-
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល មានអ្នកឆ្លងកូវីដ-១៩

អ្នកដែលធ្លាប់បានទៅឬមានទំនាក់ទំនងជាមួយបុគ្គលិក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ២១៤ កែង ១១៣ សង្កាត់ បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី៣០ មិថុនាឆ្នាំ២០២១នេះ បានជូនដំណឹងថា អ្នកជំងឺកូវីដ១៩ គឺជា បុគ្គលិកធ្វើការខាងផ្នែកប្រមូលលុយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល នោះ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៥ ខែមិថុនា ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។
-
អ្នកធ្លាប់បានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកនៅភោជ្ជនីដ្ឋានតារា ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងធ្វើតេស្ដជាបន្ទាន់

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី៣០មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ១៩ម្នាក់ គឺជា បុគ្គលិកធ្វើការផ្នែកគិតលុយនៅភោជ្ជនីដ្ឋានតារា ដែលមានទីតាំងនៅផ្លូវលេខ១៣៨ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវានាវឲ្យ ប្រជាពលរដ្ឋដែលធ្លាប់បានបានទៅកាន់ទីតាំងនោះ ឬ មានទំនាក់ទំនងជាមួយអ្នកជំងឺនោះ ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២១ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។
-
អ្នកធ្លាប់បានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធនាគារអេស៊ីលីដា សាខាកណ្ដាល ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងធ្វើតេស្ដជាបន្ទាន់

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី៣០មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ១៩ម្នាក់ គឺជា បុគ្គលិកធ្វើការនៅធនាគារ អេស៊ីលីដា សាខាកណ្តាល ដែលមានទីតាំងស្ថិតនៅបណ្ដោយផ្លូវ ព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវានាវឲ្យ ប្រជាពលរដ្ឋដែលធ្លាប់បានបានទៅកាន់ទីតាំងនោះ ឬ មានទំនាក់ទំនងជាមួយអ្នកជំងឺនោះ ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២១ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។
-
ការសិក្សានៅអង់គ្លេស៖ ការចាក់វ៉ាក់សាំង Pfizer និង AstraZeneca លាយបញ្ចូលគ្នា បង្ហាញប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងវីរុសកូវីដ-១៩

អង់គ្លេស៖ អ្នកវិទ្យាសាស្ត្រដែលសិក្សាលើករណីចាក់វ៉ាក់សាំងពីរលាយបញ្ចូលគ្នាបានចង្អុលបង្ហាញថា វ៉ាក់សាំង AstraZeneca ផ្សំជាមួយវ៉ាក់សាំង Pfizer អាចបង្កើតអង់ទីគ័រកម្រិតខ្ពស់ ហើយវាដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារប្រឆាំងនឹងវីរុសកូវីដ១៩ ។ ការរកឃើញថ្មីខាងលើនេះ គឺជាសញ្ញាល្អ និងមានប្រយោជន៍សម្រាប់ប្រទេសដែលមានវ៉ាក់សាំងតែមួយប្រភេទក្នុងចំនួនកំណត់ ។ ក្រៅពីការពិសោធន៍រវាងវ៉ាក់សាំងទាំងពីរនេះ អ្នកវិទ្យាសាស្ត្រក៏កំពុងសាកល្បងលើវ៉ាក់សាំងផ្សេងទៀតផងដែរ ហើយពួកគេជឿថា ការចាក់វ៉ាក់សាំងប្រភេទខុសគ្នាដោយទុកគម្លាត១២សប្ដាហ៍ នឹងផ្ដល់ផលវិជ្ជមានដល់ប្រព័ន្ធភាពស៊ាំ ។ អ្នកសិក្សាស្រាវជ្រាវក៏បានបញ្ជាក់ផងដែរថា ការចាក់វ៉ាក់សាំងបញ្ចូលគ្នាមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ដែលផលប៉ះពាល់អាចមានរយៈពេលខ្លី និងស្រាលប៉ុណ្ណោះ ពោលគឺដូចគ្នាទៅនឹងការចាក់វ៉ាក់សាំងតែមួយមុខដែរ ៕ ប្រភព៖ Daily Mail
-
ការបញ្ជាទិញវ៉ាក់សាំង Moderna នៅតំបន់អាស៊ានកើនឡើងច្រើននៅឆ្នាំ២០២២ ខណៈឆ្នាំនេះការផ្គត់ផ្គង់អស់ហើយ

បរទេស៖ ក្រុមហ៊ុនឱសថ Zuellig Pharma ជាដៃគូផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ក្រុមហ៊ុន Moderna ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានបញ្ជាក់ថា ការបញ្ជាទិញវ៉ាក់សាំងដែលប្រើប្រាស់បច្ចេកវិទ្យា mRNA នៅតំបន់នេះត្រូវបានកក់ស្ទើរតែទាំងអស់នៅក្នុងឆ្នាំ២០២១ ដែលបានធ្វើអោយលទ្ធកម្មមានបញ្ហាប្រឈមសម្រាប់ប្រទេសដែលយឹត ។ នាយកប្រតិបត្តិរបស់ Zuellig ជាក្រុមហ៊ុនទទួលបន្ទុកការចែកចាយបទបញ្ញត្តិ ការអនុម័ត និងកិច្ចសន្យាទិញសម្រាប់ក្រុមហ៊ុនវ៉ាក់សាំង Moderna Inc ប្រចាំបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ហុងកុង ម៉ាកាវ និងតៃវ៉ាន់ លោក John Graham មានការបញ្ជាទិញច្រើនណាស់ថ្ងៃនេះសម្រាប់ឆ្នាំ២០២២… ពីព្រោះការផ្គត់ផ្គង់វ៉ាក់សាំង Moderna នៅឆ្នាំ២០២១នេះគឺអស់ហើយ ហើយថា អាចនឹងមានការផ្គត់ផ្គង់ខ្លះទៀតនៅចុងឆ្នាំនេះ ។ គួរកត់សម្គាល់ កិច្ចខិតខំប្រឹងផ្នែកលទ្ធផលកម្មនៅក្នុងតំបន់អាស៊ានត្រូវបានពន្លឿន ដោយសារការផ្ទុះជំងឺកូវីដ១៩ខ្លាំងក្នុងប៉ុន្មានខែចុងក្រោយ ជាពិសេសនៅប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន និងបានធ្វើតេស្តអាជ្ញាធរនៅប្រទេសថៃ វៀតណាម កម្ពុជា និងសិង្ហបុរី ដែលជាកន្លែងផ្ទុះលឿន ៕ ប្រភព៖ CNA
-
ទីបំផុត! ឥណ្ឌាបើកភ្លើងខៀវអោយចាក់វ៉ាក់សាំង Moderna សម្រាប់ការប្រើប្រាស់បន្ទាន់

ឥណ្ឌា៖ ឥណ្ឌានៅថ្ងៃអង្គារនេះបានអនុម័តអោយប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ក្រុមហ៊ុនផលិតឱសថអាមេរិក Moderna សម្រាប់ករណីបន្ទាន់ ស្របពេលដែលឥណ្ឌាកំពុងព្យាយាមបង្កើនកិច្ចខិតខំប្រឹងប្រែងយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស ក្រោយមានការកើនឡើងករណីឆ្លង និងស្លាប់ ។ នេះជាវ៉ាក់សាំងទី០៤ហើយ ដែលត្រូវបានអាជ្ញាធរសុខាភិបាលឥណ្ឌាបានអនុញ្ញាតអោយប្រើប្រាស់ បន្ទាប់ពីវ៉ាក់សំាង Kovacicin វ៉ាក់សាំង AstraZeneca និង Sputnik របស់រុស្ស៊ី ។ សមាជិកក្រុមប្រឹក្សាប្រឹក្សាយោបល់រដ្ឋ NITI Aayog លោក Vinod K. Paul បញ្ជាក់ថា ខ្ញុំរីករាយដែលបានរាយការណ៍ថា ពាក្យស្នើសុំដែលបានទទួលពីក្រុមហ៊ុន Moderna តាមរយៈដៃគូឥណ្ឌារបស់ពួកគេ គឺក្រុមហ៊ុន Cipla បានទទួលការអនុម័តអោយប្រើប្រាស់ក្នុងករណីបន្ទាន់ហើយ ។ លោក Paul បន្តថា ការអនុម័តខាងលើនេះ នឹងត្រួសត្រាយផ្លូវសម្រាប់វ៉ាក់សាំងផលិតដោយនៅបរទេសដទៃទៀត អាចនាំចូលទៅក្នុងប្រទេសឥណ្ឌាបាន ។ បើតាមលោក Paul កិច្ចខំតខំប្រឹងប្រែងរបស់ពួកយើង ដើម្បីអញ្ជើញ និងទទួលវ៉ាក់សាំងដែលត្រូវបានអភិវឌ្ឍជាអន្តរជាតិដទៃទៀត ជាពិសេស Pfizer J&J (Jonhson & Jonhson) ក៏នៅតែបន្តផងដែរ ៕ ប្រភព៖…
-
វីរុសកូវីដ-១៩រលកថ្មីធ្វើអោយថៃបាត់បង់ការងារលើវិស័យទេសចរណ៍៥៥ម៉ឺនកន្លែងក្នុងត្រីមាសទី២ឆ្នាំ២០២១នេះ

ថៃ៖ ក្នុងត្រីមាសទី២ ឆ្នាំ២០២១នេះ ថៃបានបាត់បង់ការងារលើវិស័យទេសចរណ៍រហូតដល់៥៥ម៉ឺនកន្លែង ក្នុងគ្រាដែលប្រទេសអាស៊ីមានសេដ្ឋកិច្ចពឹងផ្អែកលើវិស័យទេសចរណ៍មួយនេះ កំពុងប្រយុទ្ធប្រឆាំងនឹងរលកទី៣ នៃការផ្ទុះឡើងវីរុសកូរ៉ូណា ។ ប្រធានក្រុមប្រឹក្សាទេសចរណ៍ថៃ លោក Chamnan Srisawat បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានមួយថា ចាប់តាំងពីការរីករាលដាល កម្មករធ្វើការលើវិស័យទេសចរណ៍ជាង២លាននាក់បានបាត់បង់ការងាររបស់ពួកគេ ក្នុងនោះមាន៤០ម៉ឺននាក់នៅត្រីមាសទី១ឆ្នាំនេះ ។ ការផ្ទុះឡើងយ៉ាងធ្ងន់ធ្ងរបំផុតនៃជំងឺកូវីដ១៩ក្នុងថៃ បានចាប់ផ្តើមឡើងក្នុងខែមេសា ហើយបានប៉ះពាល់យ៉ាងខ្លាំងដល់ការចំណាយ និងការធ្វើដំណើរក្នុងស្រុក ខណៈអវត្តមានភ្ញៀវទេសចរបរទេស ។ គួរកត់សម្គាល់ វិស័យទេសចរណ៍ត្រូវបានរំពឹងថា នឹងបើកស្វាគមន៍ភ្ញៀវទេសចរ ដែលបានចាក់វ៉ាក់សាំងរួច ដើម្បីទៅកម្សាន្តនៅកោះ Phuket ចាប់ពីថ្ងៃព្រហស្បតិ៍ខាងមុខនេះ ជាគម្រោងសាកល្បងមួយ ដែលនឹងនាំមកនូវភ្ញៀវទេសចរមួយចំនួន ចូលទៅកាន់ប្រទេសថៃនៅឆ្នាំនេះ ៕ ប្រភព៖ CNA
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨២លាន៥៨ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៩៥ម៉ឺននាក់ និងជាសះស្បើយ១៦៧លាន១៧ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៨២លាន៥៨ម៉ឺន៣៥៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៩៥ម៉ឺន៣ពាន់៨៤៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦៧លាន១៧ម៉ឺន៥ពាន់១១៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៥២ម៉ឺន៧ពាន់៤៩៣នាក់ ស្លាប់ចំនួន៦១ម៉ឺន៩ពាន់៩៨០នាក់ និងជាសះស្បើយចំនួន២៩លាន៤១ម៉ឺន៩ពាន់៤៩៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣០លាន៣៦ម៉ឺន១ពាន់៦៩៩នាក់ ស្លាប់៣៩ម៉ឺន៨ពាន់៤៨៤នាក់ និងជាសះស្បើយ២៩លាន៤១ម៉ឺន៩ពាន់៤៩៧នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៨លាន៥១ម៉ឺន៣ពាន់៣០៥នាក់ ស្លាប់ចំនួន៥១ម៉ឺន៦ពាន់១១៩នាក់ និងជាសះស្បើយ១៦លាន៧៧ម៉ឺន៩ពាន់១៣៦នាក់ ៕ ប្រភព៖ worldometers
-
ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៤៧នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាម រដ្ឋ បាលខេត្តការឆ្លងថ្មីទាំង ៤៧នាក់រួមមាននៅក្រុងព្រៃវែងម្នាក់ ស្រុកស្វាយអន្ទរ ១០នាក់ ស្រុកព្រះសេ្តច១០នាក់ ស្រុកកញ្ច្រៀច៦នាក់ ស្រុកមេសាង៥នាក់ ស្រុកពាមរក៍ ៤នាក់ ស្រុកកំចាយមារ៤នាក់ ស្រុកពារាំង៣នាក់ ស្រុកស៊ីធរកណ្ដាល២នាក់ ស្រុកបាភ្នំម្នាក់ និងស្រុកពាមជរម្នាក់។ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១ពាន់៥៣៥នាក់, ព្យាបាលជាសះស្បើយចំនួន១ពាន់៥នាក់ និងមានអ្នកស្លាប់សារុបចំនួន២៤នាក់។
-
ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ៦០នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺជាអ្នកស្រុករស់នៅក្រុងសៀមរាប៤៤នាក់, ស្រុកពួក៤នាក់, ស្រុកបន្ទាយស្រីម្នាក់, ស្រុកសូទ្រនិគមម្នាក់ ស្រុកប្រាសាទបាគង៣នាក់, ទៅពីខេត្តកំពង់ធំម្នាក់, ទៅពីខេត្តកណ្ដាល២នាក់, មកពីខេត្តបបន្ទាយមានជ័យម្នាក់ និងមកពីប្រទេសថៃ២នាក់ ។ ចំណែកអ្នកស្លាប់ជាស្ត្រី អាយុ៤៨ឆ្នាំ អាសយដ្ឋានភូមិជ្រៃ ឃុំខ្ចាស់ ស្រុកសូទ្រនិគម បានស្លាប់ ដោយសារជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។ នៅថ្ងៃទី២៩មិថុនាឆ្នាំ២០២១ ខេត្តសៀមរាបមានអ្នកជំងឺកូវីដ១៩ចំនួន១៦នាក់ បានជាសះស្បើយផងដែរ។ ខេត្តសៀមរាបមាន អ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១ពាន់៩៥នាក់, ព្យាបាលជាសះស្បើយចំនួន៤០៧នាក់និងស្លាប់១១នាក់។