Category: Covid-19

  • ក្រសួងសុខាភិបាលហាម ឃាត់ការចែកចាយលក់ និងធ្វើតេស្តរហ័យរកអង់ទីគ័រ ការពារ ជំងឺកូវីដ-១៩

    ក្រសួងសុខាភិបាលហាម ឃាត់ការចែកចាយលក់ និងធ្វើតេស្តរហ័យរកអង់ទីគ័រ ការពារ ជំងឺកូវីដ-១៩

    ក្រសួងសុខាភិបាលហាម ឃាត់ការចែកចាយ លក់ និងធ្វើតេស្តរហ័យរកអង់ទីគ័រ ការពារ ជំងឺកូវីដ-១៩ ដោយប្រើប្រាស់ តេស្តរហ័ស គ្មានលេខបញ្ជិកា និងគ្មាន ការទទួលស្គាល់ពីក្រសួងសុខាភិបាល។

  • ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ១១នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

    ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ១១នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

    រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងថា រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ១១នាក់ នៅថ្ងៃទី២០មិថុនា ឆ្នាំ២០២១។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ ជាអ្នករស់នៅស្រុកសូទ្រនិគម២នាក់, ក្រុងសៀមរាប៦នាក់, ស្រុកប្រាសាទបាគងម្នាក់, និងមកពីប្រទេសថៃ២នាក់។ រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ ត្រូវរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនោះ។ ប្រសិនបើមានការប្រែប្រួលសុខភាព ត្រូវផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។ គិតមកទល់នឹងថ្ងៃទី២០មិថុនាឆ្នាំ២០២១ ខេត្តសៀមរាបមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប ចំនួន៥៨៧នាក់ បានព្យាបាលជាសះស្បើយចំនួន១៦៦នាក់ ស្លាប់៥នាក់ និង៤១៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក។

  • ខេត្តបាត់ដំបង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១២នាក់បន្ថែមទៀត និងអ្នកជាសះស្បើយ ១២នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តបាត់ដំបង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១២នាក់បន្ថែមទៀត និងអ្នកជាសះស្បើយ ១២នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    រដ្ឋបាលខេត្តដំបងបានឲ្យដឹងថា នៅថ្ងៃទី២០មិថុនា ខេត្តបានរកឃើញមនុស្សករណីវិជ្ជមានកូវីដ-១៩ចំនួន១២នាក់បន្ថែមទៀត។ អ្នកឆ្លងថ្មីនោះ មាន៦នាក់ជាករណីឆ្លងក្នុងសហគន៍ និង៦នាក់ជាអ្នកមកពីប្រទេសថៃ។ ក្រោយការរកឃើញវិជ្ជមាន ពួកគេត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកនានាក្នុងខេត្តបាត់ដំបង។ ខេត្តបាត់ដំបងនៅថ្ងៃទី២០មិថុនាក៏មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន១២នាក់ និងមានអ្នកស្លាប់ម្នាក់បន្ថែមទៀត។ ខេត្តបាត់ដំបង គិតមកដល់ថ្ងៃទី២០មិថុនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៦៤៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៣៤៤នាក់ មានអ្នកស្លាប់៤នាក់ និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានាចំនួន២៩៦នាក់៕

  • សមត្ថកិច្ចអន្តរាគមន៍លើជនបរទេសម្នាក់ រត់ចេញពីមជ្ឈមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ

    សមត្ថកិច្ចអន្តរាគមន៍លើជនបរទេសម្នាក់ រត់ចេញពីមជ្ឈមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ

    កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអន្តរាគមន៍ឃាត់ខ្លួនបុរសជនជាតិបរទេសម្នាក់ឡើងរថយន្ត ទៅកាន់ទីតាំងសម្រាកព្យាបាលជំងឺកូវីដ-១៩ វិញ បន្ទាប់ពីបុរសរូបនោះ បានរត់ចេញពីមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ នៃមន្ទីរពេទ្យព្យាបាលរោគរបេង ស្ថិតនៅក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។តាមប្រភពមន្រ្តីកងរាជអាវុធហត្ថ បានឲ្យដឹងថា ក្រោយទទួលសេចក្តីរាយការណ៍ពីក្រុមគ្រូពេទ្យថា ជនបរទេសម្នាក់ខាងលើបានរត់ចេញពីមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ហើយសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនបញ្ជូនត្រឡប់មកមជ្ឈមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩វិញបានភ្លាមៗផងដែរ៕

  • ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ២៤នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ២៤នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    រដ្ឋបាលខេត្តព្រៃវែងបានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២៤នាក់បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី២០មិថុនាឆ្នាំ២០២១។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាននៅក្រុងព្រៃវែងចំនួន២នាក់, ស្រុកបាភ្នំ១១នាក់, ស្រុកពារាំង៤នាក់, ស្រុកពាមជរ២នាក់, ស្រុកកំពង់ត្របែក២នាក់, ស្រុកកញ្ជ្រៀច២នាក់ និង ស្រុកស្វាយអន្ទរ ម្នាក់។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង២៤នាក់នោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។ ក្នុងនោះដែរ រដ្ឋបាលខេត្តព្រៃវែង បានអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ និងដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។ គិតមកដល់ថ្ងៃទី២០មិថុនាឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១ពាន់១៩០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៧១៣នាក់ មានអ្នកស្លាប់ចំនួន១៣នាក់ និងនៅសល់៤៦៣នាក់កំពុងទទួលការព្យាបាល។

  • អាជ្ញាធរខេត្តកោះកុង រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៦១នាក់ និងជាសះស្បើយ៣ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    អាជ្ញាធរខេត្តកោះកុង រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៦១នាក់ និងជាសះស្បើយ៣ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាកដោយធ្វើតេសរហ័ស (Rapit Test ) រកឃើញជំងឺកូវីដ-១៩ នៅថ្ងៃទី២០មិថុនាឆ្នាំ២០២១ គេបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៦១នាក់។ អ្នកឆ្លងទាំង៦១នាក់នោះ រស់នៅស្រុកមណ្ឌលសីមា,ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ អ្នកជំងឺកូវីដ-១៩ទាំងនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកោះកុង និងកន្លែងព្យាបាលមួយចំនួនទៀត។ ជាមួយគ្នានោះ អាជ្ញាធរខេត្តកំពុងបន្តស្វែងរកអ្នកពាក់ព័ន្ធជាមួយអ្នកវិជ្ជមានបន្ថែមទៀត។ អាជ្ញាធរខេត្តក៏បានបញ្ជាក់ថា នៅថ្ងៃទី២០មិថុនា មានអ្នកជំងឺកូវីដ-១៩ចំនួន២នាក់ បានាជាសះស្បើយផងដែរ។

  • ខេត្តសៀមរាប ចាប់ដំណើរការកម្មវិធីចុះឈ្មោះដោយខ្លួនឯងនៅច្រកព្រំប្រទល់ខេត្ត

    ខេត្តសៀមរាប ចាប់ដំណើរការកម្មវិធីចុះឈ្មោះដោយខ្លួនឯងនៅច្រកព្រំប្រទល់ខេត្ត

    ងាយស្រួល និងចំណេញពេលវេលាដល់អ្នកដំណើរ! ខេត្តសៀមរាប ╏ ចាប់ដំណើរការកម្មវិធីចុះឈ្មោះដោយខ្លួនឯងនៅច្រកព្រំប្រទល់ខេត្ត

  • ប្រជាពលរដ្ឋជាង៣លាន ៣សែននាក់ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

    ប្រជាពលរដ្ឋជាង៣លាន ៣សែននាក់ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

    យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២០មិថុនាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៣លាន៣សែន៦ម៉ឺន៦ពាន់២០៧២នាក់ហើយដែលស្មើនឹង៣៣,៦៦%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ជាង១០លាននាក់ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន២លាន៧សែន៣ម៉ឺន២ពាន់៣៧៧នាក់។ ដោយឡែក របាយការណ៍ក្រសួងការពារជាតិ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២០មិថុនាឆ្នាំ២០២១ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ជូនប្រជាពលរដ្ឋនៅអតីតតំបន់ក្រហមក្នុងរាជធានីភ្នំពេញបានចំនួន១លាន២ម៉ឺន៥ពាន់៨៦១នាក់ ខណៈចាក់លើកទី២ បានចំនួន៩៨ម៉ឺន៦ពាន់២៨៥នាក់។

  • លោក នុត ពុធដារ៉ា នាំយកអំណោយចែកជូនអ្នកធ្វើចត្តាឡីស័កនៅតាមផ្ទះ និងពិនិត្យការរៀបចំផ្សារព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល

    លោក នុត ពុធដារ៉ា នាំយកអំណោយចែកជូនអ្នកធ្វើចត្តាឡីស័កនៅតាមផ្ទះ និងពិនិត្យការរៀបចំផ្សារព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល

    កណ្តាល ៖ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល រួមជាមួយលោកប្រធានមន្ទីរ គណៈអភិបាលស្រុក មន្ត្រីរាជការ នៅថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១ បាននាំយកអំណោយទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័កនៅតាមផ្ទះ ក្នុងតំបន់ផ្សារព្រែកតាមាក់ ព្រមទាំងចុះពិនិត្យការរៀបចំផ្សារព្រែកតាមាក់ ដើម្បីដាក់ជូនបងប្អូនលក់ដូរ។ បន្ទាប់មក លោកអភិបាលរងខេត្ត ក៏បានចុះពិនិត្យការរៀបចំទីតាំងមណ្ឌលចត្តាឡីស័ក នៅវិទ្យាល័យហ៊ុនសែន ខ្សាច់កណ្តាល ៕ ដោយ / គ្រី សម្បត្តិ

  • ថៃទទួលស៊ីណូហ្វាម លើកដំបូង ចំពេលខ្វះវ៉ាក់សាំង

    ថៃទទួលស៊ីណូហ្វាម លើកដំបូង ចំពេលខ្វះវ៉ាក់សាំង

    បន្ទាប់ពីវ៉ាក់សាំងចិន ស៊ីណូវ៉ាក់ រាប់លានដូសត្រូវបានដឹកទៅដល់ថៃរួចមកហើយនោះ ថៃក៏ទទួលការផ្គត់ផ្គង់ពីចិន វ៉ាក់សាំង១ប្រភេទទៀត គឺស៊ីណូហ្វាម ១លានដូស ដែលបញ្ជូនទៅដល់ថៃលើកដំបូង នាថ្ងៃអាទិត្យ ទី២០ មិថុនា ២០២១ នេះបើយោងតាមការចេញផ្សាយរបស់ The Nation។ ការទៅដល់នូវវ៉ាក់សាំងចិនជាបន្តបន្ទាប់នៅតែមាន បើទោះបីជាថៃអាចផលិតវ៉ាក់សាំងអង់គ្លេស Astra Zeneca ក្នុងប្រទេសខ្លួនហើយក៏ដោយ។ ថៃកំពុងចាក់វ៉ាក់សាំងចិន និង អង់គ្លេសជូនពលរដ្ឋ តែកំពុងជួបបញ្ហាខ្វះខាតវ៉ាក់សាំង តាមទីតាំងជាច្រើនដែរ ហើយនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ក៏បានសុំទោសជាសាធារណៈ ហើយសន្យាថានឹងរកដំណោះស្រាយ៕