Category: Covid-19

  • ថ្ងៃអាទិត្យ÷ ថៃឆ្លងថ្មីជិត៤ពាន់នាក់ ស្លាប់ជាង៤០នាក់

    ថ្ងៃអាទិត្យ÷ ថៃឆ្លងថ្មីជិត៤ពាន់នាក់ ស្លាប់ជាង៤០នាក់

    នេះបើតាមការចេញផ្សាយរបស់ The Nation នាវេលាថ្ងៃត្រង់ ទី ២៧ មិថុនា ២០២១នេះ៕

  • ផ្សាយផ្ទាល់ ព្រឹត្តិការណ៍ថ្មីៗ ប្រចាំថ្ងៃទី២៧ មិថុនា ២០២១

    ផ្សាយផ្ទាល់ ព្រឹត្តិការណ៍ថ្មីៗ ប្រចាំថ្ងៃទី២៧ មិថុនា ២០២១

    សេចក្តីជូនព័ត៌មានស្តីពីស្ថានភាពជំងឺកូវីដ១៩ សម្រាប់ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២១- រកឃើញករណីឆ្លងថ្មី ៨៣៩នាក់-ឆ្លងចូលសហគមន៍ ៧៦៣ នាក់-ករណីនាំចូលពីបរទេស ៧៦នាក់-ជាសះស្បើយ ៧១៨នាក់-ស្លាប់ថ្មី ១៧នាក់គិតត្រឹមថ្ងៃទី២៧ មិថុនា ២០២១- អ្នកឆ្លងសរុប ៤៧ ៦៤៩នាក់- អ្នកជាសះស្បើយសរុប ៤២ ១៥៧នាក់- អ្នកស្លាប់សរុប ៥៤០នាក់សូមជម្រាបជូនថាចំនួនអ្នកចាក់វ៉ាក់សាំងសរុបទូរទាំងប្រទេស គិតត្រឹមថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២១-អ្នកចាក់វ៉ាក់សាំងលើកទី១ ចំនួន ៣,៨៨៦,៥៣៤។

  • សេចក្ដីប្រកាសព័ត៌មានស្ដីពី ការរកឃើញបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០១នាក់ថ្មីបន្ថែមទៀត នៅខេត្តកែប នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១!

    សេចក្ដីប្រកាសព័ត៌មានស្ដីពី ការរកឃើញបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០១នាក់ថ្មីបន្ថែមទៀត នៅខេត្តកែប នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១!

    សេចក្ដីប្រកាសព័ត៌មានស្ដីពី ការរកឃើញបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០១នាក់ថ្មីបន្ថែមទៀត នៅខេត្តកែប នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១!

  • កម្ពុជាមានអ្នកចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ សរុបទូទាំងប្រទេសចំនួនជិត ៤លាននាក់

    កម្ពុជាមានអ្នកចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ សរុបទូទាំងប្រទេសចំនួនជិត ៤លាននាក់

    ក្រសួងសុខាភិបាល បានបង្ហាញថាអ្នកចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ នៅទូទាំងប្រទេស បូករួមទាំងក្រសួងការពារជាតិ គិតត្រឹមថ្ងៃទី ២៦ មិថុនា ឆ្នាំ ២០២១នេះ សរុបបាន ៣លាន ៨សែន ៨ម៉ឺន ៦ពាន់ និង ៥៣៤នាក់។ ចំនួនអ្នកបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា បានកើនឡើង ៣៨,៨៧% បើធៀបប្រជាពលរដ្ឋចំនួន១០លាននាក់។

  • អភិបាលខេត្តតាកែវ អញ្ជើញនាំយកថវិកាប្រគល់ជូនក្រុមគ្រួសារមានសមាជិកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅស្រុកគិរីវង់

    អភិបាលខេត្តតាកែវ អញ្ជើញនាំយកថវិកាប្រគល់ជូនក្រុមគ្រួសារមានសមាជិកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅស្រុកគិរីវង់

    តាកែវ៖ បន្ទាប់ពីបញ្ចប់ការចុះត្រួតពិនិត្យមើលការបិទខ្ទប់ភូមិតាបួរ ឃុំពេជសារ ស្រុកកោះអណ្ដែត រួចមក នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាល ខេត្តតាកែវ អមដំណើរដោយ ឯកឧត្តមវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ បានបន្តដំណើរនាំយកថវិកា របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ៥,០០០,០០០រៀល ទៅប្រគល់ជូនក្រុមគ្រួសារ ឈ្មោះ ជិន សុផានី ភេទស្រី អាយុ ៥៦ឆ្នាំ បានស្លាប់ដោយសារវីរុសកូវីដ-១៩ មានអាសយដ្ឋាននៅភូមិត្រើយទន្លាប់ ឃុំព្រះបាទ ជាន់ជុំ ស្រុកគីវង់ ខេត្តតាកែវ ។ មានប្រសាសន៍សំណេះសំណាលនាសឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏នាំយក នូវបណ្ដាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏សូមចូលរួម…

  • ទីតាំងអគារ របស់រដ្ឋចំនួន៤ រួមនឹងគ្រែពេទ្យ ចំនួន៨០០ ត្រូវបានរដ្ឋបាលខេត្តប៉ៃលិន រៀបចំជាមណ្ឌលចត្តាឡីស័ក ស្របតាមអនុសាសន៍សម្តេចតេជោ

    ទីតាំងអគារ របស់រដ្ឋចំនួន៤ រួមនឹងគ្រែពេទ្យ ចំនួន៨០០ ត្រូវបានរដ្ឋបាលខេត្តប៉ៃលិន រៀបចំជាមណ្ឌលចត្តាឡីស័ក ស្របតាមអនុសាសន៍សម្តេចតេជោ

    ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណកម្មាធិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្ត និងឯកឧត្តម សៅសារ៉ាត់ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន បានដឹកនាំក្រុមការងារ មកពីមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ចុះពិនិត្យមើលមណ្ឌលចត្តាឡីស័កចំនួន៤កន្លែង នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ។ នៅក្នុងកិច្ចចុះពិនិត្យមណ្ឌលចត្តាឡីស័កទាំង៤កន្លែងខាងលើនេះ ស្ថិតនៅក្នុងភូមិក្បាលព្រលាន១កន្លែង គឺនៅមជ្ឈមណ្ឌលអភិវឌ្ឍស្រ្តី របស់មន្ទីរកិច្ចការនារីខេត្ត (នៅ ចំណុចស្រែត្នោត) ក្នុងភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន និង នៅក្នុងអនុវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ , វិទ្យាល័យ ហ៊ុន សែន សាលាក្រៅ ក្នុងឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ដោយអនុវត្តតាមការណែនាំ និងវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំមណ្ឌលចត្តាឡីស័កជាច្រើនកន្លែង សម្រាប់ប្រជាពលរដ្ឋ ដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ-១៩ និងអ្នកដែលទើបតែវិលត្រលប់មកពីតំបន់ប្រឈមនានា…

  • រដ្ឋបាលខេត្តកោះកុង រកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៩៥នាក់

    រដ្ឋបាលខេត្តកោះកុង រកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៩៥នាក់

    សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកោះកុង ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៩៥ នាក់ និងករណីជាសះស្បើយជំងឺកូវីដ-១៩ ចំនួន ០៩ នាក់ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១។

  • អាជ្ញាធរសុខាភិបាលអាមេរិកព្រមានអំពីបញ្ហាដ៏កម្រថ្មីមួយ ដែលអាចកើតឡើងលើអ្នកចាក់វ៉ាក់សាំងបង្ការ Covid-19 របស់ក្រុមហ៊ុន Pfizer និង Moderna (មានវីដេអូ)

    អាជ្ញាធរសុខាភិបាលអាមេរិកព្រមានអំពីបញ្ហាដ៏កម្រថ្មីមួយ ដែលអាចកើតឡើងលើអ្នកចាក់វ៉ាក់សាំងបង្ការ Covid-19 របស់ក្រុមហ៊ុន Pfizer និង Moderna (មានវីដេអូ)

    អាមេរិក៖ និយតករឱសថអាមេរិកបានបន្ថែមការព្រមានមួយទៀតថា អ្នកដែលបានចាក់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech និងក្រុមហ៊ុន Moderna អាចប្រឈមនឹងបញ្ហារលាកបេះដូងដ៏កម្រ ។ បើតាមរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) វ៉ាក់សាំងនីមួយៗអាចបង្កឲ្យមានហានិភ័យ ដូចជាការរលាកសាច់ដុំបេះដូង និងជំងឺរលាកស្រោមបេះដូង បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី២ ដោយចាប់ផ្តើមចេញរោគសញ្ញាក្នុងរយៈពេល ០២ ទៅ ០៣ថ្ងៃក្រោយការចាក់វ៉ាក់សាំង ។ ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះដែរ និយតករឱសថនៅក្នុងប្រទេសជាច្រើនកំពុងស៊ើបអង្កេតលើករណីរលាកសាច់ដុំបេះដូង និង រលាកស្រោមបេះដូង ដែលត្រូវបានរកឃើញញឹកញាប់លើបុរស ក្រោយពេលចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ឬ Moderna ដែលអភិវឌ្ឍឡើងដោយប្រើប្រាស់បច្ចេកវិទ្យា mRNA នេះ ។ យ៉ាងណាមិញ ក្រុមហ៊ុន Pfizer និង Moderna មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំធ្វើការអត្ថាធិប្បាយនៅឡើយទេ ៕ ប្រភព៖ CNA

  • អ្នកជំនាញជំងឺឆ្លង៖ អ្នកដែលចាក់វ៉ាក់សាំង Johnson & Johnson រួច ទំនងជាត្រូវចាក់វ៉ាក់សាំងបន្ថែមទៀត ដើម្បីបង្កើនប្រសិទ្ធភាពប្រឆាំងវីរុសបម្លែងថ្មី Delta (មានវីដេអូ)

    អ្នកជំនាញជំងឺឆ្លង៖ អ្នកដែលចាក់វ៉ាក់សាំង Johnson & Johnson រួច ទំនងជាត្រូវចាក់វ៉ាក់សាំងបន្ថែមទៀត ដើម្បីបង្កើនប្រសិទ្ធភាពប្រឆាំងវីរុសបម្លែងថ្មី Delta (មានវីដេអូ)

    អាមេរិក៖ ក្រុមអ្នកជំនាញបានគូសបញ្ជាក់ភាពចាំបាច់នៃការចាក់វ៉ាក់សាំងប្រើបច្ចេកវិទ្យា mRNA របស់ក្រុមហ៊ុន Pfizer/BioNTech ឬក្រុមហ៊ុន Moderna បន្ថែម សម្រាប់ប្រជាជនអាមេរិកដែលបានចាក់វ៉ាក់សាំងចាក់តែមួយដូសរបស់ក្រុមហ៊ុន Johnson & Johnson ដើម្បីបង្កើនប្រព័ន្ធសុំាប្រឆាំងនឹងវីរុសបម្លែងថ្មី Delta ដែលមានប្រភពដើមនៅឥណ្ឌា ។ បច្ចុប្បន្នមិនមានទិន្នន័យដែលបង្ហាញថា ការចាក់វ៉ាក់សាំងតែមួយដូសរបស់ក្រុមហ៊ុន Johnson & Johnson អាចប្រឆាំងនឹងវីរុសបម្លែងថ្មីនៅឡើយទេ ។ ប៉ុន្តែទោះជាយ៉ាងណា ការសិក្សានៅចក្រភពអង់គ្លេសបានបង្ហាញថា ការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer/BioNTech ឬក្រុមហ៊ុន AstraZeneca ចំនួនពីរដូសអាចការពារវីរុសបម្លែងថ្មី មានប្រសិទ្ធភាពជាងការចាក់វ៉ាក់សាំងតែមួយដូស ។ យ៉ាងណាមិញ រហូតមកទល់ពេលនេះនៅពុំទាន់មានការចេញផ្សាយទិន្នន័យជាក់លាក់ណាមួយអាចបង្ហាញថា ការចាក់វ៉ាក់សាំងពីរផ្សេងគ្នាមានសុវត្ថិភាព និងប្រសិទ្ធភាព ឬក៏ទទួលបានការយល់ព្រមពីអាជ្ញាធរនិយ័តករអាមេរិកនោះទេ ។ ប៉ុន្តែកាណាដា និងប្រទេសក្នុងតំបន់អឺរ៉ុបមួយចំនួន បានអនុញ្ញាតអោយប្រជាជនរបស់ខ្លួនចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពីរផ្សេងគ្នា ៕ ប្រភព៖ CNA

  • សម្ដេចតេជោ ហ៊ុន សែន៖ វ៉ាក់សាំងការពារកូវីដ-១៩ ស៊ីណូវ៉ាក់(Sinovac Vaccine) ចំនួន១លានដូសទៀត បានដឹកមកដល់កម្ពុជាហើយ

    សម្ដេចតេជោ ហ៊ុន សែន៖ វ៉ាក់សាំងការពារកូវីដ-១៩ ស៊ីណូវ៉ាក់(Sinovac Vaccine) ចំនួន១លានដូសទៀត បានដឹកមកដល់កម្ពុជាហើយ

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១ថា ថ្ងៃនេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac Vaccine) ចំនួន១លានដូសទៀត ដែលកម្ពុជាបានបញ្ជារទិញពីប្រទេសចិន ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាទៀតហើយ។ ដោយឡែកនៅថ្ងៃទី២៨ ខែមិថុនា ដដែលនេះ វ៉ាក់សាំង ១លានដូសទៀត នឹងដឹកមកដល់ប្រទេសកម្ពុជាផងដែរ។ សរុបទៅត្រឹមខែមិថុនា កម្ពុជា ទទួលបានវ៉ាក់សាំងពីក្រុមហ៊ុនចិន រហូតដល់ទៅ ៥លានដូស ហើយនៅខែកក្កដាខាងមុខ វ៉ាក់សាំងប្រមាណ ៣លានដូសទៀត ក៏នឹងត្រូវដឹកពីប្រទេសចិន មកកាន់កម្ពុជាផងដែរ។ សម្ដេចបានបន្តថា វ៉ាក់សាំង បានក្លាយទៅជាវិធានការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងជួយការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺឆ្លងសាកលមួយនេះ។ វត្តមានវ៉ាក់សាំងជាបន្តបន្ទាប់នេះ នឹងជួយឱ្យកម្ពុជាសម្រេចផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋប្រមាណ ១៣លាននាក់ ឱ្យបានលឿន និងទៅតាមការគ្រោងទុក។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា គិតពីថ្ងៃទី១០ ខែកុម្ភៈ២០២១ ដល់ត្រឹមថ្ងៃទី២៥ ខែមិថុនា កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង ៣.៨លាននាក់ស្មើនឹងជាង ៣៨ភាគរយហើយ។…