-
ប្រទេសអូស្ត្រាលី ផ្ទុះការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ឡើងវិញ

សេចក្តីរាយការណ៍ប៊ីប៊ីស៊ី បញ្ជាក់នៅថ្ងៃនេះថា ការផ្ទុះកូវីដ១៩ នៅក្នុងក្រុងស៊ីដនីមានចំនួន១២៨ករណី ដែលជាករណីជាប់ពាក់ព័ន្ធនឹងមេរោគបំប្លែងថ្មី Delta ដែលធ្លាប់បានបង្កមហន្តរាយ នៅក្នុងប្រទេសឥណ្ឌាហើយនោះ។ សេចក្តីរាយការណ៍បានបង្ហាញថា ក្រៅពីក្រុងស៊ីដនី ការឆ្លងខ្លះដទៃទៀត ត្រូវគេរាយការណ៍កើតឡើង នៅតំបន់ទឹកដី ភាគខាងជើង, នៅ Queensland និងនៅតំបន់អូស្ត្រាលីភាគខាងលិច Western Australia ផងដែរ។ សេចក្តីរាយការណ៍កត់សម្គាល់ថា ការឆ្លងនេះ គឺជាលើកដំបូងហើយ ក្នុងរយៈពេលច្រើនខែមកនេះ ដែលករណីឆ្លងទាំងនេះ បានកើតឡើង តាមតំបន់ជាច្រើនក្នុងប្រទេសអូស្ត្រាលី ក្នុងពេលតែមួយ។ រដ្ឋាភិបាលអូស្ត្រាលី បានបើកកិច្ចប្រជុំបន្ទាន់មួយ នៅថ្ងៃច័ន្ទនេះ ក្នុងការពិភាក្សាលើបញ្ហាទប់ស្កាត់ការឆ្លងរាតត្បាតនេះ។ ការកើនឡើងនៃការឆ្លងភ្លាមៗ នេះ ត្រូវគេរាយការណ៍ថាបានប្រញាប់ឲ្យមានការបិទតំបន់ជួបជុំជាច្រើននៅក្នុងក្រុងស៊ីដនី និងក្រុងដារវីន ក៏ដូច ជាការទប់ស្កាត់កន្លែងជាច្រើនទៀត ក្នុងរដ្ឋធំទាំង៤ របស់ប្រទេសអូស្ត្រាលី។ សេចក្តីរាយការណ៍បានបន្តថាស្ថាន ភាពព្រួយបារម្ភឆ្លងបានស្ថិតក្នុងក្រុងស៊ីដនីដែលជាកន្លែងមានពលរដ្ឋរស់នៅ៥លាននាក់ ដែលអាជ្ញាធរដាក់បទបញ្ជាដល់ប្រជាពលនៅក្នុងផ្ទះ៕
-
ម៉ាឡេស៊ីបន្តពន្យាការបិទខ្ទប់ប្រទេសថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩

ប្រទេសម៉ាឡេស៊ីគឺជាប្រទេសឆ្លងខ្ពស់ទី៣ ក្នុងអាស៊ាន បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី និងប្រទេសហ្វីលីពីន។ យោងតាមទីភ្នាក់ងាររ៉យតឺ ការបិទខ្ទប់នៅប្រទេសម៉ាឡេស៊ី នឹងត្រូវផុតកំណត់នៅថ្ងៃច័ន្ទនេះ ប៉ុន្តែនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មូហ៊ីយីឌីន យ៉ាស៊ីន បានដាក់បទបញ្ជាការបន្តពន្យាការបិទខ្ទប់បន្ថែមទៀតរហូតលុះត្រាតែការឆ្លងប្រចាំថ្ងៃធ្លាក់ចុះក្រោម ៤ពាន់ករណី។ ប្រទេសម៉ាឡេស៊ី ក្នុងសប្តាហ៍កន្លងមកនេះ មានការឆ្លងកូវីដ-១៩ប្រចាំថ្ងៃជាង៥ពាន់ករណី និង ការស្លាប់ក៏មានចំនួនច្រើនរៀងរាល់ថ្ងៃផងដែរ៕
-
ហាងកាហ្វេ LA. CHRONIQUE មានអ្នកឆ្លងកូវីដ១៩

អ្នកដែលធ្លាប់បានទៅ ហាងកាហ្វេ LA. CHRONIQUE ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ ហាងកាហ្វេ LA. CHRONIQUE ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៣៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន នៃរាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៨ មិថុនា ឆ្នាំ២០២១នេះ បានជូនដំណឹងថា អ្នកជំងឺកូវីដ-១៩ បានចូលទៅហូបអាហារនៅហាងកាហ្វេ LA. CHRONIQUE នោះ កាលពីថ្ងៃទី ២៤ ខែមិថុនា ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។
-
តូបឈ្មោះ ណៃ ណែល (Nice Nail) និងតូបលេខ ៦៦២ ក្នុងផ្សារបឹងកេងកង មានអ្នកឆ្លងកូវីដ-១៩

អ្នកដែលធ្លាប់បានទៅ ឬមានទំនាក់ទំនងជាមួយ តូប ឈ្មោះ ណៃ ណែល (Nice Nail) និងតូបលេខ ៦៦២ ក្នុង ផ្សារបឹងកេងកង ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ តូប ឈ្មោះ ណៃ ណែល (Nice Nail) និងតូបលេខ ៦៦២ ក្នុង ផ្សារបឹងកេងកង ដែលមានទីតាំងស្ថិតនៅក្នុង សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៨មិថុនាឆ្នាំ២០២១នេះ បានជូនដំណឹងថា អ្នកជំងឺកូវីដ១៩ គឺជាអ្នកធ្វើក្រចក នៅតូប ឈ្មោះ ណៃ ណែល (Nice Nail) និងតូបលេខ ៦៦២ ក្នុង ផ្សារបឹងកេងកង នោះ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៤ ខែមិថុនា ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ…
-
ថៃរកឃើញកូវីដ១៩ បម្លែងថ្មីមានប្រភពពីអាហ្វ្រិកខាងត្បូង

ប្រទេសថៃបានរាយការណ៍ពីការរកឃើញករណីឆ្លងវីរុស COVID-19 បម្លែងខ្លួនថ្មី Beta (វីរុសបម្លែងខ្លួនថ្មីមានប្រភពដើមមកពីប្រទេសអាហ្វ្រិកខាងត្បូង) ជាលើកដំបូងបង្អស់ នៅក្នុងទីក្រុងបាងកក នេះបើយោងតាមការចេញផ្សាយ Bangkok Post នៅថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១។ លទ្ធលផលនៃការស៊ើបអង្កេតបឋម បានរកឃើញថា អ្នកជំងឺម្នាក់នោះធ្លាប់មានទំនាក់ទំនងជាមួយករណីឆ្លងនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេសថៃ។ អាជ្ញាធរសុខាភិបាលថៃបានប្រកាស នាថ្ងៃទី២៨ មិថុនា ២០២១នេះថា មានមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ក្នុងប្រទេសចំនួន២២នាក់បន្ថែមទៀត ខណៈឆ្លងថ្មីមាន ៥៤០៦ករណីទៀត។ ចំនួនស្លាប់ថ្មីនេះធ្វើឲ្យអ្នកស្លាប់សរុបនៅប្រទេសថៃបានកើនដល់១៩៣៤នាក់ហើយ រីឯអ្នកឆ្លងកូវីដ១៩ កើនដល់ជិត២៥ម៉ឺននាក់ហើយ៕
-
ឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្តម ងួន រតនៈ ប្រជុំពិភាក្សាការងារដើម្បីពង្រឹងការឆ្លងដែនរបស់ពលករមកពីប្រទេសថៃ

នៅរសៀលថ្ងៃអាទិត្យ ៣រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយកស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ ចូលប្រទេស និងការធ្វើចត្តាឡីស័ក និង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំប្រជុំពិភាក្សាការងារ និងលើកទិសដៅអនុវត្តការងារបន្ត ដើម្បីពង្រឹងការគ្រប់គ្រង់ការឆ្លងដែនរបស់ពលករមកពីប្រទេសថៃ ឲ្យមានប្រសិទ្ធិភាពខ្ពស់ សំដៅដល់ការកាត់បន្ថយការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍ ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្តម ងួន រតនៈ ព្រមទាំងគណៈប្រតិភូ ក៏បានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់ មាត់ច្រកទ្វារព្រំដែនអន្តរជាតិដូង ដើម្បីពិនិត្យស្ថានភាពព្រំដែន ជាក់ស្តែង នៃការគ្រប់គ្រងពលករដែលធ្វើចំណាកស្រុកពីប្រទេសថៃចូលមកប្រទេសកម្ពុជា ៕ដោយ -រ៉ាវុធ
-
នាយករដ្ឋមន្រ្តីឥណ្ឌាជំរុញអោយប្រជាជនទៅចាក់វ៉ាក់សាំងបង្ការ Covid-19 និងស្នើកុំជឿលើពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងវ៉ាក់សាំង (មានវីដេអូ)

ឥណ្ឌា៖ នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានលើកទឹកចិត្តប្រជាជន អោយជម្នះនូវភាពស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំងការពារ និងបានអំពាវនាវពួកគេកុំអោយជឿលើពាក្យចចាមអារ៉ាម ពាក់ព័ន្ធនឹងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ។ ការជំរុញរបស់លោក Modi ត្រូវបានធ្វើឡើងចំពេលមានការព្រួយបារម្ភអំពីវីរុសបម្លែងថ្មី រួមទាំងវីរុសកូវីដ១៩បម្លែងថ្មី Delta Plus ជាដើម ។ នាយករដ្ឋមន្រ្តីឥណ្ឌារូបនេះបានថ្លែងនៅក្នុងសន្ទរកថាប្រចាំខែរបស់លោកតាមវិទ្យុថា ខ្ញុំសូមអោយអ្នកទាំងអស់គ្នាជឿទុកចិត្តលើអ្នកវិទ្យាសាស្ត្ររបស់យើង…មនុស្សជាច្រើនបានចាក់វ៉ាក់សាំង ហើយខ្ញុំក៏បានចាក់ពីរដូសហើយដែរ ។ សូមកុំជឿពាក្យចចាមអារ៉ាមណាមួយដែលទាក់ទងនឹងវ៉ាក់សាំង… មានតែការចាក់វ៉ាក់សាំងប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចទទួលបានការការពារប្រឆាំងនឹងជំងឺដ៏សាហាវនេះ ។ គួរកត់សម្គាល់ កម្មវិធីចាក់វ៉ាក់សាំងនៅប្រទេសឥណ្ឌា បានចាប់ផ្តើមកាលពីថ្ងៃទី ១៦ ខែមករា ដើមឆ្នាំនេះ ដោយប្រើវ៉ាក់សាំងដែលផលិតនៅក្នុងស្រុកផ្ទាល់ចំនួន ០២ គឺវ៉ាក់សាំង Covishield និង Covaxin ។ បន្ទាប់មកវ៉ាក់សាំង Covid-19 របស់រុស្ស៊ី Sputnik V ក៏ត្រូវបានដាក់អោយប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌាផងដែរ ៕ ប្រភព៖ ស៊ីនហួរ
-
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ អំពាវនាវឲ្យប្រជាពលរដ្ឋដែលបានទៅហាងបេប៊ីអោតឡេត ប្រញាប់ធ្វើចត្តាឡីស័ក និងធ្វើតេស្ដ

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៨មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា អ្នកជំងឺកូវីដ១៩ បានចូលទៅទិញទំនិញមួយចំនួន នៅហាង បេប៊ីអោតឡេត (Baby Outlet) ដែលមានទីតាំងស្ថិតនៅផ្លូវ ២៨៩ សង្កាត់បឹងកក១ ខណ្ឌទួលគោក ចន្លោះពីម៉ោង១១និង៣០នាទីដល់ម៉ោង១១និង៤៥នាទី ថ្ងៃទី២៣មិថុនាឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវឲ្យ ប្រជាពលរដ្ឋដែលធ្លាប់បានទៅទីតាំង និងពេលវេលានោះត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនោះ។
-
អាជ្ញាធរខណ្ឌបឹងកេងកង អំពាវនាវឱ្យប្រជាពលរដ្ឋដែលធ្លាប់ចេញ-ចូលផ្សារបឹងកេងកង ប្រញាប់ទៅធ្វតេស្ដ

រដ្ឋបាលខណ្ឌបឹងកេងកងនៅថ្ងៃទី២៨មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា ស្ថានភាពរាលដាលនៃជំងឺកូវីដ១៩ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានអាជីវករផ្សារបឹងកេងកង បានឆ្លងវីរុសកូវីដ១៩ ដែលស្ថានភាពនោះ បានឆ្លងរីករាលដាល ឆាប់រហ័សគួរឲ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ជាបន្ទាន់។ រដ្ឋបាលខណ្ឌបឹងកេងកង បានអំពាវនាវដល់អាជីវករ ប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្សារ និងប្រជាពលរដ្ឋធ្លាប់ចេញ-ចូលផ្សារបឹងកេងកងចាប់ពីថ្ងៃ២១មិថុនា រហូតដល់ថ្ងៃទី ២៦មិថុនា ឆ្នាំ ២០២១ ត្រូវប្រញាប់ទៅធ្វើតេស្តរកវីរុសកូវីដ-១៩ នៅបរិវេណវិទ្យាល័យ ជា ស៊ីម បឹងកេងកង នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២១ ជាបន្ទាន់ ព្រមទាំងអនុវត្តវិធានការស្របតាមការណែនាំរបស់ក្រសួងសុឋាភិបាលឲ្យបានត្រឹមត្រូវបំផុត។
-
ខេត្តកំពង់ចាម រកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៥០នាក់ និងជាសះស្បើយ ៣៣នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
