Category: Covid-19

  • ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៤១នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៤១នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    រដ្ឋបាលខេត្តព្រៃវែងបានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤១នាក់បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី១៧មិថុនាឆ្នាំ២០២១។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាននៅក្រុងព្រៃវែង២នាក់, ស្រុកព្រះសេ្តច១២នាក់, ស្រុកពាមជរ១១នាក់, ស្រុកស្វាយអន្ទរ៤នាក់, ស្រុកបាភ្នំ៤នាក់, ស្រុកពាមរក៍៣នាក់, ស្រុកមេសាង៣នាក់ និង ស្រុកពារាំង ចំនួន២នាក់។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៤១នាក់នោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។ ក្នុងនោះដែរ រដ្ឋបាលខេត្តព្រៃវែង បានអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ និងដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។ គិតមកដល់ថ្ងៃទី១៧មិថុនាឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១ពាន់១០៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៥២១នាក់ មានអ្នកស្លាប់ចំនួន១២នាក់ និងនៅសល់៥៧៥នាក់កំពុងទទួលការព្យាបាល។

  • ខេត្តកំពង់ធំ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥៣នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តកំពង់ធំ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥៣នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    អាជ្ញាធរខេត្តកំពង់ធំ បានជូនដំណឹងថា គេបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៥៣នាក់នៅថ្ងៃទី១៧មិថុនាឆ្នាំ២០២១។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៥៣នាក់នោះ មាននៅស្រុកសន្ទុក, ស្រុកតាំងគោក, ស្រុកបារាយណ៍,ស្រុកស្ទោង, ស្រុកសណ្ដាន់, ក្រុងស្ទឹងសែន និងមកពីប្រទេសថៃ១០នាក់ ។ រដ្ឋបាលខេត្តកំពង់ធំ បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ទាំងនោះ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងប្រញាប់ទំនាក់ទំនងទៅអាជ្ញារមូលដ្ឋាន ដើម្បីទៅធ្វើតេស្តរកមេរោគកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។ គិតមកដល់ថ្ងៃទី១៧មិថុនាឆ្នាំ២០២១ ខេត្តកំពង់ធំបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៥៤៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២៨៧នាក់ ស្លាប់ចំនួន៣នាក់ និងនៅសល់២៥៩នាក់កំពុងសម្រាកព្យាបាល។

  • សូមរីករាយស្តាប់ និងទស្សនាចម្រៀងមួយបទ ស្មារតីគ្រូពេទ្យក្នុងបុព្វហេតុជាតិ

    សូមរីករាយស្តាប់ និងទស្សនាចម្រៀងមួយបទ ស្មារតីគ្រូពេទ្យក្នុងបុព្វហេតុជាតិ

    សូមរីករាយស្តាប់ និងទស្សនាចម្រៀងមួយបទ ស្មារតីគ្រូពេទ្យក្នុងបុព្វហេតុជាតិ៖

  • យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានចាប់ផ្តើមក្នុងខេត្តព្រះសីហនុ

    យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានចាប់ផ្តើមក្នុងខេត្តព្រះសីហនុ

    យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានចាប់ផ្តើមជាបណ្តើរៗនៅតាមទីតាំងមួយចំនួននៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ។ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃព្រហស្បតិ៍ ទី ១៧ ខែមិថុនា ឆ្នាំ២០២១ បានគូសបញ្ជាក់ថា មានតែការចាក់វ៉ាក់សាំងទេ ដែលអាចជួយកាត់បន្ថយការចម្លងជំងឺកូវីដ-១៩បាន។ ចំពោះប្រជាពលរដ្ឋដែលគ្រប់អាយុអាចចាក់វ៉ាក់សាំងដែលកំពុងរស់នៅ និងធ្វើការងារនៅខេត្តព្រះសីហនុ រួមទាំងជនបរទេសផង នឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ ដើម្បីចៀសវាងការប្រមូលផ្តុំគ្នាការមកចាក់វ៉ាក់សាំងនេះ រដ្ឋបាលខេត្តព្រះសីហនុ បានកំណត់គោលដៅចំនួន ១៩ ទីតាំងផ្សេងគ្នា សម្រាប់រៀបចំជាកន្លែងចាក់វ៉ាក់សាំងជូនពលរដ្ឋនៅទូទាំងខេត្ត ក្នុងនោះនៅក្រុងព្រះសីហនុមាន ៥ទីតាំង ស្រុកព្រៃនប់ ៥ទីតាំង កំពង់សីលា ៤ទីតាំង ក្រុងកោះរ៉ុង ២ទីតាំង និងស្រុកស្ទឹងហាវ ១ទីតាំង និងមាននៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងតំបន់សេដ្ឋកិច្ចចឺជាង ក្នុងស្រុកព្រៃនប់ផងដែរ។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងព្រះសីហនុ បានឱ្យដឹងថាចំពោះប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងព្រះសីហនុ មានអាយុចាប់ពី ១៨ឆ្នាំឡើង ដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុ នឹងចុះទៅអញ្ជើញបងប្អូនប្រជាពលរដ្ឋដល់លំនៅឋាន ដោយចែកប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងផ្តល់ទម្រង់ពាក្យស្នើសុំចុះឈ្មោះ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនបងប្អូនដើម្បីបំពេញជាមុនសម្រាប់យកទៅបង្ហាញដល់ក្រុមការងារចាក់វ៉ាក់សាំង នៅថ្ងៃបន្ទាប់ តាមទីតាំងដែលបានកំណត់។ សូមបញ្ជាក់ជូនបន្ថែមថា…

  • រដ្ឋបាលខេត្តរតនគិរី ប្រកាសពីការ រកឃេីញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន ៤នាក់

    រដ្ឋបាលខេត្តរតនគិរី ប្រកាសពីការ រកឃេីញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន ៤នាក់

    សេចក្តីប្រកាស់របស់រដ្ឋាបាលខេត្តរតនគិរី បានបញ្ជាក់ថានៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានរកឃេីញអ្នកឆ្លងចំនួន៤នាក់ ករណីទាំង០៤នេះ គឺជាករណីឆ្លងបន្តពីអ្នកវិជ្ជមានដែលបានរកឃើញកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ និងជាអ្នករួមដំណើរជាមួយគ្នា ។

  • អាជ្ញាធរខេត្តឧត្ដរមានជ័យ ចេញសេចក្ដីសម្រេច ស្ដីពី ការបិទខ្ទប់ជាបណ្ដោះអាសន្នទីតាំង ផ្សារសំរោង

    អាជ្ញាធរខេត្តឧត្ដរមានជ័យ ចេញសេចក្ដីសម្រេច ស្ដីពី ការបិទខ្ទប់ជាបណ្ដោះអាសន្នទីតាំង ផ្សារសំរោង

    រដ្ឋបាលខេត្តឧត្ដរមានជ័យ មានកិត្តិយសសូមជម្រាប់ជណបងប្អូនប្រជាពលរដ្ឋ និងសាធារណជនឲ្យបានជ្រាបថា យោងតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តឧត្ដរមានជ័យ ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នទីតាំង ផ្សារសំរោង ស្ថិតនៅភូមិសំរោង សង្កាត់សំរោង ក្រុង សំរោង ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ដោយ មូលហេតុទីតាំងមានការពាក់ព័ន្ធនឹងករណីអ្នកជំងឺកូវី៥-១៩ ឈ្មោះ ជា វីរៈ ភេទប្រុស អាយុ ២៩ឆ្នាំ មាន អាសយដ្ឋានស្ថិតនៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ធ្វើជាជាងទង ធ្វើការនៅតូបឈ្មោះ ជា ស្រ៊ុន ក្នុងផ្សារសំរោង ។ ដើម្បីចូលរួមទប់ស្កាត់នូវការចម្លងជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព រដ្ឋបាលខេត្តឧត្ដរមានជ័យ សូមជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូបចងចាំ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួនជានិច្ចនូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យខាងតែបាននូវវិធានការ «បីកុំ និង បីការពារ» ៕

  • ខេត្តស្វាយរៀង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៧នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តស្វាយរៀង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៧នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង បានឲ្យដឹងថា នៅថ្ងៃទី១៦មិថុនា រដ្ឋបាលខេត្ត បានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ លើចំនួន២៧នាក់។ អ្នកឆ្លងទាំងនោះ រួមមាន១៥នាក់ជាកម្មករ កម្មការិនីនៅរោងចក្រ នានា, ក្រុងបាវិត២នាក់, ស្រុកស្វាយជ្រំម្នាក់, ស្រុកស្វាយទាប៣នាក់, ក្រុងស្វាយរៀង៣នាក់, ស្រុករំដួលម្នាក់, ស្រុកចន្ទ្រាម្នាក់ និងមកពីប្រទេសថៃម្នាក់។ រដ្ឋបាលខេត្តស្វាយរៀង បានអំពាវនាវដល់អ្នកដែលមានពាក់ពន្ធ័ ឬដឹងខ្លួនថាបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំងនោះ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ។ ប្រសិនបើមានបញ្ហាសុខភាពប្រែប្រួល ត្រូវផ្ដល់ព័ត៌មានទៅកាន់ទូរសព្ទ័លេខ ០៩៧ ៥០៣ ៤៥៦៧ ឬ០៤៤ ៧១២ ៥២២។ ខេត្តស្វាយរៀងគិតមកទល់ថ្ងៃទី១៦មិថុនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១ពាន់៣៣៨នាក់, ព្យបាលជាសះស្បើយចំនួន៨៨២នាក់, កំពុងសម្រាកព្យាបាលចំនួន៤៣២នាក់ និងមានអ្នកស្លាប់ចំនួន៧នាក់។

  • អ្នកដែលបានទៅហាងហឹរ Seoul មីហឹរ៧យ៉ាង ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    អ្នកដែលបានទៅហាងហឹរ Seoul មីហឹរ៧យ៉ាង ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៧មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ និងមិត្តភក្តិ បានទៅទទួលទានអាហារនៅហាងមីហឹរ Seoul មីហឹរ៧យ៉ាង ដែលមានទីតាំងស្ថិតនៅផ្លូវ២៦៥ កែងផ្លូវ ១៦០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក (ជាប់សាលាប៊ែលធីសំណង់១២) ចាប់ពីម៉ោង៣ដល់ម៉ោង៤និង១០នាទីរសៀលថ្ងៃទី៧មិថុនាឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

  • អ្នកដែលបានទៅហាងកាហ្វេ BROWN សាខាព្រះនរោត្តមត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    អ្នកដែលបានទៅហាងកាហ្វេ BROWN សាខាព្រះនរោត្តមត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៧មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ និងមិត្តភក្តិ បានទៅចូលទៅហាងកាហ្វេ BROWN សាខាព្រះនរោត្តមដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ចន្លោះពីម៉ោង១២និង២០នាទីទៅម៉ោង១២និង៣០នាទីរសៀលថ្ងៃទី១២មិថុនាឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

  • សិង្ហបុរី សម្តែងការសាទរ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការចាក់វ៉ាក់សាំង ដល់ប្រជាជនរបស់ខ្លួន

    សិង្ហបុរី សម្តែងការសាទរ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការចាក់វ៉ាក់សាំង ដល់ប្រជាជនរបស់ខ្លួន

    ប្រទេស សិង្ហបុរី បានថ្លែងអំណរគុណ និងសម្តែងការសាទរ សាជាថ្មី ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបាន ផ្តល់ការ ចាក់វ៉ាកសាំង កូវីដ ១៩ ដល់ជនបរទេស ដែលរស់នៅ កម្ពុជា និងជាពិសេសប្រជាជន សិង្ហបុរី ដែលរស់នៅកម្ពុជា នេះជាការលើកឡើង របស់លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត សិង្ហបុរី ប្រចាំ ព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេស ចរណ៍ នាព្រឹកមិញនេះ នៅទីស្តីការ ក្រសួងទេសចរណ៍ ។ លោកជំទាវ ឯកអគ្គរដ្ឋទូត សិង្ហបុរី បានបន្តថា ការផ្តល់វ៉ាត់សាំង កូវីដ១៩ ដល់ជនបរទេស ដែលរស់នៅកម្ពុជា គឺជាការគិតគូរពី រាជរដ្ឋាភិបាលកម្ពុជា ដែលកាយវិការមួយនេះ ប្រកបដោយ មនុស្សធម៌ និងសប្បុរសធម៌ ពីរាជរដ្ឋាភិបាល។…