្ងៃទី២៩ មិថុនានេះ។ វាត្រូវបានគេដឹងថា ជាប្រភេទវ៉ាក់សាំងទី៥ហើយ ដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅវៀតណាម ពោលគឺបន្ទាប់ពី Sputnik V, Pfizer, Sinopharm និង AstraZeneca។ ក្រសួងថា វ៉ាក់សាំងប្រភេទទី៥នេះអាចនឹងត្រូវដឹកមកដល់វៀតណាម ពីអេស្ប៉ាញ និងបារាំង។ វៀតណាមបានចាប់ផ្តើមចាក់វ៉ាក់សាំងតាំងពីដើមខែមីនា ដោយប្រើម្ជុល AstraZeneca ហើយមកទល់ពេលនេះ ចាក់បានជិត៣.៥លាននាក់ ក្នុងនោះ ជាង១៧ម៉ឺននាក់ចាក់គ្រប់ដូសទី២។ វៀតណាមសង្ឃឹមថា មានវ៉ាក់សាំងប្រមាណ១៥០លានដូស ក្នុងឆ្នាំ២០២១នេះ ដើម្បីចាក់ជូនមនុស្ស៧០ភាគរយនៃចំនួនប្រជាជនសរុប៕

  • ប្រធានក្រុមហ៊ុនជីបម៉ុង ប្រគល់ថ្នាំបុរាណចិន ទឹកបរិសុទ្ធ និងភេជ្ជះចំនួនជូនរដ្ឋបានរាជធានី ដើម្បីចូលរួមទប់ស្កាត់កូវីដ-១៩

    ប្រធានក្រុមហ៊ុនជីបម៉ុង ប្រគល់ថ្នាំបុរាណចិន ទឹកបរិសុទ្ធ និងភេជ្ជះចំនួនជូនរដ្ឋបានរាជធានី ដើម្បីចូលរួមទប់ស្កាត់កូវីដ-១៩

    ភ្នំពេញ៖ ថ្នាំបុរាណចិន Lianhua Qingwen ចំនួន៥០០០បន្ទះ ទឹកបរិសុទ្ធចំនួន៣០០០កេស និងភេជ្ជះចំនួន១០០០កេស ត្រូវបានអ្នកឧកញ៉ាលាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងជាប្រធានក្រុមហ៊ុនជីប ម៉ុងនិងលោកស្រី បានប្រគល់ជូនរដ្ឋបាបរាជធានីភ្នំពេញ ដើម្បីចូលរួមជួយក្នុងការទប់ស្កាត់ការរីករាលដាល មរោគកូវិដ-១៩ និងដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរង ផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩ ។ ពិធីប្រគល់និងទទួលថវិកានេះបានធ្វើឡើងនារសៀលថ្ងៃទី២៩ មិថុនា នេះ ក្រោមវត្តមាន លោកហួត ហៃអភិបាលរងរាជធានីភ្នំពេញ តំណាងឱ្យលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងតំណាងឱ្យអ្នកឧកញ៉ាលាង ឃុន នៅសាលារាជធានីភ្នំពេញ។លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សារាជធានី អភិបាលរាជធានី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជនីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកកញ៉ានិងលោកស្រីដែលបានឧបត្ថម្ភ ថ្នាំបុរាណចិន Lianhua Qingwen ចំនួន៥០០០បន្ទះ ទឹកបរិសុទ្ធចំនួន៣០០០កេស និងភេជ្ជះចំនួន១០០០កេស ជូនរដ្ឋបាបរាជធានីភ្នំពេញដើម្បីចូលរួមជួយក្នុងការទប់ស្កាត់ការរីករាលដាលរោគកូវិដ-១៩ និងដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរង…

  • លោកស្រី ប្រាក់ សោភា និងស្វាម៉ីព្រមទាំងក្រុមគ្រួសារ ឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងថវិកា ដល់ រដ្ឋបាលស្រុកក្រគរ សម្រាប់ប្រើប្រាស់លើការងារមនុស្សធម៌

    លោកស្រី ប្រាក់ សោភា និងស្វាម៉ីព្រមទាំងក្រុមគ្រួសារ ឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងថវិកា ដល់ រដ្ឋបាលស្រុកក្រគរ សម្រាប់ប្រើប្រាស់លើការងារមនុស្សធម៌

    លោកស្រី ប្រាក់ សោភា និង លោក សែម សឿន ជាស្វាម៉ី ព្រមទាំងកូនៗ បាននាំយកអំណោយ គ្រឿងឧបភោគបរិភោគ និង ថវិកា១ចំនួន ទៅ ឧបត្ថម្ភ ដល់រដ្ឋបាលស្រុកក្រគរ ខេត្តពោធិ៍សាត់ដែល១ផ្នែក ចែកជូន ដល់កម្មករ កម្មការិនីដាំដំឡូងមីចំនួន៣០នាក់ដែលមានជីវភាពខ្វះខាត និង១ផ្នែកទៀត សម្រាប់ ចូលរួមផ្គត់ផ្គង់ដល់អ្នកធ្វើចត្តាឡីស័កនៅក្នុងស្រុកក្រគរ។ការប្រគល់និងទទទួលអំណោយនេះធ្វើឡើង កាលពីព្រឹកថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២១ នៅសាលាស្រុកក្រគរ ដោយចែក ជូនដល់កម្មករ កម្មការិនី ដាំដំឡូងមីនៅឃុំក្បាលត្រាចនិងឃុំអន្សារចំបក់ស្រុកក្រគរ ចំនួន៣០នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ៣០គក្រ, មី០១កេស, ត្រីខ០១កេស, ទឹកត្រី០១យួរ, ទឹកស៊ីអ៊ីវ០១យួរ និងថវិកា ៤០.០០០រៀល។ លោក លីវ សេងហ៊ីម អភិបាលនៃគណៈអភិបាលស្រុកក្រគរបានជម្រាបជូនថា សម្ភារៈ និងថវិកាដែលយកមកចែកជូនបងប្អូននាពេលនេះ ជាអំណោយ ឧបត្ថម្ភ ពីលោកស្រី ប្រាក់ សោភា និង ស្វាម៉ី ឈ្មោះ សែម សឿន…

  • ធនាគារ ហត្ថា សាខាបឹងកេងកង២ មានអ្នកឆ្លងកូវីដ-១៩

    ធនាគារ ហត្ថា សាខាបឹងកេងកង២ មានអ្នកឆ្លងកូវីដ-១៩

    អ្នកដែលធ្លាប់បានទៅឬមានទំនាក់ទំនងជាមួយបុគ្គលិក ធនាគារ ហត្ថា សាខាបឹងកេងកង២ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ ធនាគារ ហត្ថា សាខាបឹងកេងកង២ ដែលមានទីតាំងស្ថិតនៅផ្លូវព្រះមុនីវង្ស ,សង្កាត់បឹងកេងកង២,ខណ្ឌចំកាមន រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៩មិថុនាឆ្នាំ២០២១នេះ បានជូនដំណឹងថា អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការខាងផ្នែកលក់ នៅធនាគារ ហត្ថា សាខាបឹងកេងកង២ នោះចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី ២៥ ខែមិថុនា។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។