Category: Covid-19

  • ផ្សារទំនើប Aeon Maxvalu មានអ្នកឆ្លងកូវីដ-១៩

    ផ្សារទំនើប Aeon Maxvalu មានអ្នកឆ្លងកូវីដ-១៩

    អ្នកដែលធ្លាប់បានទៅទិញទំញនំចំណីនៅផ្សារទំនើប Aeon Maxvalu សាខា ខាលែនឌែលម៉ល ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ ផ្សារទំនើប Aeon Maxvalu មានទីតាំងនៅក្នុងតំបន់បឹងកក់ (Phnom Penh City Center) សង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹង ថា មាន អ្នកជំងឺកូវីដ-១៩ បានចូលទិញនំចំណីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២១ ។អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែងនិងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។

  • ក្រុមហ៊ុន THT ប្ដូរលុយ វេរលុយ ង៉ូវ ឈៀ មានអ្នកឆ្លងកូវីដ-១៩

    ក្រុមហ៊ុន THT ប្ដូរលុយ វេរលុយ ង៉ូវ ឈៀ មានអ្នកឆ្លងកូវីដ-១៩

    អ្នកដែលធ្លាប់បានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកនៅក្រុមហ៊ុន THT ប្ដូរលុយ វេរលុយ ង៉ូវ ឈៀត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ ក្រុមហ៊ុន THT ប្ដូរលុយ វេរលុយ ង៉ូវ ឈៀ មានទីតាំងស្ថិតនៅផ្ទះលេខ ៣៧Eo ផ្លូវលេខ ១៩៩ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹង ថា មាន អ្នកជំងឺកូវីដ-១៩ ចំនួន៥នាក់ដែលជាបុគ្គលិកនៅក្រុមហ៊ុន THT ប្ដូរលុយ វេរលុយ ង៉ូវ ឈៀចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែងនិងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។

  • អ្នកដែលបានទៅហាងលក់សម្លៀកបំពាក់ Swag Collection ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    អ្នកដែលបានទៅហាងលក់សម្លៀកបំពាក់ Swag Collection ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៨មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ គឺជាបុគ្គលិកធ្វើការនៅហាងលក់សម្លៀកបំពាក់ Swag Collection ដែលមានទីតាំងស្ថិតនៅក្នុងតំបន់បឹងកក់ នៃ Phnom Penh City Center សង្កាត់ស្រះចក ខណ្ឌដូនពេញ។ បុគ្គលិករូបនោះ បានទៅធ្វើការនៅទីតាំងហាងនោះ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៦មិថុនា ឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

  • វីរុសកូវីដ-១៩ ប្រភេទឥណ្ឌាបំលែងខ្លួនថ្មីបានមកដល់ខេត្តសៀមរាបហើយ

    វីរុសកូវីដ-១៩ ប្រភេទឥណ្ឌាបំលែងខ្លួនថ្មីបានមកដល់ខេត្តសៀមរាបហើយ

    យោងតាមប្រធានមន្ទីរសុខាភិបាល ខេត្តសៀមរាប លោកវេជ្ជបណ្ឌិត ក្រូស សារ៉ាត់ តាមរយៈទំព័រហ្វេសប៊ុក នៅរសៀលថ្ងៃទី១៨មិថុនានេះ បានបញ្ជាក់ថា ខេត្តសៀមរាប មានករណីវិជ្ជមានកូវីដ-១៩ ប្រភេទឥណ្ឌាបំលែងខ្លួន ចំនួន ២ករណី។ វីរុសកូវីដ-១៩ ប្រភេទឥណ្ឌាបំលែងខ្លួនថ្មី ត្រូវអ្នកវិទ្យាសាស្ត្ររកឃើញថា មានការចម្លងខ្លាំង និងធ្វើឲ្យអ្នកជំងឺមានអាការៈធ្ងនធ្ងរ ជាងជំងឺកូវីដ-១៩ធម្មតា។ ខេត្តសៀមរាបក្នុងរយៈពេល២៤ម៉ោងចុងក្រោយ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២៦នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៨។ គិតត្រឹមថ្ងៃទី៧មិថុនាឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៣៤នាក់ បានព្យាបាលជាសះស្បើយចំនួន១៣៦នាក់ ស្លាប់៤នាក់ និង៣៩៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក។

  • ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៩នាក់បន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

    ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៩នាក់បន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

    យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា ក្នុងថ្ងៃទី១៧មិថុនា រដ្ឋបាលខេត្តបានចាត់មន្ទីរសុខាភិបាលខេត្តយកសំណាកធ្វើតេស្ដរហ័សកូវីដ-១៩ លើអ្នកសង្ស័យចំនួន៣ពាន់៤៥៨នាក់ ដោយទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ចំនួន៥៩នាក់។ ក្នុងនោះចំណោមអ្នកឆ្លងទាំងនោះមាននៅស្រុកបាធាយ១១នាក់, ស្រុកស្រីសន្ធរ១០នាក់, ស្រុកកងមាស២៨នាក់, ក្រុងកំពង់ចាម៧នាក់, ស្រុកកោះសូទិនម្នាក់, និងមកពីខេត្តត្បូងឃ្មុំ២នាក់។ រដ្ឋបាលខេត្តកំពង់ចាមបានអំពាវនាវឲ្យអ្នកដែលពាក់ពន្ធ័នឹងអ្នកជំងឺកូវីដ-១៩ទាំងនោះ ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។ ខេត្តកំពង់ចាមគិតត្រឹមថ្ងៃទី១៧មិថុនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប១ពាន់៤២៩នាក់ ក្នុងនោះបានជាសះស្បើយចំនួន៨៩៨នាក់ និងនៅសល់៥៤១នាក់កំពុងទទួលការព្យាបាល។

  • ក្រសួងការពារជាតិត្រៀមលក្ខណៈបញ្ជូនក្រុមគ្រូពេទ្យកងទ័ពចុះចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងខេត្តកំនួន ៥បន្ថែមទៀត

    ក្រសួងការពារជាតិត្រៀមលក្ខណៈបញ្ជូនក្រុមគ្រូពេទ្យកងទ័ពចុះចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងខេត្តកំនួន ៥បន្ថែមទៀត

    ក្រុមគ្រូពេទ្យកងទ័ព នាពេលកន្លែងមក ត្រូវបានបញ្ជូនចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅខណ្ឌចំនួន៦ដែលជាអតីតតំបន់ក្រហមក្នុងរាជធានីភ្នំពេញ គិតមកដល់ថ្ងៃទី១៧មិថុនាឆ្នាំ២០២១ បានចំនួនជាង១លានាក់។ ព្រឹកថ្ងៃទី១៨មិថុនា ឆ្នាំ២០២១ ក្រសួងការពារជាតិ បានបើកកិច្ចប្រជុំពិភាក្សាអំពីការងាររៀបចំប្រុង ប្រៀបចាត់តាំងប្រធាន អនុប្រធាន ក្រុមការងារ និងក្រុមគ្រូពេទ្យកងទ័ព របស់ ក្រុមការងារប្រតិបត្តិចាក់វ៉ាក់សាំងការពារជំងឺកូវី-ដ១៩ ក្រសួងការពារជាតិ ដើម្បីចុះទៅផ្តល់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ កម្មករ និយោជិត ក្នុងតំបន់ប្រឈមហានិភ័យខ្ពស់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ សហគមន៍ ក្នុងភូមិសាស្ត្រតំបន់មួយចំនួនរបស់ខេត្តចំនួន ៥ ដែលរួមមានខេត,ព្រះសីហនុ,កំពង់ស្ពឺ,តាកែវ, កំពង់ចាម.និងខេត្តស្វាយរៀង។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំជាន់ទី៣ ខុទ្ទកាល័យអគ្គបញ្ជាការនាក្រុងភ្នំពេញ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ នឹងជាប្រធានប្រតិបត្តិចាក់វ៉ាក់ សាំងការពារជំងឺកូវីដ-១៩ ក្រសួងការពារជាតិ ព្រមទាំងមានការចូល រួមពីសំណាក់ មន្ត្រីខ្ពស់ក្រសួងការពារជាតិ, មេបញ្ជាការគ្រប់បណ្តាអង្គភាពកងទ័ពជើងគោក, ជើងទឹក, ជើងអាកាស និងមេបញ្ជាការ ក្រុមការងារជំនាញ និងក្រុមគ្រូពេទ្យជំនាញតាមបណ្តាស្ថាប័នអង្គភាពពាក់ព័ន្ធរបស់ក្រុមការងារប្រតិបត្តិចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្រសួងការពារជាតិជាច្រើនរូបផងដែរ។ កិច្ចប្រជុំនោះ បានផ្តោតសំខាន់ពាក់ព័ន្ធទៅដល់ការ រៀបចំទីតាំង,ក្រុមការងារ, ក្រុមគ្រូពេទ្យបម្រើឲ្យបេសកកម្មនៃយុទ្ធនាការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កម្មករ និយោជិត ក្នុងតំបន់ភូមិសាស្ត្រខេត្តប្រឈមខ្លាំងទាំង៥ និងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានឃុំ ស្រុក…

  • នាយករដ្ឋមន្ត្រីថៃធ្វើតេស្តកូវីដ១៩ ជាថ្មីទៀត

    នាយករដ្ឋមន្ត្រីថៃធ្វើតេស្តកូវីដ១៩ ជាថ្មីទៀត

    លោកនាយករដ្ឋមន្ត្រីថៃ និងក្រុមមនុស្សជំនិតរបស់លោក ព្រមទាំងមន្ត្រីរដ្ឋាភិបាលផ្សេងៗទៀតកំពុងស្ថិតក្រោមដំណើរការតេស្តរកវីរុសកូវីដ១៩ ក្រោយពេលមន្ត្រីក្នុងសាលប្រជុំគណៈរដ្ឋមន្ត្រីម្នាក់បានឆ្លងកូវីដ១៩ កាលពីថ្ងៃទី១៦ មិថុនា។ កន្លងមក លោកក៏ធ្លាប់ត្រូវបានរាយការណ៍ថា បានតេស្តកូវីដ១៩ដែរ។ យ៉ាងណាក្តី លទ្ធផលតេស្តរបស់លោក ប្រាយុទ្ធ ចាន់អូចាបានបង្ហាញថា មិនឆ្លងកូវីដ១៩ទេ នាថ្ងៃសុក្រ ទី១៨ មិថុនានេះ។ ប៉ុន្តែលោកនៅតែចូលរួមកិច្ចប្រជុំប្រចាំថ្ងៃ ជាមួយនឹងក្រុមការងារគ្រប់គ្រងជំងឺកូវីដ១៩ តាមវីដេអូ។ ស្ត្រីរៀបចំបន្ទប់ប្រជុំគណៈរដ្ឋមន្ត្រី ដែលវិជ្ជមានកូវីដ១៩រូបនេះបានទៅធ្វើការ នៅចន្លោះពីថ្ងៃទី៣១ ឧសភា ដល់ ២ មិថុនា ខណៈដែលគណៈរដ្ឋមន្ត្រីប្រជុំពិភាក្សាលើកញ្ចប់ថវិការអន្តរាគមន៍ ចន្លោះពេលនោះ និងបន្តដល់ថ្ងៃទី៩ មិថុនា៕ ប្រភពពី The Nation

  • ជនសង្ស័យម្នាក់មានជំងឺកូវីដ-១៩ ហេីយបែចេញធ្វេីសកម្មភាពឆក់ទូរស័ព្ទបានសម្រេច ទៀត តែកម្មទាន់ហន់ជិះម៉ូតូទៅបុករថយន្តបណ្ដាលឲ្យរងរបួសធ្ងន់

    ជនសង្ស័យម្នាក់មានជំងឺកូវីដ-១៩ ហេីយបែចេញធ្វេីសកម្មភាពឆក់ទូរស័ព្ទបានសម្រេច ទៀត តែកម្មទាន់ហន់ជិះម៉ូតូទៅបុករថយន្តបណ្ដាលឲ្យរងរបួសធ្ងន់

    ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទពីស្ត្រីម្នាក់បានសម្រេច រួចជិះម៉ូតូយ៉ាងលឿនទៅបុករថយន្តកំពុងឆ្លងផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បេីតាមសម្ដីស្ត្រីរងគ្រោះមាន ឈ្មោះ ពៅ ចិន្ដា អាយុ៣៤ឆ្នាំមុខរបរនៅផ្ទះ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ក្រាំពង្រ ខណ្ឌដង្កោ បានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានជិះម៉ូតូម៉ាកឡែត ពណ៍ក្រហមពាក់ស្លាកលេខភ្នំពេញ 1lJ-1626 ជិះតាមផ្លូវបេតុងព្រៃស រ ទិសដៅពីកេីតទៅលិចស្រាប់តែមកដល់ចំណុចកេីតហេតុក៏លិចមុខ ជនសង្ស័យម្នាក់ជិះមួយគ្រឿងម៉ាកស៊ុយស៊ុគីនិចមួយគ្រឿង ពណ៍ស ពាក់ស្លាកលេខភ្នំពេញ1GP-7967 មកអែបខាងស្ដាំងរួចក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទម៉ាកVIVO ដែលគាត់បានដាក់នៅឃ្លុបម៉ូតូខាងមុខ បានសម្រេច ហើយជនសង្ស័យក៏បានជិះម៉ូតូគេចខ្លួនតែសំណាងអាក្រក់បានបុកជាមួយរថយន្តព្រូសមួយគ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2AX-2807 ដែលបេីកបរដោយនារីស្រស់ស្អាតម្នាក់ កំពុងបត់ឆ្វេងចូលបុរីពិភពថ្មីទី១ បណ្តាលឲ្យជនសង្ស័យរងរបួសធ្ងន់បាក់ជើងខាងស្តាំនិងបែកមុខបែកមាត់ត្រូវបានបញ្ជូនតាមរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកម្លិះខណ្ឌដង្កោយកទៅសង្រ្គោះភ្លាមៗ។ មួយសន្ទុះក្រោយមកម្ចាស់ទូរស័ព្ទបានតេមក ហេីយសមត្ថកិច្ចក៏បានលើកទូរស័ព្ទរបស់ជនរងគ្រោះនិយាយជាមួយទើបដឹងថា ជនរងគ្រោះគឺជាជនសង្ស័យដែលឆក់ទូរស័ព្ទហើយព្យាយាមជិះម៉ូតូគេចខ្លួន ។ ហេីយតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងបន្ថែមទៀតថាជនសង្ស័យមានផ្ទុកជម្ងឺកូវីដ-១៩ផងដែរក្រោយពេលគ្រូពេទ្យពិនិត្យសំណាករួច ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៏ខណ្ឌដង្កោសហការណ៏ជាមួយកម្លាំងជំនាញព្រហ្មទណ្ឌដង្កោ បើកការស្រាវជ្រាវនិងបានទទួលពាក្យបណ្តឹងពីជនរងគ្រោះដែលជាម្ចាស់ទូរស័ព្ទផងដែរ។ ដោយឡែកជនសង្ស័យខាងលេីកំពុងស្ថិតនៅមន្ទីរពេទ្យនិងបន្តចាត់ការបន្តនីតិវិធី៕ដោយ ៖ ជីម ភារ៉ា

  • ខេត្តកែប រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៥នាក់បន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

    ខេត្តកែប រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៥នាក់បន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្តកែបបានឲ្យដឹងថា យោងតាមលទ្ធផលវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី១៧មិថុនាឆ្នាំ២០២១ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន១៥នាក់។ រដ្ឋបាលខេត្តបញ្ជាក់ថា អ្នកឆ្លងទាំងនោះរស់នៅស្រុកដំណាក់ចង្អើ៤នាក់ និងក្រុងកែបចំនួន១១នាក់។ ក្នុងចំណោមនោះ មាន១២នាក់ជាកម្មករ កម្មការិនីរោងចក្រ ពូចិន ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត, ២នាក់គឺជាសិស្ស និងម្នាក់ជាកសិករ។ ជាមួយគ្នានោះ ក្រុមឆ្លើយតបបន្ទាន់បាន និងកំពុងស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នកដែលពាក់ពន្ធ័នឹងអ្នកវិជ្ជមានបន្តទៀត។ ជាមួយគ្នានោះ រដ្ឋបាលខេត្តកែប បានអំពាវនាវឲ្យអ្នកដែលមានការពាក់ពន្ធ័ត្រូវធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយប្រសិនបើមានបញ្ហាសុខភាព ត្រូវប្រញាប់ទៅយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។

  • ព្រឹត្តិការណ៍ថ្មីៗ រកឃើញអ្នកឆ្លងថ្មី ៧៩៩នាក់

    ព្រឹត្តិការណ៍ថ្មីៗ រកឃើញអ្នកឆ្លងថ្មី ៧៩៩នាក់

    -រកឃើញអ្នកឆ្លងថ្មី ៧៩៩នាក់ -ករណីឆ្លងសហគមន៍ ៧០២ នាក់ – អ្នកដំណើរពីបរទេស ៩៧ នាក់ -ជាសះស្បើយ ៩១០នាក់ – និងស្លាប់១៤នាក់ គិតត្រឹមព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ – ចំនួនអ្នកឆ្លងសរុប៖ ៤១,៥៨១នាក់ – ចំនួនអ្នកជាសះស្បើយ៖ ៣៥.៩៤០នាក់ – ចំនួនអ្នកស្លាប់សរុប៖ ៣៩៤នាក់ សូមជម្រាបជូនថាចំនួនអ្នកចាក់វ៉ាក់សាំងសរុបទូរទាំងប្រទេស គិតត្រឹមថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២១ -អ្នកចាក់វ៉ាក់សាំងលើកទី១ ចំនួន ៣,១៩៩,៦៤២ នាក់ -អ្នកចាក់វ៉ាក់សាំងលើកទី២ ចំនួន ២,៦៣៩,៦០៨ នាក់