Category: Covid-19

  • ធនាគារ ABA សាខាចំការដូង មានអ្នកឆ្លងកូវីដ-១៩

    ធនាគារ ABA សាខាចំការដូង មានអ្នកឆ្លងកូវីដ-១៩

    អ្នកដែលធ្លាប់បានទៅឬមានទំនាក់ទំនងជាមួយបុគ្គលិក ធនាគារ ABA សាខាចំការដូង ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ ធនាគារ ABA សាខាចំការដូង ដែលមានទីតាំងស្ថិតនៅផ្លូវ២១៧ សង្កាត់ជើងឯក ,ខណ្ឌដង្កោ រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៩មិថុនាឆ្នាំ២០២១នេះ បានជូនដំណឹងថា អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការខាងផ្នែក Teller នៅធនាគារ ABA សាខាចំការដូង នោះចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២៥ ខែមិថុនា។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។

  • ឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ អញ្ជើញទទួលឧបករណ៍ធ្វើតេស្តកូវីដ-១៩ រហ័ស ចំនួន ៥០០ឈុត ដែលឧបត្ថម្ភពីសប្បុរសជន

    ឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ អញ្ជើញទទួលឧបករណ៍ធ្វើតេស្តកូវីដ-១៩ រហ័ស ចំនួន ៥០០ឈុត ដែលឧបត្ថម្ភពីសប្បុរសជន

    នាព្រឹកថ្ងៃអង្គារទី២៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ អគ្គនាយករង តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ណារ៉េត ប្រធាននាយកដ្ឋានសុខាភិបាល និងមន្រ្តីពាក់ព័ន្ធមួយចំនួន បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួលឧបករណ៍ធ្វើតេស្តកូវីដ-១៩រហ័ស (Covid-19 Rapid Test) ចំនួន ៥០០ឈុត ដែលជាអំណោយរបស់លោក ថៃល័រ ហោ (Taylor Hor) នាយកប្រតិបត្តិក្រុមហ៊ុន SD BIOSENSOR តាមរយៈលោកវរសេនីយ៍ឯក ថន ដារ៉ា នាយអនុព័ន្ធយោធា និងជាទីប្រឹក្សាយោធា អមស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ៕ដោយ -រ៉ាវុធ

  • ខេត្តស្វាយរៀង បេីកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ នៅក្រុង-ស្រុកចំនួន ៣ក្នុងខេត្ត

    ខេត្តស្វាយរៀង បេីកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ នៅក្រុង-ស្រុកចំនួន ៣ក្នុងខេត្ត

    ស្វាយរៀង ៖ ឯកឧត្តម នាយឧ ត្តម សេនីយ៍ មាស សា វ៉ ន អគ្គនាយក អគ្គនាយក ដ្ឋាន យោធ សេវា ក្រសួងការ ពារ ជា តិ និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២១បានអញ្ជើញចូលរួមក្នុងកម្មវិធីបេីកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនីរោងចក្រព្រះសង្ឃ ក្នុងភូមិសាស្ត្រក្រុងបាវិត។ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងនាពេលនេះ គឺជាការគិតគូក្រោមការយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោ ជូនប្រជាពលរដ្ឋឱ្យមានសុខភាពមាំមួន ក្នុងការបង្កេីនភាពស៊ាំ និងអង់ទីគ័រការពារ ប្រឆាំងនឹងជំងឺឆ្លងរាតត្បាតកូវីដ-១៩ ជាពិសេសវ៉ាក់សាំងអាចជួយកាត់បន្ថយការឆ្លងរាលដាលបានមួយផ្នែកធំ ទោះបីវាមានការឆ្លង ក៏អ្នកជំងឺមិនធ្ងន់ធ្ងរ មិនមានហានិភ័យដល់អាយុជីវិតនោះឡើយ។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ដំណើរការចាក់វ៉ាក់សាំងនៅក្នុងខេត្តស្វាយរៀង នាថ្ងៃនេះ មានចំនួន៣ក្រុង-ស្រុករួមមាន ៖ (១)ក្រុងបាវិត មានចំនួន២ទីតាំង ទទួលខុសត្រូវ ចាក់វ៉ាក់សាំងដោយក្រុមគ្រូពេទ្យ នៃក្រសួងការពារជាតិ(២)ស្រុកកំពង់រោទិ៍ មានចំនួន ១០ទីតាំង…

  • ស៊ី​ណូ​វ៉ា​ក់ថា​ តេស្តលើក្មេង​៣​ឆ្នាំ​រួចហើយ ​សុវត្ថិភាព​និង​ប្រសិទ្ធ​ភាព​

    ស៊ី​ណូ​វ៉ា​ក់ថា​ តេស្តលើក្មេង​៣​ឆ្នាំ​រួចហើយ ​សុវត្ថិភាព​និង​ប្រសិទ្ធ​ភាព​

    ទីភ្នាក់ងារ​សារ​ព័ត៌មាន​រដ្ឋ​ចិន​ ​G​l​ob​a​l​ ​Time​s ​បាន​ចេញផ្សាយ​ ​នា​ថ្ងៃ​ទី​២​៩​ ​មិថុនា​ ​នេះ​ថា​ ​ការ​ធ្វើ​តេ​ស្ដ​វ៉ាក់សាំង​ចំពោះ​កុមារ​មាន​អាយុ​ ​៣​ឆ្នាំ​ ​ដល់​១​៧​ឆ្នាំ​ ​បាន​បង្ហាញ​ថា​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​ ​Sin​o​v​a​c ​មាន​សុវត្ថិភាព​ ​និង​ប្រសិទ្ធ​ភាព​ ​ដោយ​វា​អាច​បង្កើន​ប្រព័ន្ធ​ភាព​សុំា​ប្រឆាំង​នឹង​វី​រុ​ស​ដ៏​កាច​សាហាវ​មួយ​នេះ​។​ ​ប្រភព​ថា​ ​នាយកចាត់ការ​ទូទៅ​ក្រុមហ៊ុន​ ​Sin​o​v​a​c ​លោក​ ​G​a​o Q​i​an​g​ ​បាន​គូស​បញ្ជាក់​ដូច្នេះ​ថា​៖​ ​«​វ៉ាក់សាំង​ ​Corona​V​a​c ​ពិតជា​ ​មាន​សុវត្ថិភាព​ ​និង​ប្រសិទ្ធ​ភាព​ចំពោះ​កុមារ​ ​និង​កុមារ​វ័យ​ជំទង់​ដែល​មាន​អាយុ​ពី​៣​ ​ដល់​១​៧​ឆ្នាំ​ ​ដោយ​វា​អាច​បង្កើន​ប្រព័ន្ធ​ភាព​សុំា​យ៉ាងល្អ​ប្រសើរ​…​ហើយ​យើង​នឹង​ ​ចាប់ផ្ដើម​ការ​ធ្វើ​តេ​ស្ដ​ទ្រង់ទ្រាយ​ធំ​ជា​បន្ត​ទៀត​ ​ដើម្បី​កំណត់​ឱ្យ​កាន់តែ​ច្បាស់​ពី​សុវត្ថិភាព​ ​និង​ប្រសិទ្ធ​ភាព​សម្រាប់​កុមារ​ ​និង​កុមារ​វ័យ​ជំទង់​»​។​ ​គួរ​បញ្ជាក់​ថា​ ​លទ្ធផល​ធ្វើ​តេ​ស្ដ​ខាងលើ​របស់​ក្រុមហ៊ុន​ចិន​ ​Sin​o​v​a​c ​ដែល​ត្រូវ​បាន​ចុះផ្សាយ​នៅ​លើ​ទស្សនាវដ្ដី​ ​Lancet​ ​នៅ​ថ្ងៃអង្គារ​នេះ​ ​គឺជា​លទ្ធផល​ធ្វើ​តេ​ស្ដ​ ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ដំបូង​គេ​បំផុត​លើ​កុមារ​មាន​អាយុ​ពី​៣​ ​ដល់​១​៧​ឆ្នាំ​។​ ​អាជ្ញាធរ​និ​យ​ត​ករ​ចិន​បាន​អនុញ្ញាត​ការប្រើប្រាស់​បន្ទាន់​សម្រាប់​វ៉ាក់សាំង​ ​Sin​o​v​a​c ​ចំពោះ​កុមារ​មាន​អាយុ​ពី​៣​ ​ដល់​ឆ្នាំ​១​៧​ឆ្នាំ​ ​កាលពីដើម​ខែ​មិថុនា​កន្លងទៅ​៕​

  • ខេត្តត្បូងឃ្មុំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ៤៤នាក់ និងជាសះស្បើយ ៨នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ

    ខេត្តត្បូងឃ្មុំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ៤៤នាក់ និងជាសះស្បើយ ៨នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ

    យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺជាអ្នកស្រុកពញាក្រែកចំនួន៣០នាក់, ក្រុងសួង១១នាក់, ស្រុកត្បូងឃ្មុំម្នាក់, ស្រុកមេមត់ម្នាក់ និងទៅពីខេត្តកំពង់ចាមម្នាក់។ នៅថ្ងៃទី២៨មិថុនាឆ្នាំ២០២១ ខេត្តបន្ទាយត្បូងឃ្មុំ មានអ្នកជំងឺកូវីដ១៩ចំនួន៨នាក់ បានជាសះស្បើយផងដែរ។

  • មនុស្ស ២នាក់ បានស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    មនុស្ស ២នាក់ បានស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    រដ្ឋបាលខេត្តកោះកុងនៅថ្ងៃទី២៩មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា មានមនុស្ស២នាក់បានស្លាប់ដោយសារជំងឺកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ សពសពមានឈ្មោះ លី ហួរ ភេទប្រុស អាយុ២៣ឆ្នាំ ស្លាប់ដោយជំងឺកូវីដ-១៩នៅមន្ទីពេទ្យបង្អែកខេត្តកោះកុងវេលាម៉ោង៥និង២០នាទីថ្ងៃទី២៨មិថុនាឆ្នាំ២០២១។ ចំណែកសពម្នាក់ទៀត មានឈ្មោះ គាំ ច្រឹង អាយុ ៧៦ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យបង្អែកស្រែអំបិល វេលាម៉ោង១រំលងអធ្រាត្រ ថ្ងៃទី២៩មិថុនាឆ្នាំ២០២១។ ខេត្តកោះកុងនៅថ្ងៃទី២៨មិថុនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៣១នាក់ និងជាសះស្បើយចំនួន១៤នាក់។

  • រដ្ឋបាលខេត្តតាកែវ រៀបចំបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋ ព្រះសង្ឃ មន្រ្តីរាជការ និងកម្មករ កម្មការនី នៅទូទាំងស្រុកត្រាំកក់ មានចំនួនជាង ១២ម៉ឺននាក់

    រដ្ឋបាលខេត្តតាកែវ រៀបចំបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋ ព្រះសង្ឃ មន្រ្តីរាជការ និងកម្មករ កម្មការនី នៅទូទាំងស្រុកត្រាំកក់ មានចំនួនជាង ១២ម៉ឺននាក់

    តាកែវ៖ ឯកឧត្តម បណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្រ្តមណ្ឌតាកែវ និង ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃអង្គារ ទី ២៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម វេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត លោក កៅ វគ្គសែល អភិបាលស្រុក ត្រាំកក់ និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំង ប្រភេទ ស៊ីណូវ៉ាក់ ចំនួន ២៤ ម៉ឺនដូស ដើម្បីចាក់ជូនបងប្អូន ប្រជាពលរដ្ឋ ជូនពលរដ្ឋ ព្រះសង្ឃ មន្រ្តីរាជការ និងកម្មករ កម្មការនី នៅទូទាំង ស្រុកត្រាំកក់ មានជាង ១២ម៉ឺននាក់។ មានប្រសាសន៍នាឱកាសអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនពលរដ្ឋនៅទូទាំងស្រុកត្រាំកក់ នោះដែរ ឯកឧត្តម អ៊ូច ភា បានលើកឡើងថា ការចាក់វ៉ាក់សាំងគឺ ជាការការពារពីការឆ្លង នៃជំងឺកូវីដ-១៩…

  • ថវិកា ១០លានរៀល ដែលជាអំណោយរបស់សម្ដេចតេជោ បានប្រគល់ជូនអ្នកចាក់វ៉ាក់សាំង ទី៤លានរួចរាល់ហើយ

    ថវិកា ១០លានរៀល ដែលជាអំណោយរបស់សម្ដេចតេជោ បានប្រគល់ជូនអ្នកចាក់វ៉ាក់សាំង ទី៤លានរួចរាល់ហើយ

    នៅថ្ងៃទី២៩មិថុនា ឆ្នាំ២០២១ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បាននាំយកជំនួយឧបត្ថម្ភថវិកាចំនួន១០លានរៀល និងសម្ភារៈឧបភោគបរិភោគមួយចំនួនទៀត ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទៅប្រគល់ជូនដល់ជ័យលាភីចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី៤លាន។ សូមជម្រាបថា នៅថ្ងៃទី២៨មិថុនា ឆ្នាំ២០២១ គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានរកឃើញអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ទី ៤លាន មានឈ្មោះ សូ សយ អាយុ៦៥ឆ្នាំ ជាអតីតយុទ្ធជន និងជាយុទ្ធជនពិការជើងឆ្វេងដែលសព្វថ្ងៃរស់នៅភូមិប្រទាល ឃុំអណ្តូងទឹង ស្រុកបុទុមសាគរ ខេត្តកោះកុង។ យោងរបាយការណ៍របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨មិថុនាឆ្នាំ២០២១ ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងសរុបមានចំនួន៤លាន១ម៉ឺន៩ពាន់៧៥១នាក់ហើយ ដែលស្មើនឹង៤០,២០%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់១០លាននាក់ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងដូស ទី២រួចមានចំនួន២លាន៩សែន៣ម៉ឺន៨ពាន់១៤៤នាក់។

  • ខេត្តបន្ទាយមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ៩៩នាក់ និងជាសះស្បើយ ៦៤នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ

    ខេត្តបន្ទាយមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ៩៩នាក់ និងជាសះស្បើយ ៦៤នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ

    យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺជាអ្នកស្រុកស្រុកស្វាយចេកម្នាក់, ស្រុកស្រុកមង្គលបូរី៤នាក់, ក្រុងសេរីសោភណ្ឌ៦២នាក់, ក្រុងប៉ោយប៉ែត២៧នាក់ ស្រុកថ្មពួក៤នាក់ និងស្រុកព្រះនេត្រព្រះម្នាក់។ នៅថ្ងៃទី២៨មិថុនាឆ្នាំ២០២១ ខេត្តបន្ទាយមានជ័យមានអ្នកជំងឺកូវីដ១៩ចំនួន៦៤នាក់ បានជាសះស្បើយផងដែរ។

  • កម្ពុជា រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ៧២៣នាក់ និងស្លាប់ចំនួន ១៩នាក់ ទៀត

    កម្ពុជា រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ៧២៣នាក់ និងស្លាប់ចំនួន ១៩នាក់ ទៀត

    ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី នៅក្នុងព្រះរាជាណាចក្រកម្ពុជា 🇰🇭 សម្រាប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ចំនួន៧២៣នាក់ទៀត។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល អ្នកជំងឺកូវីដ-១៩ បានជាសះស្បើយនៅក្នុងពេលដូចគ្នានេះចំនួន ៧០៩ នាក់។ ចំនួនអ្នកស្លាប់មានរហូតដល់១៩នាក់។ សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ កម្ពុជា🦠 ករណីអ្នកឆ្លងសរុប= ៤៩,២៥៥ នាក់ (ថ្មី ៧២៣) ករណីអ្នកជាសះស្បើយ= ៤៣,៤៧៣ នាក់ (ថ្មី ៧០៩)និង ករណីអ្នកស្លាប់= ៥៧៥នាក់ (ថ្មី ១៩)៕