-
មន្ត្រីជាន់ខ្ពស់ WHO ៖ វីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី Delta ដែលរកឃើញដំបូងនៅឥណ្ឌាកំពុងរាតត្បាតពាសពេញពិភពលោក (មានវីដេអូ)

ហ្សឺណែវ៖ ប្រធានផ្នែកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក (WHO) លោកស្រី សួមយ៉ា ស្វាមីណាថាន់ នៅថ្ងៃសុក្រនេះបញ្ជាក់ថា វីរុសកូវីដ១៩បំប្លែងខ្លួនថ្មី ឌែលតា (Delta) ដែលត្រូវបានរកឃើញដំបូងនៅឥណ្ឌា កំពុងក្លាយជាវីរុសរាតត្បាតនៅពាសពេញពិភពលោកហើយ ។ លោកស្រី សួមយ៉ា ស្វាមីណាថាន់ បានថ្លែងក្នុងសន្និសិទសារព័ត៌មានមួយថា វីរុសកូវីដ១៩បំប្លែងខ្លួនថ្មី ឌែលតា គឺកំពុងរីកសាយភាយយ៉ាងឆាប់រហ័សនៅក្នុងដំណើរទៅរកការរាត្បាតពាសពេញពិភពលោក ក៏ព្រោះតែការបង្កើតសមត្ថភាពនៃការឆ្លងរបស់វីរុសប្រភេទនេះ ។ សូមជម្រាបថា អង់គ្លេស អាល្លឺម៉ង់ និងរុស្ស៊ី សុទ្ធតែបានរាយការណ៍អំពីការកើនឡើង នៃករណីឆ្លងវីរុសបំប្លែងខ្លួនថ្មី ឌែលតា បើទោះបីជាការចាក់វ៉ាក់សាំងបានសម្រេចក្នុងកម្រិតខ្ពស់ ។ គិតត្រឹមពេលនេះដែរ វីរុសកូវីដ១៩បំប្លែងថ្មីចំនួន១៣ហើយ ត្រូវបានកំណត់នៅទូទាំងពិភពលោក ៕ ប្រភព៖ CNA
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៨លាន៦០ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៨៦ម៉ឺននាក់ និងជាសះស្បើយ១៦៣លាន១២ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧៨លាន៦០ម៉ឺន២ពាន់៦៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៨៦ម៉ឺន៦ពាន់៩៣២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦៣លាន១២ម៉ឺន៣ពាន់៨០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៣៩ម៉ឺន៣ពាន់២៦៩នាក់ ស្លាប់ចំនួន៦១ម៉ឺន៦ពាន់៩២០នាក់ និងជាសះស្បើយចំនួន២៨លាន៦៧ម៉ឺន៥ពាន់៩២៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៩លាន៨២ម៉ឺន៣ពាន់៥៤៦នាក់ ស្លាប់៣៨ម៉ឺន៥ពាន់១៦៧នាក់ និងជាសះស្បើយ២៨លាន៦៧ម៉ឺន៨ពាន់៣៩០នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៧លាន៨០ម៉ឺន២ពាន់១៧៦នាក់ ស្លាប់ចំនួន៤៩ម៉ឺន៨ពាន់៦២១នាក់ និងជាសះស្បើយ១៦លាន១៣ម៉ឺន៦ពាន់៩៦៨នាក់ ៕ ប្រភព៖ worldometers
-
សម្ដេចតេជោ ហ៊ុន សែន៖ វ៉ាក់សាំងការពារកូវីដ-១៩ ស៊ីណូវ៉ាក់(Sinovac Vaccine) ចំនួន១លានដូសទៀត បានដឹកមកដល់កម្ពុជាហើយ

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac Vaccine) ចំនួន១លានដូសទៀត ដែលកម្ពុជាបានបញ្ជារទិញពីប្រទេសចិន ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាទៀតហើយ។ គិតចាប់ពីថ្ងៃទី០៧ ខែកុម្ភៈ មកដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងជាង ៨លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងកូវីដ១៩ ដែលទទួលបាន ហើយកំពុងចាក់ជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ នៅក្នុងខែមិថុនានេះ វ៉ាក់សាំងប្រមាណ ៤.៥លានដូស នឹងដឹកមកដល់ប្រទេសកម្ពុជា ដែលជាការជួយឱ្យកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២៕
-
អង្គការសហប្រជាជាតិព្រមានថា គ្រោះរាំងស្ងួតអាចនឹងកើតឡើង បន្ទាប់ពីជំងឺរាតត្បាតជាសកល

ប៊ែលហ្ស៊ិក៖ អង្គការសហប្រជាជាតិបានអោយដឹងថា ភាពខ្វះខាតទឹក និងគ្រោះរាំងស្ងួតនឹងបង្កការខូតខាតជាទ្រង់ទ្រាយធំមួយ ដើម្បីប្រកួតប្រជែងនឹងការីករាលដាលនៃជំងឺកូវីដ១៩ ដែលមានហានិភ័យកើនឡើងយ៉ាងឆាប់រហ័ស នៅពេលដែលសីតុណ្ហភាពពិភពលោកកើនឡើង ។អ្នកតំណាងពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ លោកស្រី Mami Mizutori បានប្រាប់អ្នកសារព័ត៌មានតាមអនឡាញ នៅមុនពេលបញ្ចេញរបាយការណ៍ថា គ្រោះរាំងស្ងួតកំពុងឈានដល់ជំងឺការរាតត្បាតបន្ទាប់ ហើយគ្មានវ៉ាក់សាំងដើម្បីព្យាបាលវាឡើយ ។ បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានអោយដឹងថា វាបានកើតឡើងរួចហើយ គ្រោះរាំងស្ងួតបានបំផ្លិចបំផ្លាញសេដ្ឋកិច្ចយ៉ាងហោចណាស់១២៤ពាន់លានដុល្លារ ហើយវាបានគំរាមកំហែងដល់ជីវិតរស់នៅរបស់មនុស្សច្រើនជាង១,៥ពាន់លាននាក់នៅចន្លោះឆ្នាំ១៩៩៨-២០១៧ ។ លោកស្រី Mizutori បន្តថា របាយការណ៍របស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា ការឡើងកំដៅផែនដីបានធ្វើអោយគ្រោះរាំងស្ងួតកាន់តែខ្លាំងឡើងៗនៅទ្វីបអឺរ៉ុបខាងត្បូង និងអាហ្វ្រិកខាងលិច ។ ហើយចំនួនជនរងគ្រោះត្រូវបានគេកំណត់ថា នឹងកើនឡើងយ៉ាងខ្លាំង ដរាបណាពិភពលោកចាត់វិធានការណ៍ដោះស្រាយជាបន្ទាន់ ។គួរកត់សម្គាល់ បណ្តាប្រទេសប្រហែល១៣០អាចប្រឈមនឹងគ្រោះរាំងស្ងួតកាន់តែខ្លាំងនៅសតវត្សរ៍នេះ ស្ថិតក្រោមសេណារីយ៉ូការសាយភាយខ្ពស់ ដែលបានលើកឡើងដោយអង្គការសហប្រជាជាតិ ។ ដោយឡែកប្រទេសចំនួន២៣ក៏នឹងប្រឈមមុខនឹងកង្វះខាតទឹក ដោយសារតែកំណើនប្រជាជន រីឯប្រទេសចំនួន៣៨ទៀតក៏បានរងផលប៉ះពាល់ពីបញ្ហាទាំងពីរនេះផងដែរ ៕ ប្រភព៖ Reuters
-
រដ្ឋបាលខេត្តកែប បន្តរកឃើញបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៥នាក់ថ្មីបន្ថែមទៀត

-
រដ្ឋមន្ត្រី ថោង ខុន ប្រគល់សម្ភារបរិក្ខារជាច្រើន ជូនរដ្ឋបាលខេត្តកំពង់ធំ សម្រាប់ប្រើប្រាស់ក្នុងការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩

កំពង់ធំ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ បាននាំយកថ្នាំពេទ្យចិន ម៉ាស និងសម្ភារបរិក្ខារជាច្រើនប្រគល់ជូនលោក សុខ លូ អភិបាលខេត្តកំពង់ធំ ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅទូទាំងខេត្តភាគកណ្ដាលមួយនេះ។ សម្ភារបរិក្ខារដែលលោករដ្ឋមន្ត្រី ថោង ខុន ប្រគល់ជូនរដ្ឋបាលខេត្តកំពង់ធំខាងលើនោះ រួមមាន៖ ថ្នាំពេទ្យចិន LIANHUA Qingwen jiaonang ចំនួន ២,០០០ ប្រអប់ ដែលឧបត្ថម្ភដោយក្រុមហ៊ុនវិនិយោគចិន Union Development Group Co., Ltd។ ម៉ាស់ចំនួន ៣០០០ ម៉ាស់ និងសម្លៀកបំពាក់គ្រូពេទ្យ ៥០ ឈុត ដែលឧបត្ថម្ភដោយលោក ឡាវ ភិកុល អនុប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាត និងជំរុញការប្រឡងប្រណាំង នៃក្រសួងទេសចរណ៍។ ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តី ថោង ខុន បានណែនាំទៅកាន់រដ្ឋបាលខេត្តកំពង់ធំ ក៏ដូចជាមន្ត្រីសុខាភិបាលក្នុងខេត្តទាំងអស់ គប្បីយកថ្នាំនេះទៅប្រើប្រាស់ឱ្យចំគោលដៅ ដើម្បីធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩…
-
ថៃនឹងទទួលស៊ីណូវ៉ាក់និងស៊ីណូហ្វាម ៣លានដូសទៀត ក្នុងខែនេះ

-
សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!!

📣 សមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ 🔴 #យានដ្ឋាន ឈីវ នេត្រ ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ១១ ផ្លូវលេខ ៨០៦ សង្កាត់ បឹងកក់២ ខណ្ឌទួលគោក ⏰ ចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២១ 🔥 មលហេតុ៖ #អ្នកជំងឺកូវីដ១៩ គឹជាជាងជួសជួលរថយន្ត នៅទីតាំងខាងលើនេះ។ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
-
សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!!

📣 សមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ 🔴 #ធនាគារ #អេស៊ីលីដា សាខាចំការដូង ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ ⏰ ចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២១ 🔥 មូលហេតុ៖ #អ្នកជំងឺកូវីដ១៩ គឺជាបុគ្កលិកផ្នែកបេឡា ធ្វើការនៅទីតាំងខាងលើនេះ។ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
-
ហាង ម៉្ញង់ណាំងហតដក សាខាទួលគោក មានអ្នកឆ្លងកូវីដ-១៩

អ្នកដែលធ្លាប់បានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅហាង ម៉្ញង់ណាំងហតដកសាខាទួលគោក ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ ហាង ម៉្ញង់ណាំងហតដក មានទីតាំងស្ថិតនៅផ្លូវលេខ ៣១៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹង ថា មាន អ្នកជំងឺកូវីដ-១៩ ដែលជាបុគ្គលិកធ្វើការនៅហាង ម៉្ញង់ណាំងហតដកសាខាទួលគោកដែល ចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែងនិងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។