Category: Covid-19

  • ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ប្រធានអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញចូលប្រទេសនិងការជ្វើចត្តាឡីស័ក ចុះស្វែងយល់ពីការងារគ្រប់គ្រងទប់ស្កាត់ការឆ្លងរាតត្បាតកូវីដ-19និងការងារគ្រប់គ្រងការធ្វើចត្តាឡីស័កនៅក្នុងខេភូមិសាស្ត្រខេត្តបាត់ដំបង

    ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ប្រធានអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញចូលប្រទេសនិងការជ្វើចត្តាឡីស័ក ចុះស្វែងយល់ពីការងារគ្រប់គ្រងទប់ស្កាត់ការឆ្លងរាតត្បាតកូវីដ-19និងការងារគ្រប់គ្រងការធ្វើចត្តាឡីស័កនៅក្នុងខេភូមិសាស្ត្រខេត្តបាត់ដំបង

       នៅរសៀល ថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០២១ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញចូលប្រទេសនិងការធ្វើចត្តាឡីស័កបានអញ្ជើញជួបប្រជុំពិភាក្សាការងារ ជាមួយនិងអាជ្ញាធរ នៃរដ្ឋបាលខេត្តបាត់ដំបង រួមនិងស្ថាប័ន មន្ទីរ អង្គភាពនិងអាជ្ញាធរនៃរដ្ឋបាលស្រុកកំរៀង និងបានចុះពិនិត្យមើលច្រកទ្វារព្រំដែនកម្ពុជា-ថៃនៃច្រកទ្វារអន្តរជាតិដូង ក្នុងភូមិសាស្រ្តស្រុកកំរៀង  របស់ខេត្តបាត់ដំបង ដោយមានវត្តមានអមដំណើរពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងនិងឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត ព្រមទាំងឯកឧត្តមមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ រួមនិងថ្នាក់ដឹកនាំស្ថាប័នមន្ទីរ អង្គភាពជំនាញមួយចំនួនផងដែរ។      តាមរយៈនៃជំនួបប្រជុំពិភាក្សាការងារដោយបានផ្តោតសំខាន់នៅទីនោះគឺការពង្រឹងនូវវិធានការក្នុងការទប់ស្កាត់ការឆ្លង និងពីការចម្លងនៃមេរោគកូវីដ-19បម្លែងថ្មី(ប្រភេទ Delta) ដែលមានលំហូរនាំចូល តាមរយៈនៃការរវិលត្រលប់របស់បងប្អូនជាពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ តាមច្រកទ្វារនានាក្នុងភូមិសាស្ត្ររបស់ខេត្តបាត់ដំបង កន្លងមក និង នៅថ្ងៃខាងមុខដើម្បីជាវិធានចាំបាច់ ក្នុងការទប់ស្កាត់ ឲ្យបានពីហានិភ័យនៃការឆ្លងរាតត្បាតនិងការចម្លងចូលទៅក្នុងសហគមន៍។ ហើយដែលតម្រូវឲ្យអាជ្ញាធររដ្ឋបាលខេត្ត និង មន្ទីរវិស័យជំនាញសុខាភិបាលរបស់ខេត្ត ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចនិងកងកម្លាំងពាក់ព័ន្ធទាំងអស់ដែលឈរជើងតាមច្រកទ្វារអន្តរជាតិ និងចំណុចគោលដៅផ្សេងៗទៀតត្រូវតែពង្រឹងនូវវិធានកាសុខាភិបាលឲ្យបានម៉ឺងម៉ាត់ម៉ត់ចត់បំផុត តាមរយៈការត្រួតពិនិត្យសុខភាពបងប្អូនទាំងនោះដោយអនុវត្តនូវការធ្វើតេស្តសំណាករហ័ស ដើម្បីពិនិត្យរកមេរោគឆ្លងកូវីដ-19 ដោយមិនត្រូវធ្វេសប្រហែស ដោយប្រការណាមួយឡើយ។       ជាមួយគ្នានោះ ឯកឧត្តមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ…

  • រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រកាសរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣១នាក់ នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២១

    រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រកាសរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣១នាក់ នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២១

    អាជ្ញាធរបានសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការ «៣ការពារ និង៣កុំ» ឲ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា ជាពិសេសគឺការពាក់ម៉ាស និងលាងសម្អាតដៃនឹងអាកុល ឬសាប៊ូជាប់ជាប្រចាំ ព្រមទាំងរក្សាគម្លាតសុវត្ថិភាព។

  • រដ្ឋបាលខេត្តស្វាយរៀងបានសម្រេចផ្អាកលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ ចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង

    រដ្ឋបាលខេត្តស្វាយរៀងបានសម្រេចផ្អាកលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ ចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង

    យោងតាមសេចក្តីសម្រេច រដ្ឋបាលខេត្តស្វាយរៀង បានបញ្ជាក់ពីគោលបំណងទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ដែលកំពុងកើតមាននៅក្នុងសហគមន៍ក្នុងខេត្តស្វាយរៀង។

  • រដ្ឋបាលខេត្តស្វាយរៀងសម្រេចបិទវត្តចំនួន២នៅស្រុកស្វាយជ្រំ

    រដ្ឋបាលខេត្តស្វាយរៀងសម្រេចបិទវត្តចំនួន២នៅស្រុកស្វាយជ្រំ

    អាជ្ញាធរខេត្ត ស្វាយរៀង សម្រេច បិទ ខ្ទប់ វត្ត ២ គឺវត្តស្វាយជ្រំ និងវត្តចំបក់ធំ ក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដោយលោកគ្រូអាចារ្យវត្ត៤ នាក់ មានវិជ្ជមាន កូវីដ ១៩។ រដ្ឋបាលខេត្តសូមអំពាវនាវសូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ #កូវីដ១៩ (#COVID-19) ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត 088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។

  • រដ្ឋបាលខេត្តកំពង់ធំ ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន ២៦នាក់ ដោយការធ្វើតេស្តរហ័ស (Rapid Test) និងជាសះស្បើយចំនួន ១៥នាក់ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១

    រដ្ឋបាលខេត្តកំពង់ធំ ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន ២៦នាក់ ដោយការធ្វើតេស្តរហ័ស (Rapid Test)  និងជាសះស្បើយចំនួន ១៥នាក់ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១

    រដ្ឋបាលខេត្តកំពង់ធំ ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន ២៦នាក់ ដោយការធ្វើតេស្តរហ័ស (Rapid Test) និងជាសះស្បើយចំនួន ១៥នាក់ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ។

  • អាជ្ញាធរខេត្តឧត្ដរមានជ័យ បានចេញសេចក្ដីសម្រេច ការបិទខ្ទប់ជាបណ្ដោះអាសន្នទីតាំង និងផ្ទះចំនួន ៧ កន្លែង

    អាជ្ញាធរខេត្តឧត្ដរមានជ័យ  បានចេញសេចក្ដីសម្រេច ការបិទខ្ទប់ជាបណ្ដោះអាសន្នទីតាំង និងផ្ទះចំនួន ៧ កន្លែង

    អាជ្ញាធរខេត្តឧត្ដរមានជ័យ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២១ បានចេញសេចក្ដីសម្រេច ការបិទខ្ទប់ជាបណ្ដោះអាសន្នទីតាំង និងផ្ទះចំនួន ៧ កន្លែង។ ទីកន្លែងដែលអាជ្ញាធរបិទខ្ទប់មាននៅក្នុងសេចក្តីសម្រេច ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។

  • អាជ្ញាធរខេត្តឧត្ដរមានជ័យ ប្រកាសរកឃើញករណីកូវីដ-១៩ ចំនួន៦២ ករណី (០៥ករណី សហគមន៍ និង៥៧ ករណីនាំចូលពីប្រទេសថៃ)

    អាជ្ញាធរខេត្តឧត្ដរមានជ័យ ប្រកាសរកឃើញករណីកូវីដ-១៩ ចំនួន៦២ ករណី (០៥ករណី សហគមន៍ និង៥៧ ករណីនាំចូលពីប្រទេសថៃ)

    រដ្ឋបាលខេត្តឧត្តរមានជ័យ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ឲ្យបានជ្រាបថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ៦២ ករណី បន្ថែមទៀត នាថ្ងៃអាទិត្យ ០៣រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ។ ដោយគិតត្រឹមម៉ោង១៧:៣០នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៣៩៥ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៣៤៧ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ៤៨ករណី និងបានព្យាបាលជាសះស្បើយចំនួន ៩២ នាក់ កំពុងសម្រាកព្យាបាលចំនួន ៣០១ នាក់ និងស្លាប់ចំនួន ០២នាក់។

  • រដ្ឋាបាលខេត្តរតនគិរី និងក្រុមហ៊ុន អង្គរ ហ្គ្រីន បើកយុទ្ធនាការបាញ់ថ្នាំទ្រង់ទ្រាយធំ ខណៈអ្នកវិជ្ជមានកូវីដ១៩ និងអ្នកស្លាប់កើនឡើងគួរឲ្យព្រួយបារម្ភ

    រដ្ឋាបាលខេត្តរតនគិរី និងក្រុមហ៊ុន អង្គរ ហ្គ្រីន បើកយុទ្ធនាការបាញ់ថ្នាំទ្រង់ទ្រាយធំ ខណៈអ្នកវិជ្ជមានកូវីដ១៩ និងអ្នកស្លាប់កើនឡើងគួរឲ្យព្រួយបារម្ភ

    រតនគិរី ៖ រដ្ឋាបាលខេត្តរតនគិរី នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ បានសហការជាមួយក្រុមហ៊ុន អង្គរ ហ្គ្រីន បើកយុទ្ធនាការបាញ់ថ្នាំទ្រង់ទ្រាយធំ ខណៈអ្នកវិជ្ជមានកូវីដ១៩ និងអ្នកស្លាប់កើនឡើងគួរឲ្យព្រួយបារម្ភ។ អ្នកវិជ្ជមានកូវីដ គិតត្រឹមថ្ងៃទី២៦មិថុនា កើនដល់ ៣៦៤នាក់ អ្នកស្លាប់ ២នាក់ និងព្យាបាលជាសះស្បើយ ២២នាក់ ។ អភិបាលក្រុងបានលុង លោក ងិន ណែល បានឲ្យដឹងថា ដោយមានការគាំទ្រពីក្រុមហ៊ុន អង្គរ ហ្គ្រីនអិន.វេស.មេន នោះ ក្រុមការងារដំណាក់កាលដំបូង បាញ់ជុំវិញផ្សារ មណ្ឌលព្យាបាល និងធ្វើចត្តាឡីស័កវិទ្យាល័យភូមិថ្មី និងមួយផ្នែកខ្លះ ក្នុងបុរី លឹម ប៊ុណ្ណា ស្ថិតនៅក្នុងសង្កាត់ឡាបានសៀក ក្រុងបានលុង។ លោកបានបន្តថា ក្រុមការងារនឹងបន្តទៅបាញ់តាមមន្ទីរ អង្គភាព និងបណ្តាស្រុកមួយចំនួនទៀត ដែលប៉ះពាល់ការរីករាលនៃជំងឺកូវីដ១៩។ លោក ងិន ណែល អភិបាលក្រុងបានលុងបានបញ្ជាក់ឲ្យដឹងទៀតថា វិធានការបិទខ្ទប់ជុំវិញផ្សារបានលុង រយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ខែមិថុនា រហូតដល់ថ្ងៃទី៧ ខែកក្កដា…

  • រដ្ឋបាលខេត្តព្រះវិហារ រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន០៣នាក់ នៅស្រុកគូលែន ខេត្តព្រះវិហារ

    រដ្ឋបាលខេត្តព្រះវិហារ រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន០៣នាក់ នៅស្រុកគូលែន ខេត្តព្រះវិហារ

    នាព្រឹថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០២១ ក្រុមការងារស្រាវជ្រាវ និងយកសំណាក បានយកសំណាករកឃើញវិជ្ជមានកូវីដ១៩ ចំនួន០៣នាក់ ស្រី០១នាក់ មានឈ្មោះ១/កែ ស្មាអ៊ែ៊ល ភេទប្រុស អយុ៦៥ឆ្នាំ ត្រូវជាប្តី២/ សុកអៀងអាយុ៥៥ឆ្នាំ ត្រូវជាប្រពន្ធលោក កែស្មាអ៊ែ៊ល រស់នៅភូមិស្រយង់ត្បូងឃុំស្រយង់ ស្រុកគូលែន ៣/រ៉ាយ វុទ្ធី ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិអូរចាក់ស្រា ឃុំស្រយង់ ស្រុកគូលែនសូមបញ្ជាក់ថា គិតរហូតដល់ពេលនេះ អ្នកឆ្លងវិជ្ជមានកូវីដ១៩សរុប ៧៥នាក់មកហើយ។

  • ឯកឧត្តម វ៉ា ថន អញ្ចើញចុះពិនិត្យកាបិតទីតាំង ភោជនីយ ដ្ឋាននិងអាហារដ្ឋានជាច្រើនកន្លែងនៅក្រុងក្រចេះ ក្រោយរកឃើញអ្នកមានវិជ្ជមានកូវីដ -១៩ថ្មី ចំនួន២៨នាក់

    ឯកឧត្តម វ៉ា ថន អញ្ចើញចុះពិនិត្យកាបិតទីតាំង ភោជនីយ ដ្ឋាននិងអាហារដ្ឋានជាច្រើនកន្លែងនៅក្រុងក្រចេះ ក្រោយរកឃើញអ្នកមានវិជ្ជមានកូវីដ -១៩ថ្មី ចំនួន២៨នាក់

    ក្រចេះ ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ចើញចុះពិនិត្យនិងបិតទីតាំង ភោជនីយដ្ឋាននិងអាហារដ្ឋានជាច្រើនកន្លែងនៅក្នុងក្រុងក្រចេះ កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ ក្រោយពីផ្ទុះករណីឆ្លងកូវីដ -១៩ថ្មី ដែលមានអ្នកឆ្លងចំនួន២៨នាក់។ ថ្មីៗនេះអាជ្ញាធរខេត្តក្រចេះ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន២៨នាក់ទៀតក្នុងនោះស្រី២០នាក់ គឺជាបុគ្គលិកបម្រើការងារ នៅក្នុងភោជនីយដ្ឋានកំសាន្ត យីហោ ដាយ៍មិនKTVនិងដាយ៍មិនរើវើផាប់ មន្ត្រីរាជការរួមនិង ប្រជាពលរដ្ឋនៅក្នុងក្រុងក្រចេះផងដែរ។ដើម្បីឆ្លើយតបភ្លាមៗបន្ទាប់ពីរកឃើញករណីឆ្លងកូវីដ-១៩ថ្មី នេះ អាជ្ញាធរខេត្តបានសម្រេចបិទជាបណ្ដោះ អាសន្ននូវទីតាំងភោជនីយដ្ឋានកំសាន្តខាងលើរួមទាំងអាហារដ្ឋាន និងតូបលក់ដូរឥវ៉ាន់ជាច្រើនកន្លែង ដែលស្ថិតនៅតាម (ផ្លូវមាត់ទន្លេ) ក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។ ឯកឧត្តម វ៉ា ថន បានអញ្ចើញចុះពិនិត្យទីតាំងផ្ទាល់ បានជួបសំណេះសំណាលជាមួយបងប្អូនអាជីវករលក់ដូរនៅតាមតូបហាង និងភោជនីយ ដ្ឋានទាំងនោះ និងបានណែនាំដល់ពួកគាត់អោយយល់អំពីបញ្ហា នៃជំងឺកូវីដ-១៩ និងចូលរួមអនុវត្តនូវវិធាន៣កុំនិង៣ការពារ អោយបានម៉ឺង ម៉ាត់ទាំងអស់គ្នា ដើម្បីខ្លួនឯងគ្រួសារនិងសហគមន៍។ ឯកឧត្តម មានប្រសាសន៍ថា ក្រុមការងារបានទទួលដំណឹងករណីឆ្លងកូវីដ-១៩ថ្មីនេះ តាំងពីល្ងាចថ្ងៃទី២៥ និងបានបិតទីតាំងនេះបណ្ដោះអាសន្ន ដោយក្រុមការងារបានស្រាវ ជ្រាវអ្នកពាក់ពន្ធ័យកមកធ្វើ តេស្ដរហ័សរកឃើញមានអ្នកវិជ្ជមានកូវីដ-១៩ សរុប ២៧នាក់ ស្រី២០នាក់…