-
សេតវិមាន៖ សហរដ្ឋអាមេរិកគ្រោងចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ចំនួន៥៥លានដូសដល់បណ្តាប្រទេសទូទាំងពិភពលោក (មានវីដេអូ)

Video: https://fb.watch/6hpWsUB7wj/ អាមេរិក៖ សេតវិមានបានលើកឡើងថា សហរដ្ឋអាមេរិកមានផែនការចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន៥៥លានដូស ដល់បណ្តាប្រទេសនានានៅទូទាំងពិភពលោក ក្នុងនោះ៧៥ភាគរយត្រូវបានបម្រុងទុកសម្រាប់ប្រទេសជាច្រើននៅអាមេរិកឡាទីន និងការ៉ាបៀន អាស៊ី និងអាហ្វ្រិក តាមរយៈកម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX របស់អង្គការសុខភាពពិភពលោក (WHO) ។ សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ថ្ងៃនេះ រដ្ឋបាលលោក បៃដិន និងលោកស្រី ហារីស កំពុងប្រកាសបញ្ជីចែកចាយសម្រាប់វ៉ាក់សាំង៥៥ លានដូសក្នុងចំណោម៨០លានដូស នៃការផ្គត់ផ្គង់វ៉ាក់សាំងផ្ទាល់ខ្លួនរបស់លោកប្រធានាធិបតី បៃដិន តាមការសន្យានៅចុងខែមិថុនានេះ ដើម្បីបញ្ចប់រោគរាត ត្បាតទូទាំងពិភពលោក ។ បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន សម្រាប់វ៉ាក់សាំងចំនួន៨០លានដូសខាងលើនេះ សហរដ្ឋអាមេរិកនឹងចែកចាយ៧៥ភាគរយតាមរយៈកម្មវិធី COVAX ហើយ២៥ភាគរយនឹងត្រូវបានកំណត់គោលដៅ ដើម្បីជួយដោះស្រាយជាមួយនឹងការកើនឡើងនៅជុំវិញពិភពលោក ៕ ប្រភព៖ Sputnik
-
មន្រ្តីជាន់ខ្ពស់ WHO ៖ កម្មវិធី Covax បានចែកចាយវ៉ាក់សាំងចំនួន៩០លានដូសដល់ប្រទេសចំនួន១៣១ទូទាំងពិភពលោក ប៉ុន្តែចំនួននេះមិនទាន់គ្រប់គ្រាន់ទេ (មានវីដេអូ)

បរទេស៖ ទីប្រឹក្សាជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក (WHO) លោកបណ្ឌិត Bruce Aylward បញ្ជាក់ថា កម្មវិធី Covax បានចែកចាយវ៉ាក់សាំងចំនួន៩០លានដូសដល់ប្រទេសចំនួន១៣១ទូទាំងពិភពលោក ។ ជាមួយគ្នានេះ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ប៉ុន្តែចំនួនទាំងនេះតិចណាស់ដែលមិនគ្រប់គ្រាន់សម្រាប់ចាក់ដល់ប្រជាជនច្រើន នៅតាមបណ្តាប្រទេសខ្វះខាតទាំងនោះឡើយ ។ កង្វះវ៉ាក់សាំងបានកើតមានឡើងស្របពេលប្រទេសមួយចំនួននៅអាហ្វ្រិកកំពុងទទួលរងការវាយប្រហារវីរុសកូវីដ១៩រលកទី៣ខ្លាំង ។ ប្រទេសអ៊ូហ្គង់ដា ហ្ស៊ីមបាវ៉េ បង់ក្លាដែស ទ្រីនីដាដ និងថូបាបា គឺជាប្រទេសមួយចំនួន ដែលបានរាយការណ៍អំពីការអស់វ៉ាក់សាំងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ។ គួរកត់សម្គាល់ កម្មវិធី Covax ត្រូវបានបង្កើតឡើងកាលពីឆ្នាំមុនដោយ WHO ដើម្បីធានាការចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ១៩គ្រប់គ្រាន់ដល់ប្រទេសក្រីក្រទូទាំងពិភពលោកដែលប្រទេសអ្នកមានឧបត្ថម្ភ ។ គោលដៅរបស់គម្រោងនេះ គឺចែកវ៉ាក់សាំងអោយបាន២ពាន់លានដូសនៅបំណាច់ឆ្នាំ២០២១នេះ ៕ ប្រភព៖ Malaysia Now
-
នាយឧត្តមនាវី ទៀ វិញ ចុះត្រួតពិនិត្យសកម្មភាពក្រុមគ្រូពេទ្យជួរមុខ របស់កងទ័ពជើងទឹក ចាក់វ៉ាក់សាំង បង្ការជំងឺឆ្លងកូវីដ-១៩

ខេត្តព្រះសីហនុ៖ ថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ទៀ សុខា អមដំណើរ ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ចុះត្រួតពិនិត្យសកម្មភាពក្រុមគ្រូពេទ្យជួរមុខ របស់កងទ័ពជើងទឹក ដែលកំពុងបំពេញបេសកកម្មក្នុងយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺឆ្លងកូវីដ១៩(Covid-19) ដូសទី១ ជូនប្រជាពលរដ្ឋ រស់នៅក្នុងស្រុកព្រៃនប់ និងស្រុកកំពង់សិលា នៃខេត្តព្រះសីហនុ។
-
ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ៣៨នាក់ និងស្លាប់ ចំនួន១នាក់ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១

រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៣៨នាក់ និងស្លាប់ចំនួន១នាក់ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។ នៅថ្ងៃនេះដែរ មានករណីស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១នាក់ ឈ្មោះ ភូ វ៉ូច ភេទស្រី អាយុ៨០ឆ្នាំ អាសយដ្ឋាននៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១១៖០០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។ មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦២៥នាក់ បានព្យាបាលជាសះ-ស្បើយចំនួន១៦៦នាក់ ស្លាប់៦នាក់ និង៤៥៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក។
-
ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៥០នាក់ បន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា ក្នុងថ្ងៃទី២១មិថុនា រដ្ឋបាលខេត្តបានចាត់មន្ទីរសុខាភិបាលខេត្តយកសំណាកធ្វើតេស្ដរហ័សកូវីដ-១៩ លើអ្នកសង្ស័យចំនួន៦៩៤នាក់ ដោយទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ចំនួន៥០នាក់។ ក្នុងនោះចំណោមអ្នកឆ្លងទាំងនោះមាននៅក្រុងកំពង់ចាមម្នាក់, ស្រុកកំពង់សៀម១០នាក់, ស្រុកព្រៃឈរ១៥នាក់, ស្រុកបាធាយ៨នាក់, ស្រុកស្រីសន្ធរ៧នាក់, ស្រុកជើងព្រៃ៧នាក់ និងស្រុកចំការលើ២នាក់។ រដ្ឋបាលខេត្តកំពង់ចាមបានអំពាវនាវឲ្យអ្នកដែលពាក់ពន្ធ័នឹងអ្នកជំងឺកូវីដ-១៩ទាំងនោះ ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។ ខេត្តកំពង់ចាមនៅថ្ងៃទី២១មិថុនា ក៏មានអ្នកជំងឺកូវីដ-១៩ចំនួន៥០នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យផងដែរ។ ខេត្តកំពង់ចាមគិតត្រឹមថ្ងៃទី២១មិថុនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប១ពាន់៦១៤នាក់ ក្នុងនោះបានជាសះស្បើយចំនួន១ពាន់១១៤នាក់ និងនៅសល់៥០០នាក់កំពុងទទួលការព្យាបាល។
-
កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៧៨នាក់បន្ថែមទៀតនៅថ្ងៃនេះ អ្នកជាសះស្បើយជាង ៧៦០នាក់ និងមានអ្នកស្លាប់ចំនួន ១៨នាក់

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី២២មិថុនាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ២១មិថុនា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៦៧៨នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន៥៨នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ២១មិថុនា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៧៦៣នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី២០មិថុនាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៤ម៉ឺន៤ពាន់១២៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៣ម៉ឺន៨ពាន់៧៦៦នាក់ ។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបាននៅថ្ងៃនេះ មានអ្នកស្លាប់ចំនួនថ្មីចំនួន១៨នាក់ ដែលនាំឲ្យ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន៤៥៩នាក់ហើយ។
-
ធនាគារ ឈីប (CHIEF Bank) សាខាច្បារអំពៅ មានអ្នកឆ្លងកូវីដ-១៩

អ្នកដែលធ្លាប់បានទៅឬមានទំនាក់ទំនងជាមួយបុគ្គលិក ធ្វើការនៅ ធនាគារ ឈីប(CHIEF Bank) សាខាច្បារអំពៅត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ ធនាគារ ឈីប(CHIEF Bank) សាខាច្បារអំពៅ មានទីតាំង ស្ថិតនៅតាម បណ្ដោយផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹង ថាមាន អ្នកជំងឺកូវីដ-១៩ បានចូលទៅប្រើប្រាស់សេវានៅទីតាំងធនាគារ ឈីប(CHIEF Bank) សាខាច្បារអំពៅនេះ បន្ទាប់ពីធ្វើតេស្ដលើកទីមួយ ទៅលើអ្នកប៉ះពាល់នៅទីនោះរួច ជាលទ្ធផលរកឃើញអ្នកឆ្លងម្នាក់ទៀត។ សរុបទីតាំងនេះ មានអ្នកឆ្លងចំនួន ២ នាក់ គិតត្រឹមថ្ងៃទី២១ មិថុនា។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែងនិងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។
-
បាតុករប្រេស៊ីលប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងវិធានការណ៍ឆ្លើយតបជំងឺកូវីដ-១៩របស់រដ្ឋាភិបាល

ប្រេស៊ីល៖ ជាមួយនឹងចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩កើនឡើងដល់ជាង៥០ម៉ឺននាក់នោះ បាតុកររាប់ពាន់នាក់បានប្រមូលផ្តុំគ្នាចេញមកធ្វើការតវ៉ាប្រឆាំងនឹងប្រធានាធិបតីប្រេស៊ីលលោក ហ្ស៊ែរ បូសូណារ៉ូ ព្រមទាំងវិធានការណ៍ឆ្លើយតបវីរុសដ៏កាចសាហាវមួយរបស់រដ្ឋាភិបាលលោកផងដែរ ។ជាមួយគ្នានេះ បាតុករមួយចំនួនបានស្រែកតវ៉ាថា សោកនាដកម្មនេះ គឺជាអំពើប្រល័យពុជសាសន៍ ។ អតីតប្រធាននិយតករសុខភាពប្រេស៊ីល លោក Gonzalo Vecina បានគូសបញ្ជាក់ថា ខ្ញុំគិតថា យើងនឹងឈានទៅដល់ការស្លាប់៧០ម៉ឺន ទៅ៨០ម៉ឺននាក់ មុនពេលយើងឃើញពីប្រសិទ្ធភាពវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ។ លោកបានសង្កត់ធ្ងន់ទៀតថា យើងកំពុងប្រឈមនឹងការមកដល់វីរុសបំប្លែងខ្លួនថ្មីទាំងនោះ ហើយវីរុសបំប្លែងខ្លួនឥណ្ឌាក៏នឹងធ្វើអោយយើងជួបបញ្ហាប្រឈមដែរ ។គួរកត់សម្គាល់ គិតត្រឹមចុងសប្តាហ៍កន្លងទៅនេះប្រេស៊ីលទើបចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ប្រជាជនរបស់ខ្លួនពេញលេញ បានត្រឹមតែ១១ភាគរយប៉ុណ្ណោះ ដោយអ្នកឯកទេសជំងឺឆ្លងបានព្រមានថា ជាមួយនឹងការមកដល់រដូវត្រជាក់ និងវីរបុសបំប្លែងខ្លួនកំពុងរាតត្បាត ចំនួនអ្នកស្លាប់នឹងកាន់តែឡើងខ្ពស់ ប្រសិនបើការចាក់វ៉ា់ក់សាំងមានភាពយឺតយ៉ាវ ៕ ប្រភព៖ CGTN
-
លោក វ្លាឌីមៀ ពូទីន ព្រមានថា ស្ថានភាពជំងឺកូវីដ១៩នៅតំបន់ខ្លះនៃប្រទេសរុស្ស៊ីកំពុងវិវឌ្ឍន៍កាន់តែអាក្រក់ទៅហើយ

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ព្រមានថា ស្ថានភាពជំងឺកូវីដ១៩ នៅតំបន់ខ្លះនៃប្រទេសរុស្ស៊ីកំពុងវិវឌ្ឍន៍កាន់តែអាក្រក់ទៅហើយ ស្របពេលដែលអាជ្ញាធរចាប់ផ្តើមអំពាវនាវអោយប្រជាពលរដ្ឋ មកទទួលការចាក់វ៉ាក់សាំងឡើងវិញ ដើម្បីបង្ការការកើនឡើងនូវករណីឆ្លងថ្មីៗ ។ ប្រធានាធិបតីរុស្ស៊ីរូបនេះបានប្រាប់ទៅសភាជាន់ទាបនៅថ្ងៃចន្ទដើមសប្តាហ៍នេះថា ជាអកុសលការគំរាមកំហែង នៃមេរោគឆ្លងមិនបានថយចុះទេនៅក្នុងតំបន់ជាច្រើន… ស្ថានភាពកាន់តែអាក្រក់ទៅៗ ។ ជាការឆ្លើយតបនោះ អាជ្ញាធររុស្ស៊ីកំពុងព្យាយាមលួងលោម និងបង្ខំប្រជាជនឱ្យចាក់វ៉ាក់សាំងជាមួយការផ្តល់ជូនអ្នកដែលទៅចាក់មានឱកាសឈ្នះរថយន្ត និងផ្ទះថ្មី ខណៈអ្នកដទៃដែលមិនព្រមទៅចាក់វ៉ាក់សាំង អាចនឹងបាត់បង់ប្រាក់ចំណូល និងបណ្តេញចេញពីការងារ ៕ ប្រភព៖ Reuters
-
តួកគីត្រៀមដកវិធានការណ៍បិទខ្ទប់ប្រទេសដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងខែកក្កដាខាងមុខនេះ

តួកគី៖ នាពេលឆាប់ៗនេះ ប្រទេសតួកគីនឹងដកចេញវិញនូវវិធានការណ៍បិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីតួកគីលោក តាយយីព អឺដូហ្គាន់ នៅថ្ងៃចន្ទម្សិលមិញ ។ លោក តាយយីព អឺដូហ្គាន់ បាននិយាយបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីថា វិធានការណ៍បិទខ្ទប់ប្រទេសដែលត្រូវបានដាក់កាលពីថ្ងៃអាទិត្យ និងបំរាមគោចរនឹងត្រូវដកចេញវិញចាប់ពីថ្ងៃទី០១ ខែកក្កដាខាងមុខនេះ ។ ការប្រកាសខាងលើនេះបានកើតមានឡើងស្របពេលដែលចំនួនអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗប្រចាំថ្ងៃនៅទូទាំងប្រទេសតួកគីបានថមថយចុះពីជាង៦ម៉ឺននាក់នៅមុនពេលវិធានការណ៍បិទខ្ទប់ ឥឡូវនេះធ្លាក់ចុះនៅត្រឹមជិត៥ពាន់នាក់ប៉ុណ្ណោះក្នុងខែនេះ ៕ ប្រភព៖ CGTN