-
មណ្ឌលព្យាបាលជំងឺកូវីដ-១៩៖ កម្រិតស្រាលកោះពេជ្រ ស្នាមញញឹមរបស់បងប្អូនអ្នកជំងឺ ជាកម្លាំងចិត្តរបស់ពួកខ្ញុំ

-
ខេត្តត្បូងឃ្មុំ រកឃើអ្នកឆ្លងកូវី-១៩ ចំនួន ៤៥នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបានឲ្យដឹងថា តាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី២២មិថុនា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៤៥នាក់។ ក្នុងចំណោមអ្នកវិជ្ជមានទាំងនោះ រួមនៅស្រុកមេមត់៨នាក់, ស្រុកក្រូចឆ្មារ៥នាក់, ស្រុកពញាក្រែក២៨នាក់, ស្រុកអូររាំងឪម្នាក់ និងមកពីប្រទេសថៃ៣នាក់។ រដ្ឋបាលខេត្តត្បូងឃ្មុំបានអំពាវនាវដល់ប្រជាពលរដ្ឋ និងក្រុមគ្រួសារដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំង នោះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់សំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុត ហើយត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល។
-
ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៦៨នាក់បន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា ក្នុងថ្ងៃទី២២មិថុនា រដ្ឋបាលខេត្តបានចាត់មន្ទីរសុខាភិបាលខេត្តយកសំណាកធ្វើតេស្ដរហ័សកូវីដ-១៩ លើអ្នកសង្ស័យចំនួន៥៣៨នាក់ ដោយទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ចំនួន៦៨នាក់។ ក្នុងនោះចំណោមអ្នកឆ្លងទាំងនោះមាននៅស្រុកកោះសូទិន២នាក់, ស្រុកស្ទឹងត្រង់ម្នាក់, ស្រុកចំការលើម្នាក់, ស្រុកំពង់សៀម២នាក់, ស្រុកព្រៃឈរ៦នាក់, ស្រុកបាធាយ១០នាក់, ស្រុកស្រីសន្ធរ៣នាក់, ស្រុកជើងព្រៃ២១នាក់, ស្រុកកងមាសា១១នាក់, មកពីខេត្តកំពង់ធំ១០នាក់ និងពីខេត្តតាកែវម្នាក់។ រដ្ឋបាលខេត្តកំពង់ចាមបានអំពាវនាវឲ្យអ្នកដែលពាក់ពន្ធ័នឹងអ្នកជំងឺកូវីដ-១៩ទាំងនោះ ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។
-
កូវីដ១៩៖ ថៃស្លាប់៥១នាក់ទៀត ស្លាប់ប្រចាំថ្ងៃដ៏ច្រើនពុំធ្លាប់មាន

ទីភ្នាក់ងារសារព័ត៌មានថៃបានចេញផ្សាយ នាព្រឹកថ្ងៃទី២៣ មិថុនា ២០២១នេះថា ២៤ម៉ោងចុងក្រោយនេះ ថៃមានមនុស្សស្លាប់ព្រោះជំងឺកូវីដ១៩ ចំនួន៥១នាក់បន្ថែមទៀត និងឆ្លងថ្មី ចំនួន៣១៧៤ទៀត។ ចំនួនស្លាប់ប្រចាំថ្ងៃបែបនេះបានឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត បន្ទាប់ពីកាលពីថ្ងៃទី២៧ ឧសភា ដែលមានស្លាប់៤៧នាក់។ ក្នុងករណីឆ្លងថ្មីជាង៣ពាន់នាក់នេះ មាន៣៦នាក់ឆ្លងក្នុងពន្ធនាគារ។ ចាប់តាំងពីរលកទី៣ កាលពីថ្ងៃទី១ មេសា មានការឆ្លងថ្មីដល់ទៅជិត២០ម៉ឺននាក់ តែជាសះស្បើយវិញ ជាង១៦ម៉ឺននាក់។ ចាប់តាំងពីមានឆ្លងដំបូង កាលពីដើមឆ្នាំ២០២០ ថៃមានអ្នកកើតកូវីដ១៩ ចំនួនជិត២៣ម៉ឺននាក់ ជាសះស្បើយជិត១៩ម៉ឺននាក់ ស្លាប់១៧៤៤នាក់ហើយ៕
-
សេចក្តីជូនព័ត៌មានស្តីពីស្ថានភាពជំងឺកូវីដ១៩ សម្រាប់ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២១ (Video inside)

ព្រឹត្តិការណ៍ថ្មីៗ សេចក្តីជូនព័ត៌មានស្តីពីស្ថានភាពជំងឺកូវីដ១៩ សម្រាប់ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២១ -រកឃើញករណីឆ្លងថ្មី ៥៨៧នាក់ – ករណីឆ្លងសហគមន៍ ៥៣៣នាក់ – អ្នកដំណើរពីបរទេស ៥៤ នាក់ -ជាសះស្បើយ ៥៤៨ នាក់ -និងស្លាប់ ១៦នាក់ គិតត្រឹមថ្ងៃទី២២ មិថុនា ២០២១ – ចំនួនអ្នកឆ្លងសរុប៖ ៤៤.៧១១នាក់ – ចំនួនអ្នកជាសះស្បើយ៖ ៣៩.៣១៤នាក់ – ចំនួនអ្នកស្លាប់សរុប៖ ៤៧៥
-
កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥៨៧នាក់បន្ថែមទៀតនៅថ្ងៃនេះ អ្នកជាសះស្បើយជាង ៥០០នាក់ និងមានអ្នកស្លាប់ចំនួន ១៦នាក់

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី២៣មិថុនាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ២២មិថុនា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៥៨៧នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន៥៤នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ២២មិថុនា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៥៤៨នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី២២មិថុនាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៤ម៉ឺន៤ពាន់៧១១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៣ម៉ឺន៩ពាន់៣១៤នាក់ ។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបាននៅថ្ងៃនេះ មានអ្នកស្លាប់ចំនួនថ្មីចំនួន១៦នាក់ ដែលនាំឲ្យ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន៤៧៥នាក់ហើយ។
-
សមាជិកសមាជិការដ្ឋសភា តំណាងរាជរដ្ឋាភិបាលនិងមន្រ្តីបម្រើការងារសម័យប្រជុំរដ្ឋសភា តម្រូវឲ្យធ្វើតេស្តកូវីដ-១៩

សមាជិកសមាជិការដ្ឋសភាដែលនឹងត្រូវអញ្ជើញចូលរួមសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២១ និងមន្រ្តីបម្រើការងារទំាងអស់ តម្រូវឲ្យធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ មុនចូលរួមសម័យប្រជុំរដ្ឋសភានោះ។ ការធ្វើតេស្តរកមេរោគកូវីដ១៩ ជាការអនុវត្តវិធានការការពារទប់ស្កាត់ជំងឺដ៏កាចសាហាវនេះ។ អគ្គលេខាធិការដ្ឋានរដ្ឋសភា ឯកឧត្តម ឡេង ប៉េងឡុង បានជូនដំណឹងស្តីពីការធ្វើតេស្តរហស័នេះ ដល់អ្នកពាក់ព័ន្ធ។ ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា ការធ្វើតេស្តរហ័សនឹងប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី២៣ ខែមិថុនានេះ នៅវិមានរដ្ឋសភា។ សូមជម្រាបថា រដ្ឋសភានឹងបើកសម័យប្រជុំលើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៤ មិថុនា ស្អែកនេះ បន្ទាប់ពីបានវិស្សមកាល រយៈពេលប្រមាណ៣ខែមក។ មានរបៀបវារៈ ចំនួន៩ ដែលនឹងលើកឡើងយកពិភាក្សានិងអនុម័តនៅក្នុងសម័យប្រជុំពេញអង្គនេះ។ នៅក្នុងនោះមានរបៀបវារៈស្តីពីការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តប្រធានថ្មីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជំនួសប្រធានចាស់ ដែលបានលាលែង ផងដែរ៕
-
អ្នកដែលបានទៅហាងកាត់សក់ 2PM ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៣មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ចំនួន២នាក់ បានមានគ្នា២នាក់ បានទៅកាត់សក់បុរស 2PM ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១BT ភូមិចំរើនផល៤ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ នៅថ្ងៃទី១៤មិថុនាឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។ ប្រសិនបើ មានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ទៅធ្វើតេស្ដ។
-
គ្លីនិកធ្មេញ រៀលធីស មានអ្នកឆ្លងកូវីដ-១៩

អ្នកដែលធ្លាប់បានទៅ គ្លីនិកធ្មេញ រៀលធីស ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ គ្លីនិកធ្មេញ រៀលធីស មានទីតាំងស្ថិត នៅផ្ទះលេខ៦២ ផ្លូវV១១០ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៣មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការនៅគ្លីនិកធ្មេញ រៀលធីស ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។
