Category: Covid-19

  • ប្រធានាធិបតីហ្វីលីពីនព្រមានដាក់គុកអ្នកមិនព្រមទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

    ប្រធានាធិបតីហ្វីលីពីនព្រមានដាក់គុកអ្នកមិនព្រមទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

    ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គា ឌូទើតេ បានព្រមានថា នឹងដាក់គុកអ្នកដែលបដិសេដចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ខណៈដែលប្រទេសខ្លួនកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងដ៏អាក្រក់បំផុតមួយក្នុងតំបន់អាស៊ី ។ លោក ឌូទើតេ បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយនៅថ្ងៃចន្ទនេះថា អ្នកជ្រើសរើសទៅ… រវាងវ៉ាក់សាំង ឬអោយខ្ញុំដាក់គុក ។ លោកបាននិយាយបែបនេះ​ ក្រោយមានរបាយការណ៍អំពីចំនួនអ្នកចេញទៅចាក់វ៉ាក់សាំងទាប ក្នុងរដ្ឋធានីម៉ានីល ។ លោកបន្ថែមថា កុំធ្វើឲ្យខ្ញុំខុសឲ្យសោះ… មានវិបត្តិនៅក្នុងប្រទេសនេះ… ខ្ញុំគ្រាន់តែខឹងជនជាតិហ្វីលីពីនដែលមិនយកចិត្តទុកដាក់លើរដ្ឋាភិបាល ប៉ុណ្ណោះ ។ ការលើកឡើងរបស់លោក ឌូទើតេ គឺផ្ទុយពីការបញ្ជាក់របស់មន្រ្តីសុខាភិបាលហ្វីលីពីន ដែលថា ទោះប្រជាជនត្រូវបានគេជំរុញឲ្យទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ក៏ដោយ តែវាជាការស្ម័គ្រចិត្ត ។ គិតត្រឹមថ្ងៃទី២០ ខែមិថុនានេះ ហ្វីលីពីនបានចាក់វ៉ាក់សាំងគ្រប់ដូសដល់ប្រជាជនចំនួន២.១លាននាក់ ដែលនេះបង្ហាញពីកម្មវិធីចាក់វ៉ាក់សាំងយឺតយ៉ាវ ខណៈរដ្ឋាភិបាលមានគោលដៅចាក់ដល់ប្រជាជនរហូតដល់ទៅ៧០លាននាក់ ក្នុងចំណោមប្រជាជន១១០លាននាក់របស់ខ្លួននៅឆ្នាំ២០២១នេះ ៕ ប្រភព៖ Reuters

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៩លាន៥៣ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៨៨ម៉ឺននាក់ និងជាសះស្បើយ១៦៤លាន១៦ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៩លាន៥៣ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៨៨ម៉ឺននាក់ និងជាសះស្បើយ១៦៤លាន១៦ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧៩លាន៥៣ម៉ឺន៤ពាន់៧៥០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៨៨ម៉ឺន៨ពាន់៣៥៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦៤លាន១៦ម៉ឺន២ពាន់៤៨៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៤១ម៉ឺន៩ពាន់៨៣៨នាក់ ស្លាប់ចំនួន៦១ម៉ឺន៧ពាន់៤៦៣នាក់ និងជាសះស្បើយចំនួន២៨លាន៧៦ម៉ឺន៧ពាន់៥០៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៩លាន៩៧ម៉ឺន៣ពាន់៤៥៧នាក់ ស្លាប់៣៨ម៉ឺន៩ពាន់២៦៨នាក់ និងជាសះស្បើយ២៨លាន៩១ម៉ឺន៣ពាន់១៩១នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៧លាន៩៦ម៉ឺន៩ពាន់៨០៦នាក់ ស្លាប់ចំនួន៥០ម៉ឺន២ពាន់៨១៧នាក់ និងជាសះស្បើយ១៦លាន២២ម៉ឺន២៣៨នាក់ ៕ ប្រភព៖ worldometers

  • អគ្គនាយកដ្ឋានគយ អនុញ្ញាតឱ្យនាំចូលសាច់បង្កក និងមុខទំនិញបង្កកពីប្រទេសឥណ្ឌាឡើងវិញ

    អគ្គនាយកដ្ឋានគយ អនុញ្ញាតឱ្យនាំចូលសាច់បង្កក និងមុខទំនិញបង្កកពីប្រទេសឥណ្ឌាឡើងវិញ

    អគ្គនាយកដ្ឋានគយ អនុញ្ញាតឱ្យនាំចូលសាច់បង្កក និងមុខទំនិញបង្កកពីប្រទេសឥណ្ឌាឡើងវិញ ក្រោយការបិទមួយរយៈដោយសារការផ្ទុះជំងឺកូវីដ-១៩ខ្លាំងនៅប្រទេសឥណ្ឌា។

  • ខេត្តបាត់ដំបង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៤នាក់បន្ថែមទៀត និងស្លាប់ ២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តបាត់ដំបង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៤នាក់បន្ថែមទៀត និងស្លាប់ ២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    រដ្ឋបាលខេត្តដំបងបានឲ្យដឹងថា នៅថ្ងៃទី២១មិថុនា ខេត្តបានរកឃើញមនុស្សករណីវិជ្ជមានកូវីដ-១៩ចំនួន២៤នាក់បន្ថែមទៀត។ អ្នកឆ្លងថ្មីនោះ មាន១៣នាក់ជាករណីឆ្លងក្នុងសហគន៍ និង១១នាក់ជាអ្នកមកពីប្រទេសថៃ។ ក្រោយការរកឃើញវិជ្ជមាន ពួកគេត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកនានាក្នុងខេត្តបាត់ដំបង។ ខេត្តបាត់ដំបងនៅថ្ងៃទី២១មិថុនាក៏មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន២២នាក់ និងមានអ្នកស្លាប់ចំនួន២បន្ថែមទៀត។ អ្នកស្លាប់ទាំង២នាក់ មានឈ្មោះគង់ ចិនហេង ភេទស្រីអាយុ៧៣ឆ្នាំ និងឈ្មោះម៉ូត សារីយ៉ា ភេទស្រី អាយុ៦១ឆ្នាំ មានអាសយដ្ឋាននៅក្រុងខេត្តបាត់ដំបង។ គិតមកដល់ថ្ងៃទី២១មិថុនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៦៦៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៣៦៦នាក់ មានអ្នកស្លាប់៦នាក់ និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានាចំនួន២៩៦នាក់៕

  • ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ៣៣នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ៣៣នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងថា រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៣៣នាក់ នៅថ្ងៃទី២១មិថុនា ឆ្នាំ២០២១។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ ជាអ្នករស់នៅស្រុកសូទ្រនិគម៣នាក់, ស្រុកជីក្រែងចំនួន៣នាក់, ក្រុងសៀមរាប២៣នាក់, ស្រុកប្រាសាទបាគងម្នាក់,ស្រុកបន្ទាយស្រីម្នាក់ និងមកពីប្រទេសថៃចំនួន៧នាក់។ រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ ត្រូវរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនោះ។ ប្រសិនបើមានការប្រែប្រួលសុខភាព ត្រូវផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។ ថ្ងៃ២១មិថុនាដែរ មានករណីស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ម្នាក់មានឈ្មោះ ភូ វ៉ូច ភេទស្រី អាយុ៨០ឆ្នាំ អាសយដ្ឋាននៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប បានស្លាប់ នៅម៉ោង១១ព្រឹកថ្ងៃទី២១ មិថុនា ឆ្នាំ២០២១ ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។ គិតមកទល់នឹងថ្ងៃទី២១មិថុនាឆ្នាំ២០២១ ខេត្តសៀមរាបមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប ចំនួន៦២៥នាក់ បានព្យាបាលជាសះស្បើយចំនួន១៦៦នាក់ ស្លាប់៦នាក់ និង៤៥៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក។

  • ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៣៣នាក់ និងស្លាប់ ៣នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៣៣នាក់ និងស្លាប់ ៣នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    រដ្ឋបាលខេត្តព្រៃវែងបានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៣នាក់បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី២១មិថុនាឆ្នាំ២០២១។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាននៅក្រុងព្រៃវែងម្នាក់, ស្រុកព្រះសេ្តច ចំនួន ១៩នាក់, ស្រុកពារាំង៧នាក់, ស្រុកស្វាយអន្ទម្នាក់, ស្រុកពាមរក៍ ម្នាក់, ស្រុកបាភ្នំ ម្នាក់, ស្រុកស៊ីធរកណ្ដាលម្នាក់, ស្រុកពោធិ៍រៀងម្នាក់ និងទៅពីខេត្តកណ្តាលម្នាក់។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង២៤នាក់នោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។ ក្នុងនោះដែរ រដ្ឋបាលខេត្តព្រៃវែង បានអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ និងដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។ នៅថ្ងៃ២១មិថុនា ខេត្តព្រះវែងមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន៣នាក់។ សពមានឈ្មោះតឹប សួន ភេទស្រី អាយុ៤៤ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិព្រៃវល្លិ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានទទួលមរណៈភាពនៅថ្ងៃទី២១មិថុនា ឆ្នាំ២០២១ ដោយសារជំងឺកូវីដ-១៩។សពទី២ មានឈ្មោះ សន់ សុភាពភេទស្រី អាយុ៥១ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិក្រសាំងទង ឃុំអង្គររាជ្យ ស្រុកព្រះសេ្តច ខេត្តព្រៃវែង បានទទួលមរណៈភាពនៅថ្ងៃទី២១មិថុនា…

  • ខេត្តកែប រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៧នាក់បន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តកែប រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៧នាក់បន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្តកែបបានឲ្យដឹងថា យោងតាមលទ្ធផលវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី២១មិថុនាឆ្នាំ២០២១ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៧នាក់។ រដ្ឋបាលខេត្តបញ្ជាក់ថា អ្នកឆ្លងទាំងនោះរស់នៅស្រុកដំណាក់ចង្អើ ខេត្តកែប ហើយអ្នកវិជ្ជមានទាំង៧នាក់នោះ គឺជាអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ជាមួយកម្មករ កម្មការិនី នៅរោងចក្រពូចិនក្នុងស្រុកកំពង់ត្រាច ខេត្តកំពត និងលោកចក្រ ហុងលី ក្នុងស្រុកដំណាក់ចង្អើ ខេ្តកែប។ ក្រុមឆ្លើយតបបន្ទាន់បាន និងកំពុងស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នកដែលពាក់ពន្ធ័នឹងអ្នកវិជ្ជមានបន្តទៀត។ ជាមួយគ្នានោះ រដ្ឋបាលខេត្តកែប បានអំពាវនាវឲ្យអ្នកដែលមានការពាក់ពន្ធ័នឹងកម្មករ កម្មការិនី រោងចក្រទាំងពីរ និងអ្នកវិជ្ជមានកូវីដ-១៩ទាំងអស់ត្រូវធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយប្រសិនបើមានបញ្ហាសុខភាព ត្រូវប្រញាប់ទៅយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។

  • ប្រជាពលរដ្ឋជាង ៣លាន ៤សែននាក់ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

    ប្រជាពលរដ្ឋជាង ៣លាន ៤សែននាក់ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

    យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២១មិថុនាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៣លាន៤សែន១ម៉ឺន៦ពាន់៧៥នាក់ហើយដែលស្មើនឹង៣៤,១៦%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ជាង១០លាននាក់ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន២លាន៧សែន៥ម៉ឺន៥ពាន់១៩៤នាក់។ ដោយឡែក របាយការណ៍ក្រសួងការពារជាតិ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២១មិថុនាឆ្នាំ២០២១ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ជូនប្រជាពលរដ្ឋនៅអតីតតំបន់ក្រហមក្នុងរាជធានីភ្នំពេញបានចំនួន១លាន២ម៉ឺន៥ពាន់៨៦១នាក់ ខណៈចាក់លើកទី២ បានចំនួន៩៩ម៉ឺន៥ពាន់៧៨៧នាក់។

  • ធនាគារអេស៊ីលីដាសាខាពោធន៍ចិនតុងមានអ្នកឆ្លងកូវីដ១៩

    ធនាគារអេស៊ីលីដាសាខាពោធន៍ចិនតុងមានអ្នកឆ្លងកូវីដ១៩
  • ចិន​ផ្តល់​អំណោយ​វ៉ាក់សាំង​កូ​វី​ដ​ជូន​វៀតណាម​ ​៥​០​ម៉ឺន​ដូ​ស​

    ចិន​ផ្តល់​អំណោយ​វ៉ាក់សាំង​កូ​វី​ដ​ជូន​វៀតណាម​ ​៥​០​ម៉ឺន​ដូ​ស​

    វៀតណាម​បាន​ទទួល​វ៉ាក់សាំង​ ​ស៊ី​ណូ​ហ្វា​ម​ ​ចំនួន​៥​សែន​ដូ​ស​ ​ដែល​បាន​បរិច្ចាគ​ដោយ​ប្រទេស​ចិន​ ​បញ្ជូន​ទៅដល់​ហាណូយ​ហើយ​ ​កាលពី​ថ្ងៃ​ទី​២​០​ ​មិថុនា​ម្សិលមិញ​។​ ​ពិធី​ប្រគល់​និង​ទទួល​ក្រោមអធិបតីភាព​ ​រដ្ឋមន្ត្រី​សុខាភិបាល​វៀតណាម​ ​Than​h​ ​Long​ ​និង​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​វៀតណាម​ X​ion​g​ Bo ​។​​ភាគី​វៀតណាម​បាន​និយាយ​ថា​ ​រដ្ឋាភិបាល​និង​ប្រជាជន​វៀតណាម​ពិតជា​អរគុណ​ដោយ​ស្មោះចំពោះ​ជំនួយ​វ៉ាក់សាំង​នេះ​។​ ​លោក​ ​Than​h​ ​Long​ ​បន្ត​ថា​ ​វៀតណាម​សន្យា​ថា​ ​នឹង​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​ ​ឲ្យបាន​លឿន​និង​សុវត្ថិភាព​ ​រួម​ទាំង​ការ​ចាក់​ជូន​ពលរដ្ឋ​ចិន​នៅ​វៀតណាម​ ​ពលរដ្ឋ​វៀតណាម​ចង់​ទៅ​ចិន​ ​និង​ប្រជាពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​ប្រទេស​ទាំងពីរ​។​ ​លោក​ X​ion​g​ Bo ​បាន​លើកឡើង​ថា​ ​ជំនួយ​នេះ​គឺជា​សកម្មភាព​ដ៏​សំខាន់​ចូលរួម​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​បក្ស​ ​និង​ប្រទេស​ទាំងពីរ​ ​ជា​រូបភាព​ច្បាស់លាស់​នៃ​ភាពជា​ដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​រវាង​ចិន​និង​វៀតណាម​៕​