-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៩លាន៩១ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៨៩ម៉ឺននាក់ និងជាសះស្បើយ១៦៤លាន៦៦ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧៩លាន៩១ម៉ឺន៥៥១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៨៩ម៉ឺន៧ពាន់៣៧៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦៤លាន៦៦ម៉ឺន៨ពាន់៧២៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៤៣ម៉ឺន៤ពាន់៧៤នាក់ ស្លាប់ចំនួន៦១ម៉ឺន៧ពាន់៨៧០នាក់ និងជាសះស្បើយចំនួន២៨លាន៨១ម៉ឺន៦ពាន់៥១៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣០លាន២ម៉ឺន៧ពាន់៨៥០នាក់ ស្លាប់៣៩ម៉ឺន៦៩១នាក់ និងជាសះស្បើយ២៨លាន៩៨ម៉ឺន៧ពាន់៣១១នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៨លាន៥ម៉ឺន៦ពាន់៦៣៩នាក់ ស្លាប់ចំនួន៥០ម៉ឺន៤ពាន់៨៩៧នាក់ និងជាសះស្បើយ១៦លាន៣៨ម៉ឺន៨ពាន់៨៤៧នាក់ ៕ ប្រភព៖ worldometers
-
ខេត្តបាត់ដំបង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៥នាក់បន្ថែមទៀត និងជាសះស្បើយ ២៦នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

រដ្ឋបាលខេត្តដំបង បានឲ្យដឹងថា នៅថ្ងៃទី២២មិថុនា ខេត្តបានរកឃើញមនុស្សករណីវិជ្ជមានកូវីដ-១៩ចំនួន ១៥នាក់បន្ថែមទៀត។ អ្នកឆ្លងថ្មីនោះ មាន ១២នាក់ជាករណីឆ្លងក្នុងសហគន៍ និង៣នាក់ជាអ្នកមកពីប្រទេសថៃ។ ក្រោយការរកឃើញវិជ្ជមាន ពួកគេត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកនានាក្នុងខេត្តបាត់ដំបង។ ខេត្តបាត់ដំបងនៅថ្ងៃទី២២មិថុនាក៏មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន ២៦នាក់ ផងដែរ។ គិតមកដល់ថ្ងៃទី២២ មិថុនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៦៨៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ៣៩២នាក់ មានអ្នកស្លាប់ ៦នាក់ និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានាចំនួន ២៨៥នាក់៕
-
ប្រជាពលរដ្ឋជាង ៣លាន ៥សែននាក់ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២២មិថុនាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៣លាន៥សែន១ម៉ឺន៧ពាន់៩៤៣នាក់ហើយដែលស្មើនឹង៣៥,១៨%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ជាង១០លាននាក់ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន២លាន៧សែន៥ម៉ឺន៧ពាន់៧៩៦នាក់។ ដោយឡែក របាយការណ៍ក្រសួងការពារជាតិ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២២មិថុនាឆ្នាំ២០២១ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ជូនប្រជាពលរដ្ឋនៅអតីតតំបន់ក្រហមក្នុងរាជធានីភ្នំពេញបានចំនួន១លាន២ម៉ឺន៥ពាន់៨៦១នាក់ ខណៈចាក់លើកទី២ បានចំនួន៩៩ម៉ឺន៧ពាន់៧៧៥នាក់ និងការចាក់ដោយកងទ័ពនៅខេត្តចំនួន៤គឺខេត្តតាកែវ កំពង់ស្ពឺ ខេត្តព្រះសីហនុ និងខេត្តកោះកុង បានចំនួន៥ម៉ឺន៨ពាន់៣០៩នាក់។
-
រដ្ឋបាលខេត្តព្រះវិហារ រកឃើញវិជ្ជមានកូវីដ-១៩ លើក្រុមគ្រួសារលោក ហេង សៀង ហាក់ ចំនួន ០៤នាក់បន្តទៀត

នាយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ក្រុមការស្រាវជ្រាវ និងយកសំណាករបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានរកឃើញវិជ្ជមានកូវីដ១៩លើក្រុមគ្រួសារ ឈ្មោះ ហេង សៀង ហាក់ ភេទប្រុស ជាជាងជួសជុលម៉ូតូដែលមានផ្ទុកវិជ្ជមាន ចំនួន០៤នាក់ ក្នុងនោះ កុមារ០៣នាក់ ដែលមានឈ្មោះ ៖ ១/ឈ្មោះ.សេង គឺមណាត ភេទស្រី អាយុ៤១ឆ្នាំ ត្រូវជាប្រពន្ធ២/កុមារា ហាក់ នីត ភេទប្រុស អាយុ១១ឆ្នាំ ត្រូវជាកូន៣/កុមារា ហាក់. ថារ័ត្ន ភេទប្រុស អាយុ០៤ឆ្នាំត្រូវជាកូន៣/កុមារី.ភិន ចន្រ្តា ភេទស្រី អាយុ១០ឆ្នាំ ត្រូវជាក្មួយ សូមបញ្ជាក់ថា ក្រុមការបានយកសំណាកលើក្រុមគ្រួសារ ហេង សៀងហាក់ចំនួន១៣នាក់ ជាលទ្ធផលរកឃើញសរុបរកឃើញ៥នាក់ ស្រី ០១នាក់ និងកុមារី០១នាក់ ៕
-
អភិបាលខេត្តរតនគិរី ចុះពិនិត្យការរៀបចំមណ្ឌលចត្តាឡីស័ក និងព្យាបាលអ្នកជម្ងឺកូវីត-១៩ នៅវិទ្យាល័យ ហ៊ុន សែន ភូមិថ្មីក្រុងបានលុង

រតនគិរី ៖ននៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ថ្នាក់ដឹកនាំខេត្តរតនគិរី បានដឹកនាំកម្លាំងចុះរៀបចំទីតាំងមណ្ឌលចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ-១៩ មួយកន្លែងទៀត ឋិតនៅវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី ស្ថិតនៅសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ ការរៀបចំនេះធ្វើឡើងឆ្លើយតបទៅនឹងកំណើនអ្នកវិជ្ជមានកូវីដ-១៩ ក្រោយផ្ទុះការចម្លងជាទម្រង់ធំនៅក្រុងបានលុងកាលពីថ្ងៃទី១៨ មិថុនា កន្លងមក និងគិតរហូតពេលនេះមានអ្នកវិជ្ជមានសរុបចំនួន ២០៥នាក់(បូករួមទាំងអ្នកវិជ្ជមានមកពីក្រៅខេត្ត)។ ក្នុងកិច្ចការនេះផងដែរ មានការចូលរួមសហការរៀបចំបោសសម្អាតពីសំណាក់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តរតនគិរី និងកងកម្លាំងនគរបាល កងរាជអាវុធហត្ថ អាជ្ញាធរក្រុង និងមូលដ្ឋានសង្កាត់ ភូមិផងដែរ ៕ ដោយ គតិ យុត្ត
-
ហាង Carl’s Jr Burgers សាលាបឹងកេងកង មានអ្នកឆ្លងកូវីដ១៩

អ្នកដែលធ្លាប់បានទៅ ហាង Carl’s Jr Burgers សាលាបឹងកេងកង ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ ហាង Carl’s Jr Burgers សាលាបឹងកេងកង មានទីតាំងស្ថិតនៅផ្លូវ៥១ កែង ៣១០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២២មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា អ្នកជំងឺកូវីដ១៩ #អ្នកជំងឺកូវីដ១៩ ចំនួន ២នាក់ បានចូលទៅកាន់ហាង Carl’s Jr Burgers សាលាបឹងកេងកង កាលពីថ្ងៃទី ១៧ មិថុនា។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។
-
ហាង ម៉ាស្ទ័រស៊ូគីស៊ុប សាខាស្ថិតនៅក្នុងផ្សារទំនើប អ៊ីអន២ មានអ្នកឆ្លងកូវីដ-១៩

អ្នកដែលធ្លាប់បានទៅ ហាង ម៉ាស្ទ័រស៊ូគីស៊ុប សាខាស្ថិតនៅក្នុងផ្សារទំនើប អ៊ីអន២ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ ហាង ម៉ាស្ទ័រស៊ូគីស៊ុបសាខាស្ថិតនៅក្នុងផ្សារទំនើប អ៊ីអន២ មានទីតាំងស្ថិតនៅក្នុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២២មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា អ្នកជំងឺកូវីដ១៩ រួមជាមួយគ្រួសារសរុបមាន ៤ នាក់ បានចូលទៅហូបស៊ុប នៅហាង ម៉ាស្ទ័រស៊ូគីស៊ុប សាខា ផ្សារទំនើប អ៊ីអន២កាលពីថ្ងៃទី ១៣ មិថុនា។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។
-
អ្នកដែលបានទៅហាង ២៥០០ផ្លូវជាតិលេខ១ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២២មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានចូលទៅទិញកន្សែងជូតខ្លួននៅហាង២៥០០ដែលមានទីតាំងផ្លូវជាតិលេខ១ សង្កត់វាលស្បូវ ខណ្ឌច្បារអំពៅ សាខាបឹងស្នោ នៅជិតបុរីប៉េងហ៊ួត បឹងស្នោ នៅថ្ងៃទី ១៥មិថុនា ឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។
-
គណៈកម្មាធិការសុខាភិបាលជាតិចិន (NHC) ៖ ចិនចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជាង១ពាន់លានដូសជូនប្រជាជននៅទូទាំងប្រទេស (មានវីដេអូ)

ចិន៖ គណៈកម្មាធិការសុខាភិបាលជាតិចិន (NHC) ប្រកាសថា គិតត្រឹមថ្ងៃអាទិត្យសប្តាហ៍មុននេះ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ប្រមាណ១.០៣ពាន់លានដូសហើយ ត្រូវបានចាក់ជូនដល់ប្រជាជននៅទូទាំងប្រទេស ។ សម្រាប់វ៉ាក់សាំងដែលផលិតដោយប្រទេសចិនដូចជា Sinovac និង Sinopharm ក៏ត្រូវបានបរិច្ចាគ និងផ្គត់ផ្គង់ទៅតាមការបញ្ជាទិញពីប្រទេសជាច្រើន នៅជុំវិញពិភពលោកផងដែរ ខណៈដែលវ៉ាក់សាំងទាំងពីរនេះ ត្រូវបានអង្គការសុខភាពពិភពលោក (WHO) អនុម័តអោយប្រើប្រាស់ក្នុងករណីបន្ទាន់ជាផ្លូវការ ។ ប្រទេសចិនដែលមានប្រជាជនសរុបជាង១ពាន់៤រយលាននាក់ បានប្រើប្រាស់វ៉ាក់សាំងបង្ការកូវីដ១៩ផលិតក្នុងស្រុកផ្ទាល់ ដើម្បីចាក់ជូនដល់ប្រជាជនរបស់ខ្លួន ។ ប៉ុន្មានសប្តាហ៍មកនេះ ប្រទេសចិនត្រូវបានគេមើលឃើញថា នៅតែមានសមត្ថភាពផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាជនរបស់ខ្លួនរហូតដល់ទៅខ្ទង់២០លានដូស ឬលើសនេះទៀតក្នុងមួយថ្ងៃ ដែលជាចំនួនខ្ពស់ជាងគេបំផុតនៅលើពិភពលោក ៕ ប្រភព៖ ស៊ីនហួរ
-
ថៃស្លាប់ថ្មី៣៥នាក់ ឆ្លងថ្មីជាង៤ពាន់នាក់បន្ថែមទៀត

ប្រទេសថៃ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៤,០៥៩ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ដោយមានតែ ២១ករណីប៉ុណ្ណោះ ជាករណីនាំចូល។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ៣៥នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ប្រទេសថៃមានករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២២៥,៣៦៥ករណី ក្នុងនោះមានអ្នកស្លាប់ ១,៦៩៣នាក់ និងអ្នកជាសះស្បើយ ១៨៧,៨៣៦នាក់៕