-
WHO នឹងបញ្ចូនអ្នកជំនាញទៅជួយផលិតវ៉ាក់សាំងកូវីដ ដល់វៀតណាម

អង្គការសុខភាពពិភពលោក ហៅកាត់ថា WHO បានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ មិថុនា ២០២១ថា ខ្លួននឹងបញ្ជូនក្រុមអ្នកជំនាញទៅប្រទេសវៀតណាមដើម្បីជួយប្រទេសមួយនេះ ស្រាវជ្រាវ និងផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ ក្នុងពេលមានជំនួបតាមទូរស័ព្ទជាមួយនឹងលោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក លោក Pham Minh Chinhនាយករដ្ឋមន្ត្រីវៀតណាមបានសាទរចំពោះការសម្រេចចិត្តនេះ ដោយបញ្ជាក់ថា វៀតណាមប្រឹងប្រែងជាមួយពិភពលោកក្នុងការផលិតវ៉ាក់សាំង ហើយស្ងើចសរសើរខ្លាំងចំពោះតួនាទីរបស់ WHO ក្នុងការសម្របសម្រួលលើកិច្ចប្រឹងប្រែងអន្តរជាតិ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនេះ ហើយជំរុញខ្លាំងលើការចែកចាយវ៉ាក់សាំងស្មើភាព។ លោក Tedros Adhanom Ghebreyesusបាននិយាយថា WHO ទទួលស្គាល់ពីសំណើរបស់វៀតណាម ដែលចង់បានអាទិភាពក្នុងច្រកប្រភពវ៉ាក់សាំង ហើយក្លាយជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងប្រចាំតំបន់។ ចាប់តាំងពីផ្តើមចាក់វ៉ាក់សាំង កាលពីខែមីនា វៀតណាមបានចាក់លើមនុស្សប្រមាណ៣លាននាក់ វ៉ាក់សាំង AstraZeneca ខណៈវៀតណាមដាក់ផែនការមានវ៉ាក់សាំង១៥០លានដូស ក្នុងឆ្នាំនេះ ចាក់ជូនពលរដ្ឋ៧០ភាគរយនៃចំនួនប្រជាជនសរុប៕ ប្រភពពី VNexpress
-
ក្លិបវាយកូនហ្គោល ស៊ីធី មានអ្នកឆ្លងកូវីដ-១៩

អ្នកដែលធ្លាប់បានទៅក្លឹបវាយកូនហ្គោល ស៊ីធី ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ ក្លឹបវាយកូនហ្គោល ស៊ីធី ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៥៩៨, សង្កាត់ទួលសង្កែរ, ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៥មិថុនាឆ្នាំ២០២១នេះ បានជូនដំណឹងថា អ្នកជំងឺកូវីដ១៩ ទៅកាន់ក្លឹបវាយកូនហ្គោល ស៊ីធី នោះ កាលពីថ្ងៃទី ១៥,១៨,១៩,២១ ខែមិថុនា ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។
-
មន្ទីរសម្រាកព្យាបាល រោគកុមារ ម៉ាក់ស៊ីឃែរ មានអ្នកឆ្លងកូវីដ-១៩

អ្នកដែលធ្លាប់បានទៅមន្ទីរសម្រាកព្យាបាល រោគកុមារ ម៉ាក់ស៊ីឃែរ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ មន្ទីរសម្រាកព្យាបាល រោគកុមារ ម៉ាក់ស៊ីឃែរ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៣៦៨, សង្កាត់បឹងកេងកង៣, ខណ្ឌចំការមនរាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៥មិថុនាឆ្នាំ២០២១នេះ បានជូនដំណឹងថា អ្នកជំងឺកូវីដបានយកចៅ ទៅកាន់មន្ទីរសម្រាកព្យាបាល រោគកុមារ ម៉ាក់ស៊ីឃែរ នោះ កាលពីថ្ងៃទី ២១ ខែមិថុនា ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។
-
ភោជនីយដ្ឋាន Terrazza មានអ្នកឆ្លងកូវីដ-១៩

អ្នកដែលធ្លាប់បានទៅឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅភោជនីយដ្ឋាន Terrazza ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ ភោជនីយដ្ឋាន Terrazzaដែលមានទីតាំងស្ថិតនៅផ្លូវលេខ ២៨២, សង្កាត់បឹងកេងកង១, ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៥មិថុនាឆ្នាំ២០២១នេះ បានជូនដំណឹងថា អ្នកជំងឺកូវីដ១៩ ជាច្រើនអ្នក គឺជាបុគ្គលិកធ្វើការ នៅភោជនីយដ្ឋាន Terrazza នោះ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២២ ខែមិថុនា ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។
-
លោក ចូ បៃដិន ធ្វើដំណើរទស្សនកិច្ចទៅកាន់រដ្ឋ North Carolina ក្នុងគោលបំណងលើកទឹកចិត្តប្រជាជនអោយទៅទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ (មានវីដេអូ)

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋ North Carolina នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្នុងគោលបំណងលើកទឹកចិត្តប្រជាជនអោយទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ខណៈអត្រានៃការចាក់ថ្នាំបង្ការរោគបានថយចុះ បើទោះបីជាមានការខិតខំប្រឹងប្រែងទូទាំងប្រទេស ក្នុងការចាក់ថ្នាំដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុសដ៏កាចសាហាវមួយនេះ ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ លោក បៃដិន មានគម្រោងទៅបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលសហគមន៍ Green Road ក្នុងតំបន់ Northeast Raleigh ជាទីដែលលោកនឹងត្រូវទៅមើលមណ្ឌលចាក់វ៉ាក់សាំងចល័តមួយកន្លែង ព្រមទាំងជួបជាមួយក្រុមកម្មករ និងអ្នកស្ម័គ្រផងដែរ ។ ដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន ខាងលើនេះ បានកើតមានឡើងបន្ទាប់ពីសេតវិមានប្រកាសថា ខ្លួននឹងមិនអាចឈានទៅសម្រេចគោលដៅរបស់លោកប្រធានាធិបតី ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 យ៉ាងហោចណាស់១ដូសជូនដល់មនុស្សពេញវ័យរបស់ខ្លួនប្រមាណ ៧០ភាគរយនៅត្រឹមថ្ងៃទី០៤ ខែកក្កដា ដែលជាថ្ងៃបុណ្យឯករាជ្យនោះទេ ខណៈបច្ចុប្បន្នមានតែរដ្ឋចំនួន១៥ និង ទីក្រុងវ៉ាស៊ីនតោនប៉ុណ្ណោះ ដែលបានសម្រេចនូវគោលដៅនោះ ។ ការប្រកាសខាងលើនេះបានកើតមានឡើងក្រោយលោក ចូ បៃដិន និងលោកស្រី កាម៉ាឡា ហារីស កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានជំរុញឱ្យជនជាតិអាមេរិកមកទទួលការចាក់វ៉ាក់សាំង ខណៈមានការគំរាមកំហែងពីវីរុសបម្លែងខ្លួនថ្មី Delta ដែលមានប្រភពដើមនៅឥណ្ឌា កំពុងបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង…
-
កូវីដ៖ ថៃមានស្លាប់៤៤នាក់ទៀត ឆ្លងថ្មីជាង៣ពាន់នាក់

ប្រទេសថៃបានប្រកាសពី ការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន៣,៦៤៤នាក់ និងស្លាប់៤៤នាក់ បន្ថែមទៀត នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន The Nation នៅថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗទាំងនោះ មាន១៦៥នាក់ ជាអ្នកទោសនៅតាមពន្ធនាគារ និង៣១នាក់ ជាអ្នកទើបត្រឡប់មកពីក្រៅប្រទេស ហើយទីក្រុងបាងកករកឃើញច្រើនជាងគេ គឺ១,១៤២នាក់។ ថៃបានបន្តមានករណីឆ្លងថ្មីៗ កើនដល់២៣៦,២៩១នាក់ហើយ ក្នុងនោះ ១,៨១៩នាក់ស្លាប់ និង១៩៣,១០៦នាក់ ជាសះស្បើយឡើងវិញ៕
-
ធនគារពិភពលោក ប្រកាសផ្ដល់ឥណទាន ២០០លានដុល្លារ ដើម្បីជួយសង្រ្គោះជំងឺកូវិដ-១៩ និងកសាងសេដ្ឋកិច្ចកម្ពុជានៅពេលអនាគត

ធនាគារពិភពលោក World Bank ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក នៅថ្ងៃទី២៤មិថុនាឆ្នាំ២០២១ បានប្រកាសថា កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជាដើម្បីប្រយុទ្ធទៅនឹងជំងឺកូវីដ-១៩ដែលកំពុងតែកើតមានឡើង និងការចាប់ផ្តើមឈានទៅស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញ បានធ្វើឱ្យក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគារពិភពលោកអនុម័តកញ្ចប់ឥណទានមានតម្លៃទឹកប្រាក់ចំនួន២០០លានដុល្លារអាមេរិករបស់សមាគមន៍អភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់គម្រោងរៀបចំគោលនយោបាយហិរញ្ញប្បទានដើម្បីជួយសង្គ្រោះ ការរើបឡើងវិញ និងការកសាងភាពធន់របស់កម្ពុជា (Cambodia Relief, Recovery and Resilience Development Policy Financing Project/DPF) ។ គម្រោងនោះ ត្រូវធនាគារពិភពលោកបញ្ជាក់ថា នឹងជួយកម្ពុជាក្នុងការដោះស្រាយវិបត្តិកូវីដ-១៩ តាមរយៈកិច្ចអន្តរាគមន៍សង្គ្រោះទាន់ពេលវេលា និងចំគោលដៅសម្រាប់ពលរដ្ឋងាយរងគ្រោះ, ការសម្រួលឱ្យសេដ្ឋកិច្ចរើបឡើងវិញដោយស្វាហាប់តាមរយៈការកែទម្រង់ជារចនាសម្ព័ន្ធ និងការកសាងភាពធន់សម្រាប់ទប់ទល់ទៅនឹងស្ថានភាពអង្រួនផ្នែកសេដ្ឋកិច្ចនាពេលអនាគត។ ប្រទេសកម្ពុជាកំពុងតែប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចនិងសង្គមដែលមិនធ្លាប់មាន។ ធនាគារពិភពលោក បានបន្តថា ជាលើកដំបូងហើយក្នុងរយៈពេល៣០ឆ្នាំដែលសេដ្ឋកិច្ចនៃប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០២០ បានថយចុះ-៣,១ភាគរយ ហើយនៅឆ្នាំ២០២១ កម្ពុជាកំពុងស្ថិតនៅកណ្តាលស្ថានភាពដ៏អាក្រក់នៃការឆ្លងវីរុសកូវីដ-១៩ ចាប់តាំងពីមានការផ្ទុះឡើងនៃការរាតត្បាតជំងឺនោះដំបូងមក។ វិស័យដែលរងផល់ប៉ះពាល់ខ្លាំងបំផុតរួមមាន ផ្នែកកាត់ដេរ ទេសចរណ៍ និងសំណង់ ហើយវិស័យទាំងនោះសុទ្ធតែបានផ្តល់ការងារច្រើនជាងគេនៅកម្ពុជា ដែលវាបានបង្កើតបន្ថែមនូវបញ្ហាប្រឈមសម្រាប់ការស្តារសេដ្ឋកិច្ចឱ្យមាននិរន្តភាពឡើងវិញ។ ខណៈដែលវិធានទប់ស្កាត់បញ្ហាប្រឈមសំខាន់ៗបំផុតនៅមិនទាន់មាន ការរាតត្បាតជំងឺកូវីដ-១៩ អាចនឹងបណ្តាលឱ្យភាពអត់ការងារធ្វើ និងភាពក្រីក្រកាន់តែកើនឡើងថែមទៀត ដែលក្នុងនោះ ពលរដ្ឋជិត១លាននាក់ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះទៅក្នុងភាពក្រីក្រវិញ។ ដើម្បីប្រយុទ្ធប្រឆាំងនឹងស្ថានភាពនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការឆ្លើយតបបន្ទាន់នានា ហើយបច្ចុប្បន្នក៏កំពុងតែរៀបចំផែនការសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ១៩ (Post-COVID-19…
-
ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៦២នាក់បន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា ក្នុងថ្ងៃទី២៤មិថុនា រដ្ឋបាលខេត្តបានចាត់មន្ទីរសុខាភិបាលខេត្តយកសំណាកធ្វើតេស្ដរហ័សកូវីដ-១៩ លើអ្នកសង្ស័យជាង៥០០នាក់ ដោយទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ចំនួន៦២នាក់។ ក្នុងនោះចំណោមអ្នកឆ្លងទាំងនោះមាននៅស្រុកស្ទឹងត្រង់១០នាក់,ស្រុកចំការលើម្នាក់, ស្រុកកំពង់សៀម២នាក់, ស្រុកស្រីសន្ធរ៤នាក់,ស្រុកជើងព្រៃ១០នាក់,ស្រុកបាធាយ១៨នាក់,ស្រុកព្រៃឈរ១១នាក់, ស្រុកកោះសូទិន៤នាក់, មកពីខេត្តកំពង់ឆ្នាំងម្នាក់ និងពីខេត្តត្បូងឃ្មុំម្នាក់។ រដ្ឋបាលខេត្តកំពង់ចាមបានអំពាវនាវឲ្យអ្នកដែលពាក់ពន្ធ័នឹងអ្នកជំងឺកូវីដ-១៩ទាំងនោះ ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។ ជាមួយគ្នានោះ នៅថ្ងៃទី២៤មិនថុនា ខេត្តកំពង់ចាមក៏បានប្រកាសដែរថា មានអ្នកជំងឺកូវីដ-១៩ចំនួន៧៥នាក់ បានជាសះស្បើយផងដែរ។
-
អាជ្ញាធររាជធានី ជំរុញឱ្យពង្រឹងការអនុវត្តវិធានក្រសួងសុខាភិបាល និងមិនអនុញ្ញាតឱ្យជួបជុំពពាក់ពពូន ផឹកស៊ីនៅតាមទីសាធារណៈ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ ពង្រឹងការអនុវត្តវិធានរបស់ក្រសួងសុខាភិបាលឱ្យម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ដោយ ក្រៅពីមិនអនុញ្ញាតឱ្យបើកការ៉ាអូខេ ក្លឹបកំសាន្ត ក្លឹបហាត់ប្រាណជាដើមហើយនោះ ក៏មិនអនុញ្ញាតឱ្យមានការជួបជុំគ្នាពពាក់ពពូន ផឹកស៊ីនៅតាមទីសាធារណៈដែរ។ អ្នកដែលប្រព្រឹត្តិករណីនេះត្រូវតែឃាត់ខ្លួនដោយអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចមកអប់រំនិងផ្សព្វផ្សាយព័ត៌មានជាសាធារណៈថែមទៀត។ ការជំរុញបែបនេះរបស់ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខាងលើនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំតាមរយៈ video conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ ស្នងការប៉ូលីសនិងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។ លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖អាជ្ញាធរខណ្ឌទាំង១៤ ត្រូវតែពង្រឹងការអនុវត្តវិធានរបស់ក្រសួងសុខាភិបាលឱ្យម៉ឺងម៉ាត់បំផុត ដោយសារថា ជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិកាលសហគមន៍២០កុម្ភៈនេះ នៅតែបន្តការរីករាលដាលមិនឈប់ឈរនូវឡើយទេ។ អាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងមានសមត្ថកិច្ចទាំង ប៉ូលីសនិងកងរាជអាវុធហត្ថត្រូវតែដាក់កម្លាំងល្បាតនៅក្នុងមូលដ្ឋានទាំងយប់និងថ្ងៃ ដោយ ក្រៅពីមិនអនុញ្ញាតឱ្យបើកការ៉ាអូខេ ក្លឹបកំសាន្ត ក្លឹបហាត់ប្រាណជាដើមហើយនោះ យើងក៏មិនអនុញ្ញាតឱ្យក្មេងស្ទាវជួបជុំគ្នាពពាក់ពពូន ផឹកស៊ីនៅតាមទីសាធារណៈដែរ ដូចជានៅផ្លូវ៦០ម៉ែត្រ ឬនៅតំបន់លីយ៉ុងផាត់ជាដើម ។ អ្នកដែលប្រព្រឹត្តិករណីនេះត្រូវតែឃាត់ខ្លួនដោយអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចយកមកអប់រំនិងផ្សព្វផ្សាយព័ត៌មានជាសាធារណៈ។ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងមិនបានហាមឃាត់ចំពោះការហូបចុកជាលក្ខណៈគ្រួសារនោះទេ។ លោកបន្តទៀតថា ៖ការបណ្តែតបណ្តោយឱ្យមានការលួចបើកការ៉ាអូខេ ក្លឹបកំសាន្ត ម៉ាស្យា ក្លឹបហាត់ប្រាណជាដើម…
-
ខេត្តបន្ទាយមានជ័យរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៤៨នាក់ និងជាសះស្បើយជាង ១០០នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អាជ្ញាធរខេត្តបន្ទាយមានជ័យនៅថ្ងៃ២៥មិថុនា បានជូនដំណឹងថា គេបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៤៨នាក់នៅថ្ងៃទី២៤មិថុនា។ ក្នុងចំណោមអ្នកកឆ្លងថ្មីទាំងនោះ មាននៅក្រុងប៉ោយប៉ែតចំនួន៣៩នាក់ , ស្រុកថ្មពួក៦នាក់, ស្រុកមង្គលបូរីម្នាក់ និងទៅពីក្រុងកែប២នាក់។ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ទាំងនោះ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងប្រញាប់ទំនាក់ទំនងទៅអាជ្ញារមូលដ្ឋាន ដើម្បីទៅធ្វើតេស្តរកមេរោគកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។ ខេត្តបន្ទាយមានជ័យក៏បានជូនដំណឹងថា នៅថ្ងៃទី២៤មិថុនាឆ្នាំ២០២១ មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន១០៧នាក់។