Category: Covid-19

  • Le Moon Sky Bar មានអ្នកឆ្លងកូវីដ-១៩

    Le Moon Sky Bar មានអ្នកឆ្លងកូវីដ-១៩

    អ្នកដែលធ្លាប់បានទៅ Le Moon Sky Bar ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ Le Moon Sky Bar ដែលមានទីតាំងស្ថិតនៅផ្លូវ១៥២ កែងផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៤មិថុនាឆ្នាំ២០២១នេះ បានជូនដំណឹងថា អ្នកជំងឺកូវីដ១៩ បានទៅកាន់ Le Moon Sky Bar នោះ កាលពីថ្ងៃទី ១៧ខែមិថុនា ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។

  • រដ្ឋបាលខេត្តកណ្ដាល បន្តទទួលអំណោយពីសប្បុរសជននានា សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវី-១៩

    រដ្ឋបាលខេត្តកណ្ដាល បន្តទទួលអំណោយពីសប្បុរសជននានា សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវី-១៩

    ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញជួបសំណេះសំណាល និងទទួលអំណោយ ជាម៉ាស ចំនួន២ម៉ឺនបន្ទះ និងកញ្ចប់សុខភាព Jovan ចំនួន៤០កញ្ចប់ ពីលោក KONG JAINMING អគ្គនាយកក្រុមហ៊ុន អ៊ីស្ដ អេស៊ាន ជាយ័ន រៀលអ៊ីស្ទេត ឯ.ក និងទទួលអំណោយជាត្រីខ ចំនួន១០០០កេស និងថវិកា៤០លានរៀល ពីលោក ហេង ឡុង តំណាងឧញ៉ា ឡេង ណាវ៉ាត្រា សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវី-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លៃអំណរគុណដល់សប្បុរសជនដែលបានចូលរួមជាមួយរដ្ឋបាលខេត្តកណ្ដាល តាមរយៈការផ្ដល់ទាំងនេះ ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ដែលសកម្មភាពនេះ ប្រកបដោយទឹកចិត្តសប្បុរស និងសុទ្ធាជ្រះថ្លាបំផុត៕ដោយ -រ៉ាវុធ

  • រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទផ្សារលើធំថ្មី ជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញ មានពាក់ព័ន្ធការឆ្លងរាលដាលជំងឺកូវីដ-១៩

    រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទផ្សារលើធំថ្មី ជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញ មានពាក់ព័ន្ធការឆ្លងរាលដាលជំងឺកូវីដ-១៩

    រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទផ្សារលើធំថ្មី ដែលស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញ មានពាក់ព័ន្ធការឆ្លងរាលដាលជំងឺកូវីដ-១៩ ។ ខ្លឹមសារលម្អិត សូមអានសេចក្តីសម្រេចជូនភ្ជាប់នៅខាងក្រោម៖

  • មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ និងពុទ្ធបរិស័ទបានប្រគេនចង្ហាន់ព្រះសង្ឃ និងនិមន្តព្រះសង្ឃសម្ដែងធម៍ទេសនា

    មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ និងពុទ្ធបរិស័ទបានប្រគេនចង្ហាន់ព្រះសង្ឃ និងនិមន្តព្រះសង្ឃសម្ដែងធម៍ទេសនា

    មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ ថ្ងៃព្រហស្បតិ៍ ១៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃសិល្ប៍ ក្រុមគ្រូពេទ្យ និងពុទ្ធបរិស័ទបានប្រគេនចង្ហាន់ព្រះសង្ឃ និងនិមន្តព្រះសង្ឃសម្ដែងធម៍ទេសនា សូមជូនកុសលផលបុណ្យដល់បងប្អូនគ្រប់ៗគ្នា ៕ វីដេអូ ៖ https://www.facebook.com/tyda.volunteer/videos/522235142250085

  • ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៦៧នាក់បន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៦៧នាក់បន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា ក្នុងថ្ងៃទី២៣មិថុនា រដ្ឋបាលខេត្តបានចាត់មន្ទីរសុខាភិបាលខេត្តយកសំណាកធ្វើតេស្ដរហ័សកូវីដ-១៩ លើអ្នកសង្ស័យចំនួន១ពាន់៩៨៧នាក់ ដោយទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ចំនួន៦៧នាក់។ ក្នុងនោះចំណោមអ្នកឆ្លងទាំងនោះមាននៅស្រុកស្ទឹងត្រង់៥នាក់, ស្រុកព្រៃសឈរ៩នាក់, ស្រុកបាធាយ២៦នាក់,ស្រុកជើងព្រៃ១២នាក់,ស្រុកស្រីសន្ធរ២នាក់,ស្រុកកងមាស២នាក់, ស្រុកចំការលើ២នាក់, ស្រុកកោះសូទិន២នាក់, ក្រុងកំពង់ចាម២នាក់, មកពីខេត្តកំពង់ធំម្នាក់, ខេត្តត្បូងឃ្មុំ៤នាក់។ រដ្ឋបាលខេត្តកំពង់ចាមបានអំពាវនាវឲ្យអ្នកដែលពាក់ពន្ធ័នឹងអ្នកជំងឺកូវីដ-១៩ទាំងនោះ ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។

  • ខេត្តត្បូងឃ្មុំ រកឃើអ្នកឆ្លងកូវី-១៩ ចំនួន ៧៤នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តត្បូងឃ្មុំ រកឃើអ្នកឆ្លងកូវី-១៩ ចំនួន ៧៤នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបានឲ្យដឹងថា តាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី២៣មិថុនា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៧៤នាក់។ ក្នុងចំណោមអ្នកវិជ្ជមានទាំងនោះ រួមមាននៅស្រុកត្បូងឃ្មុំ២នាក់, ស្រុកក្រូចឆ្មារម្នាក់, ស្រុកពញាក្រែក៦៣នាក់, ស្រុកមេមត់៥នាក់, ស្រុកអូររាំងឪម្នាក់, ស្រុកតំបែម្នាក់ និងក្រុងសួងម្នាក់។ រដ្ឋបាលខេត្តត្បូងឃ្មុំបានអំពាវនាវដល់ប្រជាពលរដ្ឋ និងក្រុមគ្រួសារដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំង នោះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់សំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុត ហើយត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល។

  • ផ្សាយផ្ទាល់ ព្រឹត្តិការណ៍ថ្មីៗ ប្រចាំថ្ងៃទី២៤ មិថុនា ឆ្នាំ២០២១

    ផ្សាយផ្ទាល់ ព្រឹត្តិការណ៍ថ្មីៗ ប្រចាំថ្ងៃទី២៤ មិថុនា ឆ្នាំ២០២១

    ផ្សាយផ្ទាល់ ព្រឹត្តិការណ៍ថ្មីៗ ប្រចាំថ្ងៃទី២៤ មិថុនា ឆ្នាំ២០២១៖ – កម្ពុជារកឃើញករណីឆ្លងថ្មី ៦៥៥នាក់ – ជាសះស្បើយ ៦៩៦នាក់- ស្លាប់ ១៨នាក់គិតត្រឹមថ្ងៃទី២៤ មិថុនា ២០២១ – ចំនួនអ្នកឆ្លងសរុប៖ ៤៥៣៦៦នាក់- ចំនួនអ្នកជាសះស្បើយ៖ ៤០០១០នាក់- ចំនួនអ្នកស្លាប់សរុប៖ ៤៩៣នាក់។

  • កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៥៥នាក់បន្ថែមទៀតនៅថ្ងៃនេះ អ្នកជាសះស្បើយជិត ៧០០នាក់ និងមានអ្នកស្លាប់ចំនួន ១៨នាក់

    កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៥៥នាក់បន្ថែមទៀតនៅថ្ងៃនេះ អ្នកជាសះស្បើយជិត ៧០០នាក់ និងមានអ្នកស្លាប់ចំនួន ១៨នាក់

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី២៤មិថុនាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ២៣មិថុនា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន ៦៥៥នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន ៧២នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ២៣មិថុនា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៦៩៦នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី២៣មិថុនាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៤ម៉ឺន៥ពាន់៣៦៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៤ម៉ឺន១០នាក់ ។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបាននៅថ្ងៃនេះ មានអ្នកស្លាប់ចំនួនថ្មីចំនួន១៨នាក់ ដែលនាំឲ្យ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន៤៩៣នាក់ហើយ។

  • អំណោយរបស់ឯកឧត្ដម ខៀវ កាញារីទ្ធ ត្រូវបានប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីប្រើប្រាស់ក្នុងវិធានការណ៍ប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩

    អំណោយរបស់ឯកឧត្ដម ខៀវ កាញារីទ្ធ ត្រូវបានប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីប្រើប្រាស់ក្នុងវិធានការណ៍ប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩

    ឯកឧត្តម បណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាក្រសួងព័ត៌មាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តព្រះសីហនុតំណាងឯកឧត្តមបណ្ឌិត ខៀវ កាញរិទ្ធរដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានដឹកនាំប្រតិភូក្រសួងសំណេះសំណាលនិងនាំយកអំណោយជាស្បៀង អាហារនិងថវិការបស់ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តី ផ្តល់ជូនរដ្ឋបាលខេត្ត ព្រះសីហនុ ដោយមានការញ្ជើញទទូលវាគមន៏ពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្ត ព្រះសីហនុនិងមន្រ្តីរដ្ឋបាល ខេត្ត នារសៀល ថ្ងៃ ទី២៣ ខែមិថុនា ឆ្នាំ ២០២១ ។ ឯកឧត្ដបណ្ឌិត សុខ ប្រសិទ្ធិ អនុប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន មានប្រសាសន៍ថា តាំងនាមឱ្យឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងប្រតិភូអមដំណើរ បាននាំយកអំណោយជាគ្រឿង ឧបភោគបរិភោគ និងថវិកាឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ ក្នុងការប្រើប្រាស់ក្នុងវិធានការណ៍ប្រយុទ្ធប្រឆាំង ទប់ស្កាត់ គ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: ក្នុងខេត្តព្រះសីហនុ ដើម្បីចែកជូនប្រជាពលរដ្ឋដែលខ្វះខាតស្បៀងក្នុងបរិបទនៃជំងឺកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ ។ អំណោយទាំងនេះក៏បានចូលរួមក្នុងសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំងឺកូវីដ-១៩ ។ ឯកឧត្តម…

  • ក្រុមហ៊ុន Bajaj និងក្រុមហ៊ុន Grab ប្រគល់រម៉កកង់បីពិសេស សម្រាប់ដឹកជញ្ជូនអ្នកជំងឺ និងអាវការពារ សម្រាប់បុគ្គលិកសុខាភិបាល ជូនរដ្ឋបាលរាជធានី

    ក្រុមហ៊ុន Bajaj និងក្រុមហ៊ុន Grab ប្រគល់រម៉កកង់បីពិសេស សម្រាប់ដឹកជញ្ជូនអ្នកជំងឺ និងអាវការពារ សម្រាប់បុគ្គលិកសុខាភិបាល ជូនរដ្ឋបាលរាជធានី

    ភ្នំពេញ៖ ក្រុមហ៊ុន Bajaj និងក្រុមហ៊ុន Grab បានប្រគល់រម៉កកង់បីពិសេស សម្រាប់ដឹកជញ្ជូនអ្នកជំងឺ ឬវ៉ាក់សាំង ចំនួន ៣គ្រឿង និងអាវការពារ សម្រាប់បុគ្គលិកសុខាភិបាលជាច្រើនមុខទៀត ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជាមធ្យោបាយដឹកជញ្ជូនបម្រើការងារទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ខណៈដែលជម្ងឺនេះបាននឹងកំពុងរីករាលដាលក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈនូវឡើយ។ ពិធីប្រគល់នឹងទទួលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤មិថុនាឆ្នាំ២០២១នេះ ក្រោមវត្តមានលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញនិងលោកស្រី ដេវយ៉ានី ឃុប្រាហ្គាដេ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុុជានៅសាលារាជធានីភ្នំពេញ ។ លោក ហួត ហៃក្នុងឱកាសនោះ បានថ្លែងថា ៖ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Bajaj និងក្រុមហ៊ុន Grab ដែលបានផ្តល់ជូននូវរម៉កកង់បីពិសេស សម្រាប់ដឹកជញ្ជូនអ្នកជំងឺ ឬវ៉ាក់សាំង ចំនួន ៣គ្រឿង និងអាវការពារ សម្រាប់បុគ្គលិកសុខាភិបាលជាច្រើនមុខទៀត ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជាមធ្យោបាយដឹកជញ្ជូន និងបម្រើការងារទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ។ តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ…