Category: Covid-19

  • កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ជិត ៧០០នាក់បន្ថែមទៀតនៅថ្ងៃនេះ អ្នកជាសះស្បើយជាង ៧០០នាក់ និងមានអ្នកស្លាប់ចំនួន ១៦នាក់

    កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ជិត ៧០០នាក់បន្ថែមទៀតនៅថ្ងៃនេះ អ្នកជាសះស្បើយជាង ៧០០នាក់ និងមានអ្នកស្លាប់ចំនួន ១៦នាក់

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី២៥មិថុនាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ២៤មិថុនា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៦៩៩នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន១១៣នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ២៤មិថុនា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៧៥៩នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី២៤មិថុនាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៤ម៉ឺន៦ពាន់៦៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៤ម៉ឺន៧៦៩នាក់ ។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបាននៅថ្ងៃនេះ មានអ្នកស្លាប់ចំនួនថ្មីចំនួន១៦នាក់ ដែលនាំឲ្យ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន៥០៩នាក់ហើយ។

  • ផ្សាយផ្ទាល់ ព្រឹត្តិការណ៍ថ្មីៗ ប្រចាំថ្ងៃទី២៥ មិថុនា ឆ្នាំ២០២១

    ផ្សាយផ្ទាល់ ព្រឹត្តិការណ៍ថ្មីៗ ប្រចាំថ្ងៃទី២៥ មិថុនា ឆ្នាំ២០២១

    ព្រឹត្តិការណ៍ថ្មីៗ៖ កម្ពុជាបន្តរកឃើញករណីឆ្លងថ្មី ៦៩៩នាក់ – ជាសះស្បើយ ៧៥៩នាក់ – ស្លាប់ ១៦នាក់គិតត្រឹមថ្ងៃទី២៥ មិថុនា ២០២១ – ចំនួនអ្នកឆ្លងសរុប៖ ៤៦០៦៥នាក់ – ចំនួនអ្នកជាសះស្បើយ៖ ៤០៧៦៩នាក់ – ចំនួនអ្នកស្លាប់សរុប៖ ៥០៩នាក់

  • អភិបាលខេត្តតាកែវ នាំយកថវិកាប្រគល់ជូន ក្រុមគ្រួសារមានសមាជិកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ០៤គ្រួសារ ក្នុងស្រុកសំរោង

    អភិបាលខេត្តតាកែវ នាំយកថវិកាប្រគល់ជូន ក្រុមគ្រួសារមានសមាជិកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ០៤គ្រួសារ ក្នុងស្រុកសំរោង

    តាកែវ៖ ថវិការបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ចំនួន ២០ លានរៀល ត្រូវបាន ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅរសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ យកមកប្រគល់ជូនក្រុមគ្រួសារ ដែលមាន សមាជិកអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ០៤គ្រួសារ ក្នុងស្រុកសំរោង។ ដែលក្នុងឱកាស ចុះសួរសុខទុក្ខ និងនាំយកថវិកានោះដែរ ក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តមវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត លោក អៀម ថៃ ប្រធានមន្ទីរព័ត៌មានខេត្ត លោក កេត ម៉ៅ អភិបាលស្រុកសំរោង ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។ មានប្រសាសន៍សំណេះសំណាលនាសឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏នាំយក នូវបណ្ដាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏សូមចូលរួម រំលែកទុក្ខ…

  • ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ៤៩នាក់ ជាសះស្បើយ ៦២នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ៤៩នាក់ ជាសះស្បើយ ៦២នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងថា រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៤៩នាក់ នៅថ្ងៃទី២៤មិថុនា ឆ្នាំ២០២១។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ ជាអ្នករស់នៅក្រុងសៀមរាប៤០នាក់, ស្រុកសូទ្រនិគម២នាក់, ស្រុកជីក្រែងម្នាក់, ស្រុកស្វាយលើម្នាក់, និងពលករមកពីពីប្រទេសថៃចំនួន៥នាក់។ រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ ត្រូវរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនោះ។ ប្រសិនបើមានការប្រែប្រួលសុខភាព ត្រូវផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។ ថ្ងៃ២៤មិថុនាដែរ មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន៦២នាក់ផងដែរ។ ជាមួយគ្នានោះ នៅថ្ងៃ២៤មិថុនាខេត្តសៀមរាប មានមនុស្សម្នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩។ សពមានឈ្មោះ ឌុច ណាវី ភេទស្រី អាយុ៧២ឆ្នាំ អាសយដ្ឋាននៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ គិតមកទល់នឹងថ្ងៃទី២៤មិថុនាឆ្នាំ២០២១ ខេត្តសៀមរាបមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៧៥១នាក់ បានព្យាបាលជាសះស្បើយចំនួន២៦៧នាក់ ស្លាប់៩នាក់ និង៤៧៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក។

  • ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ១៤នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ១៤នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    រដ្ឋបាលខេត្តព្រៃវែងបានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៤នាក់បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី២៤មិថុនាឆ្នាំ២០២១។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាននៅស្រុកមេសាង៣នាក់, ស្រុកពាមរក៍៣នាក់, ស្រុកពារាំង២នាក់, ស្រុកកញ្រ្ជៀច២នាក់, ស្រុកស្វាយអន្ទរម្នាក់, ស្រុកស៊ីធរកណ្ដាលម្នាក់, ស្រុកពោធិ៍រៀង ម្នាក់ និងស្រុកកំចាយមារម្នាក់។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង១៤នាក់នោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។ ក្នុងនោះដែរ រដ្ឋបាលខេត្តព្រៃវែង បានអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ និងដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។ គិតមកដល់ថ្ងៃទី២៤មិថុនាឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១ពាន់៩១ក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៨១២នាក់ មានអ្នកស្លាប់ចំនួន១៨នាក់ និងនៅសល់៤៦១នាក់កំពុងទទួលការព្យាបាល។

  • អ្នកជំនាញជប៉ុនព្រមានពីការកើនឡើងវិញនូវករណីឆ្លងកូវីដ-១៩នៅក្នុងទីក្រុងតូក្យូ

    អ្នកជំនាញជប៉ុនព្រមានពីការកើនឡើងវិញនូវករណីឆ្លងកូវីដ-១៩នៅក្នុងទីក្រុងតូក្យូ

    ជប៉ុន៖ អ្នកជំនាញជប៉ុនកំពុងព្រមានអំពីការកើនឡើងឡើងវិញដែលអាចទៅរួច ពាក់ព័ន្ធនឹងករណីឆ្លងវីរុសកូវីដ១៩នៅក្នុងទីក្រុងតូក្យូ ដោយផ្អែកលើការកើនឡើងពីមួយសប្តាហ៍ទៅមួយសប្តាហ៍នាពេលថ្មីៗនេះនៅក្នុងចំនួនករណីឆ្លង ។ ក្រុមអ្នកជំនាញបានផ្តល់យោបល់ដល់រដ្ឋាភិបាលទីក្រុងតូក្យូ នៅក្នុងការសំរេចចិត្តនៅឯកិច្ចប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីរក្សាការប្រុងប្រយ័ត្នចំពោះស្ថានភាពឆ្លង និងប្រព័ន្ធថែទាំសុខភាពនៅក្នុងរដ្ឋធានីក្នុងកំរិតខ្ពស់បំផុត ។ ជាមួយគ្នានេះ ព្រះចៅអធិរាជជប៉ុន Naruhito ក៏បានបង្ហាញការព្រួយបារម្ភដែរថា ព្រឹត្តិការណ៍ Olympic Games អាចនឹងក្លាយជាមូលហេតុបង្កអោយជំងឺកូវីដ១៩មានការរីករាលដាល ខណៈមានការព្រួយបារម្ភយ៉ាងច្រើនសំណាក់សាធារណៈជន ។ គួរកត់សម្គាល់ ព្រះចៅអធិរាជជប៉ុន Naruhito គឺជាអធិរាជកិត្តិយស សម្រាប់ព្រឹត្តិការណ៍ Tokyo 2020 Games ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២៣ ខែកក្កដាខាងមុខ បន្ទាប់ពីត្រូវបានពន្យាពេលអស់មួយឆ្នាំ ដោយសារជំងឺរាតត្បាតជាសកលកូវីដ១៩ ៕ ប្រភព៖ NHK

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨០លាន៧៤ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៩១ម៉ឺននាក់ និងជាសះស្បើយ១៦៥លាន៤០ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨០លាន៧៤ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៩១ម៉ឺននាក់ និងជាសះស្បើយ១៦៥លាន៤០ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៨០លាន៧៤ម៉ឺន៩ពាន់៥៨៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៩១ម៉ឺន៥ពាន់៥៤៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦៥លាន៤០ម៉ឺន២ពាន់៨០៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៤៦ម៉ឺន៤ពាន់៨៧៤នាក់ ស្លាប់ចំនួន៦១ម៉ឺន៨ពាន់៦៨៥នាក់ និងជាសះស្បើយចំនួន២៨លាន៨៧ម៉ឺន១ពាន់៨៤២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣០លាន១៣ម៉ឺន៣ពាន់៤១៧នាក់ ស្លាប់៣៩ម៉ឺន៣ពាន់៣៣៨នាក់ និងជាសះស្បើយ២៩លាន១២ម៉ឺន៣៤០នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៨លាន២៤ម៉ឺន៣ពាន់៤៨៣នាក់ ស្លាប់ចំនួន៥០ម៉ឺន៩ពាន់២៨២នាក់ និងជាសះស្បើយ១៦លាន៥១ម៉ឺន១ពាន់៧០១នាក់ ៕ ប្រភព៖ worldometers

  • ប្រជាពលរដ្ឋជាង ៣លាន៧សែននាក់ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

    ប្រជាពលរដ្ឋជាង ៣លាន៧សែននាក់ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

    យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៤មិថុនាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៣លាន៧សែន១ម៉ឺន៥ពាន់៧៥១នាក់ហើយដែលស្មើនឹង៣៧,១៦%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ជាង១០លាននាក់ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន២លាន៧សែន៦ម៉ឺន២ពាន់៧៧៧នាក់។ ដោយឡែក របាយការណ៍ក្រសួងការពារជាតិ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២៤មិថុនាឆ្នាំ២០២១ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ជូនប្រជាពលរដ្ឋនៅអតីតតំបន់ក្រហមក្នុងរាជធានីភ្នំពេញបានចំនួន១លាន២ម៉ឺន៥ពាន់៩២៦នាក់ ខណៈចាក់លើកទី២ បានចំនួន៩៩ម៉ឺន៩ពាន់២៦២នាក់ និងការចាក់ដោយកងទ័ពនៅខេត្តចំនួន៤គឺខេត្តតាកែវ កំពង់ស្ពឺ ខេត្តព្រះសីហនុ និងខេត្តកោះកុង បានចំនួន១៨ម៉ឺន៨ពាន់៩៤៣នាក់។

  • រដ្ឋបាលខេត្តកែប បន្តរកឃើញបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៥នាក់ថ្មីបន្ថែមទៀត

    រដ្ឋបាលខេត្តកែប បន្តរកឃើញបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៥នាក់ថ្មីបន្ថែមទៀត

    សេចក្ដីប្រកាសព័ត៌មានស្ដីពី ការរកឃើញបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៥នាក់ថ្មីបន្ថែមទៀត ស្រីចំនួន ០៦នាក់ នៅខេត្តកែប នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១! #SomPiseth#Kep#Cambodia

  • ថៃកម្មង់ទិញវ៉ាក់សាំង Pfizer ២០លានដូស ចាក់ឲ្យក្មេង ចាប់ពី១២ឆ្នាំដែរ

    ថៃកម្មង់ទិញវ៉ាក់សាំង Pfizer ២០លានដូស ចាក់ឲ្យក្មេង ចាប់ពី១២ឆ្នាំដែរ

    វ៉ាក់សាំង Pfizer ត្រូវបានរដ្ឋាភិបាលថៃអនុម័តឲ្យប្រើប្រាស់មួយទៀត ជាមួយនឹងការបញ្ជាទិញ២០លានដូស ហើយក្រុមហ៊ុនអាមេរិកមួយនេះត្រូវដឹកមកថៃ មុនដាច់ឆ្នាំ២០២១នេះ នេះបើតាម The Nation ចេញផ្សាយ នាថ្ងៃនេះ។ ប្រភពថា វ៉ាក់សាំងនេះគឺជាក្តីសង្ឃឹម លើប្រសិទ្ធិភាពដល់ វ័យចាប់ពី១២ ទៅ១៨ឆ្នាំដែរ។ វ៉ាក់សាំងនេះគឺជាប្រភេទវ៉ាក់សាំងទី៦ហើយ ដែលថៃអនុម័តឲ្យប្រើក្នុងប្រទេស ពោលគឺបន្ទាប់ពី Sinovac, Sinopharm, AstraZeneca, Johnson & Johnson និង Sputnik V៕