-
សេចក្ដីប្រកាសព័ត៌មានស្ដីពី ការរកឃើញបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៨នាក់ថ្មីបន្ថែមទៀត នៅខេត្តកែប

-
អំណោយរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ត្រូវបានប្រគល់ជូនពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងឃុំឬស្សីស្រុក និងឃុំសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង

ព្រៃវែង៖ លោក ឈឹម ផាន់ណា និងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក ៣ខេត្ត (ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ) និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងឃុំឬស្សីស្រុក និងឃុកសំពៅ ក្នុងស្រុកពាមជរ ខេត្តព្រៃវែង នៅថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១។ អំណោយដែលប្រគល់ជូនប្រជាពលរដ្ឋទាំងអស់រួមមាន ម៉ាស ២០០០ម៉ាស អាកុល ៤កាន ទឹកសុទ្ធ ២២០យួរ និងគុយទាវកញ្ចប់ ១៣កេល។ ជាមួយគ្នានេះ លោក ឈឹម ផាន់ណា បានណែនាំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កអោយចូលរួមការពារ និងប្រុងប្រយ័ត្ន ហើយអនុវត្ត ៣ការពារ និង៣កុំផងដែរ ៕
-
តំណាងក្លិបកីឡាបាល់ទាត់វិសាខា នាំយកអំណោយរបស់ប្រធានក្លិប ជូនដល់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប

សៀមរាប៖ លោក លឹម គឹមទីន ប្រធានគ្រប់គ្រងហ្វេនក្លិបបាល់ទាត់វិសាខាប្រចាំខេត្តសៀមរាប តំណាងលោកជំទាវ កែ សួនសុភី ស សុខា ប្រធានក្លិបកីឡាបាល់ទាត់វិសាខា បាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវប្រធានក្លិប ជូនដល់ សហភាពសហពន្ធ័យុវជនកម្ពុជា ខេត្តសៀមរាប។ អំណោយឧបត្ថម្ភរួមមាន៖-ឧបករណ៍បាញ់អាល់កុលសំលាប់មេរោគ ស្វ័យប្រវត្តិ ចំនួន២គ្រឿង-ថ្នាំពេទ្យចិន LIANG HUA QING WEN JIAO NANG ចំនួន១០០ប្រអប់ ស្មើនឹង ២៤០០គ្រាប់-និងស្ទិគ័រឡូហ្គោ (ស.ស.យ.ក)ចំនួន៤០០ស្ទិគ័រ។ តំណាងសហភាពសហពន្ធ័យុវជនកម្ពុជា ខេត្តសៀមរាប សូមគោរពជូនពរលោកជំទាវ កែ សួនសុភី ស សុខា និង ក្រុមគ្រួសារលោកជំទាវ ទទួលបាននូវសុខភាពបរិបូណ៌ បវរសួស្តី មហាប្រសើរ ជៀសឆ្ងាយពីជំងឺចង្រៃCovid-១៩ និង ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយនេះ សូមគោរពវិធានការ ៣ការពារ ៣កុំ ដើម្បី ចូល រួម…
-
ការឆ្លងថ្មីនៃកូវីដ-១៩ ក្នុងប្រទេសអាស៊ានទាំង១០ កើនដល់ ២ម៉ឺន ៩ពាន់ ៤៦៣ករណី និងការស្លាប់ថ្មីមានចំនួន ៥៧៤នាក់

ការឆ្លងថ្មីនៅថ្ងៃនេះបានកើតឡើងលើប្រទេសចំនួន១០ គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, សឹង្ហបុរី, ថៃ, កម្ពុជា, វៀតណាម, ឡាវ, និងប្រទេសប្រុយណេ។ ប្រទេសដែលមានការស្លាប់ថ្មីមាន៦ប្រទេស គឺ ប្រទេសឥណ្ឌូណេស៊ី, ហ្វីលីពីន, មីយ៉ាន់ម៉ា, ថៃ, ម៉ាឡេស៊ី, និងប្រទេសកម្ពុជា។ ប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មីចំនួន១ម៉ឺន៥ពាន់៣០៨ករណីដែល នាំឲ្យការឆ្លងសារុបមានចំនួន២លាន៣ម៉ឺន៣ពាន់៤២១ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន៣០៣នាក់ ដែលនាំឲ្យការស្លាប់សារុបមានចំនួន៥ម៉ឺន៥ពាន់៥៩៤ករណី។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លង និងការស្លាប់ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។ នៅក្នុងប្រទេសហ្វីលីពីនការឆ្លងថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៤ពាន់៣៥៣ករណី ដែលនាំឲ្យ ការឆ្លងសារុបមានចំនួន១លាន៣៧ម៉ឺន២ពាន់២៣២ករណី។ ចំណែកការស្លាប់ថ្មីនៅថ្ងៃនេះមានចំនួន១១៩នាក់ ដែលនាំឲ្យការស្លាប់សារុបមានចំនួន២ម៉ឺន៣ពាន់៩២៨នាក់។ ចំណែកប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មី ចំនួន៥ពាន់២៤៤ករណីដែល នាំឲ្យការឆ្លងសារុបចំនួន៧១ម៉ឺន១ពាន់៦ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន៨៣នាក់ដែលនាំឲ្យការស្លាប់ សារុបមានចំនួន៤ពាន់៦៣៧នាក់។ប្រទេសថៃមានការឆ្លងថ្មីចំនួន៣ពាន់១៧៤ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២២ម៉ឺន៨ពាន់៥៣៩ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៥១ករណីដែលនាំឲ្យការស្លាប់សារុបមានចំនួន១ពាន់៧៤៤ករណី។ ប្រទេសមីយ៉ាន់ម៉ានមានការឆ្លងថ្មីចំនួន៦៣០ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១៤ម៉ឺន៩ពាន់២៤៧ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន២នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៣ពាន់២៦៧នាក់។ ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន២២ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន២ពាន់៤៧០ករណី។ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន៥៨៧ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៤ម៉ឺន៤ពាន់៧១១ករណី។ ចំណែកការស្លាប់ថ្មី១៦ដែលនាំឲ្យការស្លាប់សារុបមានចំនួន៤៧៥នាក់។ ប្រទេសវៀតណាមមានការឆ្លងថ្មី១៣៥ករណីដែលនាំឲ្យការឆ្លងសារុបចំនួន១ម៉ឺន៣ពាន់៨៦២ករណី។ប្រទេសឡាវមានការឆ្លងថ្មីចំនួន៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២ពាន់៧៦ករណី។ប្រទេសប្រុយណេមានការឆ្លងថ្មីចំនួន១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២៥៦ករណី។គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៤លាន៦១ម៉ឺន៧ពាន់៨២០ករណី, និងការស្លាប់មាន៨ម៉ឺន៩ពាន់៧៥៥នាក់។ បើគិតសារុបនៅលើសាកលលោកនោះវិញការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ១៧៩លានករណី, និងការស្លាប់មានជាង៣លាន៨៩ម៉ឺននាក់។
-
អូស្រា្តលីបិទខ្ទប់ការធ្វើដំណើររបស់ប្រជាជននៅទីក្រុងស៊ីដនី ដើម្បីទប់ស្កាត់កុំអោយវីរុសកូវីដ១៩បប្លែងខ្លួនថ្មី Delta ឆ្លងទៅតំបន់ផ្សេងទៀត (មានវីដេអូ)

អូស្រ្តាលី៖ ប្រជាពលរដ្ឋដែលរស់នៅទីក្រុងស៊ីដនី ត្រូវបានហាមឃាត់មិនអោយចាកចេញពីទីក្រុង ក្នុងគ្រាដែលអាជ្ញាធរអូស្រ្តាលីកំពុងប្រឹងប្រែងកាត់ផ្តាច់ការកើនឡើងករណីឆ្លងវីរុសកូវីដ១៩បប្លែងខ្លួនថ្មី Delta (ដែលមានប្រភពដើមនៅឥណ្ឌា) កុំអោយឆ្លងទៅតំបន់ផ្សេងទៀត ។ អភិបាលរដ្ឋ New South Wales លោកស្រី Gladys Berejiklian បានប្រកាសពីការរឹតបន្តឹងថ្មី ដែលនឹងត្រូវអនុវត្តសម្រាប់សប្តាហ៍ក្រោយ រួមទាំងការហាមឃាត់ជាបន្ទាន់លើការធ្វើដំណើរដែលមិនចាំបាច់ចេញពីទីក្រុងស៊ីដនី និងការដាក់កម្រិតលើការជួបជុំ ។ លោកស្រីបានសង្កត់ធ្ងន់ថា ប្រជាជនចំនួន៥លាននាក់នៅទីក្រុងស៊ីដនី គឺស្ថិតនៅក្រោមការហាមឃាត់ការធ្វើដំណើរ ដែលអនុវត្តទៅលើតំបន់របស់រដ្ឋាភិបាលក្នុងតំបន់ចំនួន៧ ដែលករណីឆ្លងកូវីដ១៩ត្រូវបានរកឃើញ ។ គួរកត់សម្គាល់ ការផ្ទុះករណីឆ្លងចុងក្រោយបង្អស់ត្រូវបានរកឃើញលើក្រុមអ្នកបើកយន្តហោះអន្តរជាតិ ដែលបានឆ្លងវីរុសបំប្លែងខ្លួនថ្មី Delta ដែលត្រូវបានគេរកឃើញដំបូងនៅឥណ្ឌា ។ ទន្ទឹមនេះ ក្រុមមន្រ្តីអូស្រ្តាលីបានអំពាវនាវឱ្យអ្នករស់នៅទីក្រុងស៊ីដនី អនុវត្តតាមច្បាប់ថ្មីខាងលើ ដោយសារតែវីរុសបំប្លែងខ្លួនថ្មីដែលរកឃើញនេះគ្រោះថ្នាក់ជាងមុន ៕ ប្រភព៖ AFP
-
ផ្សាររដ្ឋជាច្រើន បានវិលទៅរកភាពប្រក្រតីឡើងវិញហើយ ជាមួយនឹងការអនុវត្តវិធានរបស់ក្រសួងសុខាភិបាលបានយ៉ាងម៉ត់ចត់

ភ្នំពេញ៖ ប្រធានគណៈកម្មការផ្សារធំៗរបស់រដ្ឋជាច្រើនផ្សារ បានបញ្ជាក់ថា ៖ផ្សាររដ្ឋជាច្រើន បានឈានទៅរកភាពប្រក្រតីឡើងវិញជាបណ្តើរៗហើយ ជាមួយនិងការអនុវត្តវិធានរបស់ក្រសួងសុខាភិបាលបានយ៉ាងម៉ត់ចត់បំផុត ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញបើកអោយដំណើរការផ្សារឡើងវិញ ជាង១សប្តាហ៍មកនេះ។ ប្រធានគណៈកម្មការផ្សារទួលទំពូង លោកចំរើន សុខលីម បានមានប្រសាសន៍អោយដឹងនៅរសៀលថ្ងៃទី២៣មិថុនានេះថា ៖ផ្សារទួលទំពូង នៅពេលនេះការបេីកលក់ដូរ បានប្រមាណពី៨៥ទៅ៩០% និងអតិថិជន ចូលទិញដូរប្រហែល៦០ ទៅ៧៩%ប៉ុណ្ណោះ ។ គណ:កម្មការផ្សារបានចុះត្រួតពិនិត្យតាមតូប និងអតិថិជនចូលផ្សារ មានដាក់ម៉ាសុីនវាស់កំដៅ និងម៉ាសុីន បាញ់អាល់កុល និងការចែកម៉ាស់ជាប្រចាំ ហេីយអាជីវករក៏ដូចជាអតិថិជន ចេញចូលផ្សារចូលរួមគោរពតាមវិធានការសុខាភិបាលប្រមាណមួយរយភាគរយ។ ប្រធានផ្សា របន្លែច្បារអំពៅ លោកសាន់ប៊ុណ្ណា និងលោក គួច ចំណាន ប្រធានគណៈកម្មការផ្សារច្បារអំពៅផ្សារច្បារអំពៅ បានបញ្ជាក់ថា ៖ទាំងផ្សារបន្លែ និងផ្សារធម្មតា មានអាជីវករមកលក់៨០ភាគរយ ហេីយ នៅ២០ភាគរយ ជាអ្នកលក់មកពីតាមខេត្ត លក់នៅក្រៅផ្សារ ។ លោកសង្ឃឹមថា នឹងបាន១០០%នៅពេលដែលអាជ្ញាធរ ហាមមិនអោយលក់នៅតាមផ្លូវសាធារណ:និង ផ្លូវព្រែកបារាំង ម្តុំវត្តច្បារអំពៅ អាចលក់ចូលលក់ក្នុងផ្សារបាន១០០% ។ ក្នុងផ្សារច្បារអំពៅនេះ មានភាពទូលាយជាងមុនដោយសារគណ:កម្មការផ្សារ អាជ្ញាធរខណ្ឌ និងសាលារាជធានី…
-
ធនាគារពាណិជ្ជ ឈីហ្វ សាខាបឹងកក់ មានអ្នកឆ្លងកូវីដ១៩

អ្នកដែលធ្លាប់បានទៅឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការ ធនាគារពាណិជ្ជ ឈីហ្វ សាខាបឹងកក់ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ ធនាគារពាណិជ្ជ ឈីហ្វ សាខាបឹងកក់ មានទីតាំងស្ថិត នៅផ្លូវលេខ R១១ កែងផ្លូវ ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៣មិថុនាឆ្នាំ២០២១នេះ បានជូនដំណឹងថា អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកផ្នែកទីផ្សារធ្វើការនៅធនាគារពាណិជ្ជ ឈីហ្វ សាខាបឹងកក់ នោះ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៨ ខែមិថុនា ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។
-
ខេត្តកោះកុង រកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៩៧នាក់ទៀត

-
គ្លីនិក រ៉ាក់មានអ្នកឆ្លងកូវីដ-១៩

អ្នកដែលធ្លាប់បានទៅ គ្លីនិក រ៉ាក់ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ គ្លីនិក រ៉ាក់ មានទីតាំងស្ថិត នៅផ្លូវលេខ៤៣២ សង្កាត់ទួលទំពូងទី២១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៣មិថុនាឆ្នាំ២០២១នេះ បានជូនដំណឹងថា អ្នកជំងឺកូវីដ១៩ បានទៅពិនិត្យសុខភាព នៅ គ្លីនិក រ៉ាក់ នោះកាលពីថ្ងៃទី១៦ខែមិថុនា។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។
-
ខេត្តបន្ទាយមានជ័យ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣៤នាក់ បន្ថែមទៀត
