-
កម្ពុជា ចាក់វ៉ាក់សាំងលើពលរដ្ឋកើនជាង ៤០%ហើយ

យោងរបាយការណ៍របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨មិថុនាឆ្នាំ២០២១ ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងសរុបមានចំនួន៤លាន១ម៉ឺន៩ពាន់៧៥១នាក់ហើយ ដែលស្មើនឹង៤០,២០%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់១០លាននាក់ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងដូស ទី២រួចមានចំនួន២លាន៩សែន៣ម៉ឺន៨ពាន់១៤៤នាក់។ យុទ្ធនាការចាក់វ៉ាក់សាំង ក្នុងរាជធានីនិងខេត្តកណ្តាល នៃដំណាក់កាលទី១ ត្រៀមនឹងបញ្ចប់នាពាក់កណ្តាលខែកក្កដាខាងមុខនេះហើយ ទន្ទឹមនឹងការបន្តចាក់វ៉ាក់សាំង តាមគោលដៅដទៃទៀត បានធ្វើទន្ទឹមគ្នាលើខេត្តចំនួន៤។ របាយការណ៍ក្រសួង ការពារជាតិថ្ងៃនេះ បានឲ្យដឹង ថាការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៤គឺខេត្តតាកែវ, កំពង់ស្ពឺ ខេត្តព្រះសីហនុ និង ខេត្តកោះកុង បានចំនួនមនុស្ស៤១ម៉ឺន៥ពាន់៥៥៩នាក់។
-
វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ជាង១០លានដូសហើយដែលកម្ពុជាទទួលបានពីប្រទេសចិន

-
អាជ្ញាធរខេត្តឧត្ដរមានជ័យ ប្រកាសរកឃើញករណីកូវីដ-១៩ ចំនួន៤៦ករណី និងជាសះស្បើយចំនួន ០២ នាក់ បន្ថែមទៀត

ថ្ងៃច័ន្ទ ២៨ ខែ មិថុនា ២០២១នេះ រដ្ឋបាលខេត្តឧត្តរមានជ័យ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ឲ្យបានជ្រាបថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ៤៦ ករណី បន្ថែមទៀត នាថ្ងៃចន្ទ ០៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ។ ដោយគិតត្រឹមម៉ោង១៧:៣០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៤៤១ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៣៨៦ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ៥៥ករណី និងបានព្យាបាលជាសះស្បើយចំនួន ៩៤ នាក់ កំពុងសម្រាកព្យាបាលចំនួន ៣៤៥ នាក់ និងស្លាប់ចំនួន ០២នាក់។ ដើម្បីចូលរួមទប់ស្កាត់នូវការចម្លងជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព រដ្ឋបាលខេត្តឧត្ដរមានជ័យ សូមជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូប ចងចាំ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួនជានិច្ចនូវវិធានការការពារខ្លួនសាមញ្ញៗ…
-
កម្ពុជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេសបានចំនួនជាង ៤លាននាក់

ក្រសួងសុខាភិបាលបានប្រកាសថា នៅថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២១ នេះថា បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋទូទាំងប្រទេសបានចំនួនជាង៤លាននាក់ ក្នុងចំណោមមនុស្ស១០លាននាក់ ដែលត្រូវចាក់។ នៅថ្ងៃដដែលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាបានសំដែងការអបអរសាទរ និងសូមជួយឧបត្ថម្ភនូវថវិកាចំនួន១០លានរៀលនិងសម្ភារផ្សេងទៀតជូនអ្នកដែលទទួលដូសទី៤លាន គឺបានប្រជាពលរដ្ឋអតីតយុទ្ធជន ឈ្មោះសូ ស អាយុ៦៥ឆ្នាំជា រស់នៅភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។ ជាមួយគ្នានេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែអំណរគុណនិងកោតសរសើរចំពោះក្រុមគ្រូពេទ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំចាក់វ៉ាក់សាំងជូនប្រជាជនយើង។សូមអរគុណចំពោះមិត្តចិនដែលបានជួយផ្គត់ផ្គង់វ៉ាក់សាំងដល់កម្ពុជា ដែលធ្វើឱ្យកម្ពុជាឈានទៅសម្រេចបាននូវការចាក់វ៉ាកសាំងជាង៤០ភាគរយនៃចំនួនដែលត្រូវចាក់៕
-
អាជ្ញាធររាជធានីភ្នំពេញសម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារបឹងកេងកង

-
ហាងចរណៃ សាខាផ្សារដីហ៊ុយ មានអ្នកឆ្លងកូវីដ-១៩
ហាងចរណៃ សាខាផ្សារដីហ៊ុយដែលមានទីតាំងស្ថិតនៅម្ដុំផ្សារដីហ៊ុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៨មិថុនាឆ្នាំ២០២១នេះ បានជូនដំណឹងថា អ្នកជំងឺកូវីដ១៩ បានចូលទៅទិញសាច់ត្រីសាលម៉ុងនៅ ហាងចរណៃ សាខាផ្សារដីហ៊ុយ នោះចាប់ពីថ្ងៃទី ១៩ ខែមិថុនា ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។
-
ភោជនីយដ្ឋាន សមុទ្រថ្មី ស៊ុបម្រះមានអ្នកឆ្លងកូវីដ-១៩

អ្នកដែលធ្លាប់បានទៅ ភោជនីយដ្ឋាន សមុទ្រថ្មី ស៊ុបម្រះ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ ភោជនីយដ្ឋាន សមុទ្រថ្មី ស៊ុបម្រះ ដែលមានទីតាំងស្ថិតនៅផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៨មិថុនាឆ្នាំ២០២១នេះ បានជូនដំណឹងថា អ្នកជំងឺកូវីដ១៩ ចំនួន ៩នាក់ គឺជាបុគ្គលិកធ្វើកា នៅភោជនីយដ្ឋាន សមុទ្រថ្មី ស៊ុបម្រះ នោះ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៤ ខែមិថុនា ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។
-
វ៉ាក់សាំងកូវីដ ជាង ១០លានដូសហើយ ដែលកម្ពុជា ទទួលបានពីប្រទេសចិន

នាព្រឹកថ្ងៃទី២៨ មិថុនា វ៉ាក់សាំងចិន សម្រាប់ប្រយុទ្ធប្រឆាំង លើជំងឺកូវីដ ចំនួន១លានដូស ដែលជាការបញ្ជាទិញ របស់ភាគីកម្ពុជា បានដឹកមកដល់រាជធានីភ្នំពេញ ។ យោងតាមស្ថានទូតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៨ មិថុនា បានឲ្យដឹងថា វ៉ាក់សាំងកូវីដ ដែលភាគីចិន បានផ្តល់ជូនភាគីកម្ពុជា រហូតមកដល់ពេលនេះ មានចំនួនលើស ពី១០លានដូស ។ ស្ថានទូតចិនបានបន្តថា ចាប់តាំងពីមានការផ្ទុះឡើង នូវជំងឺវីរុសកូវីដ-១៩មក ប្រជាជនចិននិងកម្ពុជាបានរួមសុខរួមទុក្ខជាមួយគ្នា ជួយគ្នាទៅវិញទៅមក បង្កើតបានជាគំរូ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំង លើជំងឺវីរុសមួយនេះ ។ រហូតមកដល់បច្ចុប្បន្ននេះ ចិនបានផ្តល់ជំនួយឥតសំណងជាវ៉ាក់សាំងកូវីដដល់កម្ពុជា ចំនួន២លាន ២សែនដូស ។ ទន្ទឹមនឹងនោះ ភាគីចិន ក៏បានប្រគល់វ៉ាក់សាំងកូវីដ ចំនួន៨លាន ៥សែនដូស ដែលជាការបញ្ជាទិញ ជូនដល់ភាគីកម្ពុជាផងដែរ ។ ស្ថានទូតចិនប្រចាំកម្ពុជា បានចាត់ទុកវ៉ាក់សាំងចិន គឺនឹងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការបង្កើតភាពស៊ាំ ក្នុងប្រទេសកម្ពុជា កាន់តែឆាប់រហ័ស ។ ជាមួយគ្នានោះ ប្រទេសចិនបានបន្យាថា នាពេលបន្តបន្ទាប់ ភាគីចិន នឹងបង្កើនកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត…
-
ហាងលក់ទំនិញ ហាក់ លី ក្បែរផ្សារតាប៉ាង មានអ្នកឆ្លងកូវីដ-១៩

អ្នកដែលធ្លាប់បានទៅ ហាងលក់ទំនិញ ហាក់ លី ក្បែរផ្សារតាប៉ាងត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ ហាងលក់ទំនិញ ហាក់ លី ក្បែរផ្សារតាប៉ាងដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៨ មិថុនា ឆ្នាំ២០២១នេះ បានជូនដំណឹងថា អ្នកជំងឺកូវីដ១៩ បានចូលទៅទិញទំនិញមួយចំនួន នៅហាងលក់ទំនិញ ហាក់ លី ក្បែរផ្សារតាប៉ាង នោះ កាលពីថ្ងៃទី ២០ ខែមិថុនា ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។
-
រដ្ឋបាលខេត្តព្រះវិហារ រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០២នាក់ទៀត

នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារយកសំណាករកឃើញវិជ្ជមានកូវិដ១៩ចំនួន០២នាក់ ស្រី០១នាក់ ដែលមានឈ្មោះ សុខ សុភី ភេទស្រី អាយុ ៤២ឆ្នាំ ជាមន្រ្តីអនាម័យនៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្ត ព្រះវិហារ រស់នៅភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ២/ នេ វីន ភេទប្រុស រស់នៅភូមិស្វាយដំណាកថ្មី ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារគិតរហូតដល់ពេលនេះ មានអ្នកវិជ្ជមានកូវីដសរុប ៧៧នាក់ និងជាសះស្បើយសរុប ៣៥នាក់ ៕